ចូលចិត្តទំនើប

អស់បារម្ភ! ឱសថធម្មជាតិទាំង 7 នេះ អាចជួយសម្អាត ក្រលៀនដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Tuesday, 26 Feb, 2019

ក្រលៀនរបស់មនុស្ស គឺកំពុងធ្វើការងារ ដ៏សំខាន់ៗជាច្រើន ដូច្នេះប្រសិនបើអ្នកមិនរក្សាក្រលៀននេះ ឱ្យមានសុខភាពល្អ100% នោះទេ វានឹងធ្វើឱ្យអ្នកប្រឈមនូវស្ថានភាពគ្រោះថ្នាក់ដូចជា ជម្ងឺខ្សោយក្រលៀន ឬ ជម្ងឺមហារីកក្រលៀនជាដើម។ មុខងារដ៏សំខាន់របស់ក្រលៀន គឺការច្រោះឈាម និងការបញ្ចេញកាកសំណល់រាវ ប៉ុន្តែក្រលៀនក៏បានធ្វើការងារដ៏ល្អច្រើនទៀតនៅក្នុងរាងកាយរបស់យើងផងដែរ។ ដូច្នេះអ្នកច្បាស់ជាមានភាពភ្ញាក់ផ្អើលខ្លាំង នៅពេលយើងណែនាំអ្នកនូវ ឱសថធម្មជាតិចំនួន 7 យ៉ាងដូចខាងក្រោមនេះ ដែលអាចជួយសម្អាតក្រលៀនរបស់អ្នកបានយ៉ាងល្អបំផុត។
1. ខ្ទឹម ស
ខ្ទឹម ស មានប្រសិទ្ធភាពខ្ពស់ក្នុងការ ការពារក្រលៀន និងសរីរាង្គដទៃទៀតពីគ្រោះថ្នាក់ ដែលបណ្តាលមកពីបាក់តេរី និងផ្សិតមិនល្អ។ ការញុំាអាហារដែលផ្សំពីខ្ទឹម ស ទៀងទាត់ ត្រូវបានគេរកឃើញថា ជួយកាត់បន្ថយការប្រមូលផ្តុំជាតិសំណ និងជាតិ Cadmium នៅក្នុងក្រលៀន បេះដូង ថ្លើម លំពែង និងគ្រាប់ឈាម នេះមានន័យថាវាអាចជួយសម្អាតក្រលៀនបានដ៏ល្អបំផុត។

2. រមៀត
អ្នកគាំទ្រម្ហូបអាហារនៅប៉ែកអាស៊ី គឺមានភាពល្បីល្បាញជាមួយនឹងគ្រឿងផ្សំពីរមៀតនេះឯង ដែលជាឱសថធម្មជាតិម្យ៉ាង ដ៏ល្អបំផុតក្នុងការជួយសម្អាតក្រលៀន ដោយសារតែរមៀត មានសារជាតិ Curcumin។ Curcumin ត្រូវបានគេដឹងថាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយម៉ូលេគុលរលាក និងអង់ស៊ីម ដែលបង្កឱ្យកើតជម្ងឺក្រលៀនរុំារ៉ៃ។

3. ខ្ញី
ខ្ញី មានផ្ទុកសារធាតុមួយដែលហៅថា Gingerol និងត្រូវបានគេស្គាល់ថា អាចជួយទប់ស្កាត់ការរីករាលដាលនៃបាក់តេរី អាក្រក់ៗ ។ លើសពីនេះ Gingerol ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយរំលាយអាហារបានដ៏ល្អ និងធ្វើឱ្យរាងកាយមានសុខភាពល្អ ជាពិសេសជួយសម្អាតក្រលៀនបានដ៏ល្អបំផុត។

4. ផ្លែប៊ឺរីក្រហម (Cranberry)
ផ្លែប៊ឺរីក្រហម គឺជាផ្លែឈើដ៏ល្អ ដែលអាចបន្ថែមនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកបាន។ ផ្លែឈើនេះ ត្រូវបានគេណែនាំឱ្យញុំា សម្រាប់មនុស្សមានជម្ងឺក្រលៀនខ្សោយ ដោយសារតែពួកគេមានអត្រាខ្ពស់នៃការឆ្លងមេរោគ នៅផ្លូវបង្ហូរទឹកនោម។ ម្យ៉ាងទៀតផ្លែប៊ឺរីក្រហម មានជាតិសូដ្យូម ផូស័រ និងប៉ូតាស្យូម ដែលមានប្រយោជន៍ដល់កោសិកាឈាមផងដែរ។

5. ឫសផ្កាដាន់ឌុលលីន (Dandelion)
ឫសរបស់ផ្កានេះ គឺជួយសម្អាតក្រលៀន និងថ្លើមរបស់មនុស្ស។ លើសពីនេះឫសផ្កាដាន់ឌុលលីននេះ ក៏ត្រូវបានគេធ្វើជា ឱសថធម្មជាតិ ដើម្បីព្យាបាលជម្ងឺខាន់លឿង កើតមុន និងជម្ងឺស្លេកស្លាំង។ ម្យ៉ាងទៀតដើម្បីប្រើប្រាស់ឫសផ្កានេះ មនុស្សភាគច្រើនតែយកវាទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកហាន់ឱ្យវាល្អិត និងយកទៅឆុងជាមួយនឹងតែក្តៅៗជាការស្រេច។

6. ជីផាស្លី (Parsley)
ជីផាស្លី មានសមាសធាតុម្យ៉ាងហៅថា Apiol និង Myristicin ដែលជួយសម្រួលដល់ការបញ្ចេញទឹកនោម។ កាញុំាអាហារដែលមានដាក់ជីផាស្លី គឺល្អសម្រាប់ជួយព្យាបាលដល់ បង្ហួរនោមដែលបានឆ្លងមេរោគ និងក្រួសតម្រងនោម…ជាដើម។ ប៉ុន្តែជីផាស្លី មិនត្រូវបានគេណែនាំ សម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែមញុំាទេ ព្រោះវាអាចបញ្ចុះជាតិស្ករច្រើន ហួសហេតុពេកនៅក្នុងឈាម ។

7. មើម Celery
មើម Celery មានសារជាតិ ប៉ូតាស្យូម និងសូដ្យូម ដូច្នេះសារជាតិទាំងនេះ នឹងធ្វើឱ្យតម្រងនោមដំណើរការបានស្រួល។ លើសពីនេះមើមនេះ ក៏មានជាតិទឹកច្រើន ដែលនឹងអាចជួយបង្កើនទឹកនោម នឹងធ្វើឱ្យអ្នកបញ្ចេញជាតិពុលតាមរយៈ ទឹកនោមកាន់តែច្រើនឡើង។

សេចក្តីសន្និដ្ឋាន៖
ឱសថធម្មជាតិទាំង 7 នេះអាចធ្វើការងារបានយ៉ាងល្អសម្រាប់ក្រលៀនរបស់អ្នក ប្រសិនបើអ្នកបញ្ចូលពួកវាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក មុនពេលអ្នកកើតជម្ងឺក្រលៀនខ្សោយ ឬ ជម្ងឺទឹកនោមផ្អែម។ ឱសថធម្មជាតិទាំងនេះ គឺជាវិធីដ៏ល្អបំផុតមួយក្នុងចំណោមវិធានការ ការពារដ៏ល្អជាច្រើនផ្សេងទៀត ដើម្បីថែរក្សាសុខភាពសរីរាង្គខាងក្នុងរបស់អ្នក។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះងាយៗទាំង 5 ដែលអ្នកគួរតែធ្វើរាល់ថ្ងៃ ដើម្បីសម្រកទម្ងន់

ដោយ: ភារុន 9 AM, Saturday, 09 Feb, 2019

អ្នកប្រហែលជាគិតថា ការជ្រើសរើសវិធីសាស្រ្ត ដើម្បីសម្រកទម្ងន់ គឺជាកិច្ចការដ៏សំខាន់បំផុត ដែលតម្រូវឱ្យមានការផ្លាស់ប្តូរ ដ៏គួរឱ្យកត់សម្គាល់ ហើយវាក៏ទាមទារ...

ជំងឺគ្រុនឈាមៈ ក្រុមមន្រ្តីព្រមាន ពីការផ្ទុះជំងឺសារជាថ្មី

ដោយ: វិរីយា៉ 10 PM, Monday, 31 Aug, 2015

នៅពេលរដូវភ្លៀងចូលមកដល់ វត្តមានមូសខ្លា ក៏បានមកដល់ដែរ វាជាសត្វដ៏ចង្រៃ ដើរតួជាភ្នាក់ងារចម្លង​ជំងឺ​គ្រុនឈាមដល់កុមារ​កម្ពុជា ក៏ដូចជាកុមារនៅទូទាំងពិភពលោក...

សញ្ញាមុនពេលមករដូវ និងមូលហេតុ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើត...

សំខាន់! ៩ ចំណុចបន្ថយជាតិស្ករ ក្នុងខ្លួន

ដោយ: ចរិយា 3 PM, Saturday, 17 Dec, 2016

ពាក្យចាស់ពោលថា៖ «ក្មេងសន្សំប្រាក់ ចាស់សន្សំជំងឺ» តែឥឡូវ «ចាស់សន្សំជំងឺ ក្មេងក៏សន្សំជំងឺដែរ»។ ជំងឺជាច្រើនបានកើតឡើង មិនថាលើក្មេង ឬចាស់។ ជំងឺប្រជាប្រិ...

Tomnerb.Com - YouTube Channel