ចូលចិត្តទំនើប

អស់លុយតិច តែអាចសម្រកទម្ងន់បាន ដោយគ្រាន់តែ ផឹកភេសជ្ជៈក្តៅៗនេះ មុនចូលគេងប៉ុណ្ណោះ!

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

នាពេលបច្ចុប្បន្ននេះ យើងម្នាក់ៗងាយនឹងធាត់ និងលើសទម្ងន់ ដោយសារសកម្មភាពប្រចាំថ្ងៃ និងរបបអាហារមិនត្រឹមត្រូវ ម្យ៉ាងទៀតការធាត់ គឺមកពីមូលហេតុផ្សេងៗគ្នា មិនមែនត្រឹមតែមកពីការញ៉ាំច្រើនតែមួយមុខប៉ុណ្ណោះទេ។ ដូច្នេះហើយក្រុមអ្នកធាត់កំពុងជជែកគ្នា រកមូលហេតុធ្វើដូចម្តេចដើម្បីអាចសម្រកគីឡូ ធ្វើឱ្យមានរូបរាងស្រស់ស្អាតបាន? ហើយក៏មានអ្នកខ្លះបានអនុវត្តវិធីដ៏សមស្របដើម្បីបញ្ចុះទម្ងន់ តែអ្នកខ្លះវិញក៏បានចំណាយលុយជាច្រើនដើម្បីទិញផលិតផលនានា ដែលខ្លះមានប្រសិទ្ធភាព តែខ្លះទៀតក៏នាំអំពល់ទុក្ខដល់សុខភាពលើសដើមថែមទៀតផងដែរ។ ហេតុនេះហើយយើងម្នាក់ៗ គួរតែនាំគ្នាធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ តមអាហារ ឬក៏ ញុំាអាហារសុខភាពល្អ រួមទាំងផឹកភេសជ្ជៈសុខភាពផងដែរ ដើម្បីជាជំនួយដល់ការសម្រកទម្ងន់។ ដូច្នេះថ្ងៃនេះ ទំនើប ចង់លើកយកភេសជ្ជៈសុខភាពមួយ ដែលចំណាយលុយតិច ហើយអាចសម្រកទម្ងន់បាន ដោយសារតែ គ្រឿងផ្សំនៃភេសជ្ជៈនេះមានត្រឹមតែ 2 មុខប៉ុណ្ណោះ គឺម៉្សៅឈើអែម និងទឹកឃ្មុំ។

យោងតាមផ្នែកវេជ្ជសាស្រ្ត ការប្រែប្រួលកម្រិតជាតិស្ករយ៉ាងរហ័សនៅក្នុងឈាម គឺអាចនាំឱ្យយើងឃ្លាន ទោះបីជាយើងមិនចង់ញុំាអាហារក្តី។ ប៉ុន្តែប្រសិនបើកម្រិតជាតិស្ករមានស្ថេរភាព នោះនឹងធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំណង់អាហាររបស់អ្នក។ យោងទៅតាមការស្រាវជ្រាវមួយបានឱ្យដឹងថា សម្បកឈើអែម មានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយព្យាបាលរបួស បន្ថយសម្ពាធឈាម និងកាត់បន្ថយជាតិកូឡេស្តេរ៉ូលមិនល្អ នៅក្នុងឈាម។ ចំណែកឯទឹកឃ្មុំ ថ្វីត្បិតតែមានរសជាតិផ្អែម និងមានកាឡូរីខ្ពស់ ក៏ប៉ុន្តែតាមរយៈការសិក្សាស្រាវជ្រាវបានរកឃើញថា ទឹកឃ្មុំមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់ ដ៏មិនគួរឱ្យជឿ ពីព្រោះឥទ្ធិពលរបស់វាជួយធ្វើឱ្យអ្នកមិនសូវមានអារម្មណ៍ឃ្លាន។ សម្រាប់គ្រឿងផ្សំនៃភេសជ្ជៈនេះរួមមាន៖ ទឹកធម្មតាមួយកែង, ម៉្សៅឈើអែមមួយស្លាបព្រា និងទឹកឃ្មុំមួយស្លាបព្រា។ វិធីធ្វើ៖ ដាំទឹកឱ្យពុះ រង់ចាំប្រហែល 2-3នាទី បន្ទាប់មកចាក់ម៉្សៅឈើអែមមួយស្លាបព្រា រួចកូរឱ្យសព្វ ទុកវាឱ្យត្រជាក់បន្ទាប់មកលាយទឹកឃ្មុំមួយស្លាបព្រាចូលជាការស្រេច។

គន្លឹះក្នុងការទទួលទាន៖
ដំបូងអ្នកត្រូវផឹកភេសជ្ជៈនេះ កន្លះពែងនៅមុនពេលចូលគេង និងទុកពាក់កណ្តាលទៀតសម្រាប់ពេលព្រឹកនៅមុនពេលញុំាអាហារពេលព្រឹក ហើយត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃ អ្នកនឹងឃើញលទ្ធផលក្នុងរយៈពេល 2-3ថ្ងៃក្រោយ ដូច្នេះអ្នកគួរបន្តផឹកភេសជ្ជៈនេះ រហូតដល់អ្នកទទួលបានទម្ងន់ដែលអ្នកចង់បាន។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ឧបករណ៍តាមដានដំណេកធ្វើឱ្យជម្ងឺគេងមិនលក់កាន់តែអាក្រក់?

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 25 Jun, 2019

ការតាមដានដំណេកអាចជួយអ្នកកំណត់បានថាតើអ្នកទទួលបានការសម្រាកនៅពេលយប់បានល្អប្រសើរឬទេ ប៉ុន្តែវាប្រហែលជាអាចធ្វើឱ្យបញ្ហារបស់អ្នកកាន់តែធ្ងន់ធ្ងរនៅក្នុងកាលៈទ...

រោគសញ្ញានៃជំងឺមហារីក ដែលស្ត្រីគ្រប់រូប មិនគួរមើលរំលង

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

រាងកាយ​របស់​ស្ត្រី​យើង ​តែងតែមាន​ការប្រែប្រួល ហើយ​ពេលខ្លះ​ការប្រែប្រួល ​ដែល​មើលទៅ​ដូចជា ​មាន​ភាព​ធម្មតា​អាចជា​សញ្ញា ​នៃ​ការកើតមាន​ជំងឺមហារីក​ផង​ក៏​...

តិចនិក ៥ យ៉ាង ជួយអ្នកឱ្យស្រស់ស្រាយមុនពេលទៅធ្វើការ បន្ទាប់ពីហាត់ប្រាណ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 30 Apr, 2017

តិចនិចទាំងនេះនឹងធានាថា អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ សម្រាប់កិច្ចប្រជុំនៅការិយាល័យ ទោះបីជាអ្នកមិនមានពេលសម្រាប់ងូតទឹក បន្ទាប់ពីហាត់ប្រាណក៏ដោយ។ តើអ្នក...

តោះ! មកដឹង ទម្លាប់នៃការញុំាកាហ្វេទាំង 6 ដែលអាចធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ

ដោយ: ចរិយា 9 AM, Saturday, 31 Aug, 2019

ការសិក្សាជាច្រើនបានចង្អុលបង្ហាញ ពីអត្ថប្រយោជន៍មួយចំនួននៃការញុំាកាហ្វេ ទៅតាមកម្រិតបរិមាណដ៏ត្រឹមត្រូវ នឹងធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សរឹងមាំល្អ ប៉ុន្...

Tomnerb.Com - YouTube Channel