ចូលចិត្តទំនើប

តោះ! មកស្គាល់ អាហារប្រឆាំងនឹងភាពចាស់ទាំង 5 ដែលជួយធ្វើឱ្យស្បែកភ្លឺរលោង និងក្មេងជាងវ័យ

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

ភាពចាស់ គឺជាដំណើរធម្មជាតិមួយ របស់ជីវិតមនុស្ស ប៉ុន្តែទោះបីជាយ៉ាងណានេះក្តី ក៏មនុស្សម្នាក់ៗនៅតែ ចង់មានសុខភាពល្អ ស្រស់ស្អាតក្មេងខ្ចី និងគ្មាននរណាម្នាក់ចង់មានរូបរាងកាយចាស់ទៅតាមវ័យនោះដែរ។ តើធ្វើយ៉ាងណា ទើបអាចប្រឆាំងនឹងវ័យ ដែលកាន់តែវិវឌ្ឍន៍នោះបាន? ដោយសារតែភាពចាស់ គង់តែនឹងមកដល់គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។ នេះហើយជាហេតុដែល មនុស្សភាគច្រើន ព្យាយាមខិតខំថែទាំសុខភាពរូបរាងកាយ និងសម្រស់ស្បែក ដើម្បីឱ្យនៅតែមានសម្រស់ក្មេងខ្ចីបានយូរអង្វែង។ ដូច្នេះឥឡូវនេះ ទំនើប សូមណែនាំអ្នកឱ្យញុំាអាហារ ប្រឆាំងនឹងភាពចាស់មួយចំនួន ដូចខាងក្រោមនេះ នោះនឹងអាចជួយអ្នកប្រឆាំងនឹងភាពចាស់ផង ហើយថែមទាំងធ្វើឱ្យស្បែកភ្លឺរលោង និងមានសុខភាពរាងកាយល្អប្រសើរផងដែរ។ ចង់ដឹងថា មានអាហារអ្វីខ្លះ? តោះ! មកអានជាមួយនឹងយើងទាំងអស់គ្នា៖
1. ផ្លែ ក្រូច គ្រប់ប្រភេទ
ភាគច្រើននៃផ្លែក្រូច សុទ្ធតែមានវីតាមីន C ជាច្រើន ហើយនៅក្នុងទឹកក្រូចមួយកែវ មានកម្រិតវីតាមីន C រហូតដល់ 85%។ វីតាមីន C ត្រូវបានគេដឹងច្បាស់ថា អាចប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្តាសាយ។ ប៉ុន្តែវីតាមីន C មិនត្រឹមតែជាវីតាមីនប៉ុណ្ណោះទេ ហើយវាក៏មានមុខងារប្រឆាំងនឹងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំងនឹង ជម្ងឺផ្សេងៗ និងរ៉ាឌីកាល់សេរីមិនល្អ ដែលប៉ះពាល់ដល់សុខភាពរាងកាយ និងសម្រស់ស្បែក។ យោងទៅតាមការសិក្សាមួយ បានរកឃើញថា វីតាមីន C ជួយបង្កើន Collagen ឱ្យមានច្រើននៅក្នុងស្បែក ដូច្នេះ អ្នកគួរតែបន្ថែមផ្លែ ក្រូច នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានស្បែកភ្លឺរលោង និងក្មេងជាងវ័យផងដែរ។

2. គ្រាប់ ផ្កាឈូករ័ត្ន

គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារធាតុរ៉ែជាច្រើន ដូចជា ទង់ដែង, ម៉ង់ហ្គាណែស, សេលីញ៉ូម, ម៉ាញ៉េស្យូម, និងផូស័រ ព្រមទាំងមានផ្ទុកវីតាមីន B1, B6, Folate និង Niacin ប៉ុន្តែសមាសធាតុដ៏សំខាន់សម្រាប់ស្បែក នោះគឺវីតាមីន E ។ យោងទៅតាមការស្រាវជ្រាវមួយ បានគាំទ្រដល់ ការញុំាអាហារសម្បូរវីតាមីន E ដូចជាគ្រាប់ ផ្កាឈូករ័ត្ន ដើម្បីផ្តល់សម្រស់ស្បែកកាន់តែមានភាពភ្លឺរលោង និងក្មេងជាងវ័យ។

3. មើម ការ៉ុត

ការ៉ុត មានវីតាមីនចម្រុះជាច្រើន រួមទាំងសារធាតុ Beta Carotene ដ៏សំខាន់។ យោងទៅតាមការស្រាវជ្រាវមួយ ក៏បានរកឃើញថាសារធាតុ Beta Carotene ត្រូវបានដំណើរការនៅក្នុងសរីរាង្គជាច្រើន នៅក្នុងនោះរួមទាំងស្បែក ដែលវាទទួលបានអត្ថប្រយោជន៍ដ៏ធំសម្បើមពីមើម ការ៉ុត ដើម្បីធ្វើឱ្យសុខភាពស្បែកល្អប្រសើរ។

4. ស៊ុត

ស៊ុត គឺសម្បូរដោយវីតាមីន D ដែលស្បែករបស់មនុស្សត្រូវការជាចាំបាច់ ដើម្បីទប់ស្កាត់នូវភាពចាស់ទៅតាមវ័យ។ ប៉ុន្តែប្រសិនបើស្បែកខ្វះវីតាមីន D គឺនឹងអាចធ្វើឱ្យស្បែកមានជម្ងឺផ្សេងៗរួមមាន មហារីកស្បែក ជម្ងឺស្បែក Psoriasis និង Ichthyosis ក៏ដូចជាមានបញ្ហាស្បែកដូចជា រលាកស្បែក បាត់បង់ពណ៌ ឬ កើតមុន…ជាដើម។

5. ផ្លែ ប៊ឺរីពណ៌ខ្មៅ
ផ្លែ ប៊ឺរីខ្មៅ សម្បូរទៅដោយវីតាមីន C, ជាតិសរសៃ, វីតាមីន K, វីតាមីន A និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ហើយក្នុងនោះ មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មម្យ៉ាង ឈ្មោះថា «Polyphenols» ដែលជាសារធាតុប្រឆាំងនឹងការរលាក បណ្តាលមកពីកាំរស្មី UV របស់ព្រះអាទិត្យ ហើយអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាធ្វើឱ្យស្បែករបស់អ្នក ភ្លឺរលោង និងមិនចាស់ទៅតាមវ័យ លើសពីនេះ ប៊ឺរីខ្មៅ ក៏អាចលាយបញ្ចូលដ៏ល្អ ក្នុងការធ្វើជាភេសជ្ជៈ Smoothie សម្រាប់ទទួលទានជាប្រចាំផងដែរ។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទម្លាប់លុបលាងមុខ ៣ដងជួយឲ្យស្បែកមុខស្រស់ស្អាត

ដោយ: ស៊ីវងីម 10 AM, Monday, 13 Apr, 2015

វាមិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់អ្នកដែលធ្វើការងារពេញមួយថ្ងៃនៅខាងក្រៅ។ តើនរណាគិតតែពីការលាងមុខ បើរវល់សឹងតែរកពេលញ៉ាំបាយថ្ងៃត្រង់មិនបានផងហ្នឹង! ...

កូនកំលោះ និងយុទ្ធនាការ ដើម្បីភាពស្រស់សង្ហា

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

ជា​ថ្ងៃ​ពិសេស​ដូចគ្នា​ទេតើ កូនក្រមុំ​ចង់​ស្អាត កូនកំលោះ​ក៏​ចង់​ស្អាត​ដូចគ្នា​ដែរ មានអី​ខុស​ទៅ​មែន​ទេ? កុំ​បារម្ភ​មិនមាន​អ្នកណាម្នាក់ ​ហ៊ាន​មក​ថា​អី...

អាហារ ៥ប្រភេទ ដែលអ្នកមិនដឹងថា ផុតកំណត់

ដោយ: ដួងច័ន្ទ 7 PM, Monday, 27 Feb, 2017

នៅពេលដែលយើងបានដឹងថា ស៊ុតនៅតាមហាងលក់គ្រឿងទេស អាចមានអាយុកាលរហូតដល់ ៤៥ថ្ងៃ វាជាការចាប់ផ្តើមបើកទំព័រប្រធានបទ ស្តីពីកាលបរិច្ឆេទផុតកំណត់នៃម្ហូបអាហារ។ មិន...

បើអ្នកញុំាគ្រាប់ល្ពៅ ជារៀងរាល់ថ្ងៃ នេះគឺជាអ្វីដែលកើតឡើង ចំពោះរាងកាយរបស់អ្នក

ដោយ: ភារុន 10 AM, Sunday, 07 Apr, 2019

ជាទូទៅ ផ្លែល្ពៅ គឺជាបន្លែមួយដ៏ល្អបំផុត ព្រោះវាផ្តល់ឱ្យទាំងរសជាតិឆ្ងាញ់ និងសុខភាពល្អដល់រាងកាយ ពីព្រោះល្ពៅសម្បូរទៅដោយ វីតាមីន សារជាតិរ៉ែ និងសារធាតុចិ...

Tomnerb.Com - YouTube Channel