ចូលចិត្តទំនើប

អាហារទាំង 9 ប្រភេទ ដែលផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកជម្ងឺរលាកសន្លាក់

ដោយ: ភារុន 8 AM, Friday, 22 Feb, 2019

តើអ្នកជាមនុស្សម្នាក់ ស្ថិតនៅក្នុងចំណោមមនុស្ស 53 លាននាក់នៅទូទាំងពិភពលោក ដែលមានជម្ងឺរលាកសន្លាក់មែនទេ? ជម្ងឺរលាកសន្លាក់ អាចបណ្តាលឱ្យឈឺសន្លាក់ និងហើម ព្រមទាំងប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើចលនារបស់មនុស្ស។ វាកាន់តែធ្ងន់ធ្ងរ និងយ៉ាប់យ៉ឺន នៅពេលអ្នកមានកាន់តែអាយុច្រើន ហើយវាក៏ចាប់ផ្តើមធ្វើឱ្យប៉ះពាល់ដល់សរីរាង្គ និងស្បែករបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាអាហារចំនួន 9 ប្រភេទ ដែលមានឥទ្ធិពលអាក្រក់ ដល់អ្នក ខណៈពេលអ្នកកំពុងកើតជម្ងឺរលាកសន្លាក់ ដែលមានដូចជា៖
1. អាហារប្រភេទ បំពង
អ្នករាល់គ្នា គឺតែងចូលចិត្តញុំាអាហារបំពងដូចជា មាន់បំពង និងដំឡូងបារាំងបំពង…ជាដើម ដែលត្រូវញុំាជាមួយនឹងទឹកជ្រលក់ផ្សេងៗ។ ស្ថានភាពរាងកាយអ្នកអាចមានភាពខុសគ្នា នៅពេលអ្នកកើតជម្ងឺរលាកសន្លាក់ ឬមិនស្រួលខ្លួនហើយ នៅតែញុំាអាហារទាំងនេះ។ យោងទៅតាមការស្រាវជ្រាវនាពេលថ្មីៗនេះ បានបង្ហាញថា ការញុំាអាហារបំពងតិចតួច ទំនងជាអាចកាត់បន្ថយការ រលាកសន្លាក់បានផងដែរ។

2. ជាតិប្រេង នៅក្នុងផ្លែពោត
នៅពេលអ្នកមានជម្ងឺរលាកសន្លាក់ ហើយញុំាអាហារ ដែលមានគ្រឿងផ្សំពីផ្លែពោត ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនឹងអាចកត់សម្គាល់ឃើញថា អ្នកកាន់តែមានភាពឈឺចាប់ខ្លាំង នៅត្រង់សន្លាក់ឆ្អឹងរបស់អ្នក។ ទំនងជាវាបណ្តាលមកពីជាតិប្រេងរបស់ផ្លែពោត ដែលបង្កឱ្យការរលាកសន្លាក់កាន់តែធ្ងន់ធ្ងរឡើង។

3. ជក់បារី
យើងទាំងអស់គ្នា បានដឹងរួចមកហើយថា ការជក់បារី ផ្តល់ផលប៉ះពាល់ខ្លាំងក្លាប៉ុណ្ណា ដល់សុខភាពរបស់យើង។ ជាពិសេសវាបង្កឱ្យមានការរលាកសន្លាក់កាន់តែខ្លាំង ដែលជាបញ្ហាដ៏អាក្រក់បំផុត សម្រាប់អ្នកកំពុងមានជម្ងឺរលាកសន្លាក់។ ប្រសិនបើអ្នកនឹង ឈប់ជក់បារី មិនមែនដើម្បីសុខភាពសួតរបស់អ្នក យ៉ាងហោចណាស់ក៏ដើម្បីសុខភាពសន្លាក់របស់អ្នកផងដែរ។ លើសពីនេះអ្នកជក់បារី ក៏មានហានីភ័យខ្ពស់ ក្នុងការវិវត្តទៅជាជម្ងឺរលាកសន្លាក់រុំារ៉ៃ ជាងអ្នកដែលមិនជក់បារី។

4. ស្ករគ្រាប់
ប្រសិនបើអ្នកជាមនុស្សចូលចិត្តញុំាស្ករគ្រាប់ សូមឈប់! នៅពេលអ្នកមានជម្ងឺរលាកសន្លាក់ ព្រោះថាការញុំាស្ករគ្រាប់ពីមួយថ្ងៃទៅថ្ងៃ នឹងអាចបង្កើនការឈឺចាប់សន្លាក់ឆ្អឹងរបស់អ្នកកាន់តែខ្លាំងឡើង ដោយសារតែជាតិស្ករនៅក្នុងស្ករគ្រាប់ អាចបង្កើនកម្រិតជាតិអាស៊ីតអ៊ុយរិក ដែលនាំឱ្យមានរោគសញ្ញា នៃជម្ងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរ ឬ វិវត្តន៍ទៅជាជម្ងឺថ្មីមួយទៀត។

5. ឈីស និងផលិផលធ្វើពីទឹកដោះគោ
ប្រសិនបើអ្នកមានសុខភាពរឹងមាំស្រាប់ គឺមិនមានបញ្ហាអ្វីឡើយ នៅពេលអ្នកញុំាអាហារធ្វើពី ឈីស និងទឹកដោះគោ ប៉ុន្តែប្រសិនបើអ្នកកំពុងមានជម្ងឺរលាកសន្លាក់ អ្នកមិនគួរញុំាអាហារទាំងនេះឡើយ ព្រោះវាអាចធ្វើឱ្យជម្ងឺរលាកសន្លាក់កាន់តែ អាក្រក់។

6. អាហារបម្លែង ពីជាតិខ្លាញ់
អាហារនេះមានដូចជា ប៊ឺហ្គឺ មាន់បំពង ចំណិតដំឡូងបារាំង ពោតផ្ទុះ ភីហ្សា និងនំកញ្ចប់ផ្សេងៗ។ អាហារទាំងអស់នេះអាចប៉ះពាល់ដល់សុខភាពសន្លាក់ខ្លាំង និងបង្កើនលទ្ធភាព ក្នុងការវិវត្តទៅជាជម្ងឺរុំារ៉ៃថែមទៀត។ យោងតាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យ Harvard Medical School បានឱ្យដឹងថាការញុំាអាហារទាំងអស់នេះ មិនមានសុវត្ថិភាពឡើយ។

7. សារជាតិប៊ឺចេង
សារជាតិប៊ីចេង គឺឈានមុខគេ នូវហានីភ័យនៃជម្ងឺរលាកសន្លាក់ និងប៉ះពាល់ដល់សុខភាពថ្លើម។ ទោះបីជាជាតិប៊ីចេង ជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិដល់អាហារឱ្យកាន់តែឆ្ងាញ់មួយកម្រិតក្តី។

8. អាហារមាន ជាតិកាបូអ៊ីដ្រាតច្រើន (Carbohydrates)
អាហារទាំងនេះ គឺត្រូវបានគេស្គាល់ថាជាអាហារមានជាតិស្ករខ្ពស់ ដូចជា នំបុ័ង នំដូណាត់ និងនំសុំាងវ៉ិច…ជាដើម អាហារទាំងនេះអាចធ្វើឱ្យអ្នកកាន់តែ ទទួលរងការឈឺចាប់ខ្លាំងឡើងពីជម្ងឺរលាកសន្លាក់។ ម្យ៉ាងទៀតប្រសិនបើអ្នកញុំាអាហារទាំងអស់នេះច្រើនពេក ក៏អាចបង្កើនអត្រានៃការធាត់ផងដែរ។

9. ជាតិអាល់កុល
ការញុំាស្រាម្តងហើយម្តងទៀតជារៀងរាល់ថ្ងៃ គឺអាចបង្កើនការឈឺចាប់កាន់តែខ្លាំងឡើងនៅលើសន្លាក់របស់មនុស្ស។ ភាគច្រើនយើងទាំងអស់គ្នាបានដឹងហើយថា ការផឹកស្រាច្រើន អាចធ្វើឱ្យយើងខូចថ្លើមយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែជាតិអាល់កុលនេះផងដែរ ក៏ធ្វើឱ្យជម្ងឺរលាកសន្លាក់ មានសភាពកាន់តែធ្ងន់ធ្ងរ រហូតដល់ក្លាយទៅជាជម្ងឺរលាកសន្លាក់រុំារ៉ៃថែមទៀត។

សេចក្តីសន្និដ្ឋាន៖
នៅពេលអ្នកមានជម្ងឺរលាកសន្លាក់ ទំនងជាអ្នកត្រូវមានវាមួយជីវិត ពេលខ្លះអ្នកនឹងរកឃើញថាកម្រិតនៃការឈឺចាប់កាន់តែមានកម្រិតខ្ពស់ឡើងៗ ទោះបីជាថ្នាំបំបាត់ការឈឺចាប់ អាចជួយបន្ធូរបន្ថយការឈឺចាប់មួយរយៈក្តី។ ប៉ុន្តែការយកចិត្តទុកដាក់នៅលើរបបអាហារប្រចាំថ្ងៃ គឺចាំបាច់ខ្លាំងណាស់ ពីព្រោះប្រសិនបើអ្នកញុំាអាហារទាំង 9 ប្រភេទនេះ គឺនឹងអាចបង្កើនកម្រិតឈឺចាប់ ក៏ដូចជាការវិវត្តទៅកាន់តែធ្ងន់ធ្ងរជាងមុន។

ប្រភព: foodeatsafe ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អ្នកអង្គុយច្រើន ប្រឈមនឹងជំងឺលើសឈាម និងឫសដូងបាត

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

អ្នកដែលប្រឈម នឹងជំងឺលើសឈាម និងឫសដូងបាតខ្លាំងបំផុតគឺ៖ ១. អ្នកធ្វើការ ការិយាល័យ អ្នកធ្វើការក្នុងការិយាល័យ ជាអ្នកអង្គុយច្រើន។ មិនថាមានការងារឬគ្មានការង...

បើមិនចង់កើតជម្ងឺផ្តាសាយទេ! 5 ចំណុចនេះអ្នកត្រូវតែសម្អាត

ដោយ: ភារុន 8 AM, Friday, 26 Oct, 2018

ឥឡូវដល់រដូវកាលកើតជម្ងឺផ្តាសាយហើយ រឿងទីមួយដែលអ្នកត្រូវធ្វើគឺការចាក់ថ្នំាវ៉ាក់សាំងជម្ងឺផ្តាសាយ ហើយវិធីសំខាន់បំផុតទីពីរដើម្បីការពារខ្លួនអ្នកប្រឆាំងនឹង...

ងាយៗ ប្រែក្លាយបបូរមាត់ប្រេះ ឲ្យទន់រលោង

ដោយ: ស៊ីវងីម 6 PM, Wednesday, 20 May, 2015

បបូរមាត់ស្ងួតប្រេះ ដែលកើតឡើងរយៈពេលយូរ គឺជាកង្វល់មួយ ដែលមិនត្រឹមតែរំខានភាពស្រស់ស្អាត នៃបបូរមាត់របស់អ្នកនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកបាត់បង់ជំនឿលើខ្លួន...

6 ចំណុច ដែលឪពុកម្តាយត្រូវបង្រៀនឱ្យដឹង មុននឹងនាំកូនតូចចូលរោងភាពយន្ត

ដោយ: រីកា 4 PM, Monday, 09 May, 2016

ឪពុកម្តាយ​ជាច្រើន​ចង់​នាំ​កូនតូច​ជាទី​ស្រឡាញ់​ ទៅ​មើល​កុន​ជាមួយ​ដែរ តែ​ក៏​បារម្ភ​ថា​នឹង​កើត​ហេតុដែល​មិន​នឹកស្មាន​ដល់​កណ្តាល​រោងភាពយន្ត ក្លាយ​ជាការ​...

Tomnerb.Com - YouTube Channel