ចូលចិត្តទំនើប

9 ចំណុច ដែលឪពុកម្តាយអាចធ្វើបាន ដើម្បីជួយកូនៗ ឱ្យឈប់គេងនោមដាក់គ្រែ

ដោយ: ភារុន 9 AM, Thursday, 23 May, 2019

នេះជារឿងធម្មតាទេ សម្រាប់ក្មេងតូចៗអាយុចន្លោះពី 4 ឆ្នាំទៅ 7ឆ្នាំ គឺនៅតែគេងនោមដាក់គ្រែនៅឡើយ។ យោងទៅតាមការសិក្សាស្រាវជ្រាវ ក្មេងតូចៗប្រហែលជា 15% នៅចន្លោះអាយុនេះ នៅតែនោមដាក់គ្រែ យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ដែរ។ ដូច្នេះ ប្រសិនបើវាកើតឡើងចំពោះកូនរបស់អ្នក សូមចងចាំថាវាគឺជារឿងធម្មតា ប៉ុន្តែក៏មានគន្លឹ 9 ចំណុច ដែលបង្ការ ការគេងនោមដាក់គ្រែរបស់ក្មេងតូចៗ ដែលឪពុកម្តាយគ្រប់រូបអាចធ្វើបាន៖
1. បន្ថយបរិមាណទឹក ឱ្យក្មេងផឹក មុនពេលចូលគេង
ដើម្បីបង្ការបរិមាណទឹកនៅក្នុងប្លោកនោមរបស់ក្មេង មិនឱ្យហួសប្រមាណ វាជារឿងសំខាន់ នោះគឺការបន្ថយបរិមាណទឹកឱ្យក្មេងផឹក មុនពេលចូលគេង ហើយជំនួសដោយការផ្តល់បរិមាណទឹក ឱ្យគ្រប់គ្រាន់នៅពេលព្រឹក និងពេលថ្ងៃវិញ។ ដូចគ្នាផងដែរ វាជារឿងសំខាន់ ដែលឪពុកម្តាយគ្រប់រូប ត្រូវដាស់កូនឱ្យចូលបន្ទប់ទឹក ជារៀងរាល់យប់។

2. ជៀសវាងអាហារមួយចំនួន ដែលធ្វើឱ្យរលាកប្លោកនោមរបស់ក្មេង
ការជៀសវាងអាហារ ដែលមានជាតិអាស៊ីតច្រើនដូចជា ភេសជ្ជៈដែលមានរសជាតិផ្លែក្រូចឆ្មារ ផ្លែក្រូច ផ្លែម្នាស់ ឬផ្លែប៉ោម… ព្រមទាំងជៀសវាងភេសជ្ជៈទឹកដោះគោដូចជា ទឹកដោះគោស្រស់ និងទឹកដោះគោជូរ…ជាដើម ពីព្រោះជាតិទឹកដោះគោទាំងនេះ អាចធ្វើឱ្យក្មេងៗមានអារម្មណ៍ងងុយគេង និងរារាំងក្មេងមិនឱ្យក្រោកពីគេង។ បន្ថែមលើនេះ ទឹកសូកូឡាក្តៅៗ ទឹកតែ កូកាកូឡា ឬភេសជ្ជៈប្រភេទកាបូណាត ដែលមានជាតិស្ករច្រើន និងជាតិកាហ្វេអ៊ីន គឺសុទ្ធតែត្រូវជៀសវាង កុំឱ្យកូនក្មេងផឹក មុនពេលចូលគេង ឱ្យសោះ ព្រោះថាភេសជ្ជៈទាំងនេះអាចបណ្តាលឱ្យរលាកប្លោកនោមរបស់ក្មេង។

3. ដាស់ក្មេងឱ្យចូលបន្ទប់ទឹក នៅពាក់កណ្តាលយប់
ក្មេងៗគេងច្រើនណាស់ ដូច្នេះវាអាចមានការលំបាកបន្តិច សម្រាប់ការដាស់ពួកគេឱ្យភ្ញាក់ ដើម្បីចូលបន្ទប់ទឹក នៅពាក់ កណ្តាលយប់ ប៉ុន្តែធ្វើបែបនេះជាញឹកញាប់ ក្មេងនឹងចាប់ផ្តើមចេះភ្ញាក់ដោយខ្លួនឯង តាមធម្មជាតិ។ ម្យ៉ាងទៀត អ្នកក៏អាចតាមដានចំនួនដង ដែលក្មេងចូលបន្ទប់ទឹកនៅក្នុងអំឡុងពេលពេញមួយថ្ងៃ ឧទាហរណ៍៖ ប្រសិនបើក្មេងចូលបន្ទប់ទឹក 7ដងក្នុងមួយថ្ងៃ ដូច្នេះរៀងរាល់ 3ម៉ោងម្តងក្មេងត្រូវតែចូលបន្ទប់ទឹកម្តង បន្ទាប់មកអ្នកអាចធ្វើការផ្លាស់ប្តូរទម្លាប់នេះ ទៅជារៀងរាល់ 4ម៉ោងម្តង ហើយនៅទីបំផុតក្មេងនឹងភ្ញាក់ត្រឹមតែម្តងក្នុងមួយយប់ប៉ុណ្ណោះ។

4. បញ្ចុកអាហារ ដែលសម្បូរជាតិម៉ាញ៉េស្យូម ឱ្យក្មេងញុំា
យោងទៅតាមការស្រាវជ្រាវ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្លីនិកជាតិ ទាក់ទងនឹងសុខភាពរបស់កុមារ បានរកឃើញថា ក្មេងៗអាចទទួលរងគ្រោះ ដោយការនោមដាក់គ្រែ ដោយសារតែកង្វះជាតិម៉ាញ៉េស្យូម នៅក្នុងរបបអាហាររបស់ពួកគេ។ ជាទូទៅ កង្វះជាតិម៉ាញ៉េស្យូមធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរបស់ក្មេង មិនសូវមានប្រតិកម្មឆ្លើយតប ដូច្នេះ ក្មេងៗមិនសូវដឹងថាពួកគេត្រូវការប្រើបង្គន់ ខណៈពេលដែលកំពុងឈឺនោមនោះទេ។ អាហារដែលសម្បូរជាតិម៉ាញ៉េស្យូមរួមមាន៖ គ្រាប់ល្ង ផ្លែប៊ឺរ ផ្លែចេក សាច់ត្រីសាម៉ុង គ្រាប់ធុញ្ញជាតិ និងតៅហ៊ូ…ជាដើម។

5. កត់កំណត់ហេតុ សកម្មភាពរបស់ក្មេងៗ
ជារឿងសំខាន់ ដែលឪពុកម្តាយគ្រប់រូបគួរកត់កំណត់ហេតុ សកម្មភាពរបស់កូនៗទុក ជារៀងរាល់ថ្ងៃ ដើម្បីស្វែងយល់ពីទម្លាប់ សកម្មភាព ការញុំាអាហារ ការញុំាភេសជ្ជៈ និងការសម្តែងអារម្មណ៍របស់ក្មេងៗ នេះក៏នឹងជួយដល់ឪពុកម្តាយ អាចរកឃើញពីមូលហេតុដ៏ជាក់លាក់ ដែលបង្កឱ្យក្មេងគេងនោមដាក់គ្រែផងដែរ។

6. និយាយលេងពីនេះពីនោះ ជាមួយនឹងក្មេង
ការជជែកលេងពីនេះពីនោះជាមួយនឹងក្មេង អំពីអារម្មណ៍របស់ពួកគេ ខណៈពេលពួកគេត្រូវឆ្លងកាត់បទពិសោធន៍នៃការចូលរៀននៅសាលា ឬក៏ ស្ថានភាពដែលធ្វើឱ្យពួកគេមានអារម្មណ៍តានតឹង ឬថប់បារម្ភមួយចំនួន ហើយនេះក៏ជាមូលហេតុដែលធ្វើឱ្យក្មេងៗគេងនោមដាក់គ្រែផងដែរ។ ដូច្នេះ ការជជែកលេងនេះ អាចជួយបន្ធូរបន្ថយអារម្មណ៍តានតឹង ឬការថប់បារម្ភទាំងអស់របស់ក្មេងបាន។

7. ឧបករណ៍កំណត់សម្លេងរោទិ៍ សម្រាប់ជូនដំណឹងដល់ឪពុកម្តាយ ដើម្បីដាស់កូនៗចូលបន្ទប់ទឹក
ការបំពាក់ឧបករណ៍នេះ នឹងខោរបស់ក្មេង នឹងជួយឱ្យឪពុកម្តាយអាចដឹងថាកូនៗរបស់ពួកគេ ដល់ពេលត្រូវចូលបន្ទប់ទឹកហើយ។ ម្យ៉ាងទៀត ឧបករណ៍ជូនដំណឹងនេះ គឺមិនអាចធ្វើឱ្យក្មេងភ្ញាក់នោះទេ ប៉ុន្តែវាត្រឹមតែដាស់ឱ្យឪពុកម្តាយភ្ញាក់ដឹង ខ្លួនប៉ុណ្ណោះ។

8. ផ្តល់រង្វាន់
វាគឺជារឿងសំខាន់ ដែលឪពុកម្តាយគ្រប់រូប គួរពង្រឹងសកម្មភាពវិជ្ជមានរបស់កូនៗ នោះគឺការផ្តល់រង្វាន់ដល់កូនៗ សម្រាប់សកម្មភាពណាមួយ ដែលពួកគេអាចគ្រប់គ្រងបានដូចជា ការគ្រប់គ្រងទៅលើការគេងនោមនៅលើគ្រែនេះឯង។

9. ជំរុញលើកទឹកចិត្តក្មេងៗ ឱ្យចេះទទួលខុសត្រូវ
នេះក៏ជារឿងសំខាន់ផងដែរ ដែលឪពុកម្តាយគ្រប់រូប ត្រូវបង្រៀន និងលើកទឹកចិត្តកូនៗ ឱ្យចេះទទួលខុសត្រូវ និងឯករាជ្យនៅក្នុងកម្រិតមួយ។ ប្រសិនបើកូនៗរបស់អ្នកគេងនោមដាក់នៅលើគ្រែ អ្នកគួរស្នើរឱ្យពួកគេយកសម្លៀកបំពាក់ និងកម្រាលពូក ទៅបោកគក់ដោយខ្លួនឯង ព្រមទាំងមានការលើកសរសើរ ខណៈពេលពួកគេធ្វើបែបនេះផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អស់បារម្ភ រឿងក្លិនមាត់ សាកវិធីទាំង 4 នេះនឹងទទួលបាន លទ្ធផលជាទីគាប់ចិត្ត!

ដោយ: ភារុន 9 AM, Friday, 01 Mar, 2019

តាមស្ថិតិ មនុស្សទូទាំងពិភពលោកប្រមាណពី 5% ទៅ 60% កំពុងជួបប្រទះនឹងបញ្ហាក្លិនមាត់ បើទោះបីជាបានតមអាហារដែលមិនល្អដល់ក្លិនមាត់ក្តី។ ពេលខ្លះមនុស្សបានប្រើវិ...

ទទួលទាន ទឹកពេលណា មានប្រយោជន៍ច្រើន

ដោយ: ស៊ីវងីម 9 PM, Monday, 08 Jun, 2015

ការទទួលទានទឹក គឺជាតម្រូវការដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ប៉ុន្តែតើគួរទទួលទានពេលណា ទើបមានប្រយោជន៍ច្រើន? ដើម្បីបង្កើនចំណេះ សូមអានជាមួយគ្នានូវចំណុចដូ...

វិធីថែសក់ បែបធម្មជាតិ នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

មានមិត្តនារីមួយចំនួនបារម្ភខ្វាយខ្វល់តែនឹងផ្ទៃមុខពេលចេញទៅខាងក្រៅត្រូវកម្តៅថ្ងៃហើយភ្លេចគិតដល់សក់ដែលជាសម្រស់ទី២របស់ខ្លួន។ប៉ុន្តែប្រសិនបើអ្នកកំពុងតែអាន...

តើគួរ ថែរក្សាសម្រស់ បែបណាមុនចូលគេង?

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

ការចំណាយពេលវេលាត្រឹមពីរបីនាទីលាងសម្អាតមុខនាពេលយប់មុនចូលគេងមានប្រយោជន៍ខ្លាំងណាស់ក្នុងការថែទាំសម្រស់ផ្ទៃមុខ។ ហេតុនេះប្រសិនបើចង់ស្អាត ត្រូវតែទម្លាប់ខ្...

Tomnerb.Com - YouTube Channel