ចូលចិត្តទំនើប

តោះ! មកស្គាល់ 9 សញ្ញា ដែលបង្ហាញថាអ្នក គឺពិតជាមនុស្សរឹងមាំផ្នែកផ្លូវចិត្ត

ដោយ: ភារុន 8 AM, Tuesday, 11 Jun, 2019

អ្នកវិទ្យាសាស្រ្តជឿថា ប្រសិនបើមនុស្សមានចិត្តរឹងមាំ គឺអាចត្រូវបានគេព្យាករណ៍ខ្ពស់ទៅលើភាពជោគជ័យ ជាងភាពឆ្លាតវៃ។ ហើយបន្ទាប់ពីអ្នកបានឃើញសញ្ញាទាំង 9 ខាងក្រោមនេះ នោះអ្នកនឹងអាចយល់ថាហេតុអ្វី? ម្យ៉ាងទៀត ដើម្បីគ្រប់គ្រងទៅលើអារម្មណ៍ និងអំណាចនៃឆន្ទៈរបស់អ្នក នោះអ្នកត្រូវក្លាយជាបុគ្គលដ៏មានអំណាចម្នាក់ ដែលអាចសម្រេចបាននូវអ្វី ដែលខ្លួនឯងបានកំណត់រួចហើយ។ ចង់ដឹងថាតើសញ្ញាទាំងនេះមានអ្វីខ្លះ? សូមប្រិយមិត្តអ្នកអាន តាមដានជាមួយនឹងទំនើប ទាំងអស់គ្នា៖
1. អ្នកមិនព្រួយបារម្ភទៅលើបញ្ហា ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក
ប្រសិនបើជាមនុស្ស ដែលមានបាវចនា «ប្រសិនបើអ្នកអាចដោះស្រាយបាន អ្នកមិនបារម្ភ ហើយប្រសិនបើអ្នកមិនអាចដោះស្រាយបាន ក៏អ្នកមិនបារម្ភ» គឺត្រូវបានចាត់ទុកថាជាមនុស្សមានផ្លូវចិត្តរឹងមាំ។ បើយោងទៅតាមចិត្តវិទូ Amy Morin បានពន្យល់ថា ប្រសិនបើអ្នកគឺជាមនុស្ស ដែលមានផ្លូវចិត្តរឹងមាំ គឺអ្នកមិនបារម្ភអំពីបញ្ហា ដែលមិនអាចគ្រប់គ្រងបាននោះទេ។

2. អ្នកទទួលយក និងហ៊ានប្រឈមនឹងបញ្ហា ដែលកើតឡើង
ជីវិតគឺតែងជួបនឹងក្តីលំបាក ដូច្នេះ អ្នកត្រូវតែទទួលស្គាល់នូវភាពបរាជ័យ ជម្ងឺ និងក្តីទុក្ខព្រួយ ដែលបានកើតឡើងនៅក្នុងជីវិតរស់នៅរបស់អ្នក។ ប៉ុន្តែ ជំនួសឱ្យការជ្រើសរើស ទៅលើការរំឭកឡើងវិញ នៅពេលវេលា ដែលមានអ្វីមួយ អកុសលកើតឡើង ហើយវាក៏នឹងរារាំងមិនឱ្យអ្នកសម្រេចគោលដៅរបស់អ្នកនៅក្នុងជីវិតខាងមុខ អ្នកគួរតែប្រឈមនឹងបញ្ហាទាំងអស់នោះ ដោយប្រើការគិតបែបសុទិដ្ឋិនិយម។

3. អ្នកអាចនិយាយពាក្យ «ទេ» ដោយគ្មានសោកស្តាយ
ប្រសិនបើចៅហ្វាយរបស់អ្នក ចង់ឱ្យអ្នកធ្វើការថែមម៉ោងនៅចុងសប្តាហ៍ តើអ្នកនឹងមានបញ្ហាអ្វីដែរឬទេ? ប្រសិនបើអ្នកនិយាយថា «ទេ» ខណៈពេលដែលអ្នកក៏រវស់ នឹងរឿងដ៏ចាំបាច់ដែលត្រូវធ្វើផងដែរនោះ នេះមិនមែនមានន័យថាអ្នកកំពុងប្រឆាំងនឹងចៅហ្វាយរបស់អ្នកនោះទេ ប៉ុន្តែនេះគ្រាន់តែជាវិធី ដែលអ្នកត្រូវការ ដើម្បីគ្រប់គ្រងខ្លួនឯង និងកសាងការគោរពខ្លួនឯង ដែលអនុញ្ញាតឱ្យអ្នកសម្រេចបាននូវគោលដៅ ព្រមជាមួយនឹងការទទួលខុសត្រូវ និងគុណតម្លៃរបស់អ្នកផងដែរ។

4. អ្នកជាមនុស្សពូកែអត់ធ្មត់ ហើយក៏ដឹងថាក្តីសុបិន្ត មិនអាចក្លាយជាការពិតនៅក្នុងរយៈពេលមួយវិនាទី
ការស្រាវជ្រាវមួយបានបង្ហាញថា មនុស្សដែលមានផ្លូវចិត្តរឹងមាំ គឺអនុញ្ញាតឱ្យពួកគេ មានការគិតពិចារណា និងវិភាគទៅលើស្ថានភាពបានយ៉ាងហ្មត់ចត់ ដើម្បីធ្វើឱ្យល្អបំផុតទៅលើស្ថានភាពនីមួយៗ។ នេះជាមូលហេតុ ដែលអ្នកមានភាពអត់ធ្មត់ខ្ពស់ ជាមួយនឹងអ្នកដទៃ ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។ លើសពីនេះ អ្នកក៏យល់ថាវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងខ្ពស់ ដើម្បីសម្រេចក្តីសុបិន្តផងដែរ។

5. អ្នកអាចកំណត់ព្រំដែន ដ៏ចាំបាច់
ការកំណត់ព្រំដែន គឺជាមធ្យោបាយមួយ ដើម្បីធ្វើឱ្យមានសុខភាពផ្លូវចិត្តល្អ និងលូតលាស់ នោះហើយជាមូលហេតុ ដែលអ្នកគួរកំណត់វា។ ការសិក្សាបង្ហាញថា អ្នកអាចគ្រប់គ្រងទាំងរាងកាយ និងអារម្មណ៍បានល្អ គឺមកពីអ្នកបានកំណត់ព្រំដែនណាមួយដ៏ចាំបាច់ សម្រាប់ខ្លួនឯងបានល្អ។

6. អ្នកមិនត្អូញត្អែរ នូវរាល់សកម្មភាព ដែលអ្នកបានធ្វើ
អ្នកមិនមានអារម្មណ៍ថា ពិភពលោកនេះជំពាក់អ្នកអ្វីនោះទេ។ ពីព្រោះអ្នកយល់ថា អ្វីៗដែលល្អៗ គឺមានប្រយោជន៍សម្រាប់ការងាររបស់អ្នកជានិច្ច។ ដូច្នេះ ជំនួសឱ្យ ការមានអារម្មណ៍ថា មានសិទ្ធត្អូញត្អែរទៅលើភាពអយុត្តិធម៌របស់ពិភពលោក អ្នកគួរព្យាយាមផ្តោតទៅលើអ្វី ដែលអ្នកអាចធ្វើទៅបាន ហើយដើម្បីធ្វើឱ្យជីវិតរបស់អ្នក កាន់តែមានតម្លៃ និងមានភាពប្រសើរឡើង។

7. អ្នកកម្រនឹងកែលម្អ ដោយសារតែអ្នកចូលចិត្តរៀបចំផែនការ
អ្នកគឺជាមនុស្សចូលចិត្តរៀបចំផែនការ និងមិនខ្វាយខ្វល់អ្វីច្រើននោះទេ។ ម្យ៉ាងវិញទៀត ចិត្តវិទូជឿថា មនុស្សដែលមានចិត្តរឹងមាំ នឹងមានគោលដៅច្បាស់លាស់ហើយ ដូច្នេះ ពួកគេប្រាកដជាចូលចិត្តរៀបចំផែនការ និងគិតគូរពីហានីភ័យផ្សេងៗ ខណៈពេលកំពុងដំណើរការ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការឆ្ពោះទៅរកអ្វីមួយ ដែលខ្លួនចង់បាន។

8. អ្នកជាមនុស្សមានទំនុកចិត្ត ប៉ុន្តែមិនមានច្រើនហួសហេតុពេក
ការជឿជាក់ទៅលើខ្លួនឯង គឺត្រូវបានសន្មតថា អ្នកមានបទពិសោធន៍គ្រប់គ្រាន់។ ហើយសម្រាប់អ្នក ដែលមានផ្លូវចិត្តរឹងមាំ ត្រូវបានគេរកឃើញថា មានការយល់ដឹងពីខ្លួនឯងផ្ទាល់យ៉ាងជ្រាលជ្រៅ ចំពោះភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនបានច្បាស់លាស់។

9. អ្នកមិនធ្វើឱ្យខ្លួនឯង គេងមិនលក់
ការសម្រាកកាយ និងចិត្ត គឺនាំឱ្យមនុស្សមានផ្លូវចិត្តរឹងមាំ ដូចជា ការគេងគ្រប់គ្រាន់នៅពេលយប់…ជាដើម។ នោះហើយជាមូលហេតុ ដែលការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានទម្លាប់គេងបានគ្រប់គ្រាន់ និងក្រោកពីគេងបានទៀងទាត់ នឹងក្លាយជាមនុស្ស ដែលមានផ្លូវចិត្តរឹងមាំ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ចង់បានក្លិនមាត់ល្អអាចប្រើវិធីសាស្ត្រធម្មជាតិ 8 យ៉ាងនេះ!

ដោយ: ភារុន 7 AM, Wednesday, 26 Jun, 2019

បញ្ហាក្លិនមាត់ តែងកើតមានចំពោះមនុស្សគ្រប់គ្នាទាំងអស់ ដោយសារតែមូលហេតុសុខភាពមាត់ធ្មេញ ឬ មកពីបញ្ហាសុខភាពផ្សេងទៀត នៅក្នុងខ្លួនរបស់មនុស្ស ដែលមិនបានត្រួតព...

ជំងឺតំបន់ត្រូពិក ដែលមនុស្សភាគច្រើន តែងមើលរំលង តែវាបង្កគ្រោះថ្នាក់គួរឱ្យខ្លាច

ដោយ: វិរីយា៉ 10 PM, Friday, 11 Sep, 2015

ជំងឺតំបន់ត្រូពិក ឬជំងឺតំបន់ក្តៅ ជាប្រភេទជំងឺម្យ៉ាងដែលប្រជាជនកម្ពុជា តែងមើលរំលង បើទោះ​ជា​កម្រិត​គ្រោះ​ថ្នាក់របស់វាគួរឱ្យមានការព្រួយបារម្ភក្តី។​ ដូច្...

តើអាហារត្រូវការរយៈពេលខុសគ្នាប៉ុន្មាន ដើម្បីរំលាយនៅក្នុងក្រពះ? នេះគឺជាអ្វីដែលអ្នកចាំបាច់ត្រូវដឹង!

ដោយ: ចរិយា 9 AM, Friday, 13 Sep, 2019

ផលប៉ះពាល់នៃការរំលាយអាហារ សម្រាប់អ្នកសម្រកទម្ងន់ គឺជារឿងសំខាន់ណាស់។ ជាការពិតណាស់ ពេលវេលារំលាយអាហារ គឺអាស្រ័យទៅលើ សុខភាពរាងកាយរបស់មនុស្សម្នាក់ៗ, ប្រព...

សុខភាពប្រអប់មាត់ល្អ ដោយការជ្រើសរើស ប្រើថ្នាំដុសធ្មេញ

ដោយ: រីកា 7 PM, Sunday, 15 May, 2016

តើ​លោកអ្នក​កំពុង​តែមាន​បញ្ហា​សុខភាព ​ពាក់ព័ន្ធ​នឹង​ប្រអប់មាត់​ញឹកញាប់​ដែរ ឬទេ? ជួនកាល​ឈឺ ជួនកាល​បាត់ មាន​អាការ​ដូចជា រលាក​អញ្ចាញ ស្រៀវធ្មេញ ធ្មេញ​ង...

Tomnerb.Com - YouTube Channel