ចូលចិត្តទំនើប

លក្ខខណ្ឌសុខភាពទាំង 9 ដែលបង្ហាញថាវាអាចបង្កគ្រោះថ្នាក់ សម្រាប់អ្នកញុំាប៉េងប៉ោះ

ដោយ: ចរិយា 8 AM, Thursday, 05 Sep, 2019

ជាធម្មតាបន្លែប៉េងប៉ោះ មានសុវត្ថិភាពក្នុងការបរិភោគ ប៉ុន្តែនៅក្នុងករណីមួយចំនួន ប៉េងប៉ោះក៏បង្កផលប៉ះពាល់ធ្ងនធ្ងរដល់សុខភាពរាងកាយរបស់មនុស្សផងដែរ ប្រសិនបើអ្នកមានលក្ខខណ្ឌសុខភាពចំនួន 9 ដូចនៅខាងក្រោមនេះ។ ដូច្នេះ អ្នកគួរតែដកបន្លែប៉េងប៉ោះចេញពីរបបអាហារប្រចាំថ្ងៃរបស់អ្នកភ្លាម។
1. ឧស្សាហ៍ចុកទ្រូង
ផ្លែប៉េងប៉ោះមានជាតិអាស៊ីតខ្ពស់ ប្រសិនបើអ្នកមានបញ្ហាក្រពះផ្សេងៗដូចជា ជំងឺរលាកក្រពះ និងជំងឺច្រាលទឹកក្រពះ…ជាដើម វាបណ្តាលឱ្យអ្នកមានអាការៈក្រហាយទ្រូង ញឹកញាប់។

2. ឈឺសន្លាក់
ការបរិភោគប៉េងប៉ោះច្រើនពេក អាចបណ្តាលឱ្យអ្នកឈឺសន្លាក់ ដោយសារតែប៉េងប៉ោះផ្ទុកសារជាតិ Alkaloid ដែលត្រូវបានគេហៅថា Solanine ដែលវាជួយបង្កើតជាតិកាល់ស្យូមនៅក្នុងជាលិកា ប៉ុន្តែបើវាបង្កើតច្រើនពេក ក៏អាចបណ្តាលឱ្យរលាកសន្លាក់ ដែលជាលទ្ធផលធ្វើឱ្យអ្នកឈឺសន្លាក់ និងហើមសន្លាក់។

3. បញ្ហាតម្រងនោម
ក្រៅពីបង្កើតជាតិកាល់ស្យូមហើយ ប៉េងប៉ោះក៏សម្បូរទៅដោយសារជាតិ Oxalate ដែលជាសារជាតិមួយមិនងាយរំលាយ នៅពេលអ្នកទទួលបានវាលើសលប់ពេក ដែលវាបណ្តាលឱ្យអ្នកកើតមានគ្រួសនៅក្នុងតម្រងនោម។ លើសពីនេះ ប៉េងប៉ោះក៏សម្បូរទៅដោយប៉ូតាស្យូម ដែលអាចប៉ះពាល់ដល់មុខងារតម្រងនោមផងដែរ។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហាតម្រងនោមស្រាប់ សូមកុំព្យាយាមញុំាប៉េងប៉ោះ។

4. មនុស្សដែលមានប្រតិកម្មអាឡែស៊ី ជាមួយនឹងប៉េងប៉ោះ
ប្រសិនបើអ្នក ត្រូវបានពេទ្រជំនាញធ្វើរោគវិនិច្ឆ័យឃើញថា អ្នកមានប្រតិកម្មអាឡែស៊ីជាមួយនឹងប៉េងប៉ោះ នៅពេលអ្នកញុំាប៉េងប៉ោះនឹងអាចចេញរោគសញ្ញាដូចជាៈ ឡើងកន្ទួលក្រហម ហើមអណ្តាត និងប្រតិកម្មផ្សេងៗទៀតទៅតាមស្ថានភាពសុខភាពរបស់អ្នក។

5. ជំងឺរលាកពោះវៀន (IBS)
ប្រសិនបើអ្នកមានជំងឺរលាកពោះវៀន (IBS) នៅពេលអ្នកញុំាប៉េងប៉ោះ វានឹងបង្កជារោគសញ្ញាដូចជាៈ រាគរូស ឈឺពោះ ហើមពោះ ទល់ខ្យល់ និងទល់លាមក។ ក្នុងករណីនេះ យកល្អអ្នកគួរតែជៀសវាងឱ្យឆ្ងាយពីអាហារដែលមានជាតិអាស៊ីតខ្ពស់ដូចជា ផ្លែប៉េងប៉ោះ និងទឹកជ្រលក់ប៉េងប៉ោះ…។

6. បណ្តាលឱ្យមានជំជឺ Lycopenodermia
Lycopene គឺជាសារធាតុមួយ ដែលត្រូវបានគេរកឃើញនៅក្នុងផ្លែប៉េងប៉ោះ រួមទាំងនៅក្នុងអាហារផ្សេងទៀតផងដែរ។ នៅពេលអ្នកទទួលបរិមាណនៃសារធាតុនេះបានត្រឹមត្រូវ គឺវាពិតជាផ្តល់ផលល្អដល់សុខភាពបេះដូង។ ប៉ុន្តែ ប្រសិនបើអ្នកទទួលបរិមាណវាលើស អាចបណ្តាលឱ្យអ្នកកើតមានជំងឺ Lycopenodermia។

7. ឈឺចាប់ ខណៈពេលនោម
អាហារដែលមានជាតិអាស៊ីតខ្ពស់ ដូចជាប៉េងប៉ោះ…ជាដើម គឺអាចបណ្តាលឱ្យរលាកប្លោកនោម។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា នៅពេលអ្នកនោម មានការឈឺចាប់ អ្នកគួរតែជៀសវាងបរិភោគអាហារណា ដែលមានជាតិប៉េងប៉ោះភ្លាម។

8. ស្លឹកប៉េងប៉ោះ អាចមានជាតិពុល
អ្នកគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះស្លឹកប៉េងប៉ោះ ពីព្រោះស្លឹកប៉េងប៉ោះត្រូវបានគេរកឃើញថាមានជាតិពុល ដែលមិនមានសុវត្ថិភាពសម្រាប់បរិភោគឡើយ។

9. បណ្តាលឱ្យជំងឺ Autoimmune កាន់តែធ្ងន់ធ្ងរឡើង
សារជាតិ Alkaloid ដែលមាននៅក្នុងផ្លែប៉េងប៉ោះ អាចបណ្តាលឱ្យអ្នកមានជំងឺ Autoimmune កាន់តែសភាពធ្ងន់ធ្ងរឡើង។ ដូច្នេះ ប្រសិនបើអ្នកដឹងខ្លួនថាមានជំងឺ Autoimmune នេះ អ្នកមិនគួរបរិភោគប៉េងប៉ោះឡើយ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារ 10 យ៉ាងដែលធ្វើឲ្យស្បែកស្អាត

ដោយ: ភារុន 9 AM, Wednesday, 16 Jan, 2019

មនុស្សនៅទូទាំងពិភពលោកបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅលើផលិតផលថែរក្សាសម្រស់ជារៀងរាល់ឆ្នាំ។ តាមពិតទៅការថែរក្សាសម្រស់មិនចាំបាច់ទាល់តែអ្នកទិញផលិតផលគ្...

គួរយល់ដឹង! អាហារសម្រាប់ស្រ្តីមានផ្ទៃពោះ ញុំាប្រចាំសប្តាហ៍ ដើម្បីទារកនៅក្នុងផ្ទៃមានសុខភាពកាន់តែល្អប្រសើរ!

ដោយ: ភារុន 9 AM, Tuesday, 04 Jun, 2019

មនុស្សភាគច្រើន យល់ដឹងអំពីរបបអាហារ ដែលមានសុខភាពល្អ ប៉ុន្តែនៅអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្រ្តីតែងមានការប្រែប្រួល នោះមានន័យថាតម្រូវការ ប្រូតេអ៊ីន វី...

ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មនុស្ស​ជាច្រើន ​នឹកស្មាន​មិន​ដល់​ឡើយ​ថា ផ្សែង​បារី​ដែល​អណ្តែត​នៅក្នុង​អាកាស​នោះ ​ហុច​ផល​បន្ត​ទៅដល់​អ្នក​ដែល​ស្រូប​វា​ចូលទៅក្នុង​រាងកាយ​ច្រើនណាស់ ទោ...

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក ខណៈពេលអ្នកចាប់ផ្តើមប្រើប្រាស់ ប្រទាលកន្ទុយក្រពើស្រស់?

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

នាពេលសព្វថ្ងៃនេះ ប្រទាលកន្ទុយក្រពើ ត្រូវបានទទួលស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់មនុស្ស ដោយសារតែប្រទាលកន្ទុយក្រពើមានផ្ទុកវីតាមីន សារធាត...

Tomnerb.Com - YouTube Channel