ចូលចិត្តទំនើប

គន្លឹះទាំង 8 ដើម្បីជៀសវាងការមានជម្ងឺ

ដោយ: ភារុន 8 AM, Tuesday, 15 Jan, 2019

ឥឡូវនេះចូលដល់ខែធ្លាក់ខ្យល់ហើយ ដូច្នេះវាងាយនឹងធ្វើឱ្យកើតមានជម្ងឺផ្តាសាយ និង ជម្ងឺផ្សេងទៀតជាច្រើនកើតមាននៅលើខ្លួនអ្នកទាំងអស់គ្នា។ ដូច្នេះអ្នកត្រូវចេះថែរក្សាខ្លួនកុំឱ្យកើតជម្ងឺ។ ប្រសិនបើអ្នកក្រឡេកមើលទៅវេជ្ជបណ្ឌិត និង គិលានុបដ្ឋាយិកាទាំងអស់ដែលហាក់បីដូចជាមិនសូវមានជម្ងឺ នេះជាអ្វីដែលអ្នកឆ្ងល់ថាតើពួកគេអាចជៀសវាងពីជម្ងឺទាំងនេះដោយរបៀបណា? វាមិនដូចជាពួកគេមានប្រព័ន្ធភាពស៊ាំខ្លាំងក្លានោះទេ មិនតែប៉ុណ្ណោះដោយសារការងាររបស់ពួកគេមានហានីភ័យខ្ពស់ក្នុងការឆ្លងជម្ងឺថែមទៀត។ ខាងក្រោមនេះជាគន្លឹះទាំង 8 ដែលពួកគេធ្វើដើម្បីជៀសវាងការមានជម្ងឺ ដូច្នេះអ្នកអាចធ្វើដូចគ្នាដែរ ដើម្បីជួយអ្នកឱ្យជៀសវាងបញ្ហាជម្ងឺទាំងអស់នេះ៖
1. បញ្ឃប់ការប៉ះមុខ និង ខាំក្រចកដៃ
ដៃរបស់មនុស្សគឺជាសភាវៈដែលទទួលភាពកខ្វក់បំផុតនៃរាងកាយមនុស្ស។ ពីព្រោះដៃត្រូវប៉ះរបស់ទាំងអស់ដែលមានបាក់តេរី និង វីរុសច្រើនបំផុត និងបានជាប់នៅក្នុងក្រចកដៃរបស់អ្នកផងដែរ។ ប្រសិនបើអ្នកយកដៃដែលមិនបានសម្អាតមកប៉ះផ្ទៃមុខ ឬ ខាំក្រចកដៃនោះ បាក់តេរី និង វីរុសទាំងនោះប្រាកដជាមានឱកាសជ្រៀតចូលក្នុងខ្លួនអ្នកជាមិនខាន។

2. ទម្លាប់ហាត់ប្រាណ
លំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់គ្រប់គ្រងទម្ងន់ប៉ុណ្ណោះទេ វាក៏ធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំក្នុងការប្រឆាំងនឹងជម្ងឺផ្សេងៗផងដែរ។
3. ស្រូបខ្យល់បរិសុទ្ធខាងក្រៅឱ្យបានច្រើន
ការស្រូបខ្យល់បរិសុទ្ធគឺល្អបំផុតសម្រាប់បង្កើនអុកស៊ីសែននៅក្នុងខ្លួន តាមរយះការបើកបង្អួច ឬ ចេញទៅខាងក្រៅ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចចេញទៅខាងក្រៅ ដោយសារមូលហេតុណាមួយក៏ដោយ អ្នកត្រូវបោសសម្អាតទីកន្លែងដែលអ្នកធ្វើការ ឬ ស្នាក់នៅឱ្យបានស្អាតដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់។

4. ឧស្សាហ៍លាងសម្អាតដៃ
នៅពេលលាងដៃអ្វីដែលល្អបំផុត គឺអ្នកលាងជាមួយនឹងសាប៊ូធម្មតា និង ទឹក។ អ្នកត្រូវប្រាកដថាអ្នកលាងសម្អាតដៃនៅមុនពេលបរិភោគអាហារ និង បន្ទាប់ពីអ្នកបានប្រើបង្គន់រួច។ បើកាន់តែប្រសើរថែមទៀតអ្នកគួរលាងសម្អាតដៃមុនពេល និង ចាកចេញពីកន្លែងធ្វើការ ដើម្បីកាត់បន្ថយបាក់តេរី និង វីរុសដែលតោងជាប់ដៃរបស់អ្នក។
5. អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់
បរិមាណនៃការគេងលក់ដែលបានទទួលនឹងមានឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគផ្សេងៗ។ នៅពេលដែលអ្នកអស់កម្លាំង ប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនក៏ធ្លាក់ចុះ។ ការពិតនៅពេលអ្នកគេង ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ គឺកំពុងធ្វើការបានល្អបំផុតក្នុងការប្រឆាំងទៅនឹងមេរោគនានាដែលបានជ្រៀតចូលក្នុងខ្លួនអ្នក។

6. បរិភោគអាហារដែលផ្តល់សុខភាពល្អ និង មានតុល្យភាព
ខណៈពេលអ្នកបានគេងបានគ្រប់គ្រាន់ហើយ អ្នកក៏ត្រូវប្រាកដថាអ្នកទទួលបានគ្រប់គ្រាន់ នូវរបបអាហារដ៏ត្រឹមត្រូវផងដែរ។ ការបរិភោគអាហារដែលមានវីតាមីនត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អបំផុតដើម្បីជៀសវាងការមានជង្ងឺ។ លើសពីនេះមានសារធាតុល្អៗជាច្រើនទៀតដែលមាននៅក្នុងអាហារនឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។
7. រក្សាកម្រិត Stress ឱ្យបានទាប
Stress មានឥទ្ធិពលមិនល្អដល់រាងកាយទាំងមូល ជាពិសេសប្រព័ន្ធភាពស៊ាំ។ នៅពេលស្ថិតក្រោម Stress រាងកាយទាំងមូលនឹងចុះខ្សោយ កម្រិតសារធាតុ cortisol និង adrenaline កើនឡើងដែលបណ្តាលឱ្យសម្ពាធឈាមកើនឡើង និង មានផលអវិជ្ជមានផ្សេងៗទៀតកើតឡើងផងដែរ។

8. ត្រួតពិនិត្យអាកាសធាតុមុនពេលចេញទៅខាងក្រៅ
នៅពេលចេញទៅខាងក្រៅអ្នកគួរត្រួតពិនិត្យតារាងព្យាករណ៍អាកាសធាតុជាមុនសិន ដើម្បីឱ្យអ្នកបានត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាពទាំងអស់ដែលអ្នកនឹងធ្វើពេញមួយថ្ងៃ។ លើសពីនេះអ្នកក៏អាចមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងការឈឺ។

ប្រភព: positivehealthwellness ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីមើលថែទាំខួរក្បាល ឱ្យនៅតែភ្លឺថ្លាជានិច្ច

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

តិច​ណូ​ឡូ​ជី​ ក្នុងពេល​បច្ចុប្បន្ននេះ ​ឈានទៅ​មុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗ ចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែ​ការដែល​ម...

ស្មានតែមិនអី តាមពិតគ្រោះថ្នាក់ ចំពោះសុខភាពដល់ម្ល៉ឹង

ដោយ: ស. លីង 9 PM, Friday, 01 Sep, 2017

មនុស្សភាគច្រើនយល់ថា អាហារខាងក្រោមនេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេ តែធាតុពិតវាមានផលអាក្រក់ណាស់ សម្រាប់សុខភាពយើងរាល់គ្នា។ ១. តែក្រហមក្រូចឆ្មារ មានធ...

ទឹកសណ្តែក គុណប្រយោជន៍ដ៏ល្អ ចំពោះសុខភាព

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

ភេសជ្ជៈ ​ដែល​បាន​ទាំង​សុខភាព ហើយ​ថែមទាំង​ទទួលទាន​បាន​គ្រប់ពេល ​ដូចជា​ទឹក​សណ្តែក​នេះ អ្នកណាៗក៏​ដឹង​ដែរ​ថា មាន​ប្រយោជន៍ ជួយ​បង្កើន​ប្រូ​តេ​អី​ុ​ន តែ​...

តើអ្នកដឹង ឬអត់ថា ខ្ញីអាចជួយបង្ការជំងឺអ្វីខ្លះ?

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

​ខ្ញី​​ក្រៅពីជាគ្រឿងផ្សំដ៏សម្បូរបែបនៃអាហារវាក៏ត្រូវបាន​គេ​​យកមក​ប្រើប្រាស់​សម្រាប់​ការព្យាបាល​ជំងឺជាច្រើនមុខផងដែរ។តើខ្ញីមានអត្ថប្រយោជន៍ចំពោះសុខភាពដ...

Tomnerb.Com - YouTube Channel