ចូលចិត្តទំនើប

តោះ! មកស្គាល់ 8 រោគសញ្ញា ព្រមានថាបេះដូងរបស់អ្នកកំពុង ដំណើរការមិនប្រក្រតីហើយ

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺ ដែលបានលើកឡើងថាប្រហែលជាមនុស្ស 610,000 នាក់បានស្លាប់ ដោយសារតែជម្ងឺបេះដូងជារៀងរាល់ឆ្នាំ ត្រឹមតែនៅក្នុងសហរដ្ឋអាមេរិចប៉ុណ្ណោះ ហើយចុះទម្រាំ មនុស្សនៅជុំវិញពិភពលោក ថាតើវានឹងមានចំនួនច្រើនលើសលប់ប៉ុណ្ណាដែរ? ជាទូទៅទាំងបុរស និងស្រ្តី ត្រូវបានរងគ្រោះដោយសារជម្ងឺបេះដូង ដែល ជម្ងឺនេះកើតមានឡើងក៏ព្រោះតែមូលហេតុជាច្រើន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹង របៀបរបបរស់នៅប្រចាំថ្ងៃរបស់ មនុស្ស។ នេះក៏ជាហេតុផល ដែលក្រុមអ្នកស្រាវជ្រាវ បានប្រមែប្រមូលនូវរោគសញ្ញាព្រមានចំនួន 8 ដែលបានលេចចេញមកខាងក្រៅ ហើយបញ្ជាក់ថាបេះដូងរបស់អ្នកកំពុងដំណើរការមិនប្រក្រតី។ តោះ! តាមដានជាមួយនឹងយើងទាំងអស់គ្នា៖
1. ឈឺចាប់ រាលដាលពេញដៃ
ភាគច្រើនមនុស្សប្រុស មានការឈឺចាប់នៅផ្នែកដៃខាងឆ្វេង ខណៈដែលស្រ្តីមានការឈឺចាប់នៅដៃទាំងសងខាង។ ម្យ៉ាងទៀតក៏មានស្រ្តីមួយចំនួន ក៏បានត្អូញត្អែរថាពួកគេធ្លាប់មានការឈឺចាប់នៅត្រង់ កែងដៃមិនប្រក្រតី មុនពេលពួកគេគាំង បេះដូង។ ការឈឺចាប់នេះ គឺមកពីបញ្ហាបេះដូងដែលកំពុងធ្វើដំណើរទៅខួរឆ្អឹងខ្នងខុសប្រក្រតី ហើយសរសៃប្រសាទត្រូវបានផ្សារភ្ជាប់គ្នាផងដែរនោះ ដូច្នេះក៏បានធ្វើឱ្យខួរក្បាលវិនិច្ឆ័យច្រឡំ ដែលធ្វើឱ្យអ្នកមានការឈឺចាប់រាលដាល នៅត្រង់ដៃ នេះឯង។

2. ក្អកមិនឈប់

ការក្អក អាចកើតចេញពីបញ្ហាជាច្រើនយ៉ាង ហើយវាត្រូវបានចាត់ទុកជាសញ្ញាព្រមានមួយដែរ នៃជម្ងឺសរសៃឈាមបេះដូង។ ក្អកជាប់រហូត និងមានបញ្ចេញសារធាតុរាវពណ៌ផ្កាឈូក និងលាយឈាមតិចៗចេញមកខាងក្រៅ គឺជាទូទៅបង្ហាញថា បេះដូងរបស់អ្នកកំពុងចុះខ្សោយហើយ ។ ទោះបីជាភាគច្រើន ការក្អក គឺជារោគសញ្ញាបន្ទាប់បន្សំមួយ នៃរោគសញ្ញារបស់ ជម្ងឺដែលទាក់ទងទៅនឹងជម្ងឺផ្លូវដង្ហើមក្តី។

3. កម្រិតនៃការថប់បារម្ភខ្លាំង និងមិនប្រក្រតី

ការសិក្សាជាច្រើន បានបង្ហាញថាមនុស្ស មានអារម្មណ៍តប់ប្រមុលតានតឹងខ្លាំង តាំងពីលើកដំបូងនៅក្នុងជីវិត គឺងាយនឹងកើតមានជម្ងឺបេះដូង។ ម្យ៉ាងទៀតការថប់បារម្ភ ក៏អាចបណ្តាលមកពី ការរស់នៅក្នុងស្ថានភាព ដែលពោរពេញដោយស្រ្តេស ឬក៏មកពីអ្នកមានជម្ងឺផ្សេងៗ រួមទាំងជម្ងឺផ្លូវចិត្តដូចជា ភ័យស្លន់ស្លោរ និងការថប់បារម្ភ ដែលសញ្ញាទាំងនេះ ទំនងជាទទួលឥទ្ធិពលមកពីបេះដូង រួមមាន ចង្វាក់បេះដូងដើរលឿនមិនប្រក្រតី សម្ពាធឈាមកើនឡើង និងចង្វាក់បេះដូងចុះខ្សោយ។

4. ហើមជើង កជើង និងប្រអប់ជើង

នៅពេលដែលបេះដូងដំណើរការមិនបានល្អ ដោយសារតែធាតុរាវចេញពីសរសៃឈាម បានហូរចូលទៅក្នុងជាលិកាជុំវិញជើង និងប្រអប់ជើង ដែលបង្កជារោគសញ្ញា ហើម កើតមានឡើង។ ដូច្នេះប្រសិនបើអ្នកកត់សម្គាល់ឃើញថា មានការហើមនេះ សូមប្រញាប់ប្រញាល់ទៅពិភាក្សាជាមួយនឹងគ្រូពេទ្រជំនាញជាបន្ទាន់។

5. កង្វះចំណង់អាហារ និងស្គមស្គាំង
អ្នកជម្ងឺបេះដូង ភាគច្រើនតែងទទួលរងការឈឺចាប់ពីជម្ងឺបេះដូង ដោយការបង្ហាញចេញនូវរោគសញ្ញាដូចជា មិនចង់ញុំាអាហារ ឬ ញុំាអាហារចូលហើយចង់ក្អួតចង្អោរចេញមកវិញ មិនប្រក្រតី។ មូលហេតុមកពីបេះដូងបានបញ្ចេញសារធាតុរាវទៅប្រមូលផ្តុំនៅជុំវិញថ្លើម និងពោះវៀន ដែលរំខានដល់ប្រព័ន្ធរំលាយអាហារ។

6. មានកន្ទួលនៅលើស្បែក មិនធម្មតា
ក្រុមស្រាវជ្រាវ បានធ្វើការសិក្សាទៅលើគម្រោង 2 ដាច់ដោយឡែកពីគ្នា។ ទីមួយ៖ បានចេញផ្សាយនៅក្នុង ទិនានុប្បវត្តិស្តីអំពីបញ្ហាអាឡែរស៊ី និង Clinical ខាងផ្នែកប្រព័ន្ធភាពសុំា ហើយទីពីរ៖ ទិនានុប្បវត្តិនៃមហាវិទ្យាល័យវេជ្ជសាស្រ្តរបស់ អាមេរិច បានបង្ហាញថា ជម្ងឺត្រអក និងជម្ងឺរើម គឺជាកត្តាដែលផ្តល់ហានីភ័យខ្ពស់នៃជម្ងឺបេះដូង។ អ្នកដែលមានជម្ងឺត្រអក ត្រូវបានគេរកឃើញថាមាន 48% នឹងអាចកើតមានជម្ងឺលើសឈាម និង 29% អាចមានកូឡេស្តេរ៉ូលខ្ពស់។ ម្យ៉ាងទៀតអ្នកមានជម្ងឺរើម មាន 59% ទំនងជាមានជម្ងឺគាំងបេះដូង ច្រើនជាងអ្នកមិនមានជម្ងឺនេះ។

7. បាត់បង់ស្មារតី ឬ ដួលសន្លប់

អារម្មណ៍មិនស្រួលខ្លួន និងបាត់បង់ស្មារតី គឺកើតឡើងជាទូទៅ ក្នុងចំណោមអ្នកមានជម្ងឺបេះដូងទាំងអស់។ នៅពេលបេះដូងមិនមានដំណើរការច្របាច់ឈាមបានល្អ នោះសរសៃឈាម ដែលបង្ហូរឈាមនឹងត្រូវបានរាំងស្ទះ។ ម្យ៉ាងទៀតប្រសិនបើអ្នកមានអារម្មណ៍ពិបាកដកដង្ហើម និងចង់សន្លប់ក្នុងរយៈពេលខ្លីនោះ អ្នកត្រូវប្រញាប់ទូរស័ព្ទហៅគ្រូពេទ្រភ្លាមៗ ដើម្បីឱ្យគាត់មកពិនិត្យមើលបេះដូងរបស់អ្នក បានទាន់ពេលវេលា។

8. ស្បែកចាប់ផ្តើមស្លេកស្លាំង ឬ ឡើងពណ៌ខៀវខ្ចី
នេះមិនមែនជារោគសញ្ញាទូទៅនោះទេ ប៉ុន្តែនៅពេលដែលវាលេចឡើង ក៏បណ្តាលមកពីបេះដូងមិនច្របាច់ឈាមបានល្អ ដូចធម្មតាផងដែរ។ ភាពរាំងស្ទះចរន្តនៃសរសៃឈាមរត់ គឺជាហេតុផលចម្បងនៃរោគសញ្ញាស្លេកស្លាំង ឬ ឡើងពណ៌ខៀវខ្ចីនៅលើស្បែក។ យ៉ាងណាមិញ ប្រសិនបើអ្នកបានកត់សម្គាល់ឃើញហើយ អ្នកគួរតែទៅពិនិត្យ និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រជំនាញថាតើ អ្នកមានជម្ងឺបេះដូង ឬក៏ ជម្ងឺខ្វះឈាម ឬមានជម្ងឺផ្សេងៗទៀតជាដើម។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៣ វិធី ងូតទឹក ដើម្បីស្បែកស្រស់ស្អាត

ដោយ: ស៊ីវងីម 6 PM, Monday, 08 Jun, 2015

និយាយពីរឿងងូតទឹក នរណាក៏ដឹងដែរថា ដើម្បីលាងភាពកខ្វក់ចេញពីរាងកាយ ប៉ុន្តែតើលាងជម្រះបែបណា ទើបស្បែករបស់អ្នកស្អាតស្រស់ថ្លា? សូមអានចំណុចទាំង ៣រ បស់យើងនៅទីន...

តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គួរយល់ដឹង

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ក...

៦ចំណុច អំពីការតុបតែងខ្លួន ក្នុងការិយាល័យ សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

ការតុបតែងខ្លួនរបស់មនុស្សស្រី នៅក្នុងការិយាល័យការងារ តម្រូវជាសម្លៀកបំពាក់ផ្លូវការ ដែលបង្ហាញពីវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ ជាជាងសម្លៀកបំពាក់ទាន់សម័យ។ ស...

អាថ៌កំបាំង នៃទម្លាប់ទទួលទានអាហារ មិនឲ្យធាត់

ដោយ: ស៊ីវងីម 8 PM, Wednesday, 20 May, 2015

តើអ្នកតែងតែខ្វល់ខ្វាយនឹងទម្ងន់ ដែលចេះតែកើនឡើង ហើយរិះរកគ្រប់វិធី ដើម្បីសម្រកទម្ងន់ឬ? មិនថា វិធីណាទេដែលអ្នកព្យាយាម ប៉ុន្តែទម្លាប់នៃការទទួលទានអាហាររបស...

Tomnerb.Com - YouTube Channel