ចូលចិត្តទំនើប

អ្នកជំនាញថា! ក្មេងមានរោគសញ្ញាទាំង 8 នេះ មិនគួរប្រងើយកន្តើយឡើយ

ដោយ: ភារុន 8 AM, Friday, 10 May, 2019

បន្ទាប់ពីចាប់កំណើតមកភ្លាម ទារកត្រូវការ ការថែរទាំដោយយកចិត្តទុកដាក់ខ្លាំងបំផុត ពីព្រោះប្រព័ន្ធការពាររាងកាយរបស់ទារក នៅខ្សោយនៅឡើយ។ ទោះបីជា គេមានអាយុច្រើនជាងនេះបន្តិចក៏ដោយ ក៏ពួកគេនៅតែជៀសមិនផុត នឹងកើតមានជម្ងឺមួយចំនួន ហើយនេះគឺជាក្តីបារម្ភដ៏ធំបំផុតសម្រាប់អាណាព្យាបាល ឬឪពុកម្តាយទាំងឡាយ។ ប៉ុន្តែបញ្ហាជាច្រើនក៏អាចជៀសវាងបាន ប្រសិនបើអ្នកដឹងពីរោគសញ្ញាដំបូងនៃជម្ងឺទាំងអស់ ដែលក្មេងតូចៗបានបង្ហាញចេញមកខាងក្រៅ។ ខាងក្រោមនេះ គឺជារោគសញ្ញាសំខាន់ៗចំនួន 8 យ៉ាងកើតនៅលើក្មេងតូចៗ ដែលអ្នកមិនគួរប្រងើយកន្តើយ៖
1. មិនឆ្លើយតប
ក្មេងជាធម្មតា ក្រោកពីព្រឹកព្រលឹម ដើម្បីលេងប្រដាប់ក្មេងលេង និងតែងតែលេងជារៀងរាល់ព្រឹក ប៉ុន្តែថ្ងៃមួយស្រាប់តែកូនរបស់អ្នកមិនក្រោកឡើង ទោះបីជាអ្នកដាស់គេយ៉ាងណាក្តី និងមានអាកប្បកិរិយាមិនឆ្លើយតប ស្ងាត់ស្ងៀម អសកម្ម ឬ មិនចាប់អារម្មណ៍នឹងប្រដាប់ក្មេងលេងតទៅទៀត…ជាដើម។ ដូច្នេះអ្នកគួរនាំកូនទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះអំពីបម្រែបម្រួខុសប្រក្រតីនេះភ្លាមៗ។ ម្យ៉ាងទៀត ប្រសិនបើក្មេងតូចៗមានអាការៈកន្តាក់ក្បាល ដៃ-ជើង អ្នកត្រូវនាំក្មេងទៅមុន្ទីរពេទ្យភ្លាម។

2. ពិបាកដកដង្ហើម
ប្រសិនបើក្មេងតូចៗដកដង្ហើមខ្លីៗ សូម្បីតែមិនធ្វើចលនាខ្លាំង ឬ ពិបាកដង្ហើម និងក្អក…ជាដើម ដែលទាំងនេះគឺអាចជារោគសញ្ញានៃជម្ងឺផ្លូវដង្ហើម ឬជម្ងឺសួត…ជាដើម។ ដូច្នេះ អ្នកត្រូវពិនិត្យមើលនៅក្នុងបំពង់ក មាត់ និងច្រមុះរបស់ក្មេងតូចៗ ថាតើវាមានហើម ឬឡើងពណ៌ក្រហមខ្លាំងដែរឬទេ? បើមានសូមនាំក្មេងទៅជួបគ្រូពេទ្យភ្លាមៗ។

3. កង្វះជាតិទឹក
ប្រសិនបើអ្នកសង្កេតឃើញថា កូនរបស់អ្នកមានអការៈដូចជា៖ អស់កម្លាំង ឆាប់ខឹង យំច្រើន តែមិនមានទឹកភ្នែកហូរ នោមមិនចេញ ឬ ទឹកនោមមានពណ៌រៀងងងឹតខ្លាំង ព្រមទាំងបបូរមាត់ស្ងួតខ្លាំង…ជាដើម។ នេះជាសញ្ញាបង្ហាញថា រាងកាយរបស់ក្មេងតូចៗកំពុងខ្វះជាតិទឹកហើយ ដូច្នេះអ្នកត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ឬ នាំក្មេងទៅជួបគ្រូពេទ្យភ្លាម។ កង្វះជាតិទឹក គឺជាបញ្ហាធ្ងន់ធ្ងរ ដែលបណ្តាលមកពីការ រាគ ក្អួត ឬ ការមិនបានផឹកទឹកគ្រប់គ្រាន់….។

4. ក្តៅខ្លួន
ការក្តៅខ្លួនរបស់ក្មេង អាចជារឿងធម្មតា ក៏ព្រោះប្រព័ន្ធភាពសុំានៅក្នុងខ្លួនរបស់ក្មេងតូចៗកំពុងដំណើរការ។ ប៉ុន្តែប្រសិនបើក្តៅខ្លួនខ្លាំងរហូតដល់ញ័រខ្លួន នោះមានន័យថា វាអាចបណ្តាលមកពីជម្ងឺអ្វីមួយហើយ ដូច្នេះអ្នកត្រូវនាំក្មេងទៅឱ្យគ្រូពេទ្យ ពិនិត្យមើលភ្លាម ដើម្បីឱ្យប្រាកដថាក្មេងតូចៗមានជម្ងឺអ្វី?

5. ឈឺក្បាល វិលមុខ ឬ សន្លប់
ក្នុងករណីក្មេងមានអការៈ ឈឺក្បាល វិលមុខ ឬ សន្លប់ នេះមិនមែនជារឿងធម្មតាទេ អ្នកត្រូវនាំពួកគេទៅមុន្ទីរពេទ្យ ជាបន្ទាន់ ពីព្រោះអការៈទាំងនេះ វាអាចបណ្តាលមកពីជម្ងឺធ្ងន់ធ្ងរ។

6. យំផង ស្រែកផង ឥតឈប់

ក្មេងតូចៗ មិនមែននៅសុខៗ យំផង ស្រែកផង ដោយគ្មានមូលហេតុនោះទេ ប្រហែលជាពួកគេមានការឈឺចាប់ នៅក្នុងផ្នែកណាមួយនៃរាងកាយរបស់ពួកគេហើយ។ ប្រសិនបើ អ្នកឃើញដូចនេះហើយ កុំព្រងើយកន្តើយឱ្យសោះ គឺត្រូវតែទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យភ្លាមៗ។

7. ស្រកទម្ងន់ខ្លាំង

ក្មេងតូចៗ ចាប់ផ្តើមស្រកទម្ងន់យ៉ាងលឿន ហើយចេះតែផឹកទឹកច្រើនហួសហេតុ នឹងចូលបន្ទប់ទឹកញឹកញាប់ ទាំងនេះជាសញ្ញានៃជម្ងឺទឹកនោមផ្អែមប្រភេទទីមួយ។ ដូច្នេះត្រូវប្រញាប់បញ្ជូនក្មេងតូចៗទៅមុន្ទីរពេទ្យភ្លាមៗ ព្រោះជម្ងឺទឹកនោមផ្អែម ប្រភេទទីមួយនេះ អាចគំរាមកំហែងខ្លាំងដល់អាយុជីវិតកូនក្មេង។

8. រាគធ្ងន់ធ្ងរ និងក្អួត

ប្រសិនបើក្មេងតូចៗ មានអការៈក្អួតផង រាគរូសផង នេះជារោគសញ្ញានៃការឆ្លងមេរោគធ្ងន់ធ្ងរ ឬ បណ្តាមកពីការពុលអាហារហើយ ដូច្នេះ អ្នកត្រូវនាំពួកគេទៅជួបគ្រូពេទ្យភ្លាម មុនពេលក្មេងត្រូវបាត់បង់ជាតិទឹក អស់ពីក្នុងខ្លួន។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ស្បែកក សម្រស់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ស៊ីវងីម 4 PM, Tuesday, 19 May, 2015

មិត្តនារីមួយចំនួន មានមុខមាត់ស្រស់ស្អាតសខ្ចី ប៉ុន្តែបើក្រលេកមើលទៅស្បែកកវិញ បែរជាខុសឆ្ងាយពីស្បែកមុខយ៉ាងខ្លាំង។ មូលហេតុ គឺដោយសារតែការមើលរំលងស្បែកក ហើយ...

អាហារ ធ្វើឱ្យឆ្អឹងរឹងមាំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 19 Oct, 2017

ទឹកដោះគោ និងឈីស ជាប្រភេទអាហារ ដែលគេទទួលស្គាល់ថា ជាអ្នកថែរក្សាសុខភាពឆ្អឹងដ៏ពូកែ។ ប៉ុន្តែនៅមានផ្លែឈើមួយប្រភេទ ដែលពុំសូវមានអ្នកដឹងពីអត្ថប្រយោជន៍របស់វា...

អាហារបំប៉ន សុខភាពខួរក្បាល សម្រាប់កុមារ

ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017

របបអាហារ ដែលមានផាសុកភាព និងមានតុល្យភាព មិនត្រឹមតែមានផលល្អ សម្រាប់រាងកាយ និងការលូតលាស់របស់ក្មេងៗប៉ុណ្ណោះទេ វាល្អប្រសើរសម្រាប់ខួរក្បាលរបស់ពួកគេផងដែរ។...

ផលិតផលគ្រឿងសម្អាង 5 ប្រភេទ ដែលជាការបោកបញ្ឆោត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

សូមអានអត្ថបទនេះ មុនពេលអ្នកទិញផលិតផលគ្រឿងសម្អាង បើសិនជាអ្នកចង់សន្សំសំចៃថវិកា។ មនុស្សស្រីភាគច្រើន បានចំណាយថវិកាជាច្រើន លើផលិតផលគ្រឿងសម្អាងជាច្រើនប្រភ...

Tomnerb.Com - YouTube Channel