ចូលចិត្តទំនើប

រោគសញ្ញាទាំង 8 នេះបង្ហាញថាអ្នកប្រហែលជាកំពុងទទួលរង ការឈឺចាប់ពីជម្ងឺធ្លាក់ទឹកចិត្ត ដោយមិនបានដឹងខ្លួន

ដោយ: ភារុន 9 AM, Tuesday, 21 May, 2019

ជម្ងឺធ្លាក់ទឹកចិត្ត ឬពេលខ្លះត្រូវបានគេហៅថា «Depression» គឺជាជម្ងឺផ្លូវចិត្ត ដែលអាចព្យាបាលបានដូចទៅនឹងជម្ងឺរាងកាយដទៃទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ ជំហានដំបូងដើម្បីបំបាត់បញ្ហានេះ នោះគឺត្រូវយល់ពីស្ថានភាពពិតរបស់ខ្លួនអ្នកជាមុនសិន ថាតើអ្នកពិតជាមានជម្ងឺធ្លាក់ទឹកចិត្ត គឺមិនមែនជាជម្ងឺអ្វីផ្សេងទៀត។ ម្យ៉ាងទៀត ជម្ងឺនេះក៏មានការជូនដំណឹងដ៏ជាក់លាក់ ដែលអ្នកគួរតែដឹង ដើម្បីកំណត់អត្តសញ្ញាណឱ្យបានត្រឹមត្រូវ។ ដូច្នេះ ប្រិយមិត្តអ្នកអានត្រូវស្គាល់រោគសញ្ញាទូទៅទាំង 8 នេះដែលបង្ហាញថា អ្នកកំពុងមានជម្ងឺធ្លាក់ទឹកចិត្ត ហើយគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្រជំនាញភ្លាមៗ។
1. មានអារម្មណ៍ធ្លាក់ចុះ ឬ ហត់នឿយ
កង្វះថាមពលអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ឬក៏ ប្រសិនបើអ្នកក្រោកពីគេងភ្លាម ហើយអស់កម្លាំង នោះបញ្ជាក់ថាអ្នកអាចមានជម្ងឺធ្លាក់ទឹកចិត្ត។

2. ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ និងមិនចង់រស់នៅបន្តទៅទៀត
ឥឡូវ អ្នកប្រហែលជាចាប់ផ្តើមគិតថា ខ្លួនគ្មានប្រយោជន៍។ ខណៈពេលនោះគំនិតធ្វើអត្តឃាតខ្លួនឯងក៏អាចផុសឡើងនៅក្នុងគំនិតរបស់អ្នកផងដែរ ហេតុនេះអ្នកមិនមានការភ័យខ្លាចនឹងការស្លាប់ ព្រោះថាអ្នកកំពុងគិតថា តើខ្លួនឯងរស់នៅដើម្បីអ្វី?

3. មានបញ្ហាផ្តោតអារម្មណ៍ និងបញ្ហាទៅលើការចងចាំ
អ្នកចាប់ផ្តើមភ្លេចនូវរឿងសំខាន់ៗរបស់ខ្លួនឯង ហើយសូម្បីតែមិនអាចចាំបាននូវឈ្មោះ ឬលេខទូរស័ព្ទសំខាន់ៗ ម្យ៉ាងទៀត ការស្តាប់នរណាម្នាក់និយាយ ឬ អានសៀវភៅ ក្លាយជាបញ្ហាប្រឈមមួយ ចាប់តាំងពីអ្នកមិនអាចផ្តោតអារម្មណ៍ទៅលើអ្វីដែលពួកគេកំពុងនិយាយ ឬក៏អត្ថន័យនៅក្នុងសៀវភៅជាដើម។

4. អភិវឌ្ឍន៍ទៅជា មានបញ្ហាក្នុងការគេង
អ្នកចាប់ផ្តើមគេងមិនលក់ ឬក៏គេងច្រើនម៉ោងពេក សូម្បីតែបន្ទាប់ពីអ្នកគេងយូរនៅលើគ្រែហើយ ប៉ុន្តែអ្នកក៏នៅតែចង់គេងបន្ថែមទៀត ប៉ុន្តែខណៈពេលអ្នកក្រោកពីគេង អ្នកក៏នៅតែគ្មានថាមពល នឹងមានអារម្មណ៍ថាអ្នកចង់ចំណាយពេលពេញមួយថ្ងៃ នៅលើគ្រែគេងតែម្តង។

5. ប្រែប្រួលទម្ងន់
ភ្លាមៗ អ្នកចាប់ផ្តើមឡើងទម្ងន់ ឬ ស្រកទម្ងន់ ដែលមានន័យថាអ្នកចាប់ផ្តើមមានចំណង់អាហារដ៏សម្បូរបែប ដោយមិនបានគិតពីបរិមាណច្រើនលើសលុបរបស់អាហារ ឬក៏ មិនមានអារម្មណ៍ចង់ញុំាអាហារទាល់តែសោះ ដោយសារតែអ្នកលែងឃ្លានអាហារអ្វីទាំងអស់។

6. គ្មានអ្វី ដែលធ្វើឱ្យអ្នកសប្បាយចិត្ត
សូម្បីតែរឿងដែលអ្នកចូលចិត្តធ្វើ និងនៅជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ចូលចិត្ត ក៏មិនអាចធ្វើឱ្យជីវិតរបស់អ្នកមានភាពរីករាយបានដែរ។ នេះជាហេតុដែលអ្នកចាប់ផ្តើមមានការធុញថប់ជានិច្ចជាកាល អស់កម្លាំង និងគ្មានបំណងរក្សាចំណង់ចំណូលចិត្តរបស់ខ្លួនឱ្យបានយូរអង្វែង ឬក៏ នឹកឃើញចង់ជួបជាមួយនឹងមិត្តភក្តិស្និទ្ធស្នាលតទៅទៀត។

7. អារម្មណ៍របស់អ្នក គឺធ្លាក់ចុះខ្លាំង
អ្នកមានអារម្មណ៍សោកសៅជានិច្ច ថប់បារម្ភ និងឆាប់ខឹង ហើយអ្នកមិនអាចដឹង ពីហេតុផលច្បាស់លាស់។

8. សុខភាពរបស់អ្នក កាន់តែយ៉ាប់យ៉ឺន
ភ្លាមៗ អ្នកចាប់ផ្តើមមានបទពិសោធន៍នៃជម្ងឺ ឬ ការឈឺចាប់ផ្សេងៗ។ ជាទូទៅ ភាគច្រើនឈឺនៅក្នុងសន្លាក់ ឬ ខ្នងរបស់អ្នក ម្យ៉ាងទៀត អ្នកក៏ចាប់ផ្តើមមានបញ្ហារំលាយអាហារ ដោយមិនមានមូលហេតុច្បាស់លាស់ ឬក៏មិនអាចពន្យល់បានច្បាស់ថាតើមកពីមូលហេតុអ្វីផងដែរ។

ចូរចងចាំថា ប្រសិនបើអ្នក ក្រុមគ្រួសារ ឬ មិត្តភក្តិរបស់អ្នក បង្ហាញនូវរោគសញ្ញាទាំងអស់ខាងលើនេះ អ្នកគួរណែនាំពួកគេ ឬ ខ្លួនឯងផ្ទាល់ ទៅជួបគ្រូពេទ្រជំនាញ ដើម្បីពិនិត្យមើលស្ថានភាព និងទទួលបានការណែនាំក្នុងការព្យាបាលដ៏ត្រឹមត្រូវ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

រឿង 7 យ៉ាងដែលមនុស្សមានសុខភាពល្អ ចូលចិត្តធ្វើរៀងរាល់ព្រឹក

ដោយ: ភារុន 8 AM, Monday, 14 Jan, 2019

ការថែរក្សាសុខភាពឱ្យបានល្អ និងមាំមួន មិនមែនជារឿងងាយស្រួលឡើយ។ ជារឿយៗនៅពេលដែលអ្នកចង់រស់នៅ ដោយមានសុខភាពល្អ អ្នកប្រហែលជាត្រូវចំណាយពេលច្រើន និងត្រូវមានកា...

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជា...

មូលហេតុទាំង5 ដែលធ្វើឲ្យ សុដន់យារធ្លាក់

ដោយ: ស៊ីវងីម 7 PM, Wednesday, 27 May, 2015

មិត្តនារីមួយចំនួន បានប្រឹងប្រែងសាកល្បងគ្រប់វិធី ដើម្បីរក្សាសម្រស់ផែនទ្រូងទាំងទ្វេរបស់ខ្លួន ឲ្យមានសភាពមូលក្បំពើងណែន ប៉ុន្តែមើលរំលងទម្លាប់រស់នៅមិនល្អ...

Tomnerb.Com - YouTube Channel