ចូលចិត្តទំនើប

ចំណែកទាំង 8 នៃសម្លៀកបំពាក់មានគ្រោះថ្នាក់ខ្លាំង ប្រសិនបើអ្នកប្រើប្រាស់ រាល់ថ្ងៃ

ដោយ: ភារុន 8 AM, Monday, 27 May, 2019

នៅសតវត្សរ៍ទី 21 នេះ គឺមានរឿងរ៉ាវជាច្រើន ដែលអាចបង្កឱ្យមានបញ្ហាជាច្រើន ដល់សុខភាពរាងកាយរបស់យើងម្នាក់ៗ នេះជាហេតុ ដែលយើងគួរយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង ឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។ តួយ៉ាងដូចជា ការជ្រើសរើសសម្លៀកបំពាក់ក្នុងការស្លៀកពាក់ ស្បែកជើង វ៉ែនតាការពារពន្លឺថ្ងៃ និងចំណែកផ្សេងៗទៀតខាងក្រោមនេះ សម្រាប់ប្រើប្រាស់រាល់ថ្ងៃ ដែលមិនអាចផ្តល់គ្រោះថ្នាក់ខ្លាំង ប្រសិនបើអ្នកប្រើប្រាស់ រាល់ថ្ងៃ ដូច្នេះ អ្នកគួរស្វែងយល់ក្នុងការជ្រើសរើសរបស់ទាំងនេះយ៉ាងត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អជារៀងរាល់ថ្ងៃ។
1. ខោខូវប៊យ ស្តើង
ជាធម្មតា ខោខូវប៊យគឺជាសម្លៀកបំពាក់ដ៏ពេញនិយមបំផុត នៅជុំវិញពិភពលោក។ ក្មេងស្រី និងស្រ្តីភាគច្រើន ជ្រើសរើសខោខូវប៊យស្តើង ដើម្បីពន្លិចជើងដ៏ស្រស់ស្អាតរបស់ពួកគេ ប៉ុន្តែតើអ្នកមានដឹងទេថា ខោខូវប៊យស្តើងនេះ ក៏អាចរំខានដល់ចរន្តឈាមរត់ នៅក្នុងរាងកាយរបស់អ្នក? ហើយព្រមទាំងធ្វើឱ្យស្បែករបស់អ្នក មិនអាចដកដង្ហើមបានផងដែរ។

2. ស្បែកជើងកែងខ្ពស់
នៅពេលស្រ្តី ពាក់ស្បែកជើងដែលមានកែងខ្ពស់ៗ ពួកគេនឹងមានការផ្លាស់ប្តូរភ្លាមៗ គឺមើលទៅសមជាស្រ្តី និងមានរូបរាងស្អាតខ្ពស់ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកគួរតែពាក់ស្បែកជើងកែងខ្ពស់បែបនេះ ជារៀងរាល់ថ្ងៃដែរ ព្រោះថាស្បែកជើងកែងខ្ពស់អាចនាំឱ្យអ្នកឈឺឆ្អឹងខ្នង និងក-ជើង ព្រមទាំងអាចធ្វើឱ្យជើងរបស់អ្នកហើមផងដែរ។

3. ស្បែកជើង ជាមួយនឹងបាតរាបស្មើ
ស្បែកជើងរាបស្មើ វាហាក់បីដូចជាគ្មានគ្រោះថ្នាក់អ្វី ប៉ុន្តែគ្រូពេទ្រអះអាងថាស្បែកជើងប្រភេទនេះ ក៏អាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់អ្នកដែរ ព្រោះថាតាមធម្មតា បាតជើងរបស់មនុស្សមិនរាបស្មើនោះទេ ដូច្នេះ ខណៈពេលអ្នកពាក់ស្បែកជើងនេះដើរ វានឹងនាំឱ្យមានការឈឺចាប់នៅត្រង់ជើង និងឆ្អឹងខ្នង។ ហើយផលប៉ះពាល់មិនល្អមួយទៀត នោះគឺធ្វើឱ្យ ប្រអប់ជើងរបស់មនុស្សមានការប្រែប្រួល ដូចនៅក្នុងរូបភាព។

4. អាវក្នុង មានប៉ុងកល់
អាវក្នុងប្រភេទនេះ មានភាពពេញនិយមខ្លាំងណាស់ បើទោះបីជាប៉ុងកល់នេះបានលើកកម្ពស់សុដន់របស់អ្នក ឱ្យមើលទៅស្រស់ស្អាត ប៉ុន្តែតើអ្នកមានដឹងថាប៉ុងកល់នេះ នឹងធ្វើឱ្យសុដន់របស់អ្នក ត្រូវពឹងផ្អែកទៅលើការគាំទ្រសិប្បនិម្មិតទាំងស្រុង។ លើសពីនេះ ការកល់ឱ្យឡើងខ្ពស់បែបនេះ គឺអាចរារាំងទៅដល់សរសៃឈាមសុដន់របស់អ្នក និងធ្វើឱ្យវាកកស្ទះ ដែលនាំឱ្យកើតជម្ងឺមហារីកសុដន់។

5. វ៉ែនតាការពារពន្លឺថ្ងៃ
វ៉ែនតាការពារពន្លឺថ្ងៃ គឺមានភាពពេញនិយម ប៉ុន្តែអ្នកគួរពាក់វា ខណៈពេលដែលមានពន្លឺថ្ងៃក្តៅខ្លាំងប៉ុណ្ណោះ ទើបជាការប្រសើរ។ កុំពាក់វារាល់ថ្ងៃ ព្រោះថាវានឹងធ្វើឱ្យអ្នកប្រឈមនឹងជម្ងឺភ្នែក ដូចជាភ្នែកឡើងបាយ…ជាដើម លើសពីនេះ អ្នកត្រូវចេះជ្រើសរើសវ៉ែនតាដ៏ត្រឹមត្រូវ និងកុំពាក់វ៉ែនតាណា ដែលមិនធានាសុវត្ថិភាព 100% ពីកាំរស្មី UV ដោយសារតែវាអាចធ្វើឱ្យភ្នែករបស់អ្នកខូចបាន។

6. ស្រោមបា
នេះជាចំណែកមួយនៃសម្លៀកបំពាក់ដ៏ចាំបាច់សម្រាប់ស្រ្តី ព្រោះថាវាអាចធ្វើឱ្យជើងរបស់ពួកគេ កាន់តែស្រស់ស្អាតឡើង។ ប៉ុន្តែប្រសិនបើអ្នកពាក់វារាល់ថ្ងៃ នឹងមានគ្រោះថ្នាក់ដូចជា ឆ្លងមេរោគដល់ប្រដាប់ភេទ រារាំងដល់ការបញ្ចេញញើស និងនាំឱ្យចរន្តឈាមរត់មិនបានស្រួល។

7. កាបូបធំ ស្ពាយនៅលើស្មា
កាបូបរបស់ស្រីៗយើង គឺឃ្លាំងផ្ទុកឥវ៉ាន់ដ៏សម្បូរបែប រួមមានគ្រឿងសម្អាង កុំព្យួទ័រយួរដៃ និងរបស់របរប្រើប្រាស់ចាំបាច់ ផ្សេងៗទៀតជាច្រើន។ បើទោះបីជាកាបូបធំ ផ្តល់ភាពងាយស្រួល ប៉ុន្តែមិនមែន វាមានសុវត្ថិភាពទាំងស្រុងដល់សុខភាពរបស់យើងដែរ ដោយសារតែយើងតែងស្ពាយកាបូបធំនេះនៅនឹងស្មា ដែលបណ្តាលឱ្យសរសៃឈាមនៅលើស្មា និងឆ្អឹងខ្នងប្រែក្លាយជាធ្ងន់ពេក ដែលអាចបង្កជាជម្ងឺវៀចឆ្អឹងកងខ្នង និងជម្ងឺរលាកសន្លាក់ឆ្អឹងខ្នង ដោយសារតែអតុល្យភាពនៃការកន្ត្រាក់សាច់ដុំ ការរាំងស្ទះសរសៃឈាម និងសរសៃប្រាសាទ។

8. ឈុតគេង (Pajama)
តើមនុស្សណាម្នាក់ ដែលមិនចង់រស់នៅ នៅក្នុងបន្ទប់គេង និងស្លៀកពាក់ឈុតគេង ដែលពោរពេញ ទៅដោយផាសុកភាពនោះ ចុះប្រសិនបើឈុតគេងប្រមូលផ្តុំដោយបាក់តេរី ដែលកំពុងរីកលូតលាស់ ហើយបណ្តាលឱ្យមានការរលាកស្បែក រមាស់ ឬ មេរោគផ្សិត។ ជាពិសេស ស្រ្តីដែលមានជំម្ងឺផ្សិត ត្រូវបានគេណែនាំឱ្យគេង ដោយមិនស្លៀកពាក់អ្វីទាំងអស់ ទាំងសម្លៀកបំពាក់ខាងក្នុង និងឈុតគេងខាងក្រៅផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើអ្នកដឹងពីហេតុផល ធ្វើឱ្យកែងដៃ និងជង្គង់ខ្មៅឬទេ?

ដោយ: ដួងច័ន្ទ 8 PM, Monday, 25 Dec, 2017

តើអ្នកដឹងទែថាហេតុអី្វ បានជាស្បែកនៅត្រង់កែងដៃ និងជង្គង់របស់អ្នកមានភាពខ្មៅស្រអាប់ជាងស្បែកនៅកន្លែងផ្សេងនៅលើរាងកាយអ្នក ឬទេ? ហើយតើអ្នកបានដឹងទេថា អ្នកត្រ...

11 ចំណុចដ៏មានប្រសិទ្ធភាព ដែលជួយបំបាត់ការឈឺចាប់ ចំពោះអ្នកគៀប/ពត់ធ្មេញ

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

បច្ចុប្បន្ននេះ ការគៀប/ពត់ធ្មេញ គឺកំពុងតែមានភាពពេញនិយមខ្លាំង សម្រាប់យុវវ័យចន្លោះអាយុពី 18 ដល់ 25ឆ្នាំ។ មូលហេតុដែលធ្វើឱ្យពួកគេ សម្រេចចិត្តធ្វើបែបនេះ ...

ជំងឺតំបន់ត្រូពិក ដែលមនុស្សភាគច្រើន តែងមើលរំលង តែវាបង្កគ្រោះថ្នាក់គួរឱ្យខ្លាច

ដោយ: វិរីយា៉ 10 PM, Friday, 11 Sep, 2015

ជំងឺតំបន់ត្រូពិក ឬជំងឺតំបន់ក្តៅ ជាប្រភេទជំងឺម្យ៉ាងដែលប្រជាជនកម្ពុជា តែងមើលរំលង បើទោះ​ជា​កម្រិត​គ្រោះ​ថ្នាក់របស់វាគួរឱ្យមានការព្រួយបារម្ភក្តី។​ ដូច្...

សុខភាពផ្លូវចិត្ត ពេលមានរដូវ

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេល...

Tomnerb.Com - YouTube Channel