ចូលចិត្តទំនើប

គន្លឹះទាំង 8 សម្រាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីការពារស្បែករបស់អ្នក ពីភាពឆាប់ចាស់!!

ដោយ: ចរិយា 9 AM, Tuesday, 17 Sep, 2019

យើងម្នាក់ៗមិនអាចបញ្ឈប់រាងកាយរបស់យើង ពីភាពចាស់ទៅតាមវ័យបានឡើយ។ ប៉ុន្តែ យើងពិតជាអាចធ្វើអ្វីមួយ ដើម្បីកាត់បន្ថយដំណើរនៃភាពចាស់នេះបាន។ ដំណោះស្រាយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងស្នាមជ្រីញជ្រួញ និងដើមដៃយារធ្លាក់ ដោយមិនចាំបាច់ធ្វើការវះកាត់ ឬ កែសម្ផស្ស នោះគឺគ្រឿងផ្សំពីធម្មជាតិ ដែលពោរពេញទៅដោយអំណាចដ៏អស្ចារ្យ ដែលអាចធ្វើឱ្យស្បែករបស់អ្នកនៅតែរក្សាភាពក្មេងខ្ចី បានយូរអង្វែង។ ថ្ងៃនេះ ទំនើប ចង់បង្ហាញគន្លឹះងាយៗចំនួន 8 យ៉ាងដែលមិត្តអ្នកអានអាចប្រើប្រាស់បាន ដើម្បីប្រឆាំងទៅនឹងដំណើរនៃភាពចាស់នៅលើរាងកាយរបស់អ្នក ទៅតាមវ័យ រួមមាន៖
1. បន្ថែមផ្លែប្លូប៊ឺរី នៅក្នុងរបបអាហារប្រចាំថ្ងៃ
នៅពេលអ្នកមានអាយុច្រើន ពិតណាស់ស្បែករបស់អ្នក ប្រាកដជាចាប់ផ្តើមធ្លាក់យារ ដែលនេះកើតឡើងដោយសារតែ ដំណើរការមួយត្រូវបានគេហៅថា «ការខូចខាតអុកស៊ីតកម្ម DNA»។ ប៉ុន្តែ ដំណើរនេះអាចត្រូវបានកាត់បន្ថយ ប្រសិនបើអ្នកញុំាផ្លែប្លូប៊ឺរីជាប្រចាំ។ ផ្លែឈើប្រភេទនេះ សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដូច្នេះ វានឹងជួយអ្នកប្រឆាំងនឹងសញ្ញានៃភាពចាស់ លើសពីនេះផ្លែប្លូប៊ឺរីក៏មានរសជាតិឆ្ងាញ់ផងដែរ។ ការរួមបញ្ចូលផ្លែប្លូប៊ឺរីនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ហើយអ្នកអាចសង្កេតមើលការផ្លាស់ប្តូរនៅលើរាងកាយរបស់អ្នក ពីមួយថ្ងៃទៅថ្ងៃតាមសម្រួលបាន។

2. កំណត់កម្រិតជាតិស្ករ នៅក្នុងរបបអាហារប្រចាំថ្ងៃ
ការសិក្សានាពេលថ្មីៗនេះបានរកឃើញថា ការទទួលទានស្ករ ជួយពន្លឿនដំណើរនៃភាពចាស់នៅលើរាងកាយមនុស្ស និងនាំឱ្យកើតមានរង្វង់ខ្មៅងងឹតនៅក្រោមភ្នែក, កង្វះជាតិទឹក និងស្នាមជ្រីញជ្រួញ។ ដូច្នេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពចាស់ អ្នកជំនាញក៏បានណែនាំថា «មនុស្សគួរតែដាក់កម្រិតជាតិស្កររបស់ពួកគេ ហើយជៀសវាងញុំាអាហារ និងភេសជ្ជៈផ្អែមៗ តាមដែលអាចធ្វើទៅបាន»។

3. ជៀសវាងគេងផ្ងារ
ប្រសិនបើ អ្នកគឺជាមនុស្សដែលចូលចិត្តគេងផ្ងារ អ្នកគួរតែព្យាយាមផ្លាស់ប្តូរទម្លាប់គេងផ្កាប់ម្តងម្កាល។ យោងទៅតាមការសិក្សា និងអ្នកជំនាញដទៃទៀតបានលើកឡើងថា ប្រសិនបើអ្នករក្សាគេងផ្ងារ នោះនឹងបណ្តាលឱ្យស្នាមជ្រាវជ្រួញនៅជាមួយអ្នកជារៀងរហូត។

4. រក្សាកម្រិតជាតិកាល់ស្យូមឱ្យបានល្អ
មនុស្សគ្រប់គ្នាដឹងថាជាតិកាល់ស្យូម គឺល្អសម្រាប់ឆ្អឹង ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលដឹងថាវាមានតួនាទីដ៏សំខាន់ក្នុងការការពារពីភាពចាស់មុនអាយុ។ បន្ថែមពីលើសារធាតុចិញ្ចឹមល្អៗទាំងអស់ ដែលមានចំពោះរាងកាយមនុស្ស ក្រៅពីនេះ ជាតិកាល់ស្យូមគ្រប់គ្រាន់ អាចជួយកាត់បន្ថយសញ្ញានៃភាពចាស់ និងជួយឱ្យរចនាសម្ព័ន្ធឆ្អឹងរបស់អ្នករឹងមាំផងដែរ។

5. តែបៃតង
តែបៃតង គឺជាអំណោយដ៏អស្ចារ្យ ដែលជួយដល់សុខភាពរាងកាយមនុស្សទាំងខាងក្នុង និងខាងក្រៅ។ ដោយសារតែ តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួសជុលកោសិកាស្បែក នឹងធ្វើឱ្យអ្នកមានសម្រស់ក្មេងជាងវ័យ។ លើសពីនេះ ភេសជ្ជៈតែបៃតងក៏ជួយបន្ថយភាពក្រហម និងរលាកនៅលើស្បែករបស់អ្នកផងដែរ។ ការទទួលទានតែបៃតងជាប្រចាំ នឹងជួយឱ្យស្បែករបស់អ្នករឹងមាំ និងមានសុខភាពល្អ។ ម្យ៉ាងទៀត កញ្ចប់តែបៃតងដែលប្រើរួចដាក់នៅលើភ្នែកប្រហែលពីរបីនាទី នឹងជួយធ្វើឱ្យរង្វង់ខ្មៅជាំ និងហើមរបស់អ្នកនឹងបាត់បន្តិចម្តងៗ។

6. ងូតទឹកផ្កាឈូក (ទឹកក្តៅ) ក្នុងរយៈពេលខ្លី
អ្នកជំនាញបានរកឃើញថាការងូតទឹកក្តៅ ឬ ងូតទឹកផ្កាឈូក រយៈពេលយូរពេកធ្វើឱ្យស្បែកឆាប់ខូច និងស្ងួត។ មិនត្រឹមតែប៉ុណ្ណោះ វាក៏នាំឱ្យមានសញ្ញានៃភាពចាស់ដូចជា ស្នាមជ្រីញជ្រួញ និងស្បែកធ្លាក់យារ។ ដូច្នេះ អ្នកគួរទម្លាប់ងូតទឹករយៈពេលខ្លី ទើបជាការប្រសើរ។

7. ការពារស្បែក ពីកម្តៅថ្ងៃ
ព្រះអាទិត្យដើរតួយ៉ាងសំខាន់ ក្នុងការពន្លឿនភាពចាស់ ហើយប្រសិនបើ ស្បែករបស់អ្នកត្រូវកម្តៅថ្ងៃកាន់តែខ្លាំង នោះនឹងធ្វើឱ្យអ្នកកាន់តែប្រឈមនឹងហានីភ័យនៃភាពចាស់មុនអាយុ។ ដូច្នេះ ដើម្បីការពារស្បែករបស់អ្នក អ្នកគួរលាបឡេការពារកម្តៅថ្ងៃ រៀងរាល់ពេលអ្នកចេញទៅខាងក្រៅ។ ការពារខ្លួនអ្នក ពីកាំរស្មីយូវីរបស់ព្រះអាទិត្យដ៏គ្រោះថ្នាក់ នោះគឺអ្នកត្រូវពាក់អាវគ្របខ្លួនឯង ឱ្យបានត្រឹមត្រូវ។

8. សមាធិ ដើម្បីជៀសវាងពីភាពតានតឹង
ស្រ្តេសខ្លាំងពេក ជម្រុញដល់ដំណើរនៃភាពចាស់របស់រាងកាយរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ ការគិតច្រើន និងថប់បារម្ភ ក៏នាំឱ្យអ្នកចាស់មុនអាយុផងដែរ។ ដូច្នេះ អ្នកត្រូវព្យាយាមកុំគិតច្រើនពេក និងធ្វើសមាធិ ដើម្បីជួយដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកមានភាពធូរស្បើយ ព្រមទាំងជួយបញ្ចេញអ័រម៉ូនម្យ៉ាង ដែលធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងធូរស្រាល។ ហើយក៏ជាមធ្យោបាយដ៏ល្អបំផុត ក្នុងការ ការពាររាងកាយរបស់អ្នកពីភាពចាស់៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ស្មានតែមិនអី តាមពិតគ្រោះថ្នាក់ ចំពោះសុខភាពដល់ម្ល៉ឹង

ដោយ: ស. លីង 9 PM, Friday, 01 Sep, 2017

មនុស្សភាគច្រើនយល់ថា អាហារខាងក្រោមនេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេ តែធាតុពិតវាមានផលអាក្រក់ណាស់ សម្រាប់សុខភាពយើងរាល់គ្នា។ ១. តែក្រហមក្រូចឆ្មារ មានធ...

មូលហេតុទាំង5 ដែលធ្វើឲ្យ សុដន់យារធ្លាក់

ដោយ: ស៊ីវងីម 7 PM, Wednesday, 27 May, 2015

មិត្តនារីមួយចំនួន បានប្រឹងប្រែងសាកល្បងគ្រប់វិធី ដើម្បីរក្សាសម្រស់ផែនទ្រូងទាំងទ្វេរបស់ខ្លួន ឲ្យមានសភាពមូលក្បំពើងណែន ប៉ុន្តែមើលរំលងទម្លាប់រស់នៅមិនល្អ...

អាហារទូទៅតែមានប្រយោជន៍ សម្រាប់ការសម្រករាង

ដោយ: ស. លីង 10 PM, Monday, 20 Feb, 2017

មិនពិបាកទេ ប្រសិនបើអ្នកចង់សម្រករាងឲ្យស្វែលស្អាត ដោយគ្រាន់តែបរិភោគអាហារ ទូទៅប្រចាំថ្ងៃមួយចំនួន ដែលមានគុណសម្បត្តិ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ធាតុក្ន...

តោះ! មកដឹងពី វិធីសាស្រ្ត 6 យ៉ាង មានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការឈឺខ្នង បន្ទាប់ពីអ្នកអង្គុយពេញមួយថ្ងៃ

ដោយ: ភារុន 8 AM, Thursday, 11 Jul, 2019

ប្រហែល 80% នៃមនុស្សពេញវ័យ ធ្លាប់មានការឈឺចាប់នៅត្រង់ខ្នង ដែលឆ្លុះបញ្ចាំញពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ហើយនេះក៏ជាស្ថិតិមួយដ៏គួរឱ្យព្រួយបារម្ភ! ម្យ៉ាងទៀ...

Tomnerb.Com - YouTube Channel