ចូលចិត្តទំនើប

អាហារសុខភាពចំនួន 8 ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រសិនបើអ្នកបរិភោគមិនបានត្រឹមត្រូវ

ដោយ: ចរិយា 9 AM, Thursday, 12 Sep, 2019

មានអាហារមួយចំនួនដូចជា ផ្សិត…ជាដើម ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សយើង។ ប៉ុន្តែ ប្រសិនបើអ្នកញុំាអាហារមិនបានត្រឹមត្រូវ សូម្បីអាហារសុខភាពល្អមួយចំនួនដូចជា ទឹកឃ្មុំ…ជាដើម ក៏អាចមានផលប៉ះពាល់ដល់សុខភាពមនុស្សធ្ងន់ធ្ងរផងដែរ។ ខាងក្រោមនេះ គឺជាបញ្ជីអាហារសុខភាពល្អចំនួន 8 មុខដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ប្រសិនបើអ្នកញុំាមិនបានត្រឹមត្រូវ៖
1. អាហារប្រភេទ សាច់គោ និងគ្រឿងសមុទ្រ
នៅពេលអ្នកចម្អិនអាហារប្រភេទ សាច់គោ និងគ្រឿងសមុទ្រ នៅក្នុងសីតុណ្ហភាពខ្ពស់ នឹងធ្វើឱ្យប្រូតេអ៊ីននៅក្នុងសាច់ទាំងនេះផ្លាស់ប្តូរ ហើយក៏បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសវាងគ្រោះថ្នាក់ អ្នកគួរចម្អិនសាច់គោនៅក្នុងសីតុណ្ហភាពទាប។ វិធីចម្អិននេះ អាចជួយកាត់បន្ថយការកកើតសារជាតិបង្កជំងឺមហារីកនៅក្នុងអាហារទាំងនេះផងដែរ។

2. ទឹកឃ្មុំ
អ្នកប្រហែលជាមិនបានដឹងទេថា ទឹកឃ្មុំក៏មានផ្ទុកជាតិពុលមួយចំនួនផងដែរ។ ការញុំាទឹកឃ្មុំ ដែលមិនមានជាតិផ្អែម អាចផ្តល់គ្រោះថ្នាក់ខ្លាំងដល់សុខភាពរបស់មនុស្ស។ ប្រសិនបើអ្នកញុំាទឹកឃ្មុំ ដែលមិនបានវេចខ្ចប់បានត្រឹមត្រូវ អាចបណ្តាលឱ្យអ្នកឈឺក្បាល វិលមុខ និងចង់ក្អួត…ជាដើម។

3. ដំឡូងបារាំង
ប្រសិនបើ ដំឡូងបារាំងត្រូវបានទុកចោលនៅក្នុងស្ថានភាពមិនល្អដូចជា កន្លែងដែលសម្បូរសំណើម ឬ កន្លែងដែលមានពន្លឺខ្លាំង ឬក៏ ទុកដំឡូងបារាំងចោលយូរពេករហូតដល់វាដុះពន្លកចេញមកជាដើម។ ប្រសិនបើ ដំឡូងបារាំងដុះពន្លក វាត្រូវបានគេណែនាំឱ្យបោះចោលតែម្តង ពីព្រោះដំឡូងបារាំងដែលដុះពន្លក អាចមានផ្ទុកជាតិពុល ហើយគ្រាន់តែអ្នកញុំាដំឡូងបារាំងនេះមួយម៉ាត់ ក៏បណ្តាលឱ្យអ្នកមានបញ្ហាក្រពះ ពោះវៀនដូចជា ក្អួត ឈឺពោះ និងរាគ។

4. គ្រាប់ស្វាយចន្ទី
ការញុំាគ្រាប់ស្វាយចន្ទីឆៅ អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស។ ជាពិសេស ចំពោះមនុស្សដែលមានប្រតិកម្មទៅនឹងសារជាតិ Urushiol នៅក្នុងគ្រាប់ស្វាយចន្ទី ហើយវាក៏ជាសារជាតិពុលផងដែរ។

5. គ្រាប់អាល់ម៉ុង
គ្រាប់អាល់ម៉ុង មានពីរប្រភេទផ្សេងគ្នា៖ រសជាតិផ្អែម និងល្វីង។ គ្រាប់អាល់ម៉ុង ដែលមានរសជាតិល្វីង ត្រូវបានគេនិយាយថាមានបរិមាណអ៊ីដ្រូសែន Cyanide យ៉ាងច្រើន ហើយការញុំាគ្រាប់អាល់ម៉ុង ដែលមានរសជាតិល្វីងចាប់ពី 5 ទៅ10គ្រាប់ អាចបង្កបញ្ហាសុខភាពរបស់មនុស្សពេញវ័យ និងកុមារ។

6. នំបុ័ង
ទោះបីជា នំបុ័ងគឺជាអាហារ ដែលយើងឧស្សាហ៍ញុំាក្តី ក៏ប្រភេទនំបុ័ងខ្លះ អាចបង្កគ្រោះថ្នាក់ច្រើនជាងផ្តល់ផលល្អ។ នំបុ័ង ដែលធ្វើពីម៉្សៅកែច្នៃ និងសារធាតុបន្ថែមផ្សេងៗ គឺអាចធ្វើឱ្យនំបុ័ងប្រែក្លាយជាអាហារអាក្រក់។ ហើយប្រសិនបើអ្នកញុំានំបុ័ងប្រភេទនេះរាល់ថ្ងៃ នឹងបណ្តាលឱ្យអ្នកធាត់ មានជំងឺធាត់ និងជំងឺទឹកនោមផ្អែម។ ដូច្នេះ យើងសូមណែនាំឱ្យអ្នកញុំានំបុ័ង ដែលធ្វើពីគ្រាប់ធុញ្ញជាតិ ពីព្រោះវាងាយស្រួលក្នុងការរំលាយ និងសម្បូរជាតិប្រូតេអ៊ីន, ជាតិសរសៃ, ជាតិ Folate, វីតាមីនសេ និងសារធាតុបំប៉នសុខភាពផ្សេងៗគ្នា។

7. ទឹកដោះគោស្រស់
ទោះបីជា ទឹកដោះគោស្រស់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្សក្តី ក៏នៅតែផ្តល់ហានីភ័យមួយចំនួនផងដែរ។ ការញុំាទឹកដោះគោនៅក្នុងបរិមាណមួយដ៏ទៀងទាត់ គឺផ្តល់សុខភាពល្អ ប៉ុន្តែការញុំាទឹកដោះគោច្រើនពេក អាចបង្កើនហានីភ័យមួយ ក្នុងការវិវត្តទៅជាជំងឺក្រិនសរសៃឈាម និងសរសៃឈាមបេះដូង។ លើសពីនេះ ការទទួលជាតិកាល់ស្យូមច្រើនពេកពីទឹកដោះគោ អាចបង្កឱ្យកើតជំងឺមហារីកក្រពេញអូវែចំពោះស្រ្តី និងជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស។ ដូច្នេះ ការរក្សាបរិមាណទឹកដោះគោឱ្យមានតុល្យភាព គឺមានសារៈសំខាន់ណាស់ សម្រាប់របបអាហារ ដែលមានសុខភាពល្អ។

8. អាហារប្រភេទ គ្រំ ងាវ លៀស…
អាហារប្រភេទនេះ គឺជាអាហារញុំាលេងដ៏ល្អបំផុត ពីព្រោះវាសម្បូរទៅដោយជាតិប្រូតេអ៊ីន, អាស៊ីតខ្លាញ់អូមេហ្គា3, អាស៊ីតខ្លាញ់ល្អ និងមានផ្ទុកសារធាតុរ៉ែផ្សេងៗទៀតជាច្រើនដូចជា ម៉ាញ៉េស្យូម, ស័ង្កសី, ដែក និងទង់ដែង។ សារធាតុចិញ្ចឹមដ៏ល្អទាំងអស់នេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់រាងកាយរបស់មនុស្ស។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អាហារប្រភេទនេះ ក៏អាចជាអាហារដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្សផងដែរ ប្រសិនបើអ្នកចម្អិនមិនបានត្រឹមត្រូវ ឬ ញុំាទាំងឆៅ។ លើសពីនេះ វាក៏អាចផ្ទុកសារធាតុកខ្វក់ជាច្រើន ដែលប៉ះពាល់ដល់សុខភាពរបស់មនុស្ស ដូច្នេះអ្នកត្រូវលាងសម្អាត និងចម្អិនឱ្យបានត្រឹមត្រូវ មុននឹងយកវាមកញុំា ដើម្បីជៀសវាងការកើតមានជំងឺផ្សេងៗ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះថែរក្សាសម្រស់ ពេលចូលវ័យ ៣០ឆ្នាំ

ដោយ: ស៊ីវងីម 7 PM, Monday, 08 Jun, 2015

អាយុចូលដល់ខ្ទង់សាម តិច ឬច្រើនក្តី នារីយើងតែងមាន ភាពព្រួយបារម្ភខ្វាយខ្វល់ នឹងសម្រស់របស់ខ្លួន។ ឆ្លុះកញ្ចក់ម្តងៗ ផ្អៀងផ្អងមើលទៅចុងកន្ទុយភ្នែក ស្ទាបអង្...

អ្នកចូលចិត្តម៉ាស្សា ត្រូវប្រយ័ត្នអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

បច្ចុប្បន្ននេះ ការម៉ាស្សាខ្លួន ត្រូវបានប្រជាជនយើងពេញនិយមខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ប៉ុន្តែអ្នកដែលចូលចិត្តទៅម៉ាស្សា មានដឹងជាមុន ឬអត់ ថាការម៉ាស្សា ...

រោគសញ្ញានៃជំងឺមហារីក ដែលស្ត្រីគ្រប់រូប មិនគួរមើលរំលង

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

រាងកាយ​របស់​ស្ត្រី​យើង ​តែងតែមាន​ការប្រែប្រួល ហើយ​ពេលខ្លះ​ការប្រែប្រួល ​ដែល​មើលទៅ​ដូចជា ​មាន​ភាព​ធម្មតា​អាចជា​សញ្ញា ​នៃ​ការកើតមាន​ជំងឺមហារីក​ផង​ក៏​...

សញ្ញា3យ៉ាងប្រាប់ថា អ្នកនឿយហត់ ខាងអារម្មណ៍ហើយ

ដោយ: រីកា 9 PM, Monday, 16 May, 2016

នឿយ​ល្វើយ​រ៉ាំរ៉ៃ អ្នក​អាច​កើត​សភាវ Burnout Syndrome ឬ​សភាវ​នឿយហត់​ខាង​អារម្មណ៍ គឺជា​អាការ​ដែល​ប្រទះឃើញ​ញឹកញាប់​ នៅលើ​មនុស្ស​ក្នុង​វ័យ​ធ្វើ​ការងារ ...

Tomnerb.Com - YouTube Channel