ចូលចិត្តទំនើប

តោះ! មកដឹង 8 តិចនិចដ៏មានប្រសិទ្ធភាព ក្នុងការបញ្ឈប់អារម្មណ៍វិលមុខ ក្នុងរយៈពេល 5 នាទី

ដោយ: ភារុន 9 AM, Monday, 08 Jul, 2019

នៅពេលពិភពលោកនៅជុំវិញអ្នក ត្រូវបានបង្វិលជាប់ជានិច្ច នោះនឹងធ្វើជីវិតរបស់អ្នកមានការពិបាក ឧទាហរណ៍៖ អ្នកមិនអាចបើកបរ មិនអាចធ្វើការ និងមិនអាចដើរបានឡើយ រហូតដល់ស្ថានភាពបែបនេះត្រូវបានបញ្ឈប់។ នៅក្នុងករណីភាគច្រើនអារម្មណ៍នៃការវិលមុខ គឺកើតឡើងដោយសារតែ បញ្ហានៅក្នុងត្រចៀករបស់អ្នក ដោយនៅខាងក្នុងមានភាគល្អិតកំពុងមានការផ្លាស់ប្តូរ មកពីចលនារបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នករក្សាភាគល្អិតទាំងអស់នេះ ឱ្យមានលំនឹង និងអាចបំបាត់អារម្មណ៍វិលមុខ ហើយនឹងធ្វើឱ្យអារម្មណ៍របស់អ្នកត្រឡប់មកមានស្ថេរភាពឡើងវិញ។ តោះ! មកតាមដានជាមួយនឹង ទំនើប ពីតិចនិចចំនួន 8 ដ៏មានប្រសិទ្ធភាព នៅក្នុងការបញ្ឈប់អារម្មណ៍វិលមុខ ក្នុងរយៈពេល 5នាទី៖
• ព្យាយាមស្វែងរកនូវត្រចៀក ដែលធ្វើឱ្យអ្នកមានអារម្មណ៍វិលមុខ
ដំបូងត្រូវផ្តេកខ្លួននៅលើគ្រែ បន្ទាប់មកស្វែងរកទីតាំងមួយ ដែលនឹងអាចធ្វើឱ្យក្បាលរបស់អ្នកផុតពីគែមគ្រែ ហើយព្យាយាមបង្វិលក្បាលរបស់អ្នកទៅខាងស្តាំ រង់ចាំមួយនាទី នៅពេលអ្នកមានអារម្មណ៍ប្រសើរហើយ អ្នកអាចធ្វើម្តងទៀតនៅម្ខាង ទៀត។ ប៉ុន្តែ ប្រសិនបើមានអារម្មណ៍វិលមុខ នៅពេលអ្នកបត់មកស្តាំ មានន័យថាត្រចៀកខាងស្តាំមានបញ្ហា ហើយប្រសិនបើអ្នកមានអារម្មណ៍វិលមុខ នៅពេលបត់ឆ្វេង មានន័យថាត្រចៀកខាងឆ្វេងរបស់អ្នកមានបញ្ហា។

1. សាកល្បងអនុវត្តន៍ចលនា Semont
– អង្គុយឱ្យត្រង់ខ្លួន នៅគែមគ្រែ
– បង្វិលក្បាលរបស់អ្នកនៅមុំ 45ºតាមទិសដៅទៅរកត្រចៀក ដែលគ្មានបញ្ហា
– បង្វិលក្បាលរបស់អ្នកនៅមុំ 105ºហើយផ្តេកខ្លួនទៅខាងត្រចៀកដែលមានបញ្ហា និងបញ្ឈរច្រមុះឡើង រក្សាប្រហែលរយៈពេល 2-3នាទី
– រក្សាក្បាលរបស់អ្នកនៅទីតាំងដូចគ្នា បែរយ៉ាងរហ័សទៅចំហៀងនៃត្រចៀកដែលគ្មានការប៉ះពាល់ជាមួយនឹងច្រមុះបែរទៅចុះក្រោម និងរង់ចាំប្រហែល 2-3នាទី
– បន្ទាប់មក រំកិលយឺតៗទៅកាន់ទីតាំង ដែលអង្គុយដំបូងរបស់អ្នក ហើយសម្រាក

2. អនុវត្តន៍ចលនា ពាក់កណ្តាលខ្លួន
– ចាប់ផ្តើមដោយអង្គុយលុតជង្គង់
– ដាក់ក្បាលរបស់អ្នកនៅហ្នឹងពិដាន ប្រហែល 2-3នាទី
– ដាក់ចង្ការបស់អ្នក ឆ្ពោះទៅរកជង្គង់
– បែរក្បាលរបស់អ្នកទៅខាងឆ្វេង ឬខាងស្តាំ នៅមុំ 45º បន្ទាប់មករង់ចាំអារម្មណ៍វិលមុខឈប់ ឬ រាប់ដល់ 30
– រក្សាក្បាលរបស់អ្នក បែរទៅចំហៀង
– ប៉ុន្តែប្រសិនបើអ្នកនៅតែមានអារម្មណ៍វិលមុខ ធ្វើម្តងទៀត 4-5ដង

3. អនុវត្តន៍ចលនា Gufoni
– អង្គុយនៅលើតុ ដោយសំយុងជើងចុះក្រោម
– បែរក្បាលរបស់អ្នកទៅរកផ្នែក ដែលមានផាសុកភាព រហូតដល់ក្បាលរបស់អ្នកដល់លើតុ ហើយរង់ចាំឱ្យអារម្មណ៍វិលមុខឈប់
– បង្វិលក្បាលរបស់អ្នកឱ្យលឿនឆ្ពោះទៅរកតុនៅមុំ 90º ហើយរង់ចាំរយៈពេល 30វិនាទី
– ត្រឡប់មកទីតាំងអង្គុយ ដោយធ្វើចលនាយ៉ាងលឿន
– ធ្វើចលនាបែបនេះម្តងហើយម្តងទៀត រហូតដល់អារម្មណ៍វិលមុខរបស់អ្នកបាត់

4. អនុវត្តន៍ចលនា Epley
– អង្គុយនៅលើគ្រែ ហើយតម្រេតខ្លួនចុះនៅលើគ្រែ និងដាក់ខ្នើយនៅពីក្រោមស្មារបស់អ្នក
– បង្វិលក្បាលរបស់អ្នកទៅខាងត្រចៀក ដែលមានបញ្ហា នៅមុំ 45ºហើយដេកចុះយ៉ាងឆាប់រហ័ស ម្យ៉ាងទៀត ស្មារបស់អ្នកគួរតែនៅលើខ្នើយ រួចរក្សាឱ្យនៅទីតាំងបែបនេះប្រហែល 30វិនាទី
– បង្វែរក្បាលរបស់អ្នកទៅម្ខាងទៀត ហើយរក្សាឱ្យបានរយៈពេល 30វិនាទី
– បន្ទាប់បង្វែរខ្លួនរបស់អ្នកទៅកាន់ទិសដៅនោះ
– រង់ចាំរយៈពេល 30វិនាទី បន្ទាប់មកអង្គុយយឺតៗ ហើយសម្រាក 2-3នាទី
– ធ្វើចលនាបែបនេះម្តងទៀតប្រហែល3ដង រហូតដល់អារម្មណ៍វិលមុខរបស់អ្នកបាត់


5. អនុវត្តន៍ការធ្វើលំហាត់ប្រាណ Brandt-Daroff
– ចាប់ផ្តើមជាមួយនឹងទីតាំង អង្គុយនៅចំគែមគ្រែ
– ធ្វើចលនាផ្តេកខ្លួនយ៉ាងរហ័ស ទៅកាន់ផ្នែកខាងស្តាំ ហើយច្រមុះរបស់អ្នកត្រូវចង្អុលនៅមុំ 45º
– ស្ថិតនៅបែបនេះប្រហែល 30វិនាទី បន្ទាប់មកធ្វើចលនាទៅកាន់ទីតាំងដំបូងវិញ
– បន្ទាប់ធ្វើចលនាបែបនេះនៅម្ខាងទៀត
– ធ្វើលំហាត់ប្រាណបែបនេះម្តងទៀត 3-5ដង

6. ចុចទៅលើកដៃ
ចំណុចជីពចរ នៅផ្នែកកដៃ ដូច្នេះ អ្នកត្រូវប្រើម្រាមដៃ 3 មកចុចនៅផ្នែកខាងក្រោមកដៃ ឬក៏ ប្រើម្រាមដៃមួយមកចុចនៅលើផ្នែកខាងក្រោមកដៃ ដូចនៅក្នុងរូបភាព។

7. ចុចត្រង់ចំណុច នៅផ្នែកខាងលើនៃប្រអប់ជើង
ចំណុចតូចនេះ ស្ថិតនៅលើផ្នែកខាងលើនៃប្រអប់ជើង នោះគឺនៅរវាងម្រាមជើងទី 4 និងម្រាមជើងកូនរបស់អ្នក។ លើសពីនេះ ដើម្បីកាត់បន្ថយអារម្មណ៍វិលមុខនេះ ចូរម៉ាស្សាត្រង់ចំណុចនេះនៅលើប្រអប់ជើងទាំងពីររបស់អ្នក ដោយប្រើម្រាមដៃរបស់អ្នក ក្នុងរយៈពេល30វិនាទី។

8. អនុវត្តន៍ចលនា សម្លឹងមើល
– មើលទៅមុខត្រង់ ហើយផ្តោតទៅលើរបស់តូចមានពណ៌ នៅលើជញ្ជាំងរាងការ៉េ ឬក៏ ចំណុចមួយនៅពីមុខភ្នែករបស់អ្នក រហូតដល់អារម្មណ៍វិលមុខរបស់អ្នកឈប់
– រក្សាការយកចិត្តទុកដាក់ទៅលើគោលដៅ បន្ទាប់មក ចាប់ផ្តើមធ្វើចលនាក្បាលទៅមុខបន្តិចម្តងៗ ពីចំហៀងទៅម្ខាង និងបង្កើនល្បឿននៃចលនាក្បាលរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍វិលមុខខ្លាំង សូមបន្ថយល្បឿន
– បន្តធ្វើចលនាក្បាលរបស់អ្នកប្រហែលមួយនាទី

• ព្រមាន៖ ប្រសិនបើអារម្មណ៍វិលមុខរបស់អ្នក កាន់តែធ្ងន់ធ្ងរ ខណៈពេលដែលអ្នកអនុវត្តន៍ចលនាដែលបានណែនាំខាងលើនេះ សូមអ្នកបញ្ឈប់ភ្លាម ហើយត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្រភ្លាមៗ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍សុខភាព ពីស្រាក្រហម

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

អត្ថបទមួយនេះនឹងប្រាប់អ្នកពីការពិត ដែលអ្នកគួរស្វែងយល់អំពីបរិមាណជាតិអាល់កុល ដែលជះឥទ្ធិពលដល់សុខភាពរបស់អ្នក។ ភស្តុតាងចុងក្រោយបង្អស់បានបង្ហាញថា វាអាចជាជ...

ជំងឺរលាកពោះវៀន ចំពោះទារក វ័យ 4-5ខែ

ដោយ: វិរីយា៉ 8 PM, Monday, 03 Aug, 2015

ជំងឺរលាកពោះវៀន នៅលើទារកជាសភាវឆ្លងមេរោគ ក្នុងប្រព័ន្ធរំលាយអាហារ មានឱកាសអាចកើត ចំពោះកូន​តូចវ័យទារក ជាពិសេសក្នុងវ័យ 4-5ខែ។ សភាវរលាកពោះវៀននេះ អាចធ្ងន់ធ...

ហេតុអ្វីអ្នកត្រូវ សម្អាតធ្មេញ បន្ថែមដោយអំបោះ?

ដោយ: ស៊ីវងីម 6 PM, Wednesday, 08 Jul, 2015

ជួនកាលការប្រើប្រាស់ច្រាសដុសធ្មេញ មិនអាចជួយសម្អាតធ្មេញរបស់អ្នក បានស្អាតគ្រប់គ្រាន់នោះទេ។ ការសម្អាតធ្មេញបន្ថែម ដោយការប្រើអំបោះរូសធ្មេញ មុនពេលដុសធ្មេញ...

តិចនិចថែរក្សាសម្រស់ ជាមួយផ្លែត្រសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ត្រសក់ គឺជាបន្លែដ៏អស្ចារ្យមួយប្រភេទ ដែលជួយក្នុងការទប់ទល់ជាមួយកម្តៅក្នុងរដូវក្តៅ។ ចំពោះសុខភាពសម្រស់ ផ្លែត្រសក់មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាពិសេសចំពោះ...

Tomnerb.Com - YouTube Channel