ចូលចិត្តទំនើប

គន្លឹះទាំង 8 ដ៏មានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ នៅពេលអ្នកមានអាយុលើសពី 40ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 08 May, 2019

យោងទៅតាម WebMD បង្ហាញថា ប្រព័ន្ធរំលាយអាហាររបស់មនុស្ស គឺនឹងត្រូវថមថយកម្លាំងជាលំដាប់ប្រហែល 5% ជារៀងរាល់10ឆ្នាំ រហូតដល់យើងឈានចូលអាយុ 40ឆ្នាំ។ ម្យ៉ាងទៀត ក៏បានន័យថា ស្រ្តីស្ថិតក្នុងវ័យនេះ គឺចាំបាច់ត្រូវតែកាត់បន្ថយ 100កាឡូរីជាមធ្យម ពីរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីរក្សាទំហំរូបរាងឱ្យនៅតែឋិតថេរជានិច្ច ព្រមជាមួយនឹងការថែរក្សាសុខភាព ឱ្យនៅតែល្អប្រសើរផងដែរ។ នាពេលសព្វថ្ងៃនេះ មានមធ្យោបាយកាន់តែងាយស្រួល និងគួឱ្យភ្ញាក់ផ្អើលជាច្រើន ដែលអាចជួយដុតបំផ្លាញជាតិកាឡូរីចំនួននេះ នៅក្នុងរាងកាយដ៏មានប្រសិទ្ធភាព។ ហេតុនេះ ទំនើប ចង់ណែនាំនូវគន្លឹះចំនួន 8 ជូនប្រិយមិត្តអ្នកអាន ដើម្បីស្វែងយល់ ក្នុងការថែរក្សារូបរាង ឬក៏ជួយសម្រកទម្ងន់ ខណៈពេលប្រិយមិត្តឈានដល់វ័យ 40ឆ្នាំហើយ។ តោះ! សូមអានជាមួយនឹងយើងទាំងអស់គ្នា!
1. អនុវត្តន៍លំហាត់ប្រាណដ៏ត្រឹមត្រូវ
ថ្វីបើប្រព័ន្ធរំលាយអាហារថមថយកម្លាំង ប៉ុន្តែវាមិនមែនជារឿង ដែលអ្នកត្រូវខំប្រឹងហាត់ប្រាណ 30នាទីជារៀងរាល់ថ្ងៃ បូករួមជាមួយនឹងអន់ទ្រាំ ជាមួយនឹងការចូលរួមវគ្គបណ្តុះបណ្តាល ក្នុងការហាត់ប្រាណ 4-5 វគ្គក្នុងមួយសប្តាហ៍នោះទេ។ ជាធម្មតា ការហាត់ប្រាណនៅក្នុងវ័យនេះ អ្នកគ្រាន់តែដើរលេងៗនៅជុំវិញផ្ទះ ឬក៏នៅក្នុងសួន ប្រហែល 10,000ជំហានក្នុងមួយថ្ងៃ នោះគឺជាមធ្យោបាយដ៏ល្អប្រសើរបំផុតហើយ ដើម្បីជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ក៏ដូចជាជួយដុតបំផ្លាញជាតិកាឡូរី នៅក្នុងរាងកាយរបស់អ្នកផងដែរ។

2. កំណត់គោលដៅ ដ៏ជាក់លាក់មួយ

ការកំណត់គោលដៅ ដែលធ្វើឱ្យអ្នកមានសុខភាពល្អ គឺជួយឱ្យអ្នកមានទម្លាប់រស់នៅ ប្រកបដោយសុខភាពល្អ (ដូចជា សម្រកទម្ងន់ ញុំាអាហារសុខភាព គេងគ្រប់គ្រាន់ និងហាត់ប្រាណទៀងទាត់…)។ ដូច្នេះ ការដែលមានទម្លាប់រស់នៅល្អ ក៏នឹងធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ ទោះបីជាអ្នកមានអាយុលើសពី 40ឆ្នាំហើយក៏ដោយ។

3. ទទួលយកវីតាមីន ឱ្យបានកាន់តែច្រើន

រាងកាយរបស់មនុស្សម្នាក់ៗមានតម្រូវការសារធាតុចិញ្ចឹមផ្សេងៗគ្នា និងអំឡុងពេលខុសៗគ្នាផងដែរ នៅរយៈពេលពេញមួយជីវិតរបស់មនុស្ស។ ឧទាហរណ៍៖ ស្រ្តីអាយុលើសពី 40ឆ្នាំ គឺត្រូវការ កាល់ស្យូម, វីតាមីន B12, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, វីតាមីន D, អូមេហ្គា 3 និង Probiotic នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ ជាពិសេសត្រូវស្រូបយកវីតាមីន ឱ្យបានកាន់តែច្រើនជាងធម្មតាផងដែរ។

4. រក្សាការអនុវត្តន៍ទៅតាមកាលវិភាគ ឱ្យបានខ្ជាប់ខ្ជួន

ការញុំាអាហារទៀងទាត់ ទៅតាមពេលវេលា គឺជារឿងសំខាន់ចំពោះអ្នកមានអាយុលើសពី 40ឆ្នាំ។ ផ្ទុយទៅវិញ ប្រសិនបើអ្នករំលងទៅលើការញុំាអាហារនៅក្នុងពេលណាមួយ នោះនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នក មានភាពរញ៉េរញ៉ៃ ឧទាហរណ៍៖ រាងកាយរបស់អ្នកចាប់ផ្តើមវិវឌ្ឍន៍ ពីការដុតបំផ្លាញជាតិកាឡូរី ប្តូរទៅជាការផ្ទុកទៅវិញ។

5. កុំភ្លេចសម្រាក

ការសម្រាកបានគ្រប់គ្រាន់ មិនត្រឹមតែជួយធ្វើឱ្យស្បែករបស់អ្នក នៅក្មេងជាងវ័យប៉ុណ្ណោះទេ ថែមទាំងជួយរក្សារាងកាយរបស់អ្នកមានសុខភាពល្អប្រសើរផងដែរ។ ម្យ៉ាងទៀត យោងទៅតាមការស្រាវជ្រាវមួយបានបង្ហាញថា កង្វះការគេងសម្រាក គឺធ្វើឱ្យខួរក្បាលរបស់មនុស្ស ធ្វើការសម្រេចចិត្តមិនបានត្រឹមត្រូវ និងផ្តល់ផលអវិជ្ជមានផ្សេងៗជាច្រើនទៀតដល់ខួរក្បាល។ ដូច្នេះ អ្នកគួរទម្លាក់ទូរស័ព្ទ និងកុំព្យូទ័រទុកមួយឡែក ឬក៏ដាក់វាឱ្យនៅឆ្ងាយៗពីខ្លួនអ្នក នៅអំឡុងពេលអ្នកគេង ដោយអ្នកគួរតែព្យាយាមគេងឱ្យបានច្រើនៗ តាមដែលអាចធ្វើទៅបាន។

6. បញ្ចុះកម្តៅរាងកាយ

ស្តាប់ទៅ ដូចមិនទំនង ប៉ុន្តែប្រសិនបើខ្លួនប្រាណរបស់អ្នកត្រជាក់ គឺអាចជួយដល់ការដុតបំផ្លាញជាតិខ្លាញ់អាក្រក់កាន់តែប្រសើរ បើទោះបីជាអ្នកកំពុងគេងក្តី។ ការបញ្ចុះកម្តៅរាងកាយឱ្យចុះត្រជាក់ គឺដើម្បីធ្វើឱ្យសរីរាង្គនៅខាងក្នុងខ្លួនរបស់អ្នក ខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីរក្សាកម្តៅនៅក្នុងខ្លួន។ ជាទូទៅ ជាតិខ្លាញ់នៅក្នុងខ្លួនមនុស្សពេញវ័យ មានពីរប្រភេទ គឺខ្លាញ់ពណ៌-ស (អាក្រក់) និងខ្លាញ់ពណ៌ត្នោត (ល្អ) ដូច្នេះនៅពេលបន្ទប់គេងរបស់អ្នកកក់ក្តៅ កម្រិតសកម្មភាពនៃជាតិខ្លាញ់ពណ៌ត្នោត នៅក្នុងខ្លួនរបស់អ្នកក៏ត្រូវបានបញ្ឈប់ដែរ ហេតុនេះទើបគេណែនាំឱ្យរក្សាស៊ីតុណ្ហភាពនៅក្នុងបន្ទប់គេង គួរកំណត់ឱ្យនៅត្រឹមតែ 19º។

7. ផឹកទឹក ឱ្យបានគ្រប់គ្រាន់

ប្រសិនបើអ្នកងាយនឹងហើមពោះ អ្នកខ្លះមានកំហុសដ៏ធំមួយនោះគឺការកាត់បន្ថយ ការទទួលទានទឹក។ ផ្ទុយទៅវិញ ការទទួលទានទឹកគ្រប់គ្រាន់ អាចជួយឱ្យដោះស្រាយបញ្ហានេះ ក៏ដូចជាបង្កើនការដុតបំផ្លាញជាតិកាឡូរីនៅក្នុងរាងកាយ។ ម្យ៉ាងទៀត ជាតិទឹកក៏ជួយបន្សាបជាតិពុលផង ហើយប្រសិនបើអ្នកផឹកទឹកមួយកែវមុនពេលញុំាអាហារ វានឹងជួយកាត់បន្ថយចំណង់អាហារ និងបរិមាណកាឡូរីដែលអ្នកបានញុំាផងដែរ។ ម្យ៉ាងទៀត ការផឹកទឹកត្រជាក់ កាន់តែជួយដុតបំផ្លាញជាតិ កាឡូរីបន្ថែមទៀតផងដែរ។

8. ទទួលការពិនិត្យសុខភាព ឱ្យបានញឹកញាប់

ពេលខ្លះ អ្នកមានអាយុលើសពី 40ឆ្នាំ ហើយនៅតែមិនទាន់ស្រកទម្ងន់ ទោះបីជាអ្នកខិតខំប្រឹងប្រែងហាត់ប្រាណទៀងទាត់យ៉ាងណាក្តី នោះគឺមានន័យថាសុខភាពថ្លើមរបស់អ្នកកំពុងធ្លាក់ចុះ ហើយនៅតែខំប្រឹងកម្ចាត់ជាតិពុលចេញពីរាងកាយរបស់អ្នកថែមទៀត ក៏ដូចជាថែរក្សាក្រពេញទីរ៉ូអ៊ីតរបស់អ្នកផងដែរ ដូច្នេះ វិធីដ៏ល្អបំផុត អ្នកគួរតែឧស្សាហ៍ទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្រ ដើម្បីឱ្យប្រាកដថាសុខភាពរបស់អ្នក គឺនៅតែរឹងមាំ និងមិនមានបញ្ហាអ្វីទាំងអស់។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីថែសក់ បែបធម្មជាតិ នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

មានមិត្តនារីមួយចំនួនបារម្ភខ្វាយខ្វល់តែនឹងផ្ទៃមុខពេលចេញទៅខាងក្រៅត្រូវកម្តៅថ្ងៃហើយភ្លេចគិតដល់សក់ដែលជាសម្រស់ទី២របស់ខ្លួន។ប៉ុន្តែប្រសិនបើអ្នកកំពុងតែអាន...

ចង់កែខៃបញ្ហាសក់ ត្រូវចាប់ផ្តើមពីខ្លួនអ្នក

ដោយ: វិរីយា៉ 9 PM, Monday, 31 Aug, 2015

មានបញ្ហាផ្សេងៗគ្នាជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងសុខភាពសក់របស់យើង ដែលក្នុងនោះ​មានដូចជា​ បញ្ហា​សក់​ជ្រុះ សក់ដាច់ សក់ស្ងួត សក់បែកចុង សក់មិនមានភាពរឹងមាំ​...

គួរធ្វើយ៉ាងណា ពេលគេងមិនលក់?

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

ពេលចូលវ័យចំណាស់ មនុស្សភាគច្រើនផ្លាស់ប្តូរ ជាពិសេស គឺគេងមិនលក់។ នេះជាកត្តាធម្មជាតិមួយ ដែលអ្នកមិនអាចបំបាត់វាបានឡើយ។ អ្នកខ្លះពិបាកទ្រាំ ហើយបង្កើតទៅជាភ...

អាហារ ដែលអាចធ្វើឱ្យអ្នក ងងុយគេង

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Mar, 2018

មនុស្សយើងគ្រប់គ្នាប្រាកដជា ធ្លាប់ជួបប្រទះអាការៈងងុយគេងភ្លាមៗ បន្ទាប់ពីការទទួលទានអាហារ។ កត្តានេះមិនត្រឹមតែបណ្តាលមកពី ការចូលចិត្តគេង ឬការធ្វើការនឿយហត...

Tomnerb.Com - YouTube Channel