ចូលចិត្តទំនើប

តិចនិច 8 យ៉ាង ដែលជួយបំបាត់ស្នាមខ្មៅនៅក្រោមខ្លៀក ដូចជាជ័រលុប!!

ដោយ: ចរិយា 9 AM, Monday, 09 Sep, 2019

ខ្លៀកខ្មៅខ្លាំង ត្បិតតែមិនមែនជាបញ្ហាសុខភាពធ្ងន់ធ្ងរ ប៉ុន្តែជារឿយៗ បណ្តាលមកពីស្ថានភាពស្បែក ដែលត្រូវបានគេឱ្យឈ្មោះថា Acanthosis Nigricans (AN) ដែលស្ថានភាពស្បែករបស់អ្នកក្រាស់ នឹងធ្វើឱ្យមានស្បែកឡើងខ្មៅខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ការមានខ្លៀកខ្មៅអាចបង្កជាភាពអាម៉ាស ប្រសិនបើអ្នកស្លៀកសម្លៀកបំពាក់ចងពង់ ឬ ឈុតប៊ីគីនី…ជាដើម។ ថ្ងៃនេះ ទំនើប ចង់ណែនាំតិចនិច 8 យ៉ាងជូនប្រិយមិត្តអ្នកអាន ក្នុងការជួយលុបបំបាត់ស្នាមខ្មៅនៅក្រោមខ្លៀក ដោយប្រើប្រាស់វត្ថុធាតុដើម ដែលអ្នកអាចរកបានយ៉ាងងាយស្រួលនៅក្នុងផ្ទះរបស់អ្នក។
1. ទឹកខ្មេះផ្លែប៉ោម និង Baking Soda
វិធីផ្សំ៖ លាយទឹកខ្មេះផ្លែប៉ោម 2ស្លាបព្រាកាហ្វេ ជាមួយនឹងម៉្សៅ Baking Soda 2ស្លាបព្រាកាហ្វេ។
វិធីប្រើ៖ លាបល្បាយនេះនៅត្រង់ចំណុចខ្លៀកខ្មៅ រួចទុកឱ្យស្ងួតប្រហែលរយៈពេល 2-3នាទី បន្ទាប់លាងសម្អាតវា ដោយប្រើទឹកធម្មតា និងប្រើកន្សែងស្ងួតមកជូតសម្អាត ជាការស្រេច (3ដងក្នុងមួយសប្តាហ៍)។

2. ទឹកផ្កាកុលាប និង Baking Soda
វិធីផ្សំ៖ បន្ថែមទឹកផ្កាកុលាបជាមួយនឹង Baking Soda។
វិធីប្រើ៖ លាបល្បាយទឹកផ្កាកុលាបនៅត្រង់ចំណុចខ្លៀកខ្មៅ ហើយទុកចោលប្រហែល 10នាទី។ បន្ទាប់មកលាងសម្អាតដោយប្រើទឹកធម្មតា និងប្រើកន្សែងស្ងួតមកជូតសម្អាត ជាការស្រេច (2ដងក្នុងមួយសប្តាហ៍)។

3. ទឹកដោះគោ ម៉្សៅរមៀត និងទឹកឃ្មុំ
វិធីផ្សំ៖ ទឹកដោះគោ 1ស្លាបព្រាកាហ្វេ លាយជាមួយនឹងម៉្សៅរមៀត 1ស្លាបព្រាកាហ្វេ បន្ថែមទឹកឃ្មុំ 1ស្លាបព្រាកាហ្វេ។
វិធីប្រើ៖ លាយគ្រឿងផ្សំឱ្យចូលគ្នាសព្វ បន្ទាប់មកលាបល្បាយនេះនៅត្រង់ចំណុចខ្លៀកខ្មៅរបស់អ្នក ទុកវាឱ្យស្ងួត ហើយលាងសម្អាតចេញដោយប្រើទឹកធម្មតា និងប្រើកន្សែងស្ងួតមកជូតសម្អាត ជាការស្រេច (3ដងក្នុងមួយសប្តាហ៍)។

4. ស្ករត្នោត និងប្រេងអូលីវ
វីធីផ្សំ៖ ស្ករត្នោត 3ស្លាបព្រាកាហ្វេ លាយជាមួយនឹង ប្រេងអូលីវ 2ស្លាបព្រាកាហ្វេ។
វិធីប្រើ៖ លាយគ្រឿងផ្សំចូលគ្នាឱ្យសព្វ បន្ទាប់មកយកល្បាយនេះមកដុសខាត់នៅត្រង់ចំណុចខ្លៀកខ្មៅរបស់អ្នកប្រហែល2នាទី និងទុកចោលប្រហែល 5នាទី រួចលាងសម្អាតដោយប្រើទឹកក្តៅឧណ្ហៗ និងប្រើកន្សែងស្ងួតមកជូតសម្អាត ជាការស្រេច (2ដងក្នុងមួយសប្តាហ៍)។

5. ប្រេងគ្រាប់អាល់ម៉ុង
ប្រេងគ្រាប់អាល់ម៉ុង ត្រូវយកមកម៉ាស្សានៅត្រង់ចំណុចខ្លៀកខ្មៅប្រហែល 8-10នាទី ជារៀងរាល់ថ្ងៃ។

6. ដី Fuller, ទឹកក្រូចឆ្មារ និងទឹកធម្មតា
វិធីផ្សំ៖ ដី Fuller 2ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ 1ស្លាបព្រាកាហ្វេ និងទឹកធម្មតា។
វិធីប្រើ៖ លាយគ្រឿងផ្សំទាំងបីប្រភេទនេះ ឱ្យបានសព្វល្អ។ បន្ទាប់មក បិទល្បាយនេះនៅត្រង់ចំណុចខ្លៀកខ្មៅ ហើយទុកចោលប្រហែលរយៈពេល 15នាទី ក្រោយមកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ជាការស្រេច (2ដងក្នុងមួយសប្តាហ៍)។

7. ដំឡូងបារាំង
វិធីប្រើ៖ ច្របាច់យកទឹកដំឡូងបារាំង បន្ទាប់មកលាបល្បាយទឹកដំឡូងបារាំងនៅត្រង់ចំណុចខ្លៀកខ្មៅ ទុកចោលប្រហែល 15 នាទី រួចលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ ប្រើវិធីនេះ 2ដងក្នុងមួយសប្តាហ៍ (ម្តងនៅពេលព្រឹក និងម្តងទៀត មុនពេលចូលគេង នៅពេលយប់)។

8. ប្រេងស្លឹកតែ និងទឹកធម្មតា
វីធីផ្សំ និងប្រើ៖ បណ្តក់ប្រេងតែប្រហែល 4-5តំណក់ទៅក្នុងដបទឹកធម្មតា រួចអង្រួនដបទឹកឱ្យលាយចូលគ្នាបានសព្វល្អ បន្ទាប់បាញ់ទឹកនេះនៅត្រង់ចំណុចខ្លៀកខ្មៅ បន្ទាប់មកទុកវាឱ្យស្ងួត (អាចប្រើវិធីនេះជារៀងរាល់ថ្ងៃ)៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

កំហុសឆ្គងទាំង 7 ដែលស្ទើរតែម្តាយវ័យក្មេងគ្រប់រូប បានធ្វើទៅលើកូនរបស់ខ្លួន ដែលបង្កជាគ្រោះថ្នាក់ផ្សេងៗ!

ដោយ: ភារុន 9 AM, Thursday, 18 Jul, 2019

នាពេលបច្ចុប្បន្ននេះ ម្តាយវ័យក្មេងអាចទទួលបានព័ត៌មានជាច្រើន ទាក់ទងទៅនឹងការថែទាំទារក ដែលទើបនឹងកើត។ លើសពីនេះ ក៏មានវិបសាយណែនាំសម្រាប់ស្រ្តីមានផ្ទៃពោះនៅល...

សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិនគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017

ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្...

អាហារ ដែលអាចធ្វើឱ្យអ្នក ងងុយគេង

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Mar, 2018

មនុស្សយើងគ្រប់គ្នាប្រាកដជា ធ្លាប់ជួបប្រទះអាការៈងងុយគេងភ្លាមៗ បន្ទាប់ពីការទទួលទានអាហារ។ កត្តានេះមិនត្រឹមតែបណ្តាលមកពី ការចូលចិត្តគេង ឬការធ្វើការនឿយហត...

អ្នកជំនាញថា! ក្មេងមានរោគសញ្ញាទាំង 8 នេះ មិនគួរប្រងើយកន្តើយឡើយ

ដោយ: ភារុន 8 AM, Friday, 10 May, 2019

បន្ទាប់ពីចាប់កំណើតមកភ្លាម ទារកត្រូវការ ការថែរទាំដោយយកចិត្តទុកដាក់ខ្លាំងបំផុត ពីព្រោះប្រព័ន្ធការពាររាងកាយរបស់ទារក នៅខ្សោយនៅឡើយ។ ទោះបីជា គេមានអាយុច្រ...

Tomnerb.Com - YouTube Channel