ចូលចិត្តទំនើប

ទម្លាប់ទាំង 8 នៃការថែរក្សាស្បែក ដ៏សែនអាក្រក់ ដែលធ្វើឱ្យអ្នកអាចចាស់មុនអាយុ!

ដោយ: ភារុន 8 AM, Monday, 17 Jun, 2019

ពេលខ្លះ វាទំនងដូចជាដើម្បីគ្រាន់តែធ្វើឱ្យស្បែក ស-ស្អាត-ភ្លឺ-ទន់រលោង គឺមនុស្សគ្រប់គ្នា ត្រូវចំណាយប្រាក់កាសអស់ជាច្រើន។ ហើយផលិតផលថែរក្សាសម្រស់ ក៏មាននិតិវិធីដ៏ស្មុគ្រស្មាញ ដើម្បីប្រើប្រាស់ថែមទៀត។ លើសពីនេះ ការប្រើប្រាស់ផលិតផលមួយចំនួន ក៏ផ្តល់ផលអវិជ្ជមានចំពោះស្បែករបស់អ្នកផងដែរ។ ដូច្នេះថ្ងៃនេះ គេហទំព័រទំនើប ចង់បង្ហាញប្រិយមិត្តអ្នកអានទាំងអស់នូវកំហុសឆ្គងនៃទម្លាប់ចំនួន 8 ក្នុងការថែរក្សាស្បែក ដែលអ្នកត្រូវបញ្ឈប់ភ្លាមៗ ប្រសិនបើអ្នកចង់បានស្បែកប្រកបដោយសុខភាពល្អ និងធ្វើឱ្យអ្នកក្មេងជាងវ័យ។
1. ប្រើស្ក្រាបមុខ ញឹកញាប់ពេក
ការប្រើស្ក្រាប ដើម្បីលាងសម្អាតមុខ នឹងអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្រទាប់ខាងលើនៃស្បែកមុខ។ ដូច្នេះ អ្នកគួរប្រើប្រាស់ផលិតផលលាងសម្អាតផ្ទៃមុខ ដែលមានផ្ទុកជាតិអាស៊ីតធម្មជាតិ គឺវាអាចជួយដកនូវភាពកខ្វក់ចេញពីរន្ធញើស នៅលើស្បែកមុខរបស់អ្នក។

2. ប្រើប្រាស់ត្រឹមតែ ផលិតផលប្រឆាំងនឹង ភាពចាស់តែមួយមុខគត់ ហើយគិតថាវាគ្រប់គ្រាន់
វិធីសាស្រ្តថែរក្សាសម្រស់តែមួយមុខគត់ ឧទាហរណ៍ដើម្បីកម្ចាត់ស្នាមជ្រាវជ្រួញបានទាំងស្រុង នោះគឺត្រូវតែទៅជួបពេទ្រ កែសម្ភស្ស នៅក្នុងគោលបំណង ដើម្បីពន្យារពេលនៃការលេចឡើងនូវស្នាមជ្រាវជ្រួញ។ ប៉ុន្តែដើម្បីរក្សាឱ្យយូរអង្វែងនៃស្បែកដ៏ស្រស់ស្អាត តាមដែលធ្វើបាន នោះគឺការគិតថា គួរទិញផលិតផប្រឆាំងនឹងភាពចាស់មកប្រើប្រាស់ ប៉ុន្តែប្រសិនបើអ្នកប្រើប្រាស់ត្រឹមតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ទេ លុះត្រាតែប្រើប្រាស់គួបផ្សំ នឹងផលិតផលធម្មជាតិ ដែលផ្តល់ជាតិសំណើមដល់ស្បែករបស់អ្នក។

3. បន្ទាប់ពីលាងសម្អាតផ្ទៃមុខ ប្រើកន្សែងស្ងួតមកជូតសម្អាត
មិនត្រូវធ្វើឱ្យស្បែកស្ងួត ដោយជូតជាមួយនឹងកន្សែងស្ងួត ព្រោះថាវាអាចបណ្តាលឱ្យខូចស្បែក។ ដូច្នេះ អ្នកគួរតែប្រើកន្សែងមកផ្តិតលើផ្ទៃមុខថ្នមៗ រហូតដល់វាស្ងួត (ប្រើកន្សែងពោះគោ ដ៏ពិសេសសម្រាប់តែស្បែកមុខប៉ុណ្ណោះ) ។

4. គេងទម្លាក់សក់
សក់មានភាពកខ្វក់ និងមានជាតិខ្លាញ់ច្រើន ដែលអាចបំផ្លាញដល់ស្បែក នៅលើផ្ទៃមុខរបស់អ្នកបាន។ ដូច្នេះ អ្នកគួរគេងចងសក់ បួងឡើងឱ្យផុតពីខ្នើយគេងរបស់អ្នក ដើម្បីការពារភាពកខ្វក់ទាំងអស់នេះ ជាប់នឹងខ្នើយគេង។

5. មិនយកចិត្តទុកដាក់ ទៅលើខ្នើយ និងស្រោមខ្នើយ
អ្នកគួរកម្ចាត់កោសិកាស្បែកងាប់របស់អ្នក និងធូលីដី ដែលជាប់ទៅនឹងខ្នើយ និងស្រោមខ្នើយរបស់អ្នកជាប្រចាំ ដើម្បីឱ្យប្រាកដថា អ្នករស់ប្រកបដោយផាសុកភាព។

6. ព្រងើយកន្តើយ ជាមួយនឹងម៉ាសបិទមុខ
ម៉ាសបិទមុខ មានច្រើនប្រភេទ និងត្រូវបានផលិតឡើង ដើម្បីជួយថែបំប៉នស្បែកមុខឱ្យស្រស់ស្អាត។ ដូច្នេះ អ្នកគួរតែជ្រើសរើសម៉ាសបិទមុខណាមួយ ដែលសក្តិសមទៅនឹងស្បែកមុខរបស់អ្នកជាងគេ។

7. មិនសូវញុំាបន្លែ និងផ្លែឈើ
អាហារប្រភេទ បន្លែ និងផ្លែឈើ គឺសុទ្ធតែផ្តល់ឱ្យស្បែកនូវសុខភាពល្អ និងជំនួយពណ៌ដល់ស្បែក កាន់តែស្រស់ស្អាត។ ឧទាហរណ៍៖ ប្រូខូលី គឺជួយកាត់បន្ថយការហើម និងស្បែកក្រហមដោយសារតែ ពន្លឺព្រះអាទិត្យ។ រីឯផ្លែប៉េងប៉ោះ គឺជួយការពារស្បែកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ដល់ស្បែក។ ចំណែកមើមការ៉ុត ប្រសិនបើអ្នកញុំាវាទៀងទាត់ ក៏អាចជំនួសនូវវីតាមីន D ដែលបញ្ចេញ ដោយព្រះអាទិត្យ នាពេលព្រលឹម។

8. ចូលចិត្តលាក់បាំងបញ្ហា ជំនួសឱ្យការដោះស្រាយ
ប្រសិនបើអ្នកនៅតែ គិតពីការលាក់បាំងស្បែកខូច ដោយការលាបម៉្សៅក្រាស់ៗបិទបាំង ជាញឹកញាប់នោះ។ អ្នកប្រហែលជាត្រូវទៅជួបគ្រូពេទ្រថែរក្សាស្បែក ជាក់ជាមិនខានឡើយ។ ពីព្រោះ ការមិនលាក់បាំង នឹងអាចធ្វើឱ្យអ្នកទទួលបានការព្យាបាលបានភ្លាមៗ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ស្បែករបស់កំពុងខូច។

តើប្រិយមិត្តអ្នកអានមានទម្លាប់ទាំងនេះដែរឬទេ? សូមចែករំលែកគំនិតយោបល់របស់អ្នក ជាមួយនឹងយើង៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

តើផ្លែប៉ោម មានប្រយោជន៍ ចំពពោះក្មេងតូចដូចម្តេចខ្លះ?

ដោយ: រីកា 1 PM, Thursday, 12 May, 2016

ផ្លែ​ប៉ោម ​មានគុណ​សម្បត្តិ​ក្នុងការ​ព្យាបាល​ដ៏​ល្អ អាចជួយ​សម្រាល​អាការ​ឈឺ​ថ្កាត់ ដូចជា អាការ​ក្អក, រោគ​ក្រពះ, រោគ​ពាក់ព័ន្ធ​នឹង​ធ្មេញ និង​អាការ​រាក...

បើមិនចង់កើតជម្ងឺផ្តាសាយទេ! 5 ចំណុចនេះអ្នកត្រូវតែសម្អាត

ដោយ: ភារុន 8 AM, Friday, 26 Oct, 2018

ឥឡូវដល់រដូវកាលកើតជម្ងឺផ្តាសាយហើយ រឿងទីមួយដែលអ្នកត្រូវធ្វើគឺការចាក់ថ្នំាវ៉ាក់សាំងជម្ងឺផ្តាសាយ ហើយវិធីសំខាន់បំផុតទីពីរដើម្បីការពារខ្លួនអ្នកប្រឆាំងនឹង...

ពេលខ្វះជាតិទឹក គួរទទួលទានអាហារ បែបណា?

ដោយ: ស៊ីវងីម 12 AM, Monday, 11 May, 2015

ជាតិ​ទឹក មាន​សារៈសំខាន់ខ្លាំង​ណាស់ ​ដល់​សុខភាព និងសម្រស់របស់​យើង​។ កោសិកា​ទាំងអស់​នៅក្នុង​រាងកាយ​ត្រូវការ​ទឹក ដើម្បី​ដំណើរការ​បាន​ត្រឹមត្រូវ​។ ប្រស...

វិធីកម្ចាត់អង្គែ តាមបែបធម្មជាតិ

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

ការមានអង្គែលើក្បាល មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់នោះទេ តែក៏អាចធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងផងដែរ។ វាជារឿងគួរឲ្យអៀនខ្មាស់ណាស់ ប្រសិនបើកំទ...

Tomnerb.Com - YouTube Channel