ចូលចិត្តទំនើប

តិចនិចទាំង 7 ដើម្បីបញ្ឈប់ក្តីស្រឡាញ់របស់អ្នក ទៅនឹងមនុស្ស ដែលឈប់ស្រឡាញ់អ្នកហើយ!!!

ដោយ: ភារុន 11 AM, Tuesday, 04 Jun, 2019

ការធ្លាក់នៅក្នុងអន្លង់ស្នេហ៍ជាមួយនឹងនរណាម្នាក់ ដែលមិនអាចមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ ការគោរព និងទំនុកចិត្តខ្លួនឯង។ ជាទូទៅ ខណៈពេលមនុស្ស ដែលអ្នកស្រឡាញ់ មិនបានស្រឡាញ់អ្នកវិញ នោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត មិនពេញចិត្តនឹងខ្លួនឯង អាចឈានដល់ជម្ងឺធ្លាក់ទឹកចិត្ត ក៏មាន។ ប៉ុន្តែជារឿងធម្មតាទេ ដែលអ្នកច្បាស់ជាចង់កម្ចាត់អារម្មណ៍ទាំងនេះ ឱ្យបានឆាប់រហ័ស តាមដែលធ្វើបាន។ ដូច្នេះ ថ្ងៃនេះគេហទំព័រ ទំនើប ចង់ណែនាំពី អ្វីដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានក្តីស្រឡាញ់ ដែលមិនចេះរីងស្ងួត និងចាប់ផ្តើមរស់នៅក្នុងជីវិតថ្មីរបស់អ្នក ហើយយើងក៏ចង់ណែនាំដំបូន្មានចំនួន 7 យ៉ាងពីអ្នកមានបទពិសោធន៍ ដែលនឹងជួយឱ្យអ្នកបំភ្លេចការឈឺចាប់របស់អ្នក បន្ទាប់ពីអ្នកបានបរាជ័យនៅក្នុងរឿងស្នេហា។
1. ទទួលការពិត ថាម្នាក់នោះមិនត្រូវការអ្នកទៀតទេ
ប្រសិនបើថ្ងៃណាមួយ អ្នកគិតថាមនុស្សជាទីស្រឡាញ់របស់អ្នក នៅតែស្រឡាញ់អ្នកនោះ អ្នកនឹងមានអារម្មណ៍ធូរចិត្ត ប៉ុន្តែថ្ងៃណាមួយផ្សេងទៀត ម្នាក់នោះស្រាប់តែបាត់ខ្លួនអស់រយៈពេលមួយសប្តាហ៍ នេះវាមានន័យថាក្តីស្រឡាញ់របស់គេ មកកាន់អ្នកកំពុងតែ សាបរលាបបន្តិចបន្តងៗហើយ។ ដូច្នេះ ប្រសិនបើអ្នកទទួលយកបាននូវក្តីស្រឡាញ់របស់មនុស្សជាទីស្រឡាញ់របស់អ្នកថា «គេឈប់ស្រឡាញ់អ្នកទៀតនោះ គឺអ្នកកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវហើយ»។

2. បង្វែរការយកចិត្តទុកដាក់របស់អ្នក
ការចាកចេញពីការមើលឃើញគ្នារាល់ថ្ងៃ និងការចាកចេញពីគំនិតនឹកគេរាល់ថ្ងៃ ទាំងនេះគួរតែត្រូវបានបញ្ចូលទៅក្នុង បាវចនារបស់អ្នក ប្រសិនបើអ្នកចង់ទទួលអារម្មណ៍ធូរស្រាល ពីភាពតានតឹងទាំងអស់ដែលអ្នកប្រកាន់ខ្ជាប់។ ម្យ៉ាងទៀត ការចាកចេញឱ្យឆ្ងាយបំផុត តាមដែលអាចធ្វើបាន ពីមនុស្សជាទីស្រឡាញ់របស់អ្នក គឺជាជម្រើសដ៏ល្អបំផុត ក្នុងការបង្វែរចំណាប់អារម្មណ៍របស់អ្នក ទៅលើរឿងអ្វីផ្សេងៗទៀត។

3. ពិភាក្សាបញ្ហាជាមួយនឹង មនុស្សដែលមានបញ្ហាស្រដៀងនឹងអ្នក
អ្នកត្រូវយល់ថា អ្នកមិនមែនជាមនុស្សតែម្នាក់គត់ ដែលមានបញ្ហាបែបនេះទេ គឺមានមនុស្សជាច្រើនទៀត ដែលបានជួបប្រទះនូវការឈឺចាប់ចំពោះរឿងស្នេហាបរាជ័យ ហើយពួកគេក៏បានឆ្លងកាត់នៅរឿងរ៉ាវស្រដៀងគ្នានឹងអ្នកផងដែរ។ ដូច្នេះ ប្រសិនបើពួកគេជាមិត្តភក្តិរបស់អ្នក អ្នកគួរចែករំលែករឿងរបស់អ្នកជាមួយនឹងពួកគេ ដើម្បីធ្វើឱ្យអារម្មណ៍តានតឹងរបស់អ្នកមានភាពធូរស្រាលជាងមុន។

4. មើលថែខ្លួនឯង ឱ្យបានល្អបំផុត
ខណៈពេលអ្នកកំពុងធ្លាក់ចូលទៅក្នុងគំនិតដ៏ខ្មៅងងឹត ជាធម្មតា អ្នកចាប់ផ្តើមធ្វេសប្រហែសចំពោះខ្លួនឯង។ ការធ្វើបែបនេះគឺមិនល្អទេសម្រាប់សុខភាពរាងកាយរបស់អ្នក ដូច្នេះ អ្នកត្រូវយកចិត្តទុកដាក់លើខ្លួនឯង ឱ្យបានច្រើនឡើង ដើម្បីទទួលបាននូវជីវិតថ្មី ពោរពេញដោយភាពសប្បាយរីករាយ។ ម្យ៉ាងទៀត កុំជក់បារី កុំផឹកស្រា ដើម្បីបំបាត់ទុក្ខ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពឈឺចាប់ អ្នកគួរតែតុបតែងខ្លួនឱ្យស្អាតៗ ញុំាអាហារបំប៉នល្អៗ ដើម្បីថែរក្សាសម្រស់របស់អ្នក ឱ្យនៅតែក្មេងជាង វ័យ ដើម្បីមានជីវិតថ្មី ដ៏ល្អប្រសើរបំផុត។

5. ធ្វើលំហាត់ប្រាណ
មានវិធីសាស្រ្តជាច្រើន ដើម្បីរក្សាតុល្យភាពនៃអារម្មណ៍របស់អ្នក ហើយអ្វីដែលមានប្រសិទ្ធភាពបំផុត នោះគឺការហាត់ ប្រាណ។ ការធ្វើបែបនេះអាចជួយកម្ចាត់ ភាពអវិជ្ជមាននៅក្នុងគំនិតរបស់អ្នកបាន ដូចជា៖ រត់លេងនៅក្នុងសួនច្បារ ឬ ហែលទឹកលេង នៅតាមសួនទឹកកម្សាន្តនានា។ ប៉ុន្តែប្រសិនបើអ្នកចង់បញ្ចូលគ្នារវាងការហាត់ប្រាណ និងការកម្សាន្ត អ្នកអាចជ្រើសរើសការហាត់ប្រាណជាលក្ខណៈក្បាច់រាំផ្សេងៗ ឬការច្រៀងកាខារ៉ាអូខេ…ជាដើម។

6. រក្សាទុកសុបិន្តមួយ សម្រាប់ខ្លួនឯងផ្ទាល់
គ្មានអ្វីដែលបំផ្លាញអារម្មណ៍របស់មនុស្សយើង ច្រើនជាងការរង់ចាំនរណាម្នាក់ ដែលមិនស្រឡាញ់យើងនោះទេ។ ជាធម្មតា ប្រសិនបើមនុស្សម្នាក់មិនស្រឡាញ់អ្នកទេនោះ ពួកគេអាចរកលេសមួយពាន់ ដើម្បីគេចវេសពីអ្នក។ ម្យ៉ាងទៀត អ្នកអាចសាកស្រមៃមើលថា ប្រសិនបើអ្នកមិនចង់ ទៅពិធីជប់លៀងរបស់មិត្តភក្តិ តើជាធម្មតាអ្នកធ្វើដូចម្តេច? ដូច្នេះ អ្នកគួររក្សា សុបិន្តមួយសម្រាប់ខ្លួនឯង ដើម្បីមានផ្លូវមួយ ក្នុងការមានជីវិតថ្មីដ៏សប្បាយរីករាយ។

7. កុំខឹងច្រើនពេក
ភាពបរាជ័យនៃសេចក្តីស្រឡាញ់ គឺជាផ្នែកមួយនៃជីវិត។ ជាធម្មតា ប្រសិនបើមានអ្វីមួយផ្ទុយទៅនឹង ផែនការរបស់អ្នក គឺអ្នកតែងចាប់ផ្តើមស្អប់ខ្លួនឯង ឬក៏ខឹងទៅលើអ្នក ដែលមានភេទផ្ទុយគ្នានឹងអ្នកទាំងអស់តែម្តង។ ដូច្នេះ អ្នកគួរគិតខ្លួនឯងថា ប្រសិនអ្នកគឺជាមនុស្ស ដែលត្រូវគេខឹងស្អប់ ដោយមិនបានដឹងអ្វី នោះតើវានឹងមានអ្វីកើតឡើងនៅក្នុងអារម្មណ៍របស់ពួកគេ? ដូចនេះ ជាការប្រសើរ អ្នកគួរគិតអំពីអនុស្សាវរីយ៍ល្អៗទាំងអស់ ដែលអ្នកមានជាមួយនឹងគ្រួសារ ឬ មិត្តភក្តិ ដើម្បីបន្តស្នាម ញញឹមនៅលើផ្ទៃមុខរបស់អ្នក ជារៀងរហូត៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គួរយល់ដឹង

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ក...

តើថ្នាំដុស ធ្មេញ ពិតជាធ្វើឱ្យបបូរមាត់ប្រេះ ក្រៀម មែនទេ?

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 31 Jan, 2017

ចម្លើយនៃសំនួរអំពីឬសគល់ នៃបញ្ហាបបូរមាត់ស្ងួតប្រេះ ពេលខ្លះពិតជាពិបាកនឹងស្វែងរក។ តើបញ្ហានេះបណ្តាលមកពីអាកាសធាតុ ក្នុងរដូវរងា? ឬ ក្រែមលាបបបូរមាត់ ដែលអ្ន...

សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិនគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017

ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្...

អាហារផ្តល់សុខភាពដ៏ល្អទាំង 7 ដែលសក្តិសមបំផុត សម្រាប់ញុំានៅរដូវក្តៅ

ដោយ: ភារុន 8 AM, Saturday, 06 Apr, 2019

រដូវក្តៅ គឺជារដូវកាល ដែលមនុស្សគ្រប់គ្នា គួរតែកាត់បន្ថយអាហារ មានជាតិកាឡូរីខ្ពស់ ហើយនឹងត្រូវបរិភោគបន្លែ-ផ្លែឈើ ណាដែលសម្បូរទៅដោយជាតិទឹក ដើម្បីបង្រ្គប់...

Tomnerb.Com - YouTube Channel