ចូលចិត្តទំនើប

តោះ! មកស្គាល់ 7 គន្លឹះក្នុងការសម្លាប់ បាក់តេរីនៅក្នុងមាត់ និងបំបាត់ក្លិនមាត់មិនល្អ

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ប្រាកដណាស់គ្មាននរណាម្នាក់ ចង់មានក្លិនមាត់អាក្រក់នោះទេ។ យោងទៅតាមការស្ទង់មតិមួយ នៅចន្លោះរវាងប្រជាជន 35% និង 45% នៃប្រជាជនទាំងអស់នៅទូទាំងពិភពលោក ត្រូវបានទទួលរងគ្រោះ ដោយសារតែខ្លួនមានក្លិនមាត់មិនល្អ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់នាំមកនូវគន្លឹះងាយៗចំនួន 7 ដើម្បីបំបាត់ ដង្ហើមដ៏អាក្រក់ និងសម្លាប់បាក់តេរីនៅក្នុងមាត់។
1. ប្រើប្រាស់ផលិតផលធម្មជាតិ
ផលិតផលធម្មជាតិ រួមមាន ជីអង្កាម ម៉្សៅសូដា និងតែ… គឺសុទ្ធតែផលិតផលល្អបំផុតក្នុងការបំបាត់ក្លិនមាត់ និងសម្លាប់បាក់តេរីក្នុងមាត់។ ចង់ដឹងពីគុណសម្បត្តិរបស់ពួកគេ សូមតាមដានជាមួយនឹងយើង ដែលមានដូចជា៖ ជីអង្កាម គឺជួយទប់ស្កាត់នឹងក្លិនមាត់អាក្រក់ និងធ្វើឱ្យមានភាពស្រស់ថ្លានៅក្នុងមាត់។ ចំណែកម៉្សៅសូដា អាចជួយសម្អាតមាត់ធ្មេញ បានស្អាតល្អ នឹងជួយធ្វើឱ្យធ្មេញ-សស្អាតបែបធម្មជាតិ។ រីឯទឹកតែ ក៏ជួយបំបាត់ក្លិនមាត់យ៉ាងមានប្រសិទ្ធភាព ព្រមទាំងជួយដល់សុខភាពរបស់អ្នកឱ្យល្អប្រសើរផងដែរ។

2. ផឹកទឹក យ៉ាងហោចណាស់ឱ្យបាន 2លីត្រក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ

ការរក្សារាងកាយរបស់អ្នកឱ្យមានជាតិទឹកគ្រប់គ្រាន់ គឺរក្សាឱ្យអ្នកមានសុខភាពរាងកាយរឹងមាំផង ក៏មានប្រយោជន៍ក្នុងការជជួយបំបាត់ក្លិនមាត់ផងដែរ។ ជាទូទៅ ទឹកមាត់ រារាំងដល់ការរីកលូតលាស់នៃបាក់តេរី និងក្លិនអាក្រក់ក្នុងមាត់ ដូច្នេះប្រសិនបើអ្នកផឹកទឹកច្រើន នោះវានឹងជួយដល់ក្រពេញទឹកមាត់បញ្ចេញទឹកមាត់បានច្រើន ដូច្នេះនៅក្នុងមាត់របស់អ្នក នឹងមានជាតិសំណើមគ្រប់គ្រាន់ ដើម្បីការពារ ការរីកលូតលាស់នៃបាក់តេរី និងក្លិនអាក្រក់ក្នុងមាត់។

3. ខ្ទឹមបារាំង

អាហារមួយចំនួន ត្រូវបានគេស្គាល់ថា ពួកវាអាចបណ្តាលឱ្យមានក្លិនមាត់អាក្រក់ ដូច្នេះជាការប្រសើរ អ្នកគួរតែជៀសវាងញុំាអាហារទាំងអស់នេះ ជាពិសេសខ្ទឹមបារាំង និងខ្ទឹមស ដែលជាអាហារ ស្ថិតក្នុងចំណោមអាហារផ្តល់ក្លិនមាត់អាក្រក់។ ប៉ុន្តែវាមិនត្រឹមត្រូវទាំងស្រុងនោះទេ ដោយសារតែមានការស្រាវជ្រាវមួយបានបង្ហាញថា ការញុំាខ្ទឹមបារាំងក្នុងកម្រិតមធ្យម អាចសម្លាប់បាក់តេរី 4 ប្រភទខុសៗគ្នានៅក្នុងមាត់បាន ហើយបាក់តេរីទាំងនេះ ក៏បង្កឱ្យអ្នកពុកធ្មេញ និងជម្ងឺអញ្ចាញធ្មេញ ដូច្នេះ អ្នកកុំខ្លាចនឹងញុំាខ្ទឹមបារាំង និងខ្ទឹមសក្នុងកម្រិតមធ្យមនោះ។ ប៉ុន្តែម្យ៉ាងវិញទៀត អ្នកគួរជៀសវាងអាហារណា ដែលសម្បូរជាតិ Fructose ឬ អាស៊ីត Acidic ដែលសារជាតិអាស៊ីតនេះ អាចជួយបង្កើនបាក់តេរីនៅក្នុងមាត់ កាន់តែរីកលូតលាស់ច្រើនឡើង។

4. សម្អាតអណ្តាត

អណ្តាត គឺជាកន្លែង ដែលបាក់តេរីអាចរីកលូតលាស់លឿន និងធ្វើឱ្យមាត់របស់អ្នកមានក្លិនអាក្រក់។ ដូច្នេះបន្ទាប់ពីអ្នកដុសធ្មេញរួច សូមអ្នកសម្អាតអណ្តាតផង ដើម្បីកម្ចាត់បាក់តេរីទាំងអស់នៅលើអណ្តាត។

5. ដុសធ្មេញ ពីរដង និងសម្អាតចន្លោះធ្មេញម្តងក្នុងមួយថ្ងៃ

ដុសធ្មេញរបស់អ្នក 2នាទី, 2ដង និងសម្អាតចន្លោះធ្មេញម្តង ក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះថាធ្វើបែបនេះ វានឹងអាចជួយបំបាត់ក្លិនមាត់អាក្រក់ផង និងសម្លាប់បាក់តេរីនៅក្នុងមាត់ ដ៏មានប្រសិទ្ធភាពផងដែរ។

6. រក្សាអញ្ចាញធ្មេញរបស់អ្នក ឱ្យមានសុខភាពល្អ

ម្យ៉ាងវិញទៀត ដើម្បីរក្សាអញ្ចាញធ្មេញ ឱ្យមានសុខភាពល្អ សូមជ្រើសរើសប្រើថ្នាំដុសធ្មេញ ដែលមានផ្ទុកសារជាតិ Fluoride ។ ដូចគ្នាផងដែរ ប្រសិនបើអ្នកជាមនុស្សជក់បារី ដូច្នេះអ្នកគួរឈប់! ព្រោះថាការជក់បារីធ្វើឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ ហើយវាក៏ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការចាប់ផ្តើម បញ្ហានានានៅលើអញ្ចាញធ្មេញរបស់អ្នកផងដែរ។

7. ទំពារ សម្បកផ្លែឈើ

សម្អាតធ្មេញរបស់អ្នក ជាមួយនឹងសម្បកផ្លែឈើ ដូចជាផ្លែក្រូចឆ្មារ និងផ្លែក្រូច… គឺជាជម្រើសដ៏ល្អបំផុត ក្នុងការផ្តល់នូវដង្ហើមដ៏ស្រស់ថ្លានៅក្នុងមាត់ រួមជាមួយនឹងជាតិអាស៊ីតនៅក្នុងផ្លែឈើទាំងនេះ ក៏ជួយដល់ក្រពេញទឹកមាត់ ដើម្បីផលិតទឹកមាត់បន្ថែម ក្នុងការប្រឆាំងនឹងបាក់តេរី និងបំបាត់ក្លិនមាត់អាក្រក់របស់អ្នកផងដែរ។

ឥឡូវនេះ ប្រិយមិត្តអ្នកអានដឹងពីវិធីដ៏អស្ចារ្យទាំង 7 នេះ ក្នុងការសម្លាប់បាក់តេរី និងបំបាត់ក្លិនមាត់អាក្រក់ហើយ ដូច្នេះអ្នកនៅចាំអីទៀត! ឆាប់អនុវត្តន៍ទៅតាមវិធីទាំងនេះភ្លាមទៅ ដើម្បីទទួលបានក្លិនមាត់ស្រស់ថ្លា និងសុខភាពមាត់ធ្មេញ ល្អប្រសើរ ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិទ្យាសាស្ត្រពន្យល់ថា «កំហឹង អាចបណ្តាលឱ្យមនុស្សឡើងទម្ងន់បាន!»

ដោយ: ភារុន 2 PM, Monday, 24 Jun, 2019

កំហឹង មិនគ្រាន់តែធ្វើឱ្យអ្នកស្រែកខ្លាំង ហើយក៏ធ្វើឱ្យអ្នកមានអារម្មណ៍អាក្រក់ផងដែរ។ កំហឹង ត្រូវបានគេបែងចែកចេញជា 3 ប្រភេទ ហើយប្រភេទនីមួយៗ គឺត្រូវបានបញ្...

វិធីងាយៗ ក្នុងការគ្រប់គ្រងភាពតានតឹង ក្នុងអារម្មណ៍

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

សហសវត្សរថ្មីមនុស្សយើងភាគច្រើនកំពុងតែខំប្រឹងរត់ឲ្យទាន់ភាពទំនើបនៃសម័យកាល។ខំប្រឹងធ្វើការខំប្រឹងរកលុយកាន់តែប្រឹងកាន់តែតានតឹងហេតុនេះប្រសិនបើអ្នកចង់ជោគជ័...

គន្លឹះ និងល្បិច 8យ៉ាង ធ្វើឱ្យរោមភ្នែកក្រាស់វែង

ដោយ: រីកា 10 PM, Saturday, 05 Sep, 2015

ប្រសិនបើមាន​មនុស្សពីរនាក់ មកឈរឱ្យអ្នកជ្រើសរើស ហើយពួកគេសុទ្ធសឹងជាមនុស្ស ដែលមានសមត្ថភាព​និងមាន​គុណ​សម្បត្តិដូចគ្នា ខុសគ្នាត្រង់ថាម្នាក់ស្អាត និងម្នាក...

រូបសាក់ ប្រាប់ពីសុខភាព

ដោយ: ដួងច័ន្ទ 10 PM, Monday, 14 Aug, 2017

អ្នកស្រឡាញ់រូបសាក់ និងការថែរក្សាសុខភាព នាពេលនេះត្រូវបានរួមបញ្ចូលគ្នា លើបច្ចេកវិទ្យាថ្មី មួយ ទទួលបានពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ នៃអ្នកស្រាវជ្រាវនៅសា...

Tomnerb.Com - YouTube Channel