ចូលចិត្តទំនើប

7 តិចនិចពីធម្មជាតិ ដើម្បីកម្ចាត់ស្នាមមុន និងភាពមិនប្រក្រតីនៅលើស្បែក

ដោយ: ភារុន 9 AM, Monday, 03 Jun, 2019

ស្ថិតិបានបង្ហាញថា 95% នៃមនុស្សទាំងអស់នៅលើភពផែនដីយើងនេះ បានទទួលរងពីការកើតមុន និងភាពមិនប្រក្រតីមួយចំនួន ដែលបានកើតនៅលើស្បែក ដោយសារតែមូលហេតុជាច្រើនរាប់មិនអស់ដូចជា ទម្លាប់នៃការញុំាអាហារមិនត្រឹមត្រូវ, ការប្រើប្រាស់ផលិតផលមិនត្រូវជាមួយនឹងស្បែក និងទម្លាប់នៃការគេងមិនបានគ្រប់គ្រាន់…ជាដើម។ រហូតមកដល់សព្វថ្ងៃនេះ គ្មាននរណាម្នាក់ រកឃើញផលិតផលជាសកល ដើម្បីព្យាបាលស្បែកឱ្យជាសះស្បើយត្រឹមតែម្តង នឹងជា រៀងរហូត។ ប៉ុន្តែក៏មានវិធីព្យាបាលបែបធម្មជាតិជាច្រើន ដែលមានប្រសិទ្ធភាព នឹងជួយឱ្យស្បែករបស់អ្នក ស្រស់ថ្លា ភ្លឺរលោង និងមានសុខភាពល្អ ដោយមិនចាំបាច់ប្រើប្រាស់ផលិតផល ឬឱសថណាមួយ ដែលមានសារធាតុគីមីបន្តទៅទៀត។ ខាងក្រោមនេះគឺជា 7 តិចនិចពីធម្មជាតិ ជួយកម្ចាត់មុន និងភាពមិនប្រក្រតីនៅលើស្បែកដ៏មានប្រសិទ្ធភាព៖
1. មុនខ្សាច់នៅលើច្រមុះ៖ អំបិល + ទឹកឃ្មុំ
វិធីផ្សំ៖ លាយអំបិល 2ស្លាបព្រា ជាមួយនឹងទឹកឃ្មុំស្រស់ 4ស្លាបព្រា។
វិធីប្រើ៖ លាបល្បាយនេះនៅលើច្រមុះ ទុកចោលប្រហែល 15នាទី និងជូតចេញដោយថ្នមៗ ឬក៏លាងសម្អាតចេញ ក៏បាន។
ចំណាំ៖ អ្នកអាចប្រើវីធីនេះជាច្រើនដងក្នុងមួយសប្តាហ៍ក៏បាន។

2. ស្នាមជ្រាវជ្រួញ៖ ប្រេងអូលីវ
ប្រេងអូលីវ គឺជាប្រភពវីតាមីន A និង E ដ៏អស្ចារ្យ ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបានបំផ្លាញស្បែក និងជួយបង្កើតឡើងវិញនូវកោសិកាស្បែក។ ដូច្នេះ ដើម្បីពន្យានូវដំណើរការនៃភាពចាស់ទៅតាមវ័យ អ្នកអាចធ្វើការម៉ាស្សាប្រេងអូលីវផ្ទាល់តែម្តង ឬក៏ បង្កើតជាល្បាយ ដែលផ្សំពីប្រេងអូលីវ។ វីធីផ្សំ៖ លាយប្រេងអូលីវ 2-3ដំណក់ ជាមួយនឹងទឹកឃ្មុំ និង គ្លីសេរីនមួយចំនួន។ វិធីប្រើ៖ ម៉ាស្សាល្បាយនេះ នៅលើស្បែករបស់អ្នក 2ដងក្នុងមួយថ្ងៃ។

3. ស្នាមមុន៖ តែបៃតង
តែបៃតង មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ព្រមទាំងផ្តល់អត្ថប្រយោជន៍ក្នុងការព្យាបាលទៅលើជាលិកា ដែលមានស្លាកស្នាមដូចជា ស្នាមមុន។ វិធីធ្វើ៖ ដាក់តែ2កញ្ចប់ ឬ ស្លឹកតែ 2ស្លាបព្រា ទៅក្នុងចាន ដែលមានទឹកក្តៅដាំពុះប្រហែល 500មីលីលីត្រ បន្ទាប់ពីតែបញ្ចេញជាតិអស់ ដកយកកញ្ចប់តែ ឬស្លឹកតែ ចេញពីចាន។ វិធីប្រើ៖ យក ក្រណាត់ស្អាតត្រាំទៅក្នុងចានទឹកតែ ហើយយកវាមកគ្របលើមុខ ប្រហែល 5-10នាទី។ អ្នកអាចប្រើវិធីបែបនេះជាច្រើនដងក្នុងមួយថ្ងៃបាន។

4. មុន៖ ទឹកខ្មេះផ្លែប៉ោម Cider
ទឹកខ្មេះនេះ មានផ្ទុកសារជាតិអាស៊ីត អាសេទិច និង Microelements (ប៉ូតាស្យូម និងម៉ាញ៉េស្យូម) ដែលទាំងនេះជាភ្នាក់ងារជួយបំបាត់ជាតិពុល រួមទាំងមានគុណសម្បត្តិប្រឆាំងនឹងបាក់តេរី និងផ្សិត ដែលអាចជួយអ្នកឱ្យឈប់កើតមុន ជាមួយនឹងទឹកខ្មេះផ្លែប៉ោម Cider នេះ។ វិធីប្រើ៖ លាបទឹកខ្មេះនេះនៅលើមុខ ហើយទុកឱ្យស្ងួត ហើយអ្នកក៏អាចប្រើផលិតផលថែរក្សាស្បែកផ្សេងទៀត បន្ទាប់ពីលាបទឹកខ្មេះនេះផងដែរ។ ចំណាំ៖ អ្នកអាចប្រើវិធីនេះពីរដងក្នុងមួយថ្ងៃ ឬរាល់ពេលដែលអ្នកលាងសម្អាតមុខ។

5. អាចម៍រុយ៖ ដំឡូងបារាំង + ទឹកក្រូចឆ្មារពណ៌លឿង
ដំឡូងបារាំង មានផ្ទុកវីតាមីនចម្រុះ និងសារធាតុរ៉ែជាច្រើន ដែលមានប្រសិទ្ធភាពក្នុងការព្យាបាល ស្បែកមានអាចម៍រុយ ស្បែកមានចំណុចខ្មៅ និងស្នាមមុន។ ចំណែកឯ ទឹកក្រូចឆ្មារពណ៌លឿង ត្រូវបានគេចាត់ទុកជាភ្នាក់ងារ ធ្វើឱ្យស្បែកឡើងពណ៌-សបែបធម្មជាតិ។ អ្នកអាចធ្វើម៉ាសមុខជាមួយនឹងគ្រឿងផ្សំទាំងពីរនេះ៖ ដំបូងហាន់ដំឡូវបារាំងជាដុំតូចៗ និងដាក់ចូលទៅក្នុងម៉ាស៊ីនកិនក្រឡុក ឱ្យចេញជាទឹកដំឡូងបារាំង។ បន្ទាប់មកច្របាច់ក្រូចឆ្មារពណ៌លឿងយកទឹកទុកមួយឡែក។ បន្ទាប់មកលាយទឹកដំឡូងបារាំង 4ស្លាបព្រា ជាមួយនឹងទឹកក្រូចឆ្មារពណ៌លឿង 2ស្លាបព្រា។ វិធីប្រើ៖ លាបល្បាយនេះនៅលើស្បែក ដែលមានអាចម៍រុយ ហើយទុកវាឱ្យស្ងួត និងលាបល្បាយនេះមួយជាន់ទៀត ទុកឱ្យស្ងួត ហើយក៏លាបវាមួយជាន់ទៀត រួចទុកចោលមួយយប់ បន្ទាប់មកលាងសម្អាត ជាមួយនឹងទឹកក្តៅឧណ្ហៗ នាពេលព្រឹក។ ចំណាំ៖ អ្នកអាចប្រើ វិធីនេះជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ ម្យ៉ាងទៀត ប្រសិនបើស្បែករបស់ស្ងួតខ្លាំង អ្នកអាចបន្ថែមទឹកឃ្មុំ មួយស្លាបព្រា ដើម្បីផ្តល់ជាតិសំណើមដល់ស្បែកមុខរបស់អ្នក។

6. ស្បែករលាក ដោយសារតែពន្លឺព្រះអាទិត្យ៖ ផ្លែប៊ឺរ
ផ្លែប៊ឺរ មានផ្ទុកវីតាមីន A, D, និង E ដែលជួយបំប៉នដល់ស្បែក ដែលរលាកដោយសារតែពន្លឺព្រះអាទិត្យ និងជួយបង្កើត Collagen ដែលជួយកាត់បន្ថយការរលាកស្បែក។ ម៉ាសមុខផ្លែប៊ឺរ អាចធ្វើបានតាមវិធី៖ កិនផ្លែប៊ឺរឱ្យម៉ត់ និងលាយជាមួយនឹងទឹកក្តៅ 2ស្លាបព្រា។ វិធីប្រើ៖ លាបល្បាយផ្លែប៊ឺរលើផ្ទៃមុខ ទុកចោលប្រហែល 10នាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ជាការស្រេច។ ប៉ុន្តែប្រសិនបើស្បែករបស់អ្នកស្ងួត អ្នកអាចបន្ថែមទឹកឃ្មុំមួយស្លាបព្រា។

7. ស្នាមខ្មៅ នៅក្រោមភ្នែក៖ រមៀត + ទឹកម្នាស់
រមៀត អាចជួយបំបាត់ស្នាមខ្មៅនៅក្រោមភ្នែក ដោយសារតែរមៀត អាចផលិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងការរលាកនៅលើស្បែក។ វិធីផ្សំ៖ លាយម៉្សៅរមៀត 2ស្លាបព្រា ជាមួយនឹងទឹកម្នាស់ 2ស្លាបព្រា។ វិធីប្រើ៖ លាបល្បាយនេះនៅក្រោមភ្នែករបស់អ្នក រួចទុកចោលប្រហែល 10នាទី បន្ទាប់មកជូតសម្អាតជាមួយនឹងក្រណាត់ស្អាតទន់ៗ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគ ដើម្បីទទួលបានរាងកាយដែលមានសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

គ្មានអាហារសុខភាពណាមួយដែលធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យក្នុងរយះពេលត្រឹមតែមួយយប់នោះទេ។ ប៉ុន្តែបើសិនជាអ្នកបរិភោគជារៀងរាល់ថ្ងៃ យូរទៅៗអ្នកនឹងទទួលបាននូវសារធ...

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

ប្រសិនបើអ្នកមានប្រភេទឈាម O មានចំណុច 8 យ៉ាងដែលអ្នកគួរដឹង

ដោយ: ភារុន 8 AM, Tuesday, 07 May, 2019

ប្រភេទឈាមរបស់មនុស្ស ត្រូវបានបែកចែកជា 4 ក្រុម (A, B, AB, និង O) ជាលើកដំបូងនៅក្នុងទសវត្សឆ្នាំ 1900 ដោយលោកវេជ្ជបណ្ឌិតដ៏ល្បីល្បាញជនជាតិអូទ្រីសម្នាក់ ដែ...

ធ្វើម៉េច បានជើងស្រស់ស្អាត ដូចគេ?

ដោយ: រីកា 9 PM, Tuesday, 22 Mar, 2016

មនុស្ស​មួយចំនួន​ មានការ​គិតទុក​ក្នុង​ចិត្ត​ថា ជើង​ជា​ផ្នែក​ខាងក្រោម​បំផុត ឬ​អាច​និយាយថា​ជា​ចំណុច​ចុងក្រោយ​គេ​ដែល​ត្រូវបានបុរសៗ មួយចំនួន​លួច​ពិនិត្យ...

Tomnerb.Com - YouTube Channel