ចូលចិត្តទំនើប

រឿង 7 យ៉ាងដែលមនុស្សមានសុខភាពល្អ ចូលចិត្តធ្វើរៀងរាល់ព្រឹក

ដោយ: ភារុន 8 AM, Monday, 14 Jan, 2019

ការថែរក្សាសុខភាពឱ្យបានល្អ និងមាំមួន មិនមែនជារឿងងាយស្រួលឡើយ។ ជារឿយៗនៅពេលដែលអ្នកចង់រស់នៅ ដោយមានសុខភាពល្អ អ្នកប្រហែលជាត្រូវចំណាយពេលច្រើន និងត្រូវមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយក៏នឹងត្រូវចំណាយថវិកាច្រើនផងដែរ។ សម្រាប់មនុស្សមួយចំនួន យល់ថា ការចំណាយទាំងពេលវេលា និងថវិកា ក្នុងការជ្រើសរើសម្ហូបអាហារ ឬសម្ភារៈសម្រាប់ផ្តល់ជូននូវសុខភាពល្អ គឺរឿងចាំបាច់បំផុតនៅក្នុងជីវិតរស់នៅ តែក៏ជាភាពលំបាកមួយក្នុងជីវិតផងដែរ។ ដូច្នេះដើម្បីជាការលើកទឹកចិត្តដល់ប្រិយមិត្ត ទំនើប បានជ្រើសរើសទម្លាប់ដ៏ល្អរបស់អ្នកមានសុខភាពល្អចំនួន 7 យ៉ាងដែលពួកគេធ្វើជារៀងរាល់ព្រឹក ដើម្បីទទួលបានសុខភាពល្អ ដែលមាននៅក្នុងអត្ថបទដូចខាងក្រោម៖
1. ផឹកទឹកមួយកែវភ្លាម នៅពេលក្រោកពីគេង
ការធ្វើបែបនេះអាចឱ្យរាងកាយរបស់អ្នកមានស្មារតីភ្លឺថ្លាឡើងវិញ និងរំលឹកប្រព័ន្ធរំលាយអាហាររបស់អ្នកថាដល់ពេលត្រូវបញ្ចេញចោលហើយ នេះជាហេតុធ្វើឱ្យអ្នកត្រូវចូលបន្ទប់ទឹក។ អ្នកអាចសម្គាល់ការប្រែប្រួលវិជ្ជមានជាច្រើនដូចជា៖ ស្បែកមានសំណើមជាងមុន និងរំលាយអាហារបានល្អជាងមុនជាដើម។

2. ក្រោកឡើងភ្លាមមិនត្រូវមើល Facebook ឬ មើលអ៊ីម៉ែលលើទូរស័ព្ទដៃ
តើអ្នកយកទូរស័ព្ទដៃមកដាក់ក្បែរខ្លួនអ្នកដែរឬទេ? នេះមិនមែនជាទម្លាប់ល្អទេ។ ដូច្នេះអ្នកគួរយកទូរស័ព្ទដាក់ឱ្យនៅឆ្ងាយពីអ្នកបន្តិច ពីព្រោះដើម្បីទប់ទល់នឹងការល្បួងឆែកមើល ហ្វេសប៊ុក និងអ៊ីម៉ែលនៅពេលអ្នកក្រោកពីគេងភ្លាម យ៉ាងហោចណាស់ ក៏ពន្យារហូតដល់មួយម៉ោងបន្ទាប់ពីអ្នកភ្ញាក់ពីគេងសិន។ ប្រសិនបើធ្វើបែបនេះអ្នកនឹងឃើញថាគំនិតរបស់អ្នកកាន់តែច្បាស់លាស់ នឹងអាចផ្តោតអារម្មណ៍បានល្អជាងមុន ព្រមទាំងធ្វើឱ្យអារម្មណ៍មានភាពសប្បាយរីករាយជាងមុនដែរ។

3. គិតពីរឿងសប្បាយៗមួយ បន្ទាប់ពីក្រោកពីគេង
នេះជាដំណាក់កាលដែលធ្វើឱ្យអ្នកមានគំនិតវិជ្ជមានពេញមួយថ្ងៃ ប្រសិនបើជាការល្អប្រសើរអ្នកគួរបន្ថែមការគិតទៅលើរឿងសប្បាយៗ ឱ្យបានច្រើនជាងនេះក៏បាន។

4. ចេញទៅខាងក្រៅផ្ទះ ហើយដកដង្ហើមឱ្យវែងៗ
ការបំពេញថង់សួតរបស់អ្នក ដោយប្រើខ្យល់អាកាសបរិសុទ្ធគឺជាការល្អប្រសើរ។ បើទោះបីជាវាត្រជាក់នៅខាងក្រៅក៏ ដោយ។ អ្នកគ្រាន់តែចំណាយពេលត្រឹមតែ 10 វិនាទី នៅពេលព្រឹក ដើម្បីរំឭកខ្លួនអ្នកថា អ្នកនៅរស់ ហើយកំពុងដកដង្ហើម។

5. ធ្វើសកម្មភាពរាងកាយ
អ្នកមិនចាំបាច់ធ្វើការហាត់ប្រាណខ្លាំងៗពេក មុនពេលបរិភោគអាហារពេលព្រឹកនោះទេ ដោយអ្នកគ្រាន់តែធ្វើសកម្មភាពរាងកាយរបស់អ្នកបន្តិចបន្តួចក៏ដោយ ក៏ជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យឈាមរត់បានស្រួល និងរំញោចឱ្យអ្នកឆាប់ក្រោកពីគេង។ គឺ អ្នកអាចដើរទៅដើរមកនៅក្នុងផ្ទះ ឬ បើកបទចម្រៀងដែលអ្នកចូលចិត្ត ហើយរាំជាការស្រេច ពីព្រោះគ្មាននរណាមើលអ្នកនោះទេ។

6. បរិភោគអាហារសុខភាពពេលព្រឹកជាប្រចាំ
ការបរិភោគអាហារប្រភេទស៊ុត សាច់ត្រី និងបបរ គឺជាជម្រើសដ៏អស្ចារ្យ។ ហើយអាហារទាំងនេះ មិនចំណាយពេលច្រើនដើម្បីចម្អិនឡើយ។

7. និយាយពីខ្លួនឯងល្អៗ នៅមុខកញ្ចក់
ពេលអ្នករៀបចំខ្លួនរួច ហើយត្រៀមខ្លួនទៅធ្វើការ ទៅសាលារៀន ឬ ធ្វើអ្វីផ្សេងៗទៀត។ អ្នកគួរចំណាយពេលប៉ុន្មាននាទី ក្នុងការឆ្លុះកញ្ចក់ ដោយនិយាយអ្វីមួយវិជ្ជមានចំពោះខ្លួនអ្នក នេះក៏អាចជួយឱ្យអ្នកមានសុខភាពផ្លូវចិត្តល្អផងដែរ។

ប្រភព: foodmatters ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

មូលហេតុ 7 យ៉ាង ដែលធ្វើឲ្យបបូរមាត់ស្ងួតប្រេះ

ដោយ: ស៊ីវងីម 11 AM, Saturday, 12 May, 2018

តើបបូរមាត់របស់អ្នក តែងតែស្ងួតប្រេះជាប្រចាំឬ? អ្ន​កប្រហែលជាមានទម្លាប់មិនល្អ ដែលគួរតែផ្លាស់ប្តូរឬការប្រើប្រាស់របស់មួយចំនួនធ្វើឲ្យបបូរមាត់របស់អ្នករងប្...

តើថ្លើម មានតួនាទីអ្វីខ្លះ?

ដោយ: រីកា 12 PM, Wednesday, 11 May, 2016

ថ្លើម ​មាន​តួនាទី​អ្វីខ្លះ? សំណួរ​ដែល​មនុស្ស​ជាច្រើន​ចង់ដឹង តែ​មិនដែល​ទទួលបាន​ចម្លើយ​ម្តងណា​ឡើយ​ថា តើ​ការពិតទៅ​តួនាទី​របស់​ថ្លើម​គឺ​អ្វី និង​មាន​ភា...

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជា...

កំពុងស្វែងរកទឹកអប់ សក្តិសមនឹងអ្នកមែនទេ? សូមអានអត្ថបទមួយនេះ មុនពេលអ្នកទិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

ការជ្រើសរើសទឹកអប់ឱ្យបានត្រឹមត្រូវ ជាបញ្ហាចោទមួយ។ តើអ្នកធ្លាប់បាញ់ទឹកអប់ ដែលអ្នកមិនចូល ចិត្តពីដំបូង ប៉ុន្តែបន្ទាប់ពីបានប្រើហើយអ្នក ក៏ជាប់ចិត្តនឹងវាទ...

Tomnerb.Com - YouTube Channel