ចូលចិត្តទំនើប

តោះ! មកស្គាល់ 7 រោគសញ្ញា ដែលអ្នកមានវ័យលើសពី 40 ឆ្នាំ មិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ខណៈពេលដែលអ្នកមានវ័យកាន់តែចាស់ ការប្រឈមនឹងគ្រោះថ្នាក់នៃជម្ងឺមហារីក ក៏កាន់តែខ្ពស់ឡើង ជាពិសេសមនុស្សដែលឈានដល់វ័យលើសពី 40 ឆ្នាំឡើងទៅតែម្តង។ ការពិនិត្យសុខភាពឱ្យបានទៀងទាត់អាចរកឃើញបញ្ហាសុខភាពនានា បានទាន់ពេលវេលា ហើយវាក៏នៅអាចព្យាបាលបានផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំ 7 រោគសញ្ញា ដែលអ្នកមាន វ័យលើសពី 40 ឆ្នាំ មិនគួរមើលរំលង រួមមាន៖
1. ឈឺ ទ្រូង
ឈឺ ទ្រូង គឺជារោគសញ្ញាដែលបញ្ជាក់ថា អ្នកទំនងជាមានបញ្ហាសុខភាពជាច្រើន។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ ការឈឺចាប់នេះមានកម្រិតខ្លាំង។ ម្យ៉ាងទៀត អ្នកប្រហែលជាអាចក្លាយជាមនុស្សមនុស្សម្នាក់ ក្នុងចំណោមមនុស្ស 3/100,000 នាក់ ដែលប្រឈមនឹងជម្ងឺគាំងបេះដូង ដូច្នេះប្រសិនបើអ្នកកត់សម្គាល់ឃើញរោគសញ្ញាបែបនេះហើយ អ្នកគួរប្រញាប់ទៅជួប គ្រូពេទ្រជំនាញភ្លាមៗ។

2. ស្រកទម្ងន់ ដោយមិនដឹងមូលហេតុ

ស្រកទម្ងន់លើសពី 5% នៃទម្ងន់ខ្លួនទាំងមូល ក្នុងរយៈពេលត្រឹមតែ 6 ខែ នោះហើយគឺជាអ្វីដែលអ្នកគួរយកចិត្តទុកដាក់ឱ្យបានមែនទែន ព្រោះថាទំនងជាអ្នកកំពុងមានជម្ងឺធ្ងន់ធ្ងរអ្វីមួយហើយ ដូច្នេះអ្នកគួរទៅជួបគ្រូពេទ្រ ពិគ្រោះយោបល់ភ្លាមៗ។

3. ហូរឈាមចេញមក មិនធម្មតា

បងស្រីៗទាំងឡាយ ប្រសិនបើកត់សម្គាល់ឃើញថា មានហូរឈាមចេញមកមិនធម្មតា ពីទ្វារមាស គឺត្រូវទៅជួបគ្រូពេទ្រជាបន្ទាន់ ពីព្រោះទំនងជាអ្នកអាចមានជម្ងឺផ្សេងៗ។ ម្យ៉ាងទៀតប្រសិនបើអ្នកក្អកធ្លាក់ឈាម ក៏ទំនងជាអ្នកមានជម្ងឺដំបៅក្រពះ ឬ ជម្ងឺមហារីកសួត ឬក៏ជម្ងឺបំពង់អាហារ។ មួយវិញទៀត ប្រសិនបើទឹកនោមរបស់អ្នក មានលាយឈាម ទំនងជាអ្នកមានជម្ងឺស្ទះបង្ហួរនោម ឬតម្រងនោម…។

4. ឈឺពោះ ខុសប្រក្រតី

រោគសញ្ញានេះ ទំនងជាអ្នកមានជម្ងឺជាច្រើន ដូចជា៖ ជម្ងឺក្រពះ រលាកខ្នែងពោះវៀន ក្រួសក្នុងថង់ទឹកប្រម៉ាត់ និងទល់លាមក…ជាដើម។ ដូច្នេះប្រសិនបើអ្នកកត់សម្គាល់ឃើញវាហើយ គួរទៅមន្ទីរពេទ្រជាបន្ទាន់។

5. ភាន់ច្រឡំភ្លាមៗ

ភាន់ច្រឡំភ្លាមៗ ក៏ជារោគសញ្ញានៃជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ដូច្នេះអ្នកគួរទៅជួបគ្រូពេទ្រជំនាញ ឱ្យបានលឿនតាមដែលធ្វើបាន កាន់តែឆាប់គឺកាន់តែល្អ ដើម្បីឱ្យប្រាកដថាអ្នក មានជម្ងឺបែបនេះដែរឬអត់? បើមាន អ្នកក៏អាចព្យាបាលទាន់ពេលវេលាបាន។

6. ដកដង្ហើមខ្លីៗ

ការដកដង្ហើមខ្លីៗ អាចបង្ហាញពីបញ្ហាសុខភាពជាច្រើនដូចជា ជម្ងឺរលាកទងសួត ឬជម្ងឺហឺត…ជាដើម។ លើសពីនេះ ប្រសិនបើ អ្នកដកដង្ហើមខ្លីៗភ្លាមៗ ទំនងជាអ្នកអាចមានការកកស្ទះ សរសៃឈាម ដែលរត់ទៅកាន់សួត ឬក៏ទំនងជាអ្នកមានបញ្ហាបេះដូងផងដែរ។

7. ហើម ជើង
ហើមជើង គឺអាចជារោគសញ្ញានៃការខ្សោយសរសៃឈាមវ៉ែននៅត្រង់ជើង។ វាអាចកើតឡើងដោយសារតែ សន្ទះបិទ/បើកនៅក្នុងសរសៃឈាមវ៉ែននៅក្នុងជើងបែកធ្លាយ អ្នកនឹងអាចកត់សម្គាល់ឃើញ ត្រង់ផ្នែកណាមួយនៃជើងរបស់អ្នក ហើមជាញឹកញាប់ នឹងប្រែទៅជាពណ៌ក្រហម ដូច្នេះអ្នកគួរទៅជួបគ្រូពេទ្រជំនាញភ្លាមៗ។ ពេលខ្លះរោគសញ្ញាហើមជើងនេះ ទំនងជាអ្នកមាន ជម្ងឺខ្សោយបេះដូង ជម្ងឺថ្លើម ឬ ជម្ងឺក្រលៀន។ សូមបញ្ជាក់ផងដែរ មិនត្រឹមតែហើមជើងនោះទេ គឺរួមបញ្ចូលនឹងការអស់កម្លាំង ការឡើងទម្ងន់ និងបាត់បង់ចំណង់អាហារផងដែរ។

• សេចក្តីសន្និដ្ឋាន

រោគសញ្ញាទាំង 7 ដែលបានរៀបរាប់នៅខាងលើនេះ គឺជារោគសញ្ញាដ៏សំខាន់ ដែលអ្នកមានវ័យលើសពី 40ឆ្នាំ ត្រូវយកចិត្តទុកដាក់ឱ្យបានមែនទែន ពីព្រោះវាអាចជារោគសញ្ញានៃជម្ងឺធ្ងន់ធ្ងរមួយចំនួន ដែលអាចបណ្តាលឱ្យអ្នកស្លាប់បាន។ ម្យ៉ាងទៀត អ្នកគួរបញ្ឈប់ការជក់បារី ផឹកគ្រឿងស្រវឹង និងបរិភោគអាហារមិនត្រឹមត្រូវ ដើម្បីជៀសវាងកើតជម្ងឺ។ ម្យ៉ាងវិញទៀត ដើម្បីរក្សាសុខភាពឱ្យបានកាន់តែល្អប្រសើរ អ្នកគួរហាត់ប្រាណឱ្យបានទៀងទាត់ បរិភោគអាហារសុខភាព និងផឹកភេសជ្ជៈសុខភាពជាប្រចាំ។

ប្រភព: heartyaging ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះនៃការញុំាអាហារ ដ៏ល្អបំផុត សម្រាប់ជួយក្នុងការសម្រកទម្ងន់ ដ៏មានប្រសិទ្ធភាព

ដោយ: ភារុន 8 AM, Wednesday, 05 Jun, 2019

មនុស្សមួយចំនួនជឿថា ការញុំាអាហារបន្តិចបន្តួច នឹងអាចជួយឱ្យយើងស្រកទម្ងន់បាន ប៉ុន្តែវារៀងពិបាកតាំងចិត្តបន្តិច ដើម្បីកាត់បន្ថយអាហារ ឱ្យនៅតិចបែបនេះ។ ជាទូ...

អត្ថប្រយោជន៍សុខភាព ពីស្រាក្រហម

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

អត្ថបទមួយនេះនឹងប្រាប់អ្នកពីការពិត ដែលអ្នកគួរស្វែងយល់អំពីបរិមាណជាតិអាល់កុល ដែលជះឥទ្ធិពលដល់សុខភាពរបស់អ្នក។ ភស្តុតាងចុងក្រោយបង្អស់បានបង្ហាញថា វាអាចជាជ...

រោគសញ្ញាព្រមានទាំង 6 ដែលបង្ហាញថា ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬ (Stroke) កំពុងតែកើតមាននៅលើខ្លួនអ្នក ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 17 May, 2019

ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬហៅថា Stroke គឺជាមូលហេតុនៃភាពពិការ ឈានមុខគេ នៅក្នុងសហរដ្ឋអារមេរិក ក៏ដូចជានៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ជារៀងរាល់...

តិចនិចថែរក្សាសម្រស់ ជាមួយផ្លែត្រសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ត្រសក់ គឺជាបន្លែដ៏អស្ចារ្យមួយប្រភេទ ដែលជួយក្នុងការទប់ទល់ជាមួយកម្តៅក្នុងរដូវក្តៅ។ ចំពោះសុខភាពសម្រស់ ផ្លែត្រសក់មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាពិសេសចំពោះ...

Tomnerb.Com - YouTube Channel