ចូលចិត្តទំនើប

7 រោគសញ្ញានៃជម្ងឺទឹកនោមផ្អែម ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Saturday, 25 May, 2019

អ្នកកើតជម្ងឺទឹកនោមផ្អែម គឺស្ថិតនៅក្នុងស្ថានភាពមួយ ដែលជាតិស្ករនៅក្នុងឈាមមានការកើនឡើងខ្ពស់ ទោះបីជាមិនមានកម្រិតខ្ពស់ ដែលបង្ហាញថាអ្នកកើតជម្ងឺទឹកនោមផ្អែមពេញលេញក្តី ក៏វាមានន័យថាអ្នកក៏នៅតែទទួលហានីភ័យខ្ពស់ ឬក៏នាំអ្នកឱ្យកើតជម្ងឺទឹកនោមផ្អែមប្រភេទទី2 ដែលផ្តល់ផលអវិជ្ជមានផ្សេងៗទៀតផងដែរ។ ប៉ុន្តែប្រិយមិត្តអ្នកអាន កុំទាន់ភ័យបារម្ភអី ព្រោះថាប្រសិនបើអ្នកឆាប់ដឹងពីរោគសញ្ញានៃជម្ងឺនេះ អ្នកក៏នឹងអាចបង្វែរហានីភ័យមួយចំនួន ឱ្យមានភាពធូរស្រាលជាងមុន។ ប៉ុន្តែប្រសិនបើអ្នកមានជម្ងឺទឹកនោមផ្អែម ដោយសារតែ ហ្ស៊ែន វាអាចមានការលំបាកក្នុងការព្យាបាល ប៉ុន្តែអ្នកនៅតែអាចការពារខ្លួនឯងបាន ប្រសិនបើអ្នកយកចិត្តទុកខ្ពស់ទៅលើរបបអាហារប្រចាំថ្ងៃរបស់ខ្លួន រួមជាមួយនឹងការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ ដូច្នេះថ្ងៃនេះ ទំនើប សូមលើកយកនូវរោគសញ្ញាចំនួន 7 នៃជម្ងឺទឹកនោមផ្អែម ដែលអ្នកមិនគួរមើលរំលង៖
1. សម្ពាធឈាមឡើងខ្ពស់
អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ ប្រឈមនឹងហានីភ័យខ្ពស់ក្នុងការកើតជម្ងឺទឹកនោមផ្អែម ដោយសារតែជម្ងឺលើសឈាមបានបង្ខំឱ្យបេះដូងធ្វើការកាន់តែខ្លាំងឡើងៗ ដើម្បីធ្វើឱ្យចរន្តឈាមអាចរត់ទៅគ្រប់សារពាង្គកាយរបស់មនុស្ស។ នេះជាហេតុដែលធ្វើឱ្យរាងកាយមានការលំបាក ក្នុងការលុបបំបាត់ជាតិស្ករលើសនៅក្នុរសរសៃឈាម។

2. ភ្នែកសម្លឹងមើល ឃើញព្រិលៗ
ជម្ងឺទឹកនោមផ្អែម អាចប៉ះពាល់អវិជ្ជមានទៅដល់ចក្ខុវិញ្ញាណរបស់មនុស្ស ពីព្រោះខណៈពេលកម្រិតជាតិស្ករនៅក្នុងឈាមផ្លាស់ប្តូរពីទាបទៅខ្ពស់ វាក៏បណ្តាលឱ្យសារធាតុរាវលេចធ្លាយទៅកាន់កែវភ្នែក ហើយនេះជាមូលហេតុ ដែលវាបញ្ចេញរោគសញ្ញា ធ្វើឱ្យភ្នែករបស់អ្នកសម្លឹងមើលឃើញព្រិលៗនេះឯង។

3. បញ្ហាស្បែក
ពេលខ្លះ បញ្ហានៅផ្នែកខាងក្នុងនៃរាងកាយ ក៏នឹងបង្ហាញចេញមកខាងក្រៅផងដែរ។ ជម្ងឺទឹកនោមផ្អែម ត្រូវបានគេស្គាល់ថាបណ្តាលឱ្យស្បែកឡើងស្នាមភ្លឺៗ ស្នាមជាំខ្មៅម្តុំៗ ឬក៏មានបំណះក្រាំងពណ៌ខ្មៅនៅលើស្បែក…ជាដើម ដោយសារតែកម្រិតអាំងស៊ុយលីនកើនឡើងខ្ពស់នៅក្នុងឈាម។

4. ឈឺសន្លាក់ (Gout) (ដៃ/ជើង)
ឈឺសន្លាក់គឺជាទម្រង់នៃជម្ងឺរលាកសន្លាក់ ដែលបណ្តាលមកពីអាស៊ីតអ៊ុយរិច ដែលមានរូបរាងដូចទៅនឹងដុំគ្រីស្តាល់ ដែលវាបានរីកលូតលាស់ នៅក្នុងជាលិកាសន្លាក់របស់មនុស្ស នឹងធ្វើឱ្យទទួលរងការឈឺចាប់ខ្លាំង ហើយវាក៏អាចចង្អុលបង្ហាញថា អ្នកកំពុងមានជម្ងឺទឹកនោមផ្អែមផងដែរ។

5. ឃ្លានមិនសមហេតុផល
ស្ករ ឬគ្លុយកូស គឺជាប្រភពប្រេង ដែលមនុស្សត្រូវការ ដើម្បីផ្តល់ថាមពលទៅដល់រាងកាយ ប៉ុន្តែនៅពេលដែលអ្នកទទួលជាតិស្ករច្រើនលើសលប់ពេក នោះការផលិតអាំងស៊ុយលីន ដោយលំពែងក្លាយទៅជាមិនអាចដំណើរការបានល្អប្រសើរ។ ដូច្នេះ វាក៏បង្កឱ្យអ្នកឃ្លានភ្លាមៗ បន្ទាប់ពីញុំាអាហាររួច ដោយសារតែរាងកាយរបស់អ្នក មិនទទួលបានទាល់សោះ នូវអ្វី ដែលរាងកាយត្រូវការ ដែលនាំឱ្យមានការឃ្លានមិនសមហេតុផលនេះកើតឡើង ជាទូទៅជារោគសញ្ញា ដែលធ្វើឱ្យអ្នកញុំាច្រើនហួសហេតុ។


6. អស់កម្លាំងខ្លាំង
ជាតិស្ករនៅក្នុងឈាមលើស អាចនាំឱ្យអ្នកឃ្លានខ្លាំង ហើយវាក៏អាចនាំឱ្យអ្នកអស់កម្លាំងខ្លាំងផងដែរ។ នៅពេល ដែលរាងកាយរបស់អ្នកមិនទទួលបានជាតិប្រេង ដែលត្រូវការ ទោះបីជាអ្នកញុំាអាហារគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏អ្នកនៅតែអស់កម្លាំងខ្លាំង។ ម្យ៉ាងទៀត រោគសញ្ញានេះ អាចបង្កើនហានីភ័យផ្សេងទៀត ពីជម្ងឺទឹកនោមផ្អែមផងដែរ។

7. ស្រេកទឹកខ្លាំង
ស្រេកទឹកខ្លាំង ជាពិសេសបន្ទាប់ពីញុំាអាហាររួច អាចបង្ហាញថាអ្នកកំពុងមានជម្ងឺទឹកនោមផ្អែមផងដែរ ពីព្រោះរាងកាយរបស់អ្នក បានចាប់ផ្តើមធ្វើការយ៉ាងលំបាក ដើម្បីកម្ចាត់ជាតិគ្លុយកូស ដែលលើសឱ្យចេញពីសរសៃឈាម។ លើសពីនេះ អ្នកក៏អាចមានអារម្មណ៍ខ្វះជាតិទឹក មិនថាអ្នកផឹកច្រើនប៉ុណ្ណា ក៏អ្នកនៅតែមានអារម្មណ៍ថាស្រេកទឹកដដែល៕

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីថែរក្សាក្រចក ឱ្យស្រស់ស្អាត

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

មានបញ្ហាក្រចក មិនស្អាតមែនទេ? ឈប់ខ្វាយខ្វល់ទៀតទៅ ហើយសូមងាកមក ចាប់អារម្មណ៍​ពីវិធីមួយចំនួន​ ដើម្បី​ថែរក្សាក្រចករបស់អ្នក ឱ្យមានសុខភាពល្អវិញម្តង។ ចង់ចៀស...

យល់ដឹង ពីជំងឺដេកមិនលក់ របស់មនុស្សចាស់

ដោយ: ចរិយា 7 PM, Tuesday, 20 Dec, 2016

ការដេកមិនលក់ជារឿងធម្មតា ដែលអាចកើតមានឡើងលើមនុស្សគ្រប់វ័យ តែវាមានផលប៉ះពាល់ខ្លាំង ចំពោះមនុស្សចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។ ចំណែកមនុស្សមានវ័យចាប់ពី ៣០ ដល់ ៥...

រុក្ខជាតិចំនួន 5 យ៉ាងដែលជួយទប់ស្កាត់មូស

ដោយ: ភារុន 11 AM, Tuesday, 11 Sep, 2018

ឥឡូវនេះដល់រដូវភ្លៀងហើយ ដូច្នេះនៅតាមគេហដ្ឋាននិមួយៗចាប់ផ្តើមមានមូស ដែលនេះជាបញ្ហាដ៏ធំសម្រាប់រដូវកាលនេះ។ មុនពេលអ្នកឈានដល់ការបាញ់ថ្នាំសម្លាប់មូស អ្នកគួរ...

វិធី 5 យ៉ាង ដើម្បីកុំឱ្យកើតជម្ងឺផ្តាសាយ

ដោយ: ភារុន 8 AM, Monday, 05 Nov, 2018

នៅពេលអ្នកកើតជម្ងឺផ្តាសាយ វាពិតជាផ្តល់ការរំខានខ្លាំងណាស់ដល់ការងារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះដើម្បីជៀសវាងការរំខានទាំងនេះអ្នកគួរធ្វើតាមវិធីទាំង 5 ខាងក...

Tomnerb.Com - YouTube Channel