ចូលចិត្តទំនើប

វិធីងាយៗ 7 យ៉ាង ដែលជួយធ្វើឱ្យ ធ្មេញ-សស្អាត តាមបែបធម្មជាតិ

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

តើអ្នកមានធ្មេញពណ៌លឿងមែនទេ? ហើយអ្នកចង់ធ្វើឱ្យ ធ្មេញ-ស ស្អាតមែនទេ? ម្យ៉ាងទៀត អ្នកនឹងរីករាយប្រសិនបើក្រៅពីការលាងសម្អាតធ្មេញនៅឯមន្ទីរពេទ្រធ្មេញហើយនោះ ក៏នៅមានវិធីងាយៗផ្សេងទៀត ដែលមានប្រសិទ្ធភាពក្នុងការទទួលបាន ធ្មេញ-សស្អាត បានផងដែរ។ បន្ថែមលើនេះ អ្នកច្បាស់ជាភ្ញាក់ផ្អើល ចំពោះវិធីងាយៗទាំង 7 នេះ មិនត្រឹមតែជួយធ្វើឱ្យធ្មេញរបស់អ្នក សស្អាត ប៉ុណ្ណោះទេ អ្នកក៏មិនចាំបាច់ចំណាយប្រាក់អស់ច្រើនផងដែរ។ ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ អ្នកអាច ញញឹមយ៉ាងមានទំនុកចិត្ត ជាមួយនឹងធ្មេញ-សស្អាតនេះ។ តោះ! តាមដានទាំងអស់គ្នាជាមួយនឹង ទំនើប ទាំងអស់គ្នាថាតើវិធីងាយៗទាំងនេះមានអ្វីខ្លះ?
1. ប្រេងចម្រាញ់ពីធម្មជាតិ
ការសម្អាតធ្មេញដោយប្រើប្រាស់ប្រេងចម្រាញ់ពីធម្មជាតិ គឺជាវិធីសម្អាតធ្មេញបែបបូរាណរបស់ឥណ្ឌា ដែលមានន័យចង់លើកកម្ពស់អនាម័យមាត់ធ្មេញ និងបំបាត់ជាតិពុលចេញពីរាងកាយតាមបែបធម្មជាតិ។ ជាទូទៅ ប្រេងដែលយកមកសម្អាតធ្មេញ ភាគច្រើនជាប្រេងដូង ដោយសារតែប្រេងដូងសម្បូរជាតិអាស៊ីត Lauric ដែលត្រូវបានគេស្គាល់ថា មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរលាក និងសម្លាប់បាក់តេរីនៅក្នុងមាត់ លើសពីនេះប្រេងដូងក៏ជួយលុបបំបាត់ បន្ទះពណ៌លឿងដែលជាប់នឹងធ្មេញផងដែរ។

2. ដុសធ្មេញជាមួយនឹងម៉្សៅសូដា (Baking Soda)

ម៉្សៅសូដា មានលក្ខណៈសម្បត្តិដ៏ល្អបំផុតក្នុងការសម្អាតធ្មេញតាមបែបធម្មជាតិ ហើយវាក៏ជាគ្រឿងផ្សំដ៏ពេញនិយមមួយនៅក្នុងផលិតផលថ្នាំដុសធ្មេញ។ ជាពិសេស វាក៏អាចជួយជូតសម្អាតស្នាមប្រឡាក់នៅលើធ្មេញ លើសពីនេះ វាក៏ជួយបង្កើតបរិមាណ Alkaline នៅក្នុងមាត់ ដែលការពារបាក់តេរីមិនឱ្យរីកលូតលាស់បានថែមទៀត។

3. ជ្រើសរើសផលិតផល សម្អាតធ្មេញ ដែលមានសារធាតុ Hydrogen Peroxide

សារធាតុ Hydrogen peroxide គឺជាជួយធ្វើឱ្យធ្មេញមានពណ៌-ស តាមបែបធម្មជាតិ ព្រមទាំងអាចសម្លាប់បាក់តេរីនៅក្នុងមាត់របស់អ្នកផងដែរ។ ការសិក្សាមួយបានរកឃើញថា ផលិតផលថ្នាំដុសធ្មេញណា ដែលមានផ្សំពីម៉្សៅសូដា និង 1% នៃសារធាតុ Hydrogen peroxide នឹងនាំឱ្យធ្មេញរបស់អ្នក សស្អាតតាមបែបធម្មជាតិ។

4. ទឹកខ្មេះផ្លែប៉ោម

ទឹកខ្មេះផ្លែប៉ោម ត្រូវបានគេប្រើប្រាស់អស់ជាច្រើនសតវត្សរ៍មកហើយ ដែលត្រូវបានគេប្រើវាធ្វើជាថ្នាំសម្លាប់មេរោគ និងផលិតផលសម្អាតតាមបែបធម្មជាតិ។ ដោយសារតែអាស៊ីត Acetic ដែលមាននៅក្នុងទឹកខ្មេះផ្លែប៉ោម គឺជាធាតុផ្សំសំខាន់ដ៏សកម្ម ដែលមានប្រសិទ្ធភាពក្នុងការសម្លាប់បាក់តេរីនៅក្នុងមាត់ និងមានប្រយោជន៍ សម្រាប់សម្អាតធ្មេញឱ្យ សស្អាត តាមបែបធម្មជាតិ។

5. ផ្លែឈើ និងបន្លែ

របបអាហារដែលសម្បូរទៅដោយបន្លែ និងផ្លែឈើ គឺល្អសម្រាប់សុខភាពរាងកាយ និងសុខភាពមាត់ធ្មេញ។ ជាពិសេស ផ្លែស្រ្តប៊ឺរី (Strawberries) និងផ្លែម្នាស់ (Pineapple) គឺមានប្រយោជន៍ដ៏ល្អបំផុត ក្នុងការសម្អាតធ្មេញឱ្យ សស្អាត តាមបែបធម្មជាតិ។ ការសិក្សាថ្មីនេះ បានរកឃើញថាផ្លែស្រ្តប៊ឺរីមានអាស៊ីត Malic ដែលជួយលុបបំបាត់ស្នាមប្រឡាក់នៅលើធ្មេញ។ ចំណែកអង់ស៊ីមនៅក្នុងផ្លែម្នាស់ គឺមានប្រសិទ្ធភាពខ្ពស់ ក្នុងការដកយកស្នាមប្រឡាក់ចេញពីធ្មេញ។

6. ការពារធ្មេញ មុនពេលវាឡើងពណ៌លឿង
ជាទូទៅ ធ្មេញរបស់អ្នកនឹងឡើងពណ៌លឿង នៅពេលអ្នកមានវ័យកាន់តែចាស់ ប៉ុន្តែអ្នកគួរការពារ មុនពេលវាឡើងពណ៌លឿង ដោយអនុវត្តន៍ទៅតាមតិចនិចដូចខាងក្រោម៖
• ជ្រើសរើសរបបអាហារ និងភេសជ្ជៈ ដែលមិនប៉ះពាល់ដល់ពណ៌ធ្មេញ រួមមាន៖ កាហ្វេ, ស្រាក្រហម, ភេសជ្ជៈធ្វើពីសូដា និងផ្លែប្លូប៊ឺរីពណ៌ខ្មៅ គឺមានឥទ្ធិពលខ្លាំង ដល់ពណ៌ធ្មេញ ដោយធ្វើឱ្យធ្មេញមានស្នាមប្រឡាក់ច្រើន។ ទោះបីជាយ៉ាងនេះក្តី ក៏មិនមានន័យថាអ្នកត្រូវជៀសវាងញុំាអាហារទាំងនេះទាំងស្រុងដែរ ដោយអ្នកត្រូវកំណត់បរិមាណ និងពេលវេលាក្នុងការញុំាអាហារទាំងនេះ ដើម្បីជៀសវាងធ្វើឱ្យពណ៌ធ្មេញតរបស់អ្នក ប្រែទៅជាពណ៌លឿង។ លើសពីនេះ ជៀសវាងការជក់បារី និងទំពារថ្នាំជក់ ដែលអាចបណ្តាលឱ្យធ្មេញឡើងពណ៌លឿង។
• កំណត់បរិមាណជាតិស្ករនៅក្នុងរបបអាហារ៖ ការកាត់បន្ថយបរិមាណជាតិស្ករនៅក្នុងរបបអាហារប្រចាំថ្ងៃ នឹងការពារធ្មេញរបស់អ្នកមិនឱ្យឡើងពណ៌លឿង។ ដោយសារតែរបបអាហារ ដែលមានជាតិស្ករខ្ពស់ គឺគាំទ្រដល់ការលូតលាស់បាក់តេរី Streptococcus mutans ដែលជាបាក់តេរីចម្បង បង្កើតបន្ទះពណ៌លឿងនៅលើធ្មេញ។ យើងសូមណែនាំ ឱ្យអ្នកដុសធ្មេញជានិច្ច នៅរាល់ពេលដែលញុំាអាហារ ដែលមានជាតិស្ករខ្ពស់ដូចជា៖ នំខេក បង្អែម និងនំផ្អែមផ្សេងៗ…ជាដើម។
• ត្រូវទទួលយកជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់ ពីរបបអាហារប្រចាំថ្ងៃ៖ ការប្រែពណ៌ធ្មេញមួយចំនួន កើតឡើងមកពីកង្វះជាតិកាល់ស្យូមនៅក្នុងធ្មេញ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវពង្រឹងបណ្តូលធ្មេញឱ្យបានរឹងមាំ វានឹងអាចជួយការពារធ្មេញមិនប្រែពណ៌ ដោយជ្រើសរើសញុំាអាហារណា ដែលសម្បូរជាតិកាល់ស្យូមដូចជា៖ ទឹកដោះគោ ឈីស និងបន្លែ Broccoli …ជាដើម។

7. កុំធ្វេសប្រហែសទៅលើ ការដុសធ្មេញ និងសម្អាតមាត់ធ្មេញ

តាមធម្មតា បើកាលណាអ្នកមានវ័យកាន់តែច្រើន ធ្មេញរបស់អ្នកនឹងបង្កើតបន្ទះពណ៌លឿង ដូច្នេះអ្នកមិនត្រូវធ្វេសប្រហែលក្នុងការដុសធ្មេញ និងសម្អាតមាត់ធ្មេញឡើយ។ ជាធម្មតា អ្នកត្រូវដុសធ្មេញមួយថ្ងៃពីរដង ឱ្យបានទៀងទាត់ ដោយប្រើប្រាស់ផលិតផលថ្នាំដុសធ្មេញ ដែលចម្រាញ់ពីគ្រឿងផ្សំពីធម្មជាតិ ច្រើនជាងគ្រឿងផ្សំគីមី។

ប្រភព: healthline ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

រូបមន្តម៉ាសមុខចំនួន 8 ដែលធ្វើពីគ្រឿងផ្សំធម្មជាតិ

ដោយ: ភារុន 10 AM, Wednesday, 12 Sep, 2018

តើអ្នកធ្លាប់ដឹងអំពីរូបមន្តការថែរក្សាសម្រស់បែបធម្មជាតិដែរ ឬទេ? ពិតណាស់ការថែរក្សាសម្រស់បែបធម្មជាតិគឺមានសារៈសំខាន់ណាស់ចំពោះការថែរក្សាសុខភាពស្បែកនាពេលប...

ស្លៀកពាក់ត្រឹមត្រូវ មេឃក្តៅយ៉ាងណា ក៏មិនបារម្ភដែរ

ដោយ: វិរីយា៉ 10 PM, Thursday, 05 May, 2016

ជាការ​ពិត​ដែល​អ្នក​មិនគួរ​ប្រហែស ហើយក៏​ជា​អ្វីដែល​អ្នក​គួរតែ​ដឹងផង​ដែរ ប្រសិនបើ​អ្នក​ចង់ឱ្យ​ស្បែក​របស់លោក​អ្នក​នៅតែ​មាន​ភាពស្រស់ស្អាត មិន​ទទួលរង​កា...

ទិចនិក សម្រាប់អ្នកខ្លាចកូន មានវិវឌ្ឍនាការយឺត

ដោយ: រីកា 11 PM, Sunday, 16 Aug, 2015

ខាងក្រោមនេះ គឺជាកំណត់ហេតុរបស់អ្នកម្តាយម្នាក់ ដែលចង់ចែករំលែកបទពិសោធ ក្នុងការតាមដានវិវឌ្ឍនាការ (ការរីកចម្រើនខាងរាងកាយ) របស់កូនតូចរបស់គាត់ ដោយយើងមើលឃើ...

តើអ្នកដឹងទេថា ពេលណាដែលមិនគួរ ហាត់ប្រាណ?

ដោយ: ស៊ីវងីម 7 PM, Monday, 13 Jul, 2015

ការហាត់ប្រាណ នឹងធ្វើឱ្យសុខភាពរឹងមាំឡើង ទាំងរាងកាយ ទាំងផ្លូវចិត្ត អ្នកដែលហាត់ប្រាណ ជាប់ជា​ប្រចាំនឹង​យល់​ច្បាស់នូវការពិត ក្នុងចំណុចនេះយ៉ាងច្បាស់លាស់។...

Tomnerb.Com - YouTube Channel