ចូលចិត្តទំនើប

តោះ! គួរយល់ដឹង វិធី 7 យ៉ាង ក្នុងការសម្អាតពោះវៀនធំ ប្រកបដោយសុវត្ថិភាព

ដោយ: ចរិយា 9 AM, Saturday, 17 Aug, 2019

សរីរាង្គពោះវៀនធំរបស់មនុស្សពេញវ័យ មានប្រវែងប្រហែល មួយម៉ែត្រកន្លះ ហើយប្រសិនបើវាមានទំហំធំ ទំនងជាយើងអាចយកចិត្តទុកដាក់តិចតួចប៉ុណ្ណោះ រហូតដល់វាមានបញ្ហា។ ពោះវៀនធំ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ប៉ុន្តែប្រសិនបើវាមានបញ្ហា យើងមិនគួរមិនព្រងើយកន្តើយនឹងវាឡើយ។ ថ្ងៃនេះ ទំនើប ចង់ណែនាំវិធី 7 យ៉ាងក្នុងការសម្អាតពោះវៀនធំបែបធម្មជាតិ ប្រកបដោយសុវត្ថិភាព ជូនមិត្តៗអ្នកអានបានដឹង ដើម្បីថែរក្សាពោះវៀនធំរបស់អ្នក ឱ្យមានសុខភាពល្អយូរអង្វែង។
1. បន្ថែមវីតាមីន C នៅក្នុងរបបអាហារប្រចាំថ្ងៃ
យោងទៅតាមការសិក្សាមួយ នៅក្នុងឆ្នាំ 2015 បានរកឃើញថា វីតាមីនសេ ដែលមាននៅក្នុងផ្លែឈើ និងបន្លែ អាចជួយសម្អាតពោះវៀនធំបានល្អប្រសើរ។

2. សារធាតុ Probiotic ជួយបង្កើនបាក់តេរីល្អនៅក្នុងពោះវៀន ដែលងាយស្រួលការពារពោះវៀនធំ
យោងទៅតាមការស្រាវជ្រាវបានបង្ហាញថា Probiotic អាចជួយការពារ និងជួយព្យាបាលជំងឺមហារីកពោះវៀនធំបាន ហើយ «បាក់តេរីល្អនៅក្នុងពោះវៀន» ក៏ជួយបញ្ឈប់ការរលាកផ្សេងៗ និងនាំឱ្យពោះវៀនធំមានចលនាល្អប្រសើរ ទាំង 2 ផ្នែកនៃប្រព័ន្ធរំលាយអាហារ ដែលទាក់ទងនឹងពោះវៀនធំ។ កម្រិតខ្ពស់នៃ Probiotic ត្រូវបានរកឃើញនៅក្នុងអាហារ ដែលមានជាតិជូរ ដូចជា ទឹកដោះគោជូរ, ទឹកខ្មេះផ្លែប៉ោម, គីមឈី…ជាដើម។

3. បន្ថែមអាហារប្រភេទ Resistant Starche នៅក្នុងរបបអាហារប្រចាំថ្ងៃ
អាហារប្រភេទនេះ រួមមាន ដំឡូងបារាំង, បាយ, ចេកខ្ចី, គ្រាប់ធញ្ញជាតិ… ដែលជាអាហារជួយលើកកម្ពស់សុខភាពពោះវៀនធំ។ ម្យ៉ាងទៀត ការស្រាវជ្រាវនៅក្នុងឆ្នាំ 2013 បានរកឃើញថាអាហារប្រភេទនេះ អាចជួយកាត់បន្ថយហានីភ័យនៃជំងឺមហារីកពោះវៀនធំ។

4. ផឹកទឹកឱ្យបានច្រើន ដើម្បីគ្រប់គ្រងការរំលាយអាហារ

5. ត្រូវប្រាកដថា អ្នកញុំាអាហារដែលមានជាតិសរសៃច្រើន
យោងទៅតាមការស្រាវជ្រាវ បានរកឃើញថា ញុំាអាហារដែលមានជាតិសរសៃច្រើនផ្សារភ្ជាប់នឹងការកាត់បន្ថយហានីភ័យនៃជំងឺមហារីកពោះវៀនធំ។ ក្រៅពីនេះ អាហារដែលមានជាតិសរសៃច្រើន ក៏ជួយចិញ្ចឹមបាក់តេរីល្អនៅក្នុងពោះវៀន ដែលវាជួយកាត់បន្ថយការរលាកពោះវៀន និងធ្វើឱ្យរោគសញ្ញានៃជំងឺប្រព័ន្ធរំលាយអាហារថយចុះ។

6. តែរុក្ខជាតិ អាចជួយដល់សុខភាពពោះវៀនធំ កាន់តែល្អប្រសើរ
តែរុក្ខជាតិ ត្រូវបានគេនិយាយថាមានប្រយោជន៍ដ៏ល្អបំផុត សម្រាប់ពោះវៀនរបស់អ្នក។ យោងតាមការស្រាវជ្រាវមួយ ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសអូស្ត្រាលី បានលើកឡើងថា ទំនាក់ទំនងរវាងការញុំាតែរុក្ខជាតិ ទៅនិងការថយចុះហានីភ័យនៃជំងឺមហារីកពោះវៀនធំ។

7. សាកល្បង ប្រើទឹកអំបិល ដើម្បីសម្អាតពោះវៀនធំ
យោងទៅតាមការស្រាវជ្រាវនៅក្នុងឆ្នាំ 2010 បានបង្ហាញថាទឹកអំបិល អាចជួយសម្អាតពោះវៀនធំបាន ខណៈពេលអ្នកហាត់យូហ្គា។ សាកល្បងហាត់យូហ្គា ជារៀងរាល់ព្រឹក និងលាយទឹកអំបិល 2ស្លាបព្រា ជាមួយនឹងទឹកក្តៅឧណ្ហៗមួយកូនពែង ហើយផឹកវាឱ្យរហ័ស ហើយអ្នកអាចអនុវត្តន៍វិធីនេះបានទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារ 10 មុខ ទំនងជាអ្នកកំពុងញុំាខុសវិធី គ្រប់ពេលវេលាហើយ!

ដោយ: ចរិយា 9 AM, Wednesday, 18 Sep, 2019

ថ្ងៃនេះ កាន់តែពិសេសជាងពេលមុនៗ! យើងនឹងណែនាំជូនប្រិយមិត្តអ្នកអាននូវអាហារចំនួន 10 មុខ ទំនងជាអ្នកកំពុងញុំាខុសវិធី គ្រប់ពេលហើយ។ ជាធម្មតា ការយកចិត្តទុកដា...

តិចនិក ៧ ចំណុច ជួយឱ្យរោមភ្នែក ង ស្អាត

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

រោមភ្នែក ជួយបន្ថែមភាពស្រស់ស្អាតដល់កែវភ្នែក និងធ្វើឱ្យភ្នែកអ្នកលេចរូបរាងច្បាស់ សម្រាប់អ្នក ដែលមានរោមភ្នែកក្រាស់ស្អាតបែបធម្មជាតិ។ ចំពោះអ្នកមិនសូវមានរ...

ការពារអាការឈឺក្បាល ដោយសារការខឹង

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

ការក្រោធខឹង នៅក្នុងជីវិតប្រចាំថ្ងៃ គឺជារឿងប្រក្រតីធម្មតាខ្លាំងណាស់ និងគ្មានគ្រោះថ្នាក់អ្វីទេ បើសិនការក្រោធ​ខឹងនោះវា​រលាយបាត់ទៅវិញ ជាមួយនឹងខ្យល់ដង្ហ...

ការប្រើក្រែម ការពារកម្តៅថ្ងៃ ដែលអ្នកអាចមិនដឹង

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

អ្វីដែលនារីយើង ដឹងគ្រប់គ្នាពីរឿងក្រែមការពារកម្តៅថ្ងៃ គឺវាជាវត្ថុចាំបាច់សម្រាប់ស្បែក ប្រើដើម្បីការពាររស្មីយូវីអា និងយូវីប៊ី ដែលអាចបំផ្លាញស្បែក ធ្វើឲ...

Tomnerb.Com - YouTube Channel