ចូលចិត្តទំនើប

តោះ! មកស្គាល់ 7 មូលហេតុ ដែលការលែងលះ មិនអាក្រក់ ដូចជាការរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍ដែលមិនល្អ

ដោយ: ភារុន 10 AM, Monday, 01 Jul, 2019

ខណៈពេលយើងរៀបការ យើងតែងមានអារម្មណ៍ថា នឹងអាចស្វែងរកសុភមង្គលដ៏ពិតប្រាកដមួយ។ ប៉ុន្តែ ជាក់ស្តែងស្ថិតិដែលបានបង្ហាញពីលទ្ធផលខុសគ្នាច្រើន ទាក់ទងទៅនឹងអាពាហ៍ពិពាហ៍មួយ ក្នុងចំណោមអាពាហ៍ពិពាហ៍ 4 គូ ដែលលែងលះគ្នា។ ម្យ៉ាងទៀត ថ្វីត្បិតវាមានការពិបាកក្នុងការទទួលស្គាល់ «ជីវិតតទៅថ្ងៃមុខ គឺលែងមានភាពសប្បាយរីករាយទៀត» ប៉ុន្តែ អ្នកក៏មិនត្រូវមានការខកបំណងរហូតតទៅដែរ។ ដោយសារតែ រឿងល្អៗជាច្រើន នឹងអាចកើតឡើងចំពោះខ្លួនអ្នក ក្រោយជីវិតលែងលះនេះ។ តោះ! មកតាមដានជាមួយ ទំនើប អំពី 7 មូលហេតុ ដែលការលែងលះមិនអាក្រក់ ដូចជាការរស់នៅក្នុងចំណងអាពាហ៍ពិពាហ៍ដែលមិនល្អ៖
1. អ្នកនឹងមានឱកាស កាន់តែប្រសើរក្នុងការជួបមនុស្សដ៏ត្រឹមត្រូវ
អំឡុងពេលអ្នករៀបការហើយ អ្នកព្យាយាមធ្វើខ្លួនឱ្យឃ្លាតឆ្ងាយពីមនុស្សភេទផ្ទុយគ្នា ដើម្បីកុំឱ្យដៃគូរបស់អ្នកប្រចណ្ឌ។ ប៉ុន្តែ ប្រសិនបើអ្នកមានអារម្មណ៍ថា ថប់ដង្ហើមខ្លាំងពេក ជាមួយនឹងការខិតខំព្យាយាមទាំងនេះ ការលែងលះក៏អាចជាវិធីដ៏ល្អ ដើម្បីជួយអ្នកឱ្យបន្ធូរបន្ថយភាពថប់ដង្ហើមនេះ ព្រមទាំងធ្វើឱ្យអ្នកមានឱកាស ក្នុងការជួបនឹងមនុស្សដ៏ត្រឹមត្រូវ សម្រាប់ខ្លួនអ្នកផងដែរ។

2. អ្នកមានការហត់នឿយ ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ខ្លួន បន្តទៅមុខទៀត
ប្រសិនបើអ្នករស់នៅក្នុងអាពាហ៍ពិពាហ៍ ដែលផ្តល់ឱ្យអ្នកត្រឹមតែ ធ្វើឱ្យអ្នកមានសុខភាពមិនល្អ ដ៏យូរអង្វែង ហើយអ្នកតែងមានបញ្ហាការគ្រប់គ្រងអារម្មណ៍។ លើសពីនេះ អាពាហ៍ពិពាហ៍មិនល្អ គឺផ្តល់នូវការឈឺចាប់ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកចាប់ផ្តើមបាត់បង់ខ្លួនឯងបន្តិចបន្តងៗ។ បន្ទាប់ពីការលែងលះ អ្នកក៏អាចបញ្ឈប់ភាពហត់នឿយជាមួយនឹងទំនាក់ទំនង ដែលលែងដំណើរការនេះតទៅទៀត។ ដូច្នេះ អ្នកអាចត្រឡប់មកមានសុខភាពរឹងមាំឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីទទួលបានរឿងដ៏សំខាន់ៗផ្សេងៗទៀតនៅក្នុងជីវិត។

3. អ្នកនឹងមានអារម្មណ៍សប្បាយរីករាយ ប្រសើរជាងមុន
នៅពេលអ្នកចាកចេញពីអាពាហ៍ពិពាហ៍មិនល្អ ទំនងជាអ្នកត្រូវបានបាត់បង់ស្វាមី ឬ ភរិយា ប៉ុន្តែ អ្នកក៏នៅតែអាចទទួលសុភមង្គលបាន។ ជាការពិត ការលែងលះនឹងធ្វើឱ្យអ្នកឈឺចាប់ជាមុន ប៉ុន្តែយូរទៅៗ អ្នកនឹងអាចបើកទំព័រថ្មីសម្រាប់ជីវិត ដែលមានភាពស្រស់ស្អាតជាងមុន។ យោងទៅតាមការស្រាវជ្រាវមួយចំនួន បានបង្ហាះថាបុរស និងស្រ្តីមានអារម្មណ៍រីករាយជាងមុនរហូតដល់ 5 ឆ្នាំក្រោយពីបញ្ចប់អាពាហ៍ពិពាហ៍មិនល្អ។

4. កូនរបស់អ្នកនឹងមានអារម្មណ៍សប្បាយរីករាយ ប្រសើរជាងមុនផងដែរ
ខណៈពេល អ្នករស់នៅមិនចុះសម្រុងនឹងគ្នា មានការឈ្លោះប្រកែកគ្នា កូនៗរបស់អ្នកអាចឮសម្លេងទាំងនេះ ដែលធ្វើឱ្យពួកគេមានអារម្មណ៍តានតឹងជានិច្ច លើសពីនេះ ពួកគេអាចយល់ច្រឡំនូវទំនាក់ទំនងល្អ និងមិនល្អ ដែលនាំឱ្យមានបញ្ហាធំនាពេលអនាគត។ ដូច្នេះ ប្រសិបើអ្នកមិនចង់បំផ្លាញស្ថានភាពផ្លូវចិត្តរបស់កូនៗទេនោះ ការលែងលះក៏អាចជាវិធីដ៏ល្អ សម្រាប់ធ្វើកូនៗរបស់មានអារម្មណ៍សប្បាយរីករាយជាងមុន។

5. សុខភាពរបស់អ្នក អាចនឹងប្រសើរជាងមុន
មនុស្សភាគច្រើន តែងជឿថាអាពាហ៍ពិពាហ៍ អាចជួយធ្វើឱ្យពួកគេមានសុខភាពល្អទាំងផ្លូវកាយ និងចិត្ត ប៉ុន្តែ នៅក្នុងករណីអាពាហ៍ពិពាហ៍មិនល្អ អាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយជម្លោះ នឹងធ្វើឱ្យអ្នកមានសុខភាពធ្លាក់ចុះទ្រុឌទ្រោម។ លើសពីនេះ ការសិក្សាបានបញ្ជាក់ថា មនុស្សដែលរស់នៅក្នុងអាពាហ៍ពិពាហ៍មិនល្អ តែងមានអារម្មណ៍តានតឹង បណ្តាលឱ្យអ្នកញុំាអាហារមិនត្រឹមត្រូវ ជក់បារី និងផឹកស្រាច្រើន ដែលអាចធ្វើឱ្យអ្នកកើតជម្ងឺផ្សេងៗដូចជា ជម្ងឺបេះដូង ជម្ងឺមហារីក ជម្ងឺរលាកសន្លាក់ ជម្ងឺទឹកនោមផ្អែម ជម្ងឺប្រព័ន្ធការពាររាងកាយចុះខ្សោយ និងពន្យាក្នុងការជាសះស្បើយរបួសនៅលើស្បែករហូតដល់ 40%។

6. អ្នកនឹងចាប់ផ្តើម ល្អប្រសើរឡើង
ទោះបីជា អ្នកមិនមានអារម្មណ៍ចង់ញុំាអាហារ ឬ ធ្វើអ្វីៗទាំងអស់ក្រោយពេលលែងលះ ប៉ុន្តែ អ្នកក៏អាចនៅតែកត់សម្គាល់នូវការប្រែប្រួល ដែលនឹកស្មានមិនដល់។ មនុស្សជាច្រើន បានសារភាពថាពួកគេបានផ្លាស់ប្តូរយ៉ាងខ្លាំង ពីក្នុងចិត្ត ពីព្រោះពួកគេចាប់ផ្តើមមានអារម្មណ៍ប្រសើរឡើង និងរស់រវើកជាងមុន។ ហើយនៅពេល ដែលមានផ្លូវចិត្តស្រស់ស្រាយ ហើយរាងកាយរបស់អ្នកក៏ចាប់ផ្តើមផ្លាស់ប្តូរបន្តិចបន្តងៗ ប្រែក្លាយជាមានសុខភាពល្អប្រសើរឡើងផងដែរ។

7. អ្នកនឹងអាចមានការចូលនិវត្តន៍ កាន់តែងាយស្រួល
យើងគ្រប់គ្នាកម្រគេចផុត នឹងការចំណាយតម្លៃខ្លះទៅលើអាពាហ៍ពិពាហ៍។ ប៉ុន្តែ ការលែងលះ ក៏អាចផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុមួយចំនួនផងដែរ។ ការសិក្សាបានបង្ហាញថា ស្រ្តីដែលលែងលះគ្នា និងមិនរៀបការម្តងទៀត តែងតែមានភាពល្អប្រសើរ នៅពេលពួកគេមានវ័យចាស់ ដោយសារតែ បន្ទាប់ពីលែងលះគ្នា ពួកគេចាប់ផ្តើមផ្តោតសំខាន់ទៅលើអាជីពរបស់ពួកគេ ដោយពួកគេធ្វើការងារច្រើនម៉ោងជាងមុន។ ទាំងអស់នេះ ធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេកើនឡើង ឈានដល់អាចឱ្យពួកគេចាយបានពេញមួយជីវិតផងដែរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ក្បួនសំខាន់ៗទាំង១០ សម្រាប់ការជ្រើសរើស គ្រឿងតុបតែងលម្អ

ដោយ: ដួងច័ន្ទ 5 PM, Friday, 21 Apr, 2017

ការអានទស្សនាវដ្តីនានា ជួយយើងក្នុងការស្វែងយល់ពីម៉ូតពេញនិយមថ្មីៗ រួមទាំងគំនិតថ្មីៗ សម្រាប់ ការតុបតែងគ្រឿងលម្អ គូនឹងសម្លៀកបំពាក់។ គេហទំព័រ ទំនើប ក៏បាន...

អាហារ 10 ប្រភេទ គួរជៀសវាងញុំា នៅពេលអ្នកពោះទទេ ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អ!

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

នៅពេលដែលអ្នកឃ្លាន ឬពោះទទេ រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ស្វែងរកអាហារអ្វីមួយមកញុំា ដើម្បីបំពេញក្រពះ។ ប៉ុន្តែគ្រប់អាហារទាំងអស់មិនសុទ្ធតែ អ្នកអាចញុំាបានទ...

ដើមី្ប ធ្មេញ របស់អ្នករឹងមាំ និងរស់រានបានយូរ

ដោយ: ចរិយា 10 PM, Thursday, 29 Dec, 2016

សូមអ្នកមើលថែធ្មេញរបស់អ្នកផង ព្រោះវាក៏ជាអវៈយវៈសំខាន់មួយដែរ។ មិនតែប៉ុណ្ណោះ ធ្មេញមានឥទ្ធិពល ចំពោះសម្រស់ បើគ្មានធ្មេញ អ្នកប្រៀបដូចជា តាចាស់ ឬយាយចាស់។ ក...

យល់ដឹង ពីជំងឺមមើដើរ

ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017

ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់...

Tomnerb.Com - YouTube Channel