ចូលចិត្តទំនើប

កំហុសឆ្គងទាំង 7 ដែលស្ទើរតែម្តាយវ័យក្មេងគ្រប់រូប បានធ្វើទៅលើកូនរបស់ខ្លួន ដែលបង្កជាគ្រោះថ្នាក់ផ្សេងៗ!

ដោយ: ភារុន 9 AM, Thursday, 18 Jul, 2019

នាពេលបច្ចុប្បន្ននេះ ម្តាយវ័យក្មេងអាចទទួលបានព័ត៌មានជាច្រើន ទាក់ទងទៅនឹងការថែទាំទារក ដែលទើបនឹងកើត។ លើសពីនេះ ក៏មានវិបសាយណែនាំសម្រាប់ស្រ្តីមានផ្ទៃពោះនៅលើបណ្តាញអ៊ីនធឺណិត ដែលសរសេរឡើង ដោយគ្រូពេទ្រកុមារដ៏ជំនាញ និងអ្នកចិត្តសាស្រ្តផ្នែកកុមារ ហើយជាការពិតណាស់ ភាគច្រើនជាគំនិតយោបល់របស់ជីដូន។ ប៉ុន្តែជារឿយៗ អនុសាសន៍ដែលបានផ្តល់ដល់ស្រ្តី ដែលទើបនឹងសម្រាលកូនរួច មានលក្ខណៈប្រឆាំងគ្នាទៅវិញទៅមក។ ដូច្នេះ ទំនងជាហេតុផលទាំងនេះហើយ ដែលបណ្តាលឱ្យម្តាយវ័យក្មេង មិនដឹងថាតើខ្លួនត្រូវធ្វើអ្វីខ្លះ ដើម្បីអាចថែទាំទារកបានយ៉ាងត្រឹមត្រូវ? ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំអំពីកំហុសឆ្គងចំនួន 7 ដែលស្ទើរតែម្តាយវ័យក្មេងគ្រប់រូប បានធ្វើដោយខ្លួនផ្ទាល់ទៅលើកូនរបស់ខ្លួន ដែលបង្កជាគ្រោះថ្នាក់បាន។ តោះ! មកអានអត្ថបទខាងក្រោម៖
1. មិនចិញ្ចឹមកូន ទៅតាមក្បួនច្បាប់
ទឹកដោះម្តាយ គឺជាអាហារដ៏ល្អបំផុតសម្រាប់ទារក។ ប៉ុន្តែ នៅពេលទារកចម្រើនវ័យធំបន្តិច ទឹកដោះម្តាយតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ។ ដូច្នេះ ម្តាយគួរផ្តល់ទឹកដោះគោបន្ថែម ដើម្បីប្រាកដថាទារកមានសុខភាពល្អ ប៉ុន្តែម្តាយមួយចំនួនមិនព្រមធ្វើបែបនេះទេ នេះជាហេតុធ្វើឱ្យទារកឃ្លាន។ ការឃ្លាន គឺមានគ្រោះថ្នាក់ដល់ទារក ដោយសារតែ វាបណ្តាលឱ្យទារកខ្វះជាតិទឹក។

2. បំបៅកូន ឱ្យឆ្អែតពេក
ប្រសិនបើទារកកំពុងយំ វាមិនតែងតែមានន័យថាទារកកំពុងឃ្លាននោះទេ។ ទារកយំ អាចមកពីអ្វីផ្សេងៗដូចជា ទារកឈឺ ឬក៏ ទារកចង់ឃើញមុខម្តាយ…ជាដើម។ ពេលខ្លះម្តាយចង់លួងកូន ដោយឱ្យបៅដោះ ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឱ្យកូនបៅឆ្អែតពេក ដែលបណ្តាលឱ្យកូនមិនស្រួលពោះ ការកើនឡើងនៃឧស្ម័ន និងក្អែទឹកដោះចេញមកវិញ…ជាដើម។ ប្រសិនបើអ្នកគិតថាកូនបៅឆ្អែតហើយ គួរកុំបង្ខំឱ្យកូនបៅបន្ថែមទៀត។

3. បំបៅកូន ដោយក្បាលដោះជ័រ
ជារឿយៗ ទារក មិនបៅដោះម្តាយ នៅលើកដំបូងទេ ដូច្នេះ ម្តាយក៏បូមទឹកដោះខ្លួនដាក់ទៅក្នុងដបទឹកដោះគោ ដើម្បីឱ្យកូនបៅ។ ជាទូទៅ មិនមានអ្វីដែលគ្រោះថ្នាក់ធ្ងន់ធ្ងរទេ សម្រាប់បៅទឹកដោះម្តាយពីដបទឹកដោះគោ ប៉ុន្តែដោយសារតែ ការបឺតជញ្ជក់ពីដបទឹកដោះគោ មានភាពងាយស្រួលជាង។ ដូច្នេះ ការធ្វើបែបនេះជាញឹកញាប់ អាចបណ្តាលឱ្យកូនឈប់បៅទឹកដោះម្តាយ ដែលអាចនាំឱ្យមានបញ្ហាទៅលើការនិយាយ និងធ្វើឱ្យមានការថយចុះនូវបរិមាណទឹកដោះ ដែលត្រូវបានផលិត។

4. រុំខ្លួនទារកច្រើនជាន់ពេក
រហូតមកដល់សព្វថ្ងៃនេះ មនុស្សភាគច្រើននៅតែមានជំនឿថាការរុំខ្លួនទារកច្រើនជាន់ គឺមានអត្ថប្រយោជន៍ ដើម្បីរក្សាខ្លួនប្រាណទារកឱ្យមានភាពកក់ក្តៅជានិច្ច ដូចទៅនឹងនៅក្នុងស្បូនរបស់ម្តាយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការធ្វើឱ្យខ្លួនប្រាណទារកឡើងកម្តៅខ្លាំង ពិតជាមានគ្រោះថ្នាក់ និងបង្កើនហានីភ័យនៃការស្លាប់ភ្លាមៗ។ គ្រូពេទ្រកុមារដ៏ជំនាញ បាន ផ្តល់ការណែនាំថា គួររក្សាសីតុណ្ហភាពដ៏មានផាសុកភាពរវាង 18 ទៅ 20 អង្សារសេ។

5. ការសម្អាតអ្វីៗគ្រប់យ៉ាង នៅជុំវិញខ្លួនទារក
មនុស្សជំនាន់មុន គិតថាទារកគួរតែងូតទឹកក្តៅឧណ្ហៗ ហើយបន្ទប់គេងរបស់ទារក គួរតែមានភាពស្អាតជានិច្ច ដូច្នេះ វត្ថុទាំងអស់នៅជុំវិញខ្លួនទារក ត្រូវសម្អាតជាច្រើនដងក្នុងមួយថ្ងៃ។ ឪពុកម្តាយវ័យក្មេង បានបោះបង់ចោលសត្វចិញ្ចឹម ដោយបារម្ភពីសុខភាពរបស់កូន។ ប៉ុន្តែ គ្រូពេទ្រជំនាញជឿថា នៅពេលអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនទារកស្អាតពេក គឺត្រឹមតែធ្វើឱ្យប្រព័ន្ធ ភាពសុំារបស់ទារករងទុក្ខ និងធ្វើឱ្យវាមានប្រតិកម្មផ្សេងៗកើតឡើង។

6. មិនប្រើ រទេះទារក ឱ្យបានត្រឹមត្រូវ
ការប្រើ រទេះទារកដាក់ទារក រុញទៅខាងមុខ នៅតាមដងផ្លូវ គឺជារឿងដែលម្តាយវ័យក្មេងចូលចិត្តធ្វើ ខណៈពេលចេញទៅខាងក្រៅផ្ទះ។ ប៉ុន្តែ អ្នកធ្លាប់គិតដែរទេ ថាការដាក់ទារកនៅក្នុងរទេះនេះ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ ដោយសារតែ រទេះទារក មានកម្ពស់ទាប ដែលធ្វើឱ្យអ្នកបើកបររថយន្ត មិនអាចមើលឃើញ រទេះនេះ នោះគឺបណ្តាលឱ្យគ្រោះថ្នាក់បាន។

7. ការអង្រួនខ្លួនទារក ក្នុងវិធីខុសឆ្គង
ទារក ជាញឹកញាប់តែងតែយំខ្លាំងៗ ដូច្នេះ ឪពុកម្តាយវ័យក្មេងតែងអង្រួនខ្លួនទារក ដើម្បីលួងឱ្យឈប់យំ។ ប៉ុន្តែ ការធ្វើបែបនេះអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយសារតែ វាអាចធ្វើឱ្យចលនានៅក្នុងខ្លួនប្រាណរបស់ទារក មានភាពប្រញាប់ប្រញាល់ នឹងធ្វើឱ្យមានផលប៉ះពាល់ដល់ខួរក្បាលដូចជា៖ ខួរក្បាលចុះខ្សោយ ខួរក្បាលរងរបួស…ជាដើម (ខួរក្បាលរបស់ទារកស្រាលជាង ខួរក្បាលមនុស្សពេញវ័យច្រើនណាស់)។ ការរងរបួសបែបនេះ អាចធ្វើឱ្យកុមារពិការ ឬក៏ បណ្តាលឱ្យស្លាប់តែម្តង៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គ្រឿងអលង្ការ ៧ប្រភេទ ស្រ្តីគ្រប់រូបគួរតែមាន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

គ្រឿងអលង្ការ ជាគ្រឿងតុបតែងលំអដ៏ល្អបំផុតមួយ ក្នុងការបង្កើតរចនាបទផ្ទាល់ខ្លួនរបស់បុគ្គលនិមួយៗ។ អ្នកអាចជ្រើសរើសប្រភេទ នៃគ្រឿងអលង្ការអាស្រ័យលើសម្លៀកបំពា...

៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប្រាណ

ដោយ: សហការី 10 AM, Friday, 27 Jan, 2017

ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។ អ្នកហាត់ប្រ...

តោះ! មកដឹង ការផ្លាស់ប្តូរខ្លាំងទាំង 7 ដែលកើតឡើងនៅក្នុងខ្លួនប្រាណរបស់អ្នក នៅពេលញុំាច្រើនពេក

ដោយ: ភារុន 8 AM, Wednesday, 03 Jul, 2019

ទោះបីជា មានមនុស្សភាគច្រើន មិនបានដឹងអំពីការផ្លាស់ប្តូរទាំងនេះក្តី ប៉ុន្តែការញុំាអាហារច្រើន គឺជាបញ្ហានៃការញុំាអាហារទូទៅបំផុតចំពោះមនុស្សពេញវ័យឡើយ។ ហើយ...

វិធីសាស្រ្តងាយៗ 8យ៉ាង ជួយទប់ទល់ភាពងងុយគេង

ដោយ: Belle 11 PM, Friday, 26 Jan, 2018

វិធីដ៏ល្អបំផុត ដើម្បីរក្សាភាពស្វាហាប់ គឺគេងឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែពេលខ្លះ យើងគ្មានពេលគ្រប់គ្រាន់ ដើម្បីគេងនោះទេ ទើបត្រូវបង្ខំចិត្តដើរចូលកន្លែងធ្...

Tomnerb.Com - YouTube Channel