ចូលចិត្តទំនើប

កំហុសឆ្គងទាំង 7 ដែលអ្នកត្រូវជៀសវាង ដើម្បីរក្សាកូននៅក្នុងផ្ទៃ ឱ្យមានសុខភាពល្អ

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

ខណៈពេលមានផ្ទៃពោះ ស្រ្តីទាំងឡាយព្យាយាមអស់ពីសមត្ថភាព ដើម្បីរក្សារបៀបរបបក្នុងការរស់នៅ និងរបបអាហារប្រកបដោយសុខភាពល្អបំផុត សម្រាប់ទារកនៅក្នុងផ្ទៃរបស់ពួកគេ។ ម្យ៉ាងទៀត អាហារ និងភេសជ្ជៈមួយចំនួន គឺមិនមាន សុវត្ថិភាពក្នុងការទទួលទាន នៅអំឡុងពេល 9 ខែ 10ថ្ងៃនេះឡើយ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំប្រិយមិត្តអ្នកអានទាំងអស់អំពី កំហុសឆ្គងចំនួន 7 ដែលអ្នកមានផ្ទៃពោះទាំងឡាយគួរជៀសវាង ដើម្បីរក្សាកូននៅក្នុងផ្ទៃ ឱ្យមានសុខភាពល្អប្រសើរបំផុត ។
1. គ្រឿងស្រវឹង
គ្រឿងស្រវឹង តែងមានជាតិអាល់កុល ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ទារកក្នុងផ្ទៃ ខណៈរាងកាយរបស់ទារកកំពុងលូតលាស់។ ជាធម្មតា រាងកាយរបស់មនុស្សពេញវ័យ តែងមានសារជាតិ Ferments ដ៏ពិសេស សម្រាប់ជួយបំបែកជាតិ អាល់កុល នឹងពួកវាចេញពីរាងកាយរបស់អ្នក ប៉ុន្តែទារកមានបរិមាណនៃសារជាតិដ៏ពិសេសនេះ តិចតួចបំផុត ដូច្នេះរាងកាយរបស់ទារក មិនអាចបំបែកជាតិអាល់កុលបានឡើយ។ ម្យ៉ាងទៀត ជាតិអាល់កុលនេះ ប៉ះពាល់ដល់ការអភិវឌ្ឍកោសិកា នឹងធ្វើឱ្យសារធាតុចិញ្ចឹម និងអុកស៊ីសែន មានការលំបាកក្នុងការចូលទៅដល់ក្នុងខ្លួនរបស់ទារក។

2. ទឹកតែ Herbal និងឱសថផ្សំពីរុក្ខជាតិថ្នាំផ្សេងៗ

ជាទូទៅ ស្រ្តីទាំងឡាយតែងយល់ថា រុក្ខជាតិថ្នាំគឺជាអាហារសុខភាពដ៏ល្អបំផុតនៅលើភពផែនដីយើងនេះ។ ជាការពិត ដែលរុក្ខជាតិថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះផ្នែកមួយចំនួននៃរាងកាយរបស់មនុស្ស។ ប៉ុន្តែក៏មានរុក្ខជាតិថ្នាំមួយចំនួន ក៏ត្រូវប្រើប្រាស់អស់រយៈពេលជាច្រើនសតវត្សរ៍ ដើម្បីបញ្ឈប់ការមានផ្ទៃពោះ ហើយពួកវាក៏នៅតែមានប្រសិទ្ធភាពខ្ពស់ដូចដើម។ ដូច្នេះ រុក្ខជាតិថ្នាំទាំងអស់ ក៏មិនមែនសុទ្ធតែផ្តល់សុខភាពល្អបំផុត ដល់ទារកនៅក្នុងផ្ទៃផងដែរ។

3. សាច់កែច្នៃ

អ្នកមានផ្ទៃពោះទាំងឡាយ គួរតែជៀសវាងញុំា សាច់កែច្នៃ ព្រោះថាសាច់ប្រភេទនេះមានបាក់តេរី Listeria ច្រើនបំផុត ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទារកនៅក្នុងផ្ទៃ។

4. ជាតិកាហ្វេអ៊ីន នៅក្នុងបរិមាណច្រើនជ្រុលពេក

ការទទួលបរិមាណជាតិកាហ្វេអ៊ីនច្រើនជ្រុលពេក នឹងធ្វើឱ្យទារកមានទម្ងន់ស្រាល ឬក៏ធ្វើឱ្យទារកកើតមិនគ្រប់ខែ ឬក៏អាចធ្វើឱ្យកូនរលូតតែម្តង ដូច្នេះប្រសិនបើអ្នកមានផ្ទៃពោះ មិនចង់ជួបនឹងបញ្ហាទាំងនេះ សូមជៀសវាងទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីនច្រើនជ្រុលពេក។

5. អាហារសមុទ្រ អាំង

ជាតិប្រៃ នៅក្នុងអាហារសមុទ្រ មិនមានសុវត្ថិភាពនោះទេ លុះត្រាតែអ្នកចម្អិនអាហារសមុទ្រនេះនៅក្នុងកម្តៅ 165°F ។ ម្យ៉ាងទៀត បាក់តេរី Listeria monocytogenes នៅក្នុងអាហារសមុទ្រ ដែលចម្អិនមិនបានឆ្អិនល្អ គឺអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ម្តាយ និងកូននៅក្នុងផ្ទៃ ខណៈពេលសម្រាល។

6. ឈីស ប្រភេទទន់ៗ
អាហារ ដែលមានគ្រឿងផ្សំ ឈីសប្រភេទទន់ៗ នេះគឺមានផ្ទុកបាក់តេរី E. coli ឬក៏ Listeria ដែលអាចបង្កឱ្យមានស្ថានភាពសុខភាពមិនល្អ និងបញ្ហាធ្ងន់ធ្ងរ សម្រាប់អ្នកមានផ្ទៃពោះ។

7. ត្រី ប្រភេទមួយចំនួន
ខណៈពេលមានផ្ទៃពោះ ជាការប្រសើរស្រ្តីទាំងឡាយគួរតែនៅឱ្យឆ្ងាយពីសាច់ត្រី ពីរប្រភេទ។ ប្រភេទទីមួយ៖ ត្រី ដែលមានកម្រិតជាតិបារត Mercury ខ្ពស់ ដោយសារតែជាតិបារតនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាអភិវឌ្ឍន៍ខួរក្បាលរបស់ទារក។ ត្រីប្រភេទនេះ មានដូចជា៖ ត្រីដាវ, ត្រីឆ្លាម, ត្រី Tile, ត្រី Tuna (ភ្នែកធំ), និងស្តេចត្រី Mackerel …ជាដើម។ ចំណែកឯត្រីប្រភេទទីពីរនេះ គឺត្រូវបានគេដឹងថា ជាត្រីដែលរស់នៅក្នុងទឹកស្ទឹង ឬស្រះនៅក្បែររោងចក្រធំៗ ឬក៏នៅក្បែរតំបន់កខ្វក់ ផ្សេងៗទៀត។ មូលហេតុដែល ស្រ្តីមានផ្ទៃពោះគួរជៀសវាងញុំាសាច់ត្រីប្រភេទទីពីរនេះ ដោយសារតែសាច់ត្រីទាំងនេះមានផ្ទុកសារធាតុ Polychlorinated Biphenyls កម្រិតខ្ពស់ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខភាពកូននៅក្នុងផ្ទៃ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តោះ! មកដឹងពី របៀបថែរក្សាក្មេងតូចៗ ឱ្យមានសុខភាពល្អ ក្នុងអំឡុងរដូវក្តៅ

ដោយ: ភារុន 9 AM, Friday, 22 Mar, 2019

រដូវក្តៅ គឺជារដូវកាលដ៏ពេញនិយម សម្រាប់ក្មេងៗស្ទើរតែគ្រប់គ្នាទាំងអស់។ ពីព្រោះរដូវក្តៅ ឪពុកម្តាយរបស់ពួកគេ តែងតែនាំពួកគេទៅលេងទឹក នៅកន្លែងកម្សាន្តទឹកនាន...

វិធីថែរក្សាក្រចក ឱ្យស្រស់ស្អាត

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

មានបញ្ហាក្រចក មិនស្អាតមែនទេ? ឈប់ខ្វាយខ្វល់ទៀតទៅ ហើយសូមងាកមក ចាប់អារម្មណ៍​ពីវិធីមួយចំនួន​ ដើម្បី​ថែរក្សាក្រចករបស់អ្នក ឱ្យមានសុខភាពល្អវិញម្តង។ ចង់ចៀស...

រូបមន្តផ្សំ សម្រាប់ស្បែកស្ងួត និងរមាស់

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

នៅពេល​ស្បែក​រមាស់ឆៀបៗ តើ​អ្នក​អាច​ទ្រាំ​មិន​អេះ​បានដែរ​ឬទេ? អ្នកខ្លះ​អាច​នឹង​ឆ្លើយថា ​ទ្រាំ​មិន​បានទេ ត្រូវតែ​អេះ អ្នកខ្លះ​ទៀត​ក៏​ថា ​ទ្រាំ​មិនបាន​...

គន្លឹះថែរក្សាសក់ ពេលមានគភ៌

ដោយ: រីកា 11 PM, Friday, 11 Sep, 2015

សូមអះអាងថា ទោះជាមានផ្ទៃពោះក៏ដោយ ក៏នៅតែស្រស់ស្អាតបានដែរ បើអ្នកម្តាយមាន​គភ៌​ ចេះ​មើលថែទាំ​ខ្លួន​​យ៉ាងត្រឹម​ត្រូវ តាមក្បួនវិធីនោះ ជាពិសេសរឿងសក់ក្បាលតែ...

Tomnerb.Com - YouTube Channel