ចូលចិត្តទំនើប

ទម្លាប់ 7 យ៉ាង «មានសុខភាពល្អ» របស់កូនៗរបស់អ្នក ត្រូវបញ្ឈប់ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង

ដោយ: ចរិយា 9 AM, Thursday, 15 Aug, 2019

សកម្មភាព និងទម្លាប់ប្រចាំថ្ងៃរបស់យើង ភាគច្រើនកើតចេញពីវ័យកុមារភាពរបស់យើង។ ឪពុកម្តាយរបស់អ្នកប្រាកដជាបង្រៀនអ្នកពីអ្វីៗគ្រប់យ៉ាង ដូច្នេះអ្នកក៏ចង់បង្រៀនតទៅឱ្យកូនៗរបស់អ្នកផងដែរ ពីព្រោះអ្នកគិតថាអ្វីៗទាំងនេះពិតជាល្អសម្រាប់សុខភាព និងការអភិវឌ្ឍរបស់ពួកគេ។ ប៉ុន្តែ អ្វីៗទាំងនេះមិនសុទ្ធតែល្អប្រសើរ ដូចដែលអ្នកគិតនោះទេ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំជូនមិត្តអ្នកអាននូវទម្លាប់ 7 យ៉ាង «មានសុខភាពល្អ» ដែលមើលទៅហាក់ដូចជាល្អ ប៉ុន្តែតាមពិតទៅវាអាចបង្កគ្រោះថ្នាក់ជាច្រើនដល់កូនៗរបស់អ្នកបាន។ តោះ! មកតាមដានជាមួយនឹងយើង ថាតើវាមានអ្វីខ្លះ?
1. អង្គុយធ្វើខ្នងឱ្យត្រង់
ម្តាយភាគច្រើនតែងប្រាប់កូនៗថា «រក្សាខ្នងឱ្យត្រង់ ខណៈពេលកំពុងអង្គុយ» ។ ប៉ុន្តែ យោងទៅតាមការសិក្សា បានបង្ហាញថា ការអង្គុយត្រង់ខ្លួននៅលើកៅអីមិនមែនគំនិតដ៏ល្អបំផុតនោះទេ។ ដូច្នេះ នៅពេលអ្នកអង្គុយគួររក្សានៅមុំ 135ដឺក្រេ ដើម្បីធ្វើឱ្យឆ្អឹងខ្នង សាច់ដុំ និងសរសៃពួរ មិនមានភាពតានតឹងខ្លាំង។ ម្យ៉ាងទៀត នៅពេលកុមារអង្គុយខ្នងត្រង់យូរពេក នឹងធ្វើឱ្យពួកគេជួបប្រទះបញ្ហាការផ្លាស់ទីនៃខួរឆ្នឹងខ្នងខុសប្រក្រតីផងដែរ។

2. ប្រើប្រាស់កាបូបស្ពាយក្រោយ
អ្នកប្រហែលជាធ្លាប់ឮ នៅពេលអ្នកស្ពាយកាបូបនៅខ្នងរបស់អ្នក វាប្រសើរជាងកាបូប ដែលស្ពាយនៅលើស្មារ។ ប៉ុន្តែ ការស្ពាយកាបូបក្រោយមិនត្រឹមត្រូវ អាចជាហេតុផលធ្វើឱ្យនៃការឈឺខ្នង និងវិវត្តន៍ទៅជា ជំងឺវៀចឆ្អឹងកងខ្នង និងជំងឺកោងខ្នង ចំពោះសិស្សសាលា។ ដូច្នេះ អ្នកជំនាញមិនណែនាំឱ្យដាក់ទម្ងន់បន្ថែមច្រើន នៅក្នុងកាបូបស្ពាយក្រោយនោះទេ ហើយអ្នកត្រូវប្រាកដថាអ្នកស្ពាយវាបានត្រឹមត្រូវ។

3. ប្រើជែលកម្ចាត់មេរោគស្ងួត លាងដៃញឹកញាប់
ការប្រើប្រាស់ជែលកម្ចាត់មេរោគ និងជែលការពារបាក់តេរីញឹកញាប់ តាមពិតទៅ អាចធ្វើឱ្យប្រព័ន្ធភាពសុំា ដែលការពាររាងកាយ និងស្បែកចុះខ្សោយ។ មានករណីជាច្រើន ដែលផលិតផលជែលលាងដៃនេះ ផ្តល់ផលប៉ះពាល់ដល់កុមារដូចជាៈ អាឡែហ្ស៊ីស្បែក និងពុល…ជាដើម។

4. ដុសធ្មេញ បន្ទាប់ពីញុំាអាហាររួច និងប្រើប្រាស់ទឹកខ្ពុលមាត់
ការដុសធ្មេញ រាល់ពេលញុំាអាហាររួច មិនមែនជាគំនិតល្អទេ ពីព្រោះប្រសិនបើអ្នកប្រើប្រាស់ថ្នាំដុសធ្មេញញឹកញាប់ពេក វានឹងធ្វើឱ្យខូចតុល្យភាពអាស៊ីតនៅក្នុងមាត់ផ្នែកខាងស្តាំ ព្រមទាំងបំផ្លាញកម្រិតពណ៌-សនៃធ្មេញផងដែរ។ ទឹកមាត់ ត្រូវបានគេសន្មតថា វាដើរតួនាទីដ៏សំខាន់ក្នុងការសម្អាតមាត់ និងធ្មេញ តាមធម្មជាតិ និងគាំទ្រដល់តុល្យភាពអាស៊ីតនៅក្នុងមាត់។ ដូចគ្នាផងដែរ នៅក្នុងការខ្ពុលមាត់ ដែលជះឥទ្ធិពលអវិជ្ជមានដល់ភ្នាសទឹករំអិលនៅក្នុងមាត់ ជាពិសេសចំពោះកុមារ។

5. ផឹកទឹកដោះគោ
ទឹកដោះគោ មានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងកុមារភាព ហើយវាត្រូវបានគេចាត់ទុកថាជាផលិតផល ដែលបំពេញបន្ថែមជាតិកាល់ស្យូមនៅក្នុងរាងកាយមនុស្ស។ ទោះបីជាបែបនេះក្តី ក៏នៅមានការសិក្សាមួយបានបង្ហាញផ្ទុយស្រឡះពីនេះ ដែរ។ សារធាតុ Casein និងប្រូតេអ៊ីន ដែលមាននៅក្នុងទឹកដោះគោ អាចបង្កើនជាតិអាស៊ីតនៅក្នុងក្រពះ និងកាត់បន្ថយសារធាតរ៉ែ ដូចជាជាតិកាល់ស្យូម…ជាដើម។ ប្រសិនបើអ្នកខ្វះជាតិកាល់ស្យូម អ្នកនឹងអាចវិវិត្តន៍ទៅជាមានជំងឺពុកឆ្អឹង។ ហើយក៏មានការសិក្សាមួយចំនួន បានបង្ហាញថាសារធាតុ Casein អាចបង្កជាជំងឺមហារីកផងដែរ។

6. សកម្មភាពយ៉ាងសកម្មរបស់កុមារ
កុមារ គួរតែត្រូវមានសកម្មភាពច្រើន ដើម្បីជួយពួកគេអភិវឌ្ឍន៍កាន់តែរឹងមាំ។ ប៉ុន្តែ ប្រសិនបើកាលវិភាគរបស់ពួកគេរវល់ខ្លាំងពេក ក៏ធ្វើឱ្យពួកគេមានអារម្មណ៍តានតឹង ហើយភាពតានតឹងនេះ ក៏បណ្តាលឱ្យមានការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយរបស់ពួកគេផងដែរ ដែលអាចនាំឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ បញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាសុខភាពផ្សេងៗទៀត។

7. កាត់ក្រចកដៃខ្លីពេក
វាត្រូវបានគេជឿថា ការរក្សាក្រចកដៃឱ្យខ្លី មានន័យថាធ្វើឱ្យដៃកុមារស្អាត។ ប៉ុន្តែ អ្នកជំនាញខាងស្បែកនិយាយថា ការធ្វើបែបនេះ អាចមានឱកាសធំក្នុងការ កាត់ដាច់ឆ្លងដល់តំបន់ក្រោមក្រចក។ លើសពីនេះ ប្រសិនបើក្រចកខ្លីពេក នឹងធ្វើឱ្យចុងម្រាមដៃកាន់តែរីកធំជាងមុន ហើយក្រចកអាចដុះទៅផ្នែកខាងក្នុងសាច់ក្រចក។ ដូច្នេះ នៅពេលកាត់ក្រចកដៃឱ្យកូន គួររក្សាទុកគែមក្រចកដៃតិចតួច ទើបជាការប្រសើរ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ចង់កែខៃបញ្ហាសក់ ត្រូវចាប់ផ្តើមពីខ្លួនអ្នក

ដោយ: វិរីយា៉ 9 PM, Monday, 31 Aug, 2015

មានបញ្ហាផ្សេងៗគ្នាជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងសុខភាពសក់របស់យើង ដែលក្នុងនោះ​មានដូចជា​ បញ្ហា​សក់​ជ្រុះ សក់ដាច់ សក់ស្ងួត សក់បែកចុង សក់មិនមានភាពរឹងមាំ​...

ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017

ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេត...

អាហារ ធ្វើឱ្យឆ្អឹងរឹងមាំ

ដោយ: ដួងច័ន្ទ 10 PM, Thursday, 19 Oct, 2017

ទឹកដោះគោ និងឈីស ជាប្រភេទអាហារ ដែលគេទទួលស្គាល់ថា ជាអ្នកថែរក្សាសុខភាពឆ្អឹងដ៏ពូកែ។ ប៉ុន្តែនៅមានផ្លែឈើមួយប្រភេទ ដែលពុំសូវមានអ្នកដឹងពីអត្ថប្រយោជន៍របស់វា...

តោះ! មកស្គាល់ 7 រោគសញ្ញា ដែលអ្នកមានវ័យលើសពី 40 ឆ្នាំ មិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ខណៈពេលដែលអ្នកមានវ័យកាន់តែចាស់ ការប្រឈមនឹងគ្រោះថ្នាក់នៃជម្ងឺមហារីក ក៏កាន់តែខ្ពស់ឡើង ជាពិសេសមនុស្សដែលឈានដល់វ័យលើសពី 40 ឆ្នាំឡើងទៅតែម្តង។ ការពិនិត្យសុ...

Tomnerb.Com - YouTube Channel