ចូលចិត្តទំនើប

បើចង់រក្សាយុវវ័យឱ្យនៅបានយូរអង្វែង តោះមកអានទាំងអស់គ្នាជាមួយនឹង អាថ៌កំបាំងទាំង 7 របស់នារីជប៉ុន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នារីជនជាតិជប៉ុនត្រូវបានពិភពលោកកោតស្ញប់ស្ញែង និងសរសើរថាពួកគេមានសម្រស់ស្រស់ស្អាត និងមិនងាយចាស់ ប្រហែលនេះវាពាក់ព័ន្ធទៅនឹង ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេហើយមើលទៅ។ នារីជប៉ុនខ្លះមានអាយុដល់ទៅ 30ឆ្នាំហើយ ប៉ុន្តែមើលទៅពួកគេ ហាក់ដូចជាមានអាយុទើបតែ18ឆ្នាំប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេថែមទាំងជាជាតិសាសន៍មួយ ដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោកផងដែរ ប៉ុន្តែអ្វីទៅជាកត្តាដែលនៅពីក្រោយខ្នងនៃសុខភាពដ៏ល្អ និងសម្រស់ដ៏គង់វង្សរបស់ពួកគេ? តោះ! មកមើលចំនុចទាំង 7 ខាងក្រោមនេះទាំងអស់គ្នា ដើម្បីដឹងពីអាថ៍កំបាំងរបស់ពួកគេ៖
1. ពួកគេការពារស្បែក ពីអាកាសធាតុខាងក្រៅជានិច្ច
នារីជប៉ុន មុនពេលចេញទៅខាងក្រៅម្តងៗ ពួកគេតែងតែមើលការព្យាករណ៍អាកាសធាតុជានិច្ច។ នៅពេលពួកគេដឹងថា ថ្ងៃនេះ នឹងមានពន្លឺព្រះអាទិត្យក្តៅខ្លាំង ពួកគេនឹងលាបឡេការពារកម្តៅថ្ងៃជាមុន ឬក៏ប្រសិនបើថ្ងៃនេះមានភ្លៀងធ្លាក់ពួកគេនឹងយកឆ័ត្រតាមខ្លួន ដើម្បីការពារពីទឹកភ្លៀងផងដែរ។ ភាគច្រើននារីជប៉ុននិយមប្រើឡេការពារកម្តៅថ្ងៃប្រភេទ SPF កម្រិតខ្ពស់ ពីព្រោះផលិតផលប្រភេទនេះ អាចការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូលេរបស់ព្រះអាទិត្យបានល្អប្រសើរ។

2. ពួកគេមានរបបអាហារ ដែលមានតុល្យភាពខ្ពស់
មានមនុស្សមួយចំនួនយល់ច្រលំថា ជនជាតិជប៉ុនញ៉ាំតែម្ហូបប្រភេទសូស៊ីប៉ុណ្ណោះ ប៉ុន្តែធាតុពិតរបបអាហាររបស់ពួកគេមានច្រើនលើសពីនេះទៅទៀត ពោលគឺមានរួមបញ្ចូលបន្លែ សាច់ ត្រី សារាយសមុទ្រ សណ្តែក ផ្លែឈើ ក៏ដូចជាតែបៃតង ផងដែរ។ ជាទូទៅពួកគេតែងតែព្យាយាមចៀសវាងការញុំាអាហារណា ដែលមានសារជាតិខ្លាញ់ និងមានជាតិកាឡូរីខ្ពស់។ ម្យ៉ាងទៀតពួកគេតែងតែបរិភោគអាហារតាមរដូវកាល ដើម្បីឱ្យប្រាកដថាម្ហូបដែលគេបរិភោគ មិនត្រូវបានផ្អាប់ទុក។

3. ពួកគេរៀបចំកាលវិភាគ សម្រាប់ការមិនតុបតែងមុខ
ជាទូទៅនារីជប៉ុន ដែលធ្វើការនៅខាងក្រៅ គឺពួកគេតែងតែតុបតែងមុខជាប្រចាំ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ពួកគេក៏មានរៀបចំកាលវិភាគ សម្រាប់ការមិនតុបតែងមុខ មួយថ្ងៃក្នុងមួយសប្តាហ៍ផងដែរ ដើម្បីផ្តល់ឱកាសឱ្យស្បែករបស់ពួកគេបាន សម្រាក និងដកដង្ហើម។

4. ពួកគេសម្អាត និងថែរក្សាស្បែកដោយប្រុងប្រយ័ត្ន
ភាគច្រើន ពួកគេសម្អាតមុខជារៀងរាល់ល្ងាច។ ខាងក្រោមនេះគឺវិធីដែលនារីជប៉ុនសម្អាតមុខ៖
• លាងសម្អាតដៃឱ្យបានស្អាត បន្ទាប់មកដាក់ហ្វមលាងមុខនៅលើដៃ និងលាយទឹកបន្តិច ហើយឆ្លីវាឱ្យចេញពពុះសិន មុននឹងយកវាមកលាងសម្អាតមុខ (គួរមើលការណែនាំរបស់ហ្វូមសម្អាតមុខដែលអ្នកប្រើ)។
• លាងសម្អាតមុខ ដោយចាប់ពីផ្នែកចង្កា មកដល់ត្រចៀក និងពីច្រមុះមកដល់ថ្ពាល់ និងឡើងទៅដល់ពេញថ្ងាស ម្យ៉ាងទៀតការលាបគ្រីមថែក្សាមុខ ក៏អាចអនុវត្តន៍ដូចគ្នាផងដែរ (ធ្វើចលនានេះ 3ដង)។

5. ពួកគេធ្វើការម៉ាស្សាជាពិសេស លើផ្ទៃមុខជាប្រចាំ ដើម្បីកាត់បន្ថយស្នាមជ្រាវជ្រួញ
អ្នកឯកទេសផ្នែកថែរក្សាសម្ផស្សកំពូលមកពីប្រទេសជប៉ុនអ្នកនាង Chizu Saeki បានផ្តល់អនុសាសន៍ឱ្យធ្វើការម៉ាស្សាជាពិសេស នៅលើផ្ទៃមុខដោយខ្លួនអ្នកផ្ទាល់នៅផ្ទះ ដោយវិធីម៉ាស្សាដ៏សាមញ្ញនេះ ដែលអ្នកអាចអនុវត្តទៅតាមរូបភាពដូចខាង ក្រោម។

6. ពួកគេ ត្រាំទឹកក្តៅធម្មជាតិពេញមួយថ្ងៃ យ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍
អ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថា ប្រទេសជប៉ុន មានប្រពៃណីងូតទឹក ដោយត្រាំនៅក្នុងអាងទឹកក្តៅធម្មជាតិ តាំងពីបូរាណមកម៉្លេះ។ ប្រពៃណីនេះពិតជាល្អ ព្រោះទឹកក្តៅធម្មជាតិមានសារធាតុរ៉ែដ៏ល្អប្រសើរ ដែលជួយដល់ស្បែក និងធ្វើឱ្យចរន្តឈាមរត់បានស្រួល ព្រមទាំងជួយឱ្យគេងលក់ស្រួលផងដែរ។

7. ពួកគេ ខិតខំព្យាយាមធ្វើអ្វីក៏ដោយ ដើម្បីថែរក្សាសម្រស់របស់ពួកគេឱ្យនៅគង់រង្ស
នារីជនជាតិជប៉ុន យកចិត្តទុកដាក់ខ្លាំងណាស់ទៅលើសម្រស់ ជាពិសេសចាប់តាំងពីពួកគេមានអាយុ 20 ឆ្នាំមក ពួកគេចាប់ផ្តើមអនុវត្តនូវវិធីសាស្រ្តថែរក្សាសម្ផស្សគ្រប់បែបយ៉ាងទៅតាមក្បួនខ្នាត ទោះបីជាវិធីសាស្រ្តនោះ ត្រូវជួបការលំបាកប៉ុណ្ណាក្តី ក៏ពួកគេខិតខំប្រឹងប្រែងអនុវត្តឱ្យទាល់តែបានសម្រេច។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

សម្រករាងបានយ៉ាង​ប្រសិទ្ធភាពជាមួយ គ្រាប់ជី & ទឹកដោះគោជូរ

ដោយ: ម៉ូនី 2 AM, Wednesday, 29 Jun, 2016

បុរស និងជាពិសេសស្រ្តីនាពេលបច្ចុប្បន្នមានការប្រឈមមុខខ្ពស់ទៅនឹងការឡើងទំងន់ ជាពិសេសនោះគឺដុះក្បាលពោះតែម្តង។ នៅថ្ងៃនេះទំនើបសូមនាំមកជូននៅភេសជ្ជៈ សុខភាពងា...

កំហុសឆ្គងក្នុងការព្យាបាលមុន

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

មនុស្សស្រីយើងស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់ប្រឈមនឹងការកើតមុន ហើយតែងតែខិតខំរិះរកវិធីព្យាបាលតាមបែបផ្សេងៗគ្នា ដែលក្នុងនោះរួមមានទាំងការប្រើប្រាស់ផលិតផលក...

ការពិតនៃកាហ្វេ ដែលអ្នកគួរស្វែងយល់

ដោយ: ដួងច័ន្ទ 10 PM, Saturday, 25 Nov, 2017

ជារៀងរាល់ថ្ងៃកំណើន នៃការទទួលទានកាហ្វេកាន់តែកើនឡើង ក្នុងស្រទាប់មនុស្សពីវ័យជំទង់ទៅវ័យចំណាស់។ អ្នកមិនធ្លាប់ញ៉ាំកាហ្វេប្រហែលជាគិតថា មនុស្សទាំងនោះញៀនកាហ...

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

Tomnerb.Com - YouTube Channel