ចូលចិត្តទំនើប

ការផ្សំអាហារចូលគ្នា បង្កើតគ្រោះថ្នាក់ដ៏ធំធេង ដល់សុខភាព ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 9 AM, Wednesday, 01 May, 2019

នៅក្នុងយុគសម័យឌីជីថលដល់អស្ចារ្យនេះ ពេលណាក៏យើងអាចរៀនបាន អំពីភាពខុសប្លែកនៃរបបអាហារ ដែលមានសុខភាពល្អ រួមទាំងអាហារដែលមិនមានសុខភាពល្អ ឬក៏អាហារដែលផ្តល់គ្រោះថ្នាក់ដល់សុខភាព ខណៈពេលដែលយើងបរិភោគពួកវារួមគ្នា។ ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងហើយអំពីព័ត៌មានខ្លះៗ ចំពោះការបន្សំអាហារមួយចំនួន ដែលអាចផ្តល់គ្រោះថ្នាក់ ដល់សុខភាពរាងកាយរបស់មនុស្សបាន រួមមាន៖ បង្កឱ្យមានជម្ងឺទឹកនោមផ្អែម ជម្ងឺមហារីក ឬជម្ងឺសន្លាក់…ជាដើម។ ខាងក្រោមនេះគឺជាអាហារមួយចំនួន នៅពេលអ្នកបរិភោគរួមគ្នា វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នក៖
1. បរិភោគអាហារ ជាមួយនឹងទឹកត្រជាក់
តាមរយៈទ្រឹស្តី បាននិយាយថាការផឹកទឹកត្រជាក់ មុនពេលញុំាអាហរ ឬ ក្រោយពេលញុំាអាហារ គឺនឹងអាចធ្វើឱ្យអាហារនេះទៅជាកករឹង ក្តាំង នៅក្នុងក្រពះរបស់អ្នក។ ជាពិសេសអាហារ ដែលមានសារធាតុខ្លាញ់ នៅពេលវាប៉ះទៅនឹង ស៊ីតុណ្ហភាពត្រជាក់ វានឹងកកនៅក្នុងក្រពះ អាចបណ្តាលឱ្យមានជម្ងឺក្រពះ ឬ ជម្ងឺធាត់…។

2. បរិភោគត្រសក់ ជាមួយនឹងប៉េងប៉ោះ

តារយៈការស្រាវជ្រាវបានឱ្យដឹងថា ត្រសក់ និងប៉េងប៉ោះ មានពេលវេលារំលាយខុសៗគ្នានៅក្នុងក្រពះ ដូច្នេះពេលអ្នកញុំាពួកវារួមគ្នា គឺអាចធ្វើឱ្យអ្នកមានអារម្មណ៍ចង់ក្អួត…ជាដើម។ ម្យ៉ាងទៀត ត្រសក់មានអង់ស៊ីមម្យ៉ាង ដែលអាចបំផ្លាញវីតាមីន Cដែលនៅក្នុងប៉េងប៉ោះថែមទៀត។

3. ផឹកស្រាបៀរ ជាមួយនឹងសណ្តែកដី

ភាគច្រើនសណ្តែកដី ដែលយកមកក្លែមជាមួយនឹងស្រាបៀរនៅក្នុងក្លឹប ឬបារ គេតែងធ្វើឱ្យមានរសជាតិប្រៃខ្លាំង ដើម្បីធ្វើឱ្យអ្នកស្រេកទឹកខ្លាំង នោះនឹងធ្វើឱ្យអ្នកចង់ផឹកស្រាបៀរកាន់តែច្រើនឡើង។ ដូច្នេះប្រសិនបើអ្នកនៅតែផឹកស្រាបៀរ ក្លែមជាមួយនឹងសណ្តែកដីទៀត វានឹងធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់ជាតិទឹកច្រើន ហើយក៏បង្កជាជម្ងឺខ្វះជាតិទឹកធ្ងន់ធ្ងរ។

4. ញុំាសាច់ ជាមួយនឹង Pasta

នៅក្នុងសាច់មានសារធាតុ ប្រូតេអ៊ីន ចំណែកឯ Pasta មានសារធាតុកាបូអ៊ីដ្រាត ហើយសារធាតុទាំងពីរនេះ មានការរំលាយខុសៗគ្នា ហើយប្រព័ន្ធរំលាយអាហាររបស់អ្នក ក៏មិនអាចដោះស្រាយពួកវាបានដែរ។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាក្រពះ នៅពេលអ្នកញុំាសាច់ ជាមួយនឹង Pasta នឹងធ្វើឱ្យជម្ងឺក្រពះរបស់អ្នក នឹងអាចវិវត្តន៍ទៅជាកាន់តែធ្ងន់ធ្ងរឡើងៗ។

5. ញុំាផ្លែឈើ រួមជាមួយ ឬក្រោយ ពេលញុំាអាហាររួច

ត្រង់ចំណុចនេះ មានអ្នកខ្លះយល់ស្រប និងមានអ្នកខ្លះទៀតបដិសេធ ដោយសារតាមរយៈទ្រឹស្តី ការបរិភោគផ្លែឈើរួមជាមួយ ឬ ក្រោយពេលញុំាអាហាររួច អាចជួយសម្រួលដល់ការរំលាយអាហារ ប៉ុន្តែក៏មានផ្លែឈើមួយចំនួន ដែលអ្នកមិនគួរញុំារួមជាមួយ ឬ ក្រោយពេលបរិភោគអាហាររួចផងដែរ ព្រោះថាផ្លែឈើខ្លះមានជាតិស្ករខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នកទៅវិញ ដូច្នេះអ្នកគួរតែពិចារណា ជ្រើសរើសផ្លែឈើដ៏ត្រឹមត្រូវ សម្រាប់ញុំារួមជាមួយនឹងអាហារ ផ្សេងៗ។

6. ទឹកដោះគោ ជាមួយនឹងផ្លែក្រូចឆ្មា
នៅពេលដែលជាតិអាស៊ីតនៅក្នុងផ្លែក្រូចឆ្មារ បន្ថែមជាមួយនឹងទឹកដោះគោ វានឹងក្លាយជាសារធាតុម្យ៉ាង ដែលបណ្តាលឱ្យអ្នកឈឺពោះ ហើមពោះ និងរាគ…ជាដើម។ ប៉ុន្តែប្រសិនបើអ្នកចង់ញុំាទឹកដោះគោ ដែលមានរសជាតិជូរ អ្នកគួរសាកល្បងប្តូរទៅញុំាទឹកដោះគោយ៉ាអួរវិញ ទើបជាការប្រសើរ។

7. បរិភោគ Hot dog ជាមួយនឹង ដំឡូងបារាំងបំពង

Hot dog គឺជាសាច់កែច្នៃ ដែលសម្បូរទៅដោយសារជាតិ ដែលបង្កជម្ងឺមហារីក និងមានជាតិសូដ្យូមខ្ពស់ ហើយក៏បង្កឱ្យមានការកើនឡើងនូវជាតិស្ករខ្ពស់នៅក្នុងឈាម។ ខណៈដែលដំឡូងបារាំងបំពងក្តៅៗ មានសារធាតុ Carcinogen Acrylamide រួមផ្សំនឹងការចម្អិនដោយប្រេងឆាមិនត្រឹមត្រូវថែមទៀត គឺនឹងធ្វើឱ្យស្ទះសរសៃឈាមអាក់ទែររបស់អ្នក ម្យ៉ាងទៀត សារជាតិអំបិលច្រើន នៅក្នុងដំឡូងបារាំងបំពង ក៏កាន់តែផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាពមនុស្សផងដែរ។

ធម្មតា ការញុំាអាហារដែលគ្មានសុខភាព ជាទៀងទាត់រួមគ្នា ដូចជាអាហារនៅក្នុងភោជនីយដ្ឋាន ឬ នៅតាមហាងលក់អាហារចិញ្ចើមផ្លូវ…ជាដើម គឺសុទ្ធតែជាអាហារ ដែលធ្វើឱ្យយើងមានជម្ងឺមហារីក ជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូង… ហើយដំណាក់កាលដំបូង អ្នកនឹងមានរោគសញ្ញាដូចជា៖ ឈឺពោះ រាគ ទល់លាមក ឬឈឺក្រពះ ចុករោយសាច់ដុំ និងមានអារម្មណ៍ឆាប់ខឹង ឬក្រៀមក្រំ…ជាដើម។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះ នៃការបញ្ចុះសម្ពាធឈាម ប្រហែលជាមាននៅក្នុងប្រអប់សាររបស់អ្នក

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 26 Apr, 2017

អ្នកស្រាវជ្រាវបានបើកសោរ ថាមពលនៃប្រព័ន្ធអ៊ីនធឺណេត ដើម្បីកាត់បន្ថយសម្ពាធឈាមខ្ពស់ ដែលប្រឈមនឹងគ្រោះថ្នាក់របស់មនុស្សពេញវ័យ។ ជារួម អ្នកចូលរួមក្នុងការសិក្...

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជា...

អាហារ 5 យ៉ាង ដែលមានរសជាតិឆ្ងាញ់ នឹងអាចជួយសម្រកទម្ងន់បានថែមទៀត!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

អាហារដែលមានរសជាតិឆ្ងាញ់ និងអាចជួយអ្នកសម្រកទម្ងន់បានទៀត? ស្តាប់ទៅគឺល្អខ្លាំងណាស់។ ការស្រកទម្ងន់ ឱ្យមកនៅត្រឹមគីឡូ ដែលយើងចង់បាន គឺជាការគណនាដ៏សាមញ្ញមួយ...

៦ចំណុច អំពីការតុបតែងខ្លួន ក្នុងការិយាល័យ សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

ការតុបតែងខ្លួនរបស់មនុស្សស្រី នៅក្នុងការិយាល័យការងារ តម្រូវជាសម្លៀកបំពាក់ផ្លូវការ ដែលបង្ហាញពីវិជ្ជាជីវៈ និងភាពថ្លៃថ្នូរ ជាជាងសម្លៀកបំពាក់ទាន់សម័យ។ ស...

Tomnerb.Com - YouTube Channel