ចូលចិត្តទំនើប

ភេសជ្ជៈធម្មជាតិទាំង 7 នេះ មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ក្នុងការសម្អាតថ្លើម

ដោយ: ភារុន 9 AM, Thursday, 21 Mar, 2019

ថ្លើម គឺជាអវយវៈខាងក្នុង ដ៏ធំបំផុតរបស់មនុស្ស ហើយថ្លើម ក៏ជាអ្នកធ្វើការគ្រប់ពេល ដើម្បីទ្រទ្រង់ជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗផងដែរ។ ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែចេះថែរក្សាថ្លើម ឱ្យនៅតែមានសុខភាពល្អជានិច្ច។ ដើម្បីជាជំនួយដល់ការថែរក្សាសុខភាពថ្លើម ទំនើប សូមណែនាំភេសជ្ជៈធម្មជាតិចំនួន 7 ដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យ ក្នុងការសម្អាតថ្លើម ៖
1. ភេសជ្ជៈធ្វើពី ការ៉ុត
ការ៉ុត មានវីតាមីន A ខ្ពស់ ដែលវាត្រូវបានគេបង្ហាញថា អាចការពារពីជម្ងឺ ថ្លើម។ ជាពិសេស ការ៉ុតសម្បូរទៅដោយសារធាតុ Flavonoids និង Beta-Carotenes ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អបំផុត។ លើសពីនេះការ៉ុត គឺល្អសម្រាប់គ្រប់ផ្នែកនៃរាងកាយរបស់មនុស្ស ដូច្នេះអ្នកគួររីករាយជាមួយនឹង ការទទួលទានទឹកការ៉ុត ជារៀងរាល់ថ្ងៃ។

2. ភេសជ្ជៈធ្វើពី ស្លឹកបន្លែបៃតង

ភេសជ្ជៈនេះ ពិតជាផ្តល់សុខភាពដ៏ល្អបំផុត សម្រាប់រាងកាយរបស់មនុស្ស។ ជាពិសេសវាជួយឱ្យរាងកាយរបស់អ្នក ងាយនឹងទទួលបានសារធាតុចិញ្ចឹមភ្លាមៗ ដោយសារអ្នកមិនពិបាកអ្វីទេ ក្នុងការរំលាយស្លឹកបន្លែបៃតងនេះ។ លើសពីនេះ ភេសជ្ជៈបន្លែបៃតង ក៏បានជួយរំញោចថ្លើម និងជួយសម្អាតថ្លើមដ៏ល្អបំផុតផងដែរ។ សូមបញ្ជាក់ ប្រសិនបើអ្នកពិបាកទទួលទានភេសជ្ជៈនេះ អ្នកអាចបន្ថែមស្ករបន្តិចបន្តួចក៏បាន។

3. តែបៃតង

ប្រសិនបើអ្នកកំពុងស្វែងរកភេសជ្ជៈធម្មជាតិ សម្រាប់ជួយសម្អាតថ្លើម នោះសូមកុំមើលរំលងតែបៃតងឱ្យសោះ។ ពីព្រោះតែបៃតង គឺពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចដកនូវរ៉ាឌីកាល់សេរីមិនល្អចេញ ពីផ្នែកខាងក្នុងនៃរាងកាយរបស់មនុស្ស ជាពិសេសគឺនៅក្នុងថ្លើមតែម្តង។

4. តែ រមៀត

រមៀត គឺជាគ្រឿងទេសមួយ ដែលសម្បូរណាស់នៅក្នុងម្ហូបខ្មែរយើង។ ហើយវាក៏ជាគ្រឿងទេសដ៏មានឥទ្ធិពលបំផុត ដើម្បីទ្រទ្រង់ថ្លើម ឱ្យមានសុខភាពល្អ។ អ្នកអាចធ្វើ តែរមៀត ទៅតាមជំហាន៖ ដំបូងដាំទឹកឱ្យពុះ ដាក់ម៉្សៅរមៀតមួយស្លាបព្រាចូល ហើយរង់ចាំប្រហែល 10នាទី បន្ទាប់មកបន្ថែមទឹកក្រូចឆ្មារបន្តិច និងរោយម្រេចខ្មៅបន្តិច ជាការស្រេច។

5. ភេសជ្ជៈធ្វើពី ផ្លែក្រូចថ្លុង

វីតាមីន C និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម នៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុដ៏ល្អបំផុត សម្រាប់ការសម្អាតថ្លើម។ ប្រសិនបើធ្វើអ្នកចម្រាញ់ពីផ្លែក្រូចថ្លុងស្រស់ៗ ដើម្បីធ្វើជាភេសជ្ជៈ សម្រាប់ទទួលទានជារៀងរាល់ថ្ងៃ គឺកាន់តែល្អប្រសើរ។

6. ភេសជ្ជៈធ្វើពី មើម Beet

មើម Beet ទំនងជាបន្លែ ដែលអ្នកមិនចូលចិត្តនោះទេ ប៉ុន្តែអ្នកគួរទទួលទានវា ដើម្បីទទួលបានសុខភាពរាងកាយល្អ ជាពិសេស ជាមួយនឹងការសម្អាតថ្លើមដ៏ល្អបំផុត ដោយសារតែមើម Beet អាចបង្កើនបរិមាណអុកស៊ីសែននៅក្នុងឈាម និងជួយជំរុញដល់ការផលិតប្រូតេអ៊ីន ព្រមទាំងជួយដល់សកម្មភាពអង់ហ្ស៊ីមថែមទៀត។ លើសពីនេះមើមនេះ ក៏សម្បូរទៅដោយជាតិសរសៃ និងវីតាមីន C ផងដែរ។

7. ភេសជ្ជៈធ្វើពី បន្លែ ផ្លែឈើ ដែលសម្បូរជាតិសរសៃ
បន្លែ ផ្លែឈើ ដែលសម្បូរជាតិសរសៃ គឺជួយដកជាតិពុល ចេញពីថ្លើមដ៏មានប្រសិទ្ធភាព ព្រមទាំងជួយបង្កើនចលនាពោះវៀន ឱ្យដំណើរការបានល្អថែមទៀត។

• សេចក្តីបន្ថែម៖
បន្ថែមពីលើភេសជ្ជៈធម្មជាតិទាំង 7 នេះ ក៏នៅមានមធ្យោបាយផ្សេងៗទៀតជាច្រើន ដែលជួយទ្រទ្រង់ថ្លើមរបស់អ្នក នោះគឺការកំណត់កម្រិតជាតិអាល់កុល និងកុំប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ដែលប៉ះពាល់ដល់ថ្លើម រួមនឹងកុំប្រើប្រាស់ថ្នាំញៀន ដែលនាំឱ្យមានការរលាកថ្លើម…ជាដើម ទោះបីជាទទួលទានភេសជ្ជៈធម្មជាតិទាំង 7 នេះក្តី ក៏វានៅតែមិនអាចសម្អាតថ្លើមរបស់អ្នកបានដែរ ប្រសិនបើអ្នកនៅតែមិនបញ្ឈប់ទម្លាប់ ដែលបានរៀបរាប់ខាងមុខនេះ។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើរាងកាយអ្នក ខ្វះវីតាមីនអ្វីខ្លះ?

ដោយ: ស៊ីវងីម 11 PM, Friday, 05 Jun, 2015

ថ្ងៃមុន ទំនើប បាននាំយកអត្ថបទ ដែលទាក់ទងនឹងប្រភេទវីតាមីននានា និងមូលហេតុដែលរាងកាយខ្វះវីតាមីនជាដើម ចែករំលែកដល់មិត្តអ្នកអាន។ ថ្ងៃនេះ យើងមកអានពីការផ្តល់ស...

3 វិធីងាយៗ ក្នុងការសង្កេតសញ្ញារោគចង្រៃដោយខ្លួនឯង

ដោយ: រីកា 1 PM, Tuesday, 10 May, 2016

ដោយ​ស្ថានភាព​បច្ចុប្បន្ន​ត្រូវ​ប្រឈម​ជាមួយ​ខ្យល់អាកាស​ពុល ដែល​ចាំតែ​ធ្វើបាប​សុខភាព​ទាំង​រាងកាយ និង​ផ្លូវចិត្ត រហូត​នាំទៅរក​សភាព​រាងកាយ​ដែល​ធ្លាក់ចុ...

អាហារ ដែលពុំចាំបាច់ ដាក់ក្នុងទូរទឹកកក

ដោយ: ដួងច័ន្ទ 7 PM, Friday, 22 Dec, 2017

ក្នុងអំឡុងពេលឈប់សម្រាក ឬពេលបុណ្យទាន ទូរទឹកកករបស់អ្នកតែងតែពេញទៅដោយអាហារមែនទេ? ទំនើប ទើបនឹងរកឃើញអត្ថបទថ្មីមួយដែលបង្ហាញថា អាហារមួយចំនួនពុំចាំបាច់ដាក់ន...

សុខភាពផ្លូវចិត្ត ពេលមានរដូវ

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេល...

Tomnerb.Com - YouTube Channel