ចូលចិត្តទំនើប

តោះ! មកដឹង ការផ្លាស់ប្តូរខ្លាំងទាំង 7 ដែលកើតឡើងនៅក្នុងខ្លួនប្រាណរបស់អ្នក នៅពេលញុំាច្រើនពេក

ដោយ: ភារុន 8 AM, Wednesday, 03 Jul, 2019

ទោះបីជា មានមនុស្សភាគច្រើន មិនបានដឹងអំពីការផ្លាស់ប្តូរទាំងនេះក្តី ប៉ុន្តែការញុំាអាហារច្រើន គឺជាបញ្ហានៃការញុំាអាហារទូទៅបំផុតចំពោះមនុស្សពេញវ័យឡើយ។ ហើយវាក៏អាចមាន ផលវិបាកដល់សុខភាពផ្លូវចិត្ត និងសង្គមផងដែរ។ ដើម្បីជៀងវាងខ្លួនឯង ពីការញុំាហួសប្រមាណ គេហទំព័រ ទំនើប ចង់ណែនាំអំពីផលវិបាក នៃការញុំាអាហារឆ្អែតពេក ជូនប្រិយមិត្តអ្នកអាន ឱ្យបានដឹង។ តោះ! កុំឱ្យខាតពេលយូរ មកតាមដានជាមួយនឹង យើងនៅក្នុងអត្ថបទខាងក្រោមនេះ៖
1. ឈឺក្រពះ
អាហារ ដែលអ្នកញុំា គួរតែផ្តល់ថាមពល សម្រាប់កាកសំណល់ក៏ត្រូវបានបញ្ចេញមកកខាងក្រៅ ជារៀងរាល់ថ្ងៃ។ ដំណើរការទាំងនេះ ត្រូវបានគេហៅថា «ដំណើរការរំលាយអាហារ»។ ដូច្នេះ នៅពេលដែលអ្នកញុំាអាហារហួសប្រមាណ រាងកាយរបស់អ្នក ក៏ត្រូវធ្វើការហួសប្រមាណផងដែរ។ នេះគឺនឹងធ្វើឱ្យចលនានៃពោះវៀន មាមាញឹកពេក ក៏បណ្តាលឱ្យអ្នករាគរូស។ ដូចគ្នាផងដែរ ក្រពះរបស់អ្នកក៏នឹងមមាញឹក ដែលអាចបណ្តាលឱ្យអ្នកឈឺក្រពះ ហេតុនេះហើយ ការញុំាយឺតៗ ទំពារមួយៗ គឺជាគន្លឹះ ដើម្បីជៀសវាងស្ថានភាពបែបនេះ ប៉ុន្តែ ការញុំាអាហារមិនហួសកម្រិត គឺជាដំណោះស្រាយដ៏ល្អបំផុត។

2. រាងកាយរបស់អ្នក នឹងមានអារម្មណ៍ថា ដូចជាស្ថិតនៅក្នុងរដូវក្តៅ ដ៏សែនក្តៅហែង
ប្រសិនបើ អ្នកញុំាអាហារច្រើនជាងអ្វី ដែលអ្នកធ្លាប់ញុំាធម្មតា នោះធ្វើឱ្យការរំលាយអាហារ នៅក្នុងរាងកាយរបស់អ្នក នឹងថមថយកម្លាំង ដោយសារតែ ការខិតខំប្រឹងប្រែងហួសកម្រិត។ សូម្បីចង្វាក់បេះដូងរបស់អ្នក ក៏នឹងដើរលឿនជាងធម្មតា ដូចគ្នានឹងស្ថានភាពនៅក្នុងបន្ទប់សូណាផងដែរ។

3. ឧស្ម័នជាច្រើន នឹងត្រូវបានបង្កើតនៅក្នុងក្រពះ
ដំណាលគ្នា នឹងការញុំាអាហារ អ្នកក៏ត្រូវលេបខ្យល់បន្តិចបន្តួចចូលផងដែរ ដូច្នេះ នៅពេលអ្នកញុំាអាហារកាន់តែច្រើន ខ្យល់នឹងចូលទៅក្នុងខ្លួនអ្នកកាន់តែច្រើនផងដែរ។ ដូចគ្នា ខណៈពេលអ្នកផឹកភេសជ្ជៈ កាបូណាត នៅពេលអ្នកញុំាអាហារ ខ្យល់ក៏នឹងត្រូវកើនឡើង។ នេះ នឹងនាំឱ្យក្រពះរបស់អ្នក ពោរពេញទៅដោយឧស្ម័ន ខណៈពេលអាហារត្រូវបានរំលាយ។ ហើយឧស្ម័នទាំងនេះ នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួន នៅពេលឧស័្មនកំពុងស្វែងរកផ្លូវចេញពីរាងកាយរបស់អ្នក។

4. អ្នកមានអារម្មណ៍មិនស្រួល…
អ្នកតែងមានជំនឿថាពេលញុំាឆ្អែត នឹងធ្វើឱ្យងងុយគេង ប៉ុន្តែ ជាការពិត ប្រសិនបើញុំាឆ្អែតពេក នឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល និងមិនអាចគេងលក់ស្រួលទៅវិញ។

5. វិលមុខ…
ខណៈពេល ដែលអ្នកមានការលំបាកក្នុងការគេងលក់ ក្រោយញុំាអាហារច្រើនពេក នោះវានឹងធ្វើឱ្យអ្នកវិលមុខ នេះដោយសារតែ ល្បឿននៃការរំលាយអាហារលឿនពេក ស្របពេលនឹងចង្វាក់បេះដូងដើរលឿនផងដែរ។ ដូច្នេះ ដើម្បីមានអារម្មណ៍ល្អ អ្នកគួរផឹកទឹកឱ្យបានច្រើន និងសម្រាករហូតដល់អារម្មណ៍របស់អ្នកមានស្ថេរភាពឡើងវិញ។

6. អ្នកមានអារម្មណ៍ភិតភ័យ និងមិនអាចផ្តោតអារម្មណ៍បានល្អ
ការញុំាអាហារច្រើនពេក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬ ឆាប់ខឹង និងមានការលំបាកក្នុងការផ្តោតអារម្មណ៍ ទៅលើកិច្ចការអ្វីមួយនៅក្នុងដៃ ដោយសារតែ ការញុំាអាហារច្រើនពេក រាងកាយរបស់មនុស្សនឹងបញ្ចេញអ័រម៉ូនអាំងស៊ុយលីន ដើម្បីរក្សាជាតិស្ករដែលលើស និងដើម្បីប្រើប្រាស់ខណៈពេល ដែលជាតិស្ករនៅក្នុងឈាមរបស់អ្នកមានកម្រិតទាប ឬក៏ អ្នកត្រូវការថាមពល អំឡុងពេលហាត់ប្រាណ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអារម្មណ៍របស់អ្នកមិនមានស្ថេរភាព ម្តងភិតភ័យ ម្តងខឹង ហើយចាប់កាន់របស់នេះ របស់នោះ មិនជាប់…ជាដើម។

7. អ្នកភ្លាមៗ អភិវឌ្ឍន៍ទៅជាមានក្បាលពោះធំ
ការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់បំផុត នោះគឺអ្នកអាចវិវត្តន៍ទៅជាមានក្បាលពោះធំបន្តិចម្តងៗ រហូតក្លាយជាក្បាលពោះធំដូចទៅនឹងរូបភាពខាងក្រោមនេះ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

សំខាន់! ៩ ចំណុចបន្ថយជាតិស្ករ ក្នុងខ្លួន

ដោយ: ចរិយា 3 PM, Saturday, 17 Dec, 2016

ពាក្យចាស់ពោលថា៖ «ក្មេងសន្សំប្រាក់ ចាស់សន្សំជំងឺ» តែឥឡូវ «ចាស់សន្សំជំងឺ ក្មេងក៏សន្សំជំងឺដែរ»។ ជំងឺជាច្រើនបានកើតឡើង មិនថាលើក្មេង ឬចាស់។ ជំងឺប្រជាប្រិ...

គ្រូពេទ្រធ្មេញដ៏ជំនាញ បានណែនាំវិធីសាស្រ្ត 10 យ៉ាងដ៏សាមញ្ញ ដើម្បីការពារកុំឱ្យមានធ្មេញពុក

ដោយ: ភារុន 8 AM, Monday, 18 Mar, 2019

ធម្មជាតិបង្កើតមនុស្សមក មានត្រឹមតែធ្មេញ ពីរជួរប៉ុណ្ណោះ ដូច្នេះយើងម្នាក់ៗត្រូវចេះថែរក្សាពួកវាឱ្យបានល្អ ប្រសិនបើយើងមិនចង់បាត់បង់ពួកវា។ គ្រូពេទ្រធ្មេញដ...

ស្ករកែច្នៃដ៏ពេញនិយមបំផុត សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម គឺអាចបំពុលទៅដល់បាក់តេរីពោះវៀន ឬ (អតិសុខុមប្រាណ) របស់មនុស្ស!

ដោយ: ភារុន 9 AM, Tuesday, 25 Jun, 2019

តាមរយះការសិក្សាមួយបានរកឃើញថា មានផលប៉ះពាល់ និងគ្រោះថ្នាក់ចំពោះបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់មនុស្ស ដែលបណ្តាលមកពី ស្ករកែច្នៃសម្រាប់អ្នកជម្ងឺទឹកន...

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នករក្សាស្មាតហ្វូន នៅក្បែរខ្លួនរបស់អ្នកជានិច្ច?

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

បច្ចុប្បន្ននេះ គឺកម្រដែលមនុស្សមិនមានស្មាតហ្វូនប្រើណាស់ ដូច្នេះស្មាតហ្វូនគឺមានប្រជាប្រិយភាពខ្លាំង ដោយសារតែវា ត្រូវបានបំពាក់ ជាមួយនឹងកម្មវិធីព័ត៌មានដ...

Tomnerb.Com - YouTube Channel