ចូលចិត្តទំនើប

ជៀសបានក៏ល្អ! បញ្ឈប់ទម្លាប់អាក្រក់ទាំង 7 នេះនឹងជួយឱ្យខួរក្បាលមានសុខភាពល្អ

ដោយ: ភារុន 8 AM, Saturday, 26 Jan, 2019

ខួរក្បាលរបស់មនុស្សគឺសំខាន់ណាស់ ព្រោះខួរក្បាលជាអ្នកគ្រប់គ្រងលើមុខងារទាំងអស់នៃរាងកាយ។ ជាពិសេសគឺទទួលខុសត្រូវលើចង្វាក់បេះដូង ចលនាដកដង្ហើម និងការគិតពិចារណាទៅលើអ្វីមួយជាដើម។ នៅពេលដែលមនុស្សយើងចាស់ ខួរក្បាលក៏មានការប្រែប្រួលទៅតាមអាយុកាលរបស់យើងដូចជា៖ ធ្វើឱ្យយើងពិបាកក្នុងការបញ្ជាសរីរាង្គ លើសពីនេះក៏ធ្វើឱ្យយើងវង្វេងវង្វាន់ ភ្លេចភ្លាំង និងមិនចងចាំអ្វីៗបានល្អដូចមុន។ បើទោះជាយ៉ាងនេះក្តី បើសិនជាយើងបានយកចិត្តទុកដាក់ថែរក្សាឱ្យបានល្អ ខួរក្បាលអាចនៅតែមានសុខភាពល្អ ថ្វីបើវាត្រូវចុះខ្សោយដោយខានមិនបានទៅតាមអាយុកាលក្តី។ ប៉ុន្តែបើយើងមានការធ្វេសប្រហែស ប្រព្រឹត្តនូវទម្លាប់អាក្រក់មួយចំនួនដោយមិនដឹងខ្លួន ខួរក្បាលរបស់យើងអាចនឹងខូចខាតមុនវ័យផងដែរ។ ដូច្នេះខាងក្រោមជាទម្លាប់អាក្រក់ទាំង 7 ដែលអ្នកគួរឈប់ធ្វើចាប់ពីថ្ងៃនេះតទៅ៖
1. មិនញុំាអាហារពេលព្រឹក
អាហារពេលព្រឹកគឺជាអាហារចាំបាច់ខ្លាំងណាស់ក្នុងរយៈពេញមួយថ្ងៃរបស់មនុស្សម្នាក់ៗ។ ការរំលងការញុំាអាហារពេលព្រឹក អាចធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមមានការថយចុះ ដោយសារខួរក្បាលរបស់យើងប្រើប្រាស់ច្រើនជាងអវយវៈដទៃទៀត ដូច្នេះវាត្រូវចំណាយរហូតដល់ 20% នៃជាតិស្ករគ្លុយកូស ដែលមាននៅក្នុងរាងកាយ នៅពេលយើងបរិភោគអាហារពេលព្រឹក។

2. គេងមិនគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យកោសិកាសរសៃប្រសាទរបស់យើងដំណើរការមិនបានត្រឹមត្រូវ។ លើសពីនេះវាក៏ធ្វើឱ្យស្មារតី និងអារម្មណ៍របស់យើងមានភាពច្របូកច្របល់ ដែលនេះជាសញ្ញានៃផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ខួរក្បាល។ ដូច្នេះសូមព្យាយាមគេងឱ្យបានគ្រប់គ្រាន់ក្នុងថ្ងៃនេះ ជាជាងរង់ចាំគេងសងនៅថ្ងៃស្អែក។

3. ញុំាអាហារច្រើនជ្រុលពេក
ការស្រាវជ្រាវមួយបានបង្ហាញថាអ្នកធាត់ តែងឆាប់កើតមានជម្ងឺវង្វេង ដោយអ្នកស្រាវជ្រាវសង្ស័យថាការធាត់ ដោយសារតែការញុំាអាហារមិនត្រឹមត្រូវ និងមិនមែនជាអាហារូបត្ថម្ភ ហើយអាហារទាំងនេះនឹងធ្វើឱ្យខួរក្បាលស្រេកឃ្លាននូវអាហារូបត្ថម្ភដែលយើងមិនបានទទួលពីរបបអាហារប្រចាំថ្ងៃ។

4. ជក់បារី
មានការស្រាវជ្រាវជាច្រើនបានសិក្សាទៅលើផលប៉ះពាល់នៃការជក់បារីទៅលើសុខភាពរបស់មនុស្ស។ យើងមិនមានការភ្ញាក់ផ្អើលទេ ដែលការជក់បារីធ្វើឱ្យមានគ្រោះថ្នាក់ដល់ខួរក្បាលមនុស្ស ពីព្រោះសារធាតុនៅក្នុងបារី វាទៅបំផ្លាញភ្នាសកោសិកា និងលទ្ធភាពរស់រាន្តមានជីវិតនៃសរសៃប្រសាទនៅក្នុងតំបន់ខួរក្បាល និងធ្វើឱ្យស្រទាប់ Cortex (សាច់ខួរ) ដែលមានមុខងារខាងផលិតភាសា ការចងចាំ និងការយល់ដឹង ដំណើរការមិនប្រក្រតី។

5. មិនសូវទទួលទានទឹក
រាងកាយមនុស្សទាំងមូលត្រូវបានបង្កើតឡើងដោយជាតិទឹករហូតដល់ 70% ។ ដូច្នេះទឹកគឺមានសារសំខាន់ខ្លាំងណាស់ចំពោះសរីរាង្គទាំងអស់រួមទាំងខួរក្បាលផងដែរ។ នៅក្នុងការសិក្សាមួយបានរកឃើញថា ការខ្វះជាតិទឹកផ្តល់ផលប៉ះពាល់ដល់ប្រព័ន្ធបញ្ជារបស់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ។

6. ការញុំាអាហារមានជាតិស្ករច្រើនជ្រុលពេក
ថ្វីត្បិតតែរាងកាយរបស់យើងត្រូវការជាតិស្ករ ដើម្បីផ្តល់ថាមពលដល់សរីរាង្គរបស់យើងក្តី ប៉ុន្តែប្រសិនបើរបបអាហាររបស់យើងមានជាតិស្ករច្រើនជ្រុលពេក ក៏បង្កជាគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ជាពិសេសគឺខួរក្បាល ពីព្រោះជាតិស្ករច្រើនអាចធ្វើឱ្យរលាករុំារ៉ៃដល់កោសិកាខួរក្បាល។

7. ការមានស្ត្រេសខ្លាំង
អ្នកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Yale បានរកឃើញថា ព្រឹត្តិការណ៍ដែលធ្វើឱ្យកើតមានស្ត្រេស ដូចជាការលែងលះគ្នា មានជម្ងឺធ្ងន់ធ្ងរ ឬការស្លាប់របស់មនុស្សជាទីស្រលាញ់ជាដើម សុទ្ធតែជាមូលហេតុដែលបង្កឱ្យមានស្រ្តេសខ្លាំង ដូច្នេះវាក៏ធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ខួរក្បាល ដោយអាចធ្វើឱ្យខួរក្បាលរួមស្វិតបាន។ អ្នកសិក្សាក៏បន្ថែមថា Matière grise របស់ខួរក្បាលថយចុះ ធ្វើឱ្យបាត់បង់សមត្ថភាពក្នុងការប្រឈមជាមួយបញ្ហា និងជួនកាលទៅជាមានអាកប្បកិរិយាបំផ្លិចបំផ្លាញខ្លួនឯងទៅវិញ ដូចជាទៅជាមានជម្ងឺធ្លាក់ទឹកចិត្ត ជម្ងឺថប់បារម្ភ ឬអាចឈានដល់ជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរផ្សេងទៀតក៏មាន។

សម្រាប់ព័ត៌មាននេះយើងសង្ឈឹមថា នឹងមិនធ្វើឱ្យប្រិយមិត្តអ្នកអានមានការភ័យខ្លាចនោះទេ។ ការឱ្យតម្លៃខ្ពស់ទៅលើសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក នឹងជួយអ្នកអាចបញ្ឈប់ទម្លាប់អាក្រក់ទាំងអស់នេះបាន។

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តើធ្វើម៉េចដឹងថា រាងកាយអ្នកខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

តើអ្នកធ្លាប់ឆ្ងល់ឬអត់ថាហេតុអ្វីអ្នកតែងតែមានអារម្មណ៍នឿយហត់ គ្មានកម្លាំងកំហែង ស្បែកមិនស្រស់ថ្លា…ទាំងអ្នកបានញ៉ាំអាហារឆ្ងាញ់ៗល្អៗ? នេះប្រហែលជាមកព...

អាហារ 5 យ៉ាងដែលអ្នកគួរបរិភោគជាប្រចាំ ដើម្បីទទួលបានសុខភាពល្អ

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

បើយោងតាមអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភរបស់សកលវិទ្យាល័យ Harvard ដែលមានឈ្មោះថា Teresa Fung ដែលគាត់បាននិយាយថាគ្រាន់តែអ្នកបន្ថែមអាហារ 5 យ៉ាងជាមួយនឹងអាហារ...

អត្ថប្រយោជន៍ដ៏អសា្ចរ្យទាំង 10 ពីមើមការ៉ុត ដែលអ្នកមិនធ្លាប់បានដឹង

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

ការ៉ុត ជាបន្លែមួយប្រភេទដែលពេញនិយម និងសម្បូរណាស់ដែរ ក្នុងប្រទេសកម្ពុជាយើង។ ហើយវាតែងត្រូវបានគេ យកមកចម្អិនជាស៊ុប ឬចម្អិនជាម្ហូបឆា និងបន្ថែមជាបន្លែឆៅ ន...

តោះ! មកស្គាល់ 7 រោគសញ្ញា ដែលអ្នកមានវ័យលើសពី 40 ឆ្នាំ មិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

ខណៈពេលដែលអ្នកមានវ័យកាន់តែចាស់ ការប្រឈមនឹងគ្រោះថ្នាក់នៃជម្ងឺមហារីក ក៏កាន់តែខ្ពស់ឡើង ជាពិសេសមនុស្សដែលឈានដល់វ័យលើសពី 40 ឆ្នាំឡើងទៅតែម្តង។ ការពិនិត្យសុ...

Tomnerb.Com - YouTube Channel