ចូលចិត្តទំនើប

តោះ! មកស្វែងយល់ កំហុសទាំង 7 មុនពេលចូលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់បាន

ដោយ: ចរិយា 8 AM, Wednesday, 07 Aug, 2019

ការមើលឃើញគីឡូនៅលើជញ្ជីង មិនត្រឹមតែនាំឱ្យមានការខកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ យោងទៅតាមការសិក្សាស្រាវជ្រាវ ការលើសទម្ងន់បង្កើនហានីភ័យនៃការស្លាប់មុនអាយុ។ ទោះបីជាយ៉ាងណាក៏ដោយ ចម្លើយចំពោះការឡើងទម្ងន់ ភ្លាមៗអាចត្រូវបានរកឃើញនៅក្នុងទម្លាប់នៅពេលល្ងាចរបស់មនុស្ស។ ប្រសិនបើអ្នកដឹងអំពីហេតុផល ដែលនៅពីក្រោយការឡើងទម្ងន់នេះ ដូច្នេះប្រហែលជាមានការប្រុងប្រយ័ត្នខ្ពស់ និងជ្រើសរើសរបៀបរស់នៅ ដែលមានសុខភាពល្អជាងមុន។ តោះ! ថ្ងៃនេះមកស្វែងយល់កំហុសទាំង 7 ពេលចូលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់៖
1. ញុំាអាហារសម្រន់ នៅពេលយប់ជ្រៅ
អ្នកប្រាកដជាដឹងពីច្បាប់នៃការញុំាអាហារក្រោយពីម៉ោង 6ល្ងាចហើយ ប៉ុន្តែអ្នកនៅតែមិនអាចបញ្ឈប់ ពីការញុំាអាហារពេលល្ងាច ឬ អាហារពេលយប់កណ្តាលអាធ្រាត្រ បើទោះបីជាអ្នកបានសិក្សា ហើយក៏ដឹងថាការញុំាអាហារនៅពេលយប់ គឺពិតជាធ្វើឱ្យអ្នកឡើងទម្ងន់ក៏ដោយ។ មូលហេតុដែលការញុំានៅពេលយប់ ធ្វើឱ្យឡើងទម្ងន់ ពីព្រោះរាងកាយរបស់មនុស្សនឹងបង្កើនជាតិកូលេស្តេរ៉ូល កម្រិតអាំងស៊ុយលីន និងឥទ្ធិពលអវិជ្ជមានដល់អ្នកផលិតអ័រម៉ូននៅក្នុងសរីរាង្គរបស់មនុស្ស។ ដូច្នេះ សូមចងចាំថា ប្រសិនបើអ្នកទទួលជាតិកាឡូរីច្រើននៅពេលយប់ ការដុតបំផ្លាញជាតិកាឡូរីរបស់អ្នកមិនអាចធ្វើការបានល្អ ដែលជាហេតុធ្វើឱ្យអ្នកឡើងទម្ងន់។

2. ផឹកកាហ្វេ នៅពេលយប់ជ្រៅ
ការផឹកកាហ្វេនៅពេលយប់ជ្រៅ មិនត្រឹមតែប៉ះពាល់ដល់ដំណេករបស់អ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកឡើងទម្ងន់ផងដែរ។ យោងទៅតាមអ្នកវិទ្យាសាស្រ្តបានអះអាងថា ការទទួលយកអាស៊ីតក្លូរីន ដែលត្រូវបានរកឃើញនៅក្នុងកាហ្វេ គឺអាចធ្វើឱ្យមនុស្សឡើងទម្ងន់។

3. គេងមិនបានគ្រប់គ្រាន់
ចំនួនម៉ោងនៃការគេងគ្រប់គ្រាន់ គឺប្រហែលពី 7ម៉ោងទៅ8ម៉ោងក្នុងមួយយប់។ ប៉ុន្តែប្រសិនបើអ្នកគេងបានតិចជាងនេះ ជារៀងរាល់ថ្ងៃ នោះហើយជាពេល ដែលសុខភាពរបស់អ្នកចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ។ ម្យ៉ាងទៀត ការសិក្សាក៏បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់មានឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធរំលាយអាហាររបស់មនុស្ស។ លើសពីនេះ ការគេងមិនគ្រប់គ្រាន់នាំឱ្យរាងកាយអស់កម្លាំង ដូច្នេះហើយអ្នកនឹងមិនអាចហាត់ប្រាណបានឡើយ។

4. កង្វះការហាត់ប្រាណ
លំហាត់ប្រាណ និងសកម្មភាពរាងកាយប្រចាំថ្ងៃ ដើរតួយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់ ពីព្រោះវាជួយបង្កើនឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អប្រសើរ ថែមទាំងផ្តល់ថាមពលដល់រាងកាយ ក្នុងការដុតបំផ្លាញជាតិកាឡូរីលើសនៅក្នុងរាងកាយផងដែរ។


5. ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច មុនពេលចូលគេង
ការសិក្សាបានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច មុនពេលចូលគេង គឺអាចផ្សារភ្ជាប់ទៅនឹងការគេងមិនគ្រប់គ្រាន់ និងការឡើងទម្ងន់។ ពីព្រោះឧបករណ៍ទាំងនេះ អាចរំខានដល់ការផលិតមេឡានីន ដែលជាអ័រម៉ូន ទទួលខុសត្រូវទៅលើការគ្រប់គ្រងវដ្តនៃការគេង។

6. កំណត់ម៉ោងរោទិ៍ ក្រោកពីគេងយឺតពេក
ជឿ ឬ មិនជឿ! យោងទៅតាមអ្នកសិក្សាស្រាវជ្រាវបាននិយាយថា មនុស្សដែលប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹក នឹងធ្វើឱ្យរាងកាយរបស់មនុស្សមានសុខភាពល្អ ជាងប៉ះនឹងពន្លឺព្រះអាទិត្យនៅពេលក្រោយ។

7. បន្ទប់គេង ហ៊ុំព័ទ្ធដោយពណ៌មិនសមស្រប
ពណ៌ខៀវ លើកកម្ពស់ក្នុងការសម្រាកលំហែកាយ នឹងធ្វើឱ្យគេងលក់ស្រួល។ ហើយវាក៏ជាពណ៌ ដែលបំបាត់ចំណង់អាហារផងដែរ។ ទន្ទឹមនឹងនេះដែរ ពណ៌ក្រហម និងពណ៌ទឹកក្រូច ធ្វើឱ្យអារម្មណ៍របស់មនុស្ស ពោរពេញទៅដោយថាមពល នឹងធ្វើឱ្យឃ្លានថែមទៀត ដូច្នេះនៅក្នុងបន្ទប់គេង អ្នកមិនគួរលាបពណ៌ទាំងពីរនេះទេ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

រោគសញ្ញាព្រមានទាំង 6 ដែលបង្ហាញថា ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬ (Stroke) កំពុងតែកើតមាននៅលើខ្លួនអ្នក ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 17 May, 2019

ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬហៅថា Stroke គឺជាមូលហេតុនៃភាពពិការ ឈានមុខគេ នៅក្នុងសហរដ្ឋអារមេរិក ក៏ដូចជានៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ជារៀងរាល់...

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក នៅពេលអ្នកញុំាម្រេចខ្មៅ ជារៀងរាល់ថ្ងៃ?

ដោយ: ភារុន 9 AM, Tuesday, 02 Apr, 2019

ការបរិភោគអាហារប្រចាំថ្ងៃ គឺជារឿងសំខាន់មួយសម្រាប់សុខភាព ពីព្រោះបើកាលណាអ្នកញុំាអាហារបានត្រឹមត្រូវ វានឹងអាចជួយពង្រឹងដល់ការអភិវឌ្ឍន៍រាងកាយបានល្អប្រសើរឡ...

ទង្វើដែលកូនក្រមុំ គួរធ្វើឱ្យបានជាប់លាប់ ដើម្បីស្បែកផូរផង់

ដោយ: រីកា 10 PM, Monday, 21 Mar, 2016

មនុស្សគ្រប់គ្នាអ្នកណា ក៏ចង់ស្អាតដែរ ប៉ុន្តែការដែលចំណងជើងសង្កត់ធ្ងន់ ទៅលើកូនក្រមុំនោះ​ គឺ​ព្រោះ​តែវាជា​ថ្ងៃ​ដ៏​សំខាន់បំផុតនៅក្នុងជីវិត សម្រាប់ស្ត្រី...

អ្នកម្តាយ ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំង

ដោយ: វិរីយា៉ 10 PM, Tuesday, 29 Mar, 2016

តាមរយៈ​ការពិនិត្យ ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ 85% ក្នុងអំឡុង​ត្រីមាស​ដំបូង​ នឹងមាន​អាការ​ចាញ់កូន​យ៉ាងខ្លាំង​ក្លា អ្នកខ្លះ​ដល់​ថ្នាក់​ញ៉ាំ​អ្វី​មិនប...

Tomnerb.Com - YouTube Channel