ចូលចិត្តទំនើប

ទម្លាប់មុនពេលចូលគេង 7 យ៉ាង អាចជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព

ដោយ: ចរិយា 8 AM, Saturday, 10 Aug, 2019

នៅពេលយប់ រាងកាយរបស់មនុស្សអាចត្រូវដុតជាតិកាឡូរីពី 300 ទៅ 400 កាឡូរី នេះមានន័យថាវាស្ទើរតែស្មើនឹងបរិមាណថាមពល ដែលប្រើប្រាស់ក្នុងរយៈពេលមួយម៉ោង។ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ការគេងលក់គ្រប់គ្រាន់ អាចរួមចំណែកដល់ការសម្រកទម្ងន់ដូចគ្នានឹងការហាត់ប្រាណផងដែរ។ ប្រសិនបើចង់ធ្វើឱ្យដំណើរការនេះមានប្រសិទ្ធភាពខ្ពស់ វាចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់មុនចូលគេងចំនួន 7 ដែលជួយជំរុញការរំលាយអាហាររបស់អ្នកខណៈពេលអ្នកកំពុងគេ។ ប្រសិនបើប្រិយមិត្តអ្នកអានចង់ដឹងថាទម្លាប់ទាំងនេះមានអ្វីខ្លះ? តោះ! មកអានអត្ថបទខាងក្រោមនេះ៖
1. រក្សាភាពត្រជាក់ នៅក្នុងបន្ទប់គេង
អ្នកជំនាញបានណែនាំ ឱ្យរក្សាសីតុណ្ហភាពនៅក្នុងបន្ទប់គេង ឱ្យនៅប្រហែល 18°C នៅពេលយប់ ធ្វើដូច្នេះនឹងអាចជួយជំរុញការរំលាយអាហាររបស់មនុស្ស។ យោងទៅតាមការសិក្សាបានបង្ហាញថា បរិយាកាសត្រជាក់ធ្វើឱ្យកោសិកាខ្លាញ់ពណ៌ត្នោតខ្ចី ដែលទទួលខុសត្រូវចំពោះការវាស់វែងកម្តៅ ឬ ហៅថា «Thermoregulation» នឹងធ្វើឱ្យរាងកាយរបស់អ្នកចាប់ផ្តើមបន្ថែមថាមពលក្នុងការដុតបំផ្លាញ់ជាតិខ្លាញ់ ដើម្បីរក្សារាងកាយឱ្យមានកម្តៅជានិច្ច។ នេះគឺជាមូលហេតុ ដែលខ្លួនអ្នកអាចស្គមបាននៅពេលព្រឹក។

2. ញុំាទឹកទំពាំងបាយជូរមួយពែង មុនពេលចូលគេង
ទឹកទំពាំងបាយជូរ គឺអាចជួយដុតបំផ្លាញជាតិកាឡូរី ដោយសារតែវាមានសារជាតិដ៏ពិសេសមួយ ហៅថា Resveratrol ។ សារជាតិនេះ បំប្លែងជាតិខ្លាញ់អាក្រក់ទៅជាជាតិខ្លាញ់ពណ៌ត្នោតខ្ចី ដើម្បីធ្វើឱ្យខ្លួនអ្នកមានកម្តៅជានិច្ច។ ដូច្នេះការញុំាទឹកទំពាំងបាយជូរមួយពែង មុនពេលចូលគេង ពិតជាអាចកម្ចាត់ខ្លាញ់អាក្រក់ ដែលលើសនៅក្នុងរាងកាយ បានល្អប្រសើរ។

3. ចូលគេង និងភ្ញាក់ ក្នុងរយៈពេលមួយដ៏ទៀងទាត់
ការសិក្សាមួយបានបង្ហាញថាកាលវិភាគគេង និងភ្ញាក់ ត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ ដោយសារតែ វាផ្សារភ្ជាប់ទៅនឹងការឡើង/ស្រកទម្ងន់របស់មនុស្ស។ ជាទូទៅ អ័រម៉ូន Melatonin ទទួលខុសត្រូវប្រាប់ឱ្យរាងកាយរបស់មនុស្សគេង។ ដូច្នេះប្រសិនបើអ្នកអាចរក្សារបបនៃការគេង និងភ្ញាក់ ឱ្យមានភាពស្ថិតស្ថេរនោះ ការផលិតកម្មនៃអ័រម៉ូននេះ នឹងមិនត្រូវបានរំខាន ជាលទ្ធផលអ្នកអាចគេងលក់ស្រួល និងគ្រប់គ្រាន់ ដូច្នេះនៅពេលអ្នកភ្ញាក់ឡើងពេលព្រឹក មាននឹងកម្លាំងថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃរបស់អ្នក កាន់តែល្អប្រសើរ។

4. បញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច នៅពេលយប់
ទម្លាប់គេងមិនទៀងទាត់ មិនមែនជាបញ្ហាតែមួយគត់ ដែលរំខានដល់ផលិតកម្មអ័រម៉ូន Melatonin។ ពន្លឺដែលចេញពីឧបករណ៍អេឡិចត្រូនិច ក៏ជាហេតុផលមួយដ៏ចម្បង ដែលធ្វើឱ្យអ្នកមិនអាចគេងលក់ផងដែរ។ យោងទៅតាមការសិក្សាមួយបានលើកឡើងថាពន្លឺពណ៌ខៀវចេញពីស្មានហ្វូន នឹងពន្យារពេលផលិតកម្មអ័រម៉ូន Melatonin នេះជាហេតុធ្វើឱ្យរាងកាយរបស់អ្នកត្រូវការរយៈពេលយូរ ក្នុងការគេងឱ្យលក់ ហើយជាលទ្ធផលគឺធ្វើឱ្យអ្នកអស់កម្លាំងខ្លាំងនៅពេលព្រឹក។

5. ញុំាអាហារសម្រន់ មានជាតិប្រូតេអ៊ីន
មិនមានអ្វីខុសជាមួយនឹងញុំាអាហារសម្រន់ មុនពេលចូលគេងនោះទេ ប្រសិនបើអ្នកចេះជ្រើសរើសអាហារដ៏ត្រឹមត្រូវ។ ការញុំាអាហារសម្រន់ ដែលមានជាតិប្រូតេអ៊ីន នៅក្នុងបន្លែ ឬ សាច់គ្មានជាតិខ្លាញ់…ជាដើម។ អាហារមានជាតិប្រូតេអ៊ីន នឹងជួយបង្កើនអត្រាមេតាប៉ូលីសនៅក្នុងរាងកាយរបស់អ្នក ដែលជួយឱ្យសាច់ដុំរបស់អ្នករីកលូតលាស់បានល្អ។

6. តស៊ូនឹងការហ្វឹកហាត់ផ្សេងៗ
ការហាត់ប្រាណ គឺជាវិធីដ៏ល្អបំផុត ដើម្បីបំបាត់ភាពតានតឹង និងបង្កើនថាមពលក្នុងការរំលាយអាហារ។ មួយវិញទៀត ការ តស៊ូទៅនឹងការហ្វឹកហាត់ទាំងនេះក៏ជាវិធីមួយ ដែលអាចជួយអ្នកក្នុងការដុតបំផ្លាញជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ការហ្វឹកហាត់ មុនពេលចូលគេងដូចជា ហែលទឹក ឬ លើកទម្ងន់… ទំនងជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់សម្រកទម្ងន់នៅពេលយប់។

7. ផឹកតែរុក្ខជាតិ
តែរុក្ខជាតិ អាចជួយពង្រឹងសុខភាពរបស់អ្នក ឱ្យបានល្អប្រសើរផង និងជួយសម្រកទម្ងន់ផង ប្រសិនបើអ្នកផឹកតែរុក្ខជាតិមួយពែង មុនពេលចូលគេង។
ការចាប់ផ្តើមអនុវត្តន៍នូវទម្លាប់ទាំងនេះ ពិតជាអាចជួយអ្នកមានរូបរាងស្គមស្អាត ប៉ុន្តែទម្លាប់ទាំងនេះ នឹងមិនមានប្រសិទ្ធភាពល្អបំផុតទេ ប្រសិនបើអ្នកមិនហាត់ប្រាណ និងមិនញុំាអាហារសុខភាព នៅពេលព្រឹក និងថ្ងៃ ជារៀងរាល់ថ្ងៃ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

11 ចំណុចដ៏មានប្រសិទ្ធភាព ដែលជួយបំបាត់ការឈឺចាប់ ចំពោះអ្នកគៀប/ពត់ធ្មេញ

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

បច្ចុប្បន្ននេះ ការគៀប/ពត់ធ្មេញ គឺកំពុងតែមានភាពពេញនិយមខ្លាំង សម្រាប់យុវវ័យចន្លោះអាយុពី 18 ដល់ 25ឆ្នាំ។ មូលហេតុដែលធ្វើឱ្យពួកគេ សម្រេចចិត្តធ្វើបែបនេះ ...

តិចនិកងាយៗ ៥ ធ្វើឱ្យទឹកអប់ ជាប់ក្លិនបានយូរ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

តើអ្នកដឹងទេថា ការបាញ់ទឹកអប់លើកំភួនជើង អាចជួយឱ្យក្លិនជាប់បានយូរ? អ្នកប្រហែលជាគិតថា ការបាញ់ទឹកអប់កាន់តែច្រើន នឹងធ្វើឱ្យវាជាប់ក្លិនបានយូរ។ ប៉ុន្តែបរិម...

វិធីជួយកូនតូចពេល រមាស់អញ្ចាញធ្មេញ

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

ធ្មេញដំបូងរបស់កូនតូច នឹងបង្ហាញឱ្យឃើញពេលកូនអាយុបានប្រមាណជា 5-7ខែ ពេលញញឹមម្តងៗ នឹង​មើល​ឃើញ​ធ្មេញ​តូចៗ ពណ៌សលេចចេញមកដូចកូនទន្សាយ អ្នកណាឃើញក៏អត់មិនឃ្នាន...

អ្នកម្តាយមានគភ៌ គេងមិនលក់ គួរធ្វើយ៉ាងម៉េច?

ដោយ: ស៊ីវងីម 6 PM, Tuesday, 14 Jul, 2015

ក្តីលំបាកមួយទៀតរបស់មនុស្សយើងគឺ “ងងុយគេង តែគេងមិនលក់” ហើយអ្នកម្តាយមាន​គភ៌​ជាច្រើន​នាក់​ ក៏ប្រហែលជាធ្លាប់កើតអាការបែបនេះ ញឹកញាប់ដែរ មែនទេ? ហេតអ្វីបានអ...

Tomnerb.Com - YouTube Channel