ចូលចិត្តទំនើប

រោគសញ្ញាព្រមានទាំង 6 ដែលបង្ហាញថា ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬ (Stroke) កំពុងតែកើតមាននៅលើខ្លួនអ្នក ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Friday, 17 May, 2019

ជម្ងឺដាច់សរសៃឈាមខួរក្បាល ឬហៅថា Stroke គឺជាមូលហេតុនៃភាពពិការ ឈានមុខគេ នៅក្នុងសហរដ្ឋអារមេរិក ក៏ដូចជានៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកផងដែរ។ ជារៀងរាល់ឆ្នាំមានមនុស្សជិត 800.000 នាក់ត្រូវរងគ្រោះដោយសារតែ ជម្ងឺដាច់សរសៃឈាមខួរក្បាលនេះ ហើយនៅក្នុងនោះមានមនុស្ស 700.000 ជាអ្នកកើតដំបូង និង 150.000 ករណីទៀត ជាអ្នកកើតជម្ងឺនេះម្តងហើយម្តងទៀត។ ប៉ុន្តែប្រិយមិត្តអ្នកអានទាំងអស់ កុំទាន់ភិតភ័យ ប្រសិនបើអ្នកការពារបានល្អ និងប្រុងប្រយ័ត្នជាមួយនឹងអាហារហូបចុក និងត្រូវធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ នោះការរស់នៅរបស់អ្នកនឹងប្រកបដោយសុខុមាលភាពល្អបំផុត។ នៅខាងក្រោមនេះ គេហទំព័រទំនើប នឹងការណែនាំនូវរោគសញ្ញាព្រមានចំនួន 6 ដែលបញ្ជាក់ប្រាប់ថាអ្នកកំពុងនឹងកើតមានជម្ងឺ Stroke ហើយវាសំខាន់ខ្លាំងណាស់ ដែលអ្នកមិនគួរមើលរំលង ហើយអ្នកក៏មិនត្រូវខកខានពេលវេលា ក្នុងការទប់ស្កាត់ជម្ងឺនេះ នាពេលអនាគតផងដែរ។ តោះ! តាមដានជាមួយនឹងយើង ទាំងអស់គ្នា៖
1. សម្ពាធឈាមឡើងខ្ពស់
សម្ពាធឈាមឡើងខ្ពស់ អាចនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ជម្ងឺដាច់សរសៃឈាមខួរក្បាល ដែលជាជម្ងឺមួយត្រូវទទួលរងការបំផ្លិចបំផ្លាញទៅលើសរសៃប្រសាទខួរក្បាល ឬ ធ្វើឱ្យសរសៃឈាមចុះខ្សោយ នឹងនាំឱ្យមានការលេចធ្លាយ ឬក៏ ដាច់សរសៃឈាមតែម្តង។ ម្យ៉ាងទៀត សម្ពាធឈាមឡើងខ្ពស់ ក៏អាចជាហេតុផល នៃការបង្កើតកំណកឈាមនៅក្នុងសរសៃឈាម ហើយក៏នាំឱ្យសរសៃឈាមរាំងស្ទះ ខណៈពេលឈាមកំពុងហូរទៅកាន់ខួរក្បាល ដែលបណ្តាលឱ្យមានជម្ងឺដាច់សរសៃឈាមខួរក្បាលនេះឯង។

2. បញ្ហាភ្នែក (សម្លឹងមើលរបស់អ្វីមួយ ឃើញព្រិលៗ)
ជម្ងឺដាច់សរសៃឈាមខួរក្បាល អាចបណ្តាលឱ្យអ្នកមានបញ្ហាភ្នែកដូចជា ភ្នែកសម្លើងមើលឃើញវត្ថុ រៀងព្រិលៗ ឬក៏ កែវភ្នែកត្រូវបានបាត់បង់សក្តានុពលភាព ក្នុងការសម្លឹងមើលឃើញវត្ថុអ្វីមួយច្បាស់ៗ។

3. ភាពមិនប្រក្រតី នៃផ្នែកម្ខាងនៃរាងកាយ៖ មុខមាត់ ដៃ និងជើង
វាជារឿងធម្មតាទេ បើកាលណាអ្នកកំពុង នឹងជិតកើតមានជម្ងឺ Stroke វាគឺតែងមានការស្ពឹកស្រពន់ ឬក៏ ខ្សោយនៅផ្នែកមុខ ដៃ ជើង ឬក៏នៅផ្នែកណាមួយផ្សេងទៀតនៃរាងកាយរបស់អ្នក។ នៅក្នុងករណីមួយចំនួន វាក៏អាចបណ្តាលឱ្យខ្វិនខ្វង់តែម្តង នៅផ្នែកម្ខាងនៃរាងកាយ ដែលបណ្តាលមកពីការដាច់សរសៃឈាមខួរក្បាល។

4. វិលមុខ ឬ អស់កម្លាំង ដោយគ្មានហេតុផល
នៅក្នុងការសិក្សាមួយ បានបង្ហាញថា ការវិលមុខ ឬក៏ អស់កម្លាំង ដោយគ្មានហេតុផល ក៏អាចជាកត្តាទូទៅ នៅក្នុងចំណោមកត្តាជាច្រើននៃអ្នកជម្ងឺ Stroke ផងដែរ។ ដោយសារតែ ស្ថានភាពនៃការយល់ច្រឡំរបស់ខួរក្បាល អាចជាលទ្ធផល ដែលខួរក្បាលកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។

5. ឈឺក្បាលប្រកាំងភ្លាមៗ ឬក៏ ឈឺក្បាលខ្លាំង
នៅក្នុងអំឡុងពេលកំពុងមានជម្ងឺដាច់សរសៃឈាមខួរក្បាល ដោយមូលហេតុមកពីលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរារាំង ឬក៏ត្រូវដាច់តែម្តង។ នោះក៏អាចបណ្តាលឱ្យកន្ត្រាក់ ឬ ខូចខាតដល់ប្រព័ន្ធខួរក្បាលរបស់អ្នក ដែលបណ្តាលឱ្យអ្នកឈឺក្បាលខ្លាំង ឬក៏ ឈឺក្បាលប្រកាំងភ្លាមៗ។

6. ក និងស្មា ឡើងរឹង និងមានការឈឺចាប់
សរសៃឈាម ដែលខូតខាតនៅក្នុងខួរក្បាល អាចបណ្តាលឱ្យ ក ឬ ស្មា ឡើងរឹង និងមានការឈឺចាប់ផងដែរ។ ប្រសិនបើអ្នកមិនអាចដាក់ចង្កា ទៅប៉ះនឹងទ្រូងរបស់អ្នកបានទេនោះ (អ្នកមិនធាត់ ឬ មិនមានជម្ងឺផ្សេងៗ) អ្នកគួរពិចារណាទៅជួបគ្រូពេទ្យភ្លាមៗហើយ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីបញ្ឈប់បញ្ហាជ្រុះសក់ តាមបែបធម្មជាតិ

ដោយ: រីកា 10 PM, Tuesday, 22 Mar, 2016

មនុស្ស​ភាគច្រើន ​គិត​ទៅដល់​ការការពារ​សក់​ជ្រុះ នៅពេលដែល​ពួកគេ ​បាន​ប្រឈម​នឹង​ការ​ជ្រុះ​សក់​រួចជាស្រេច​ទៅហើយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​ថែរក្សា...

គន្លឹះ ៥ ដើមី្បជ្រើសរើសគ្រូពេទ្យ ត្រូវនឹងខ្លួនអ្នក

ដោយ: ចរិយា 8 PM, Thursday, 26 Jan, 2017

គ្រូពេទ្យ គឺជាបថុជ្ជន។ អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺពេញចិត្ត អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺខ្លាច ឬស្អប់ មិនចង់ទៅរកឲ្យព្យាបាល។ មិនថាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូ...

អាហារទាំង 10 ដែលអ្នកគួរជៀសវាង នៅពេលអ្នកមានសម្ពាធឈាមខ្ពស់

ដោយ: ភារុន 8 AM, Tuesday, 30 Oct, 2018

ការឡើងសម្ពាធឈាមខ្ពស់គឺជាជម្ងឺមួយដ៏គួរឱ្យភ័យខ្លាចព្រោះវាមានអាការៈតិចតួច ដែលពេលខ្លះអាចនឹងធ្វើឱ្យមនុស្សមិនមានការចាប់អារម្មណ៍ថាខ្លួនកំពុងមានសម្ពាធឈាមឡើ...

អស់បារម្ភ រឿងក្លិនមាត់ សាកវិធីទាំង 4 នេះនឹងទទួលបាន លទ្ធផលជាទីគាប់ចិត្ត!

ដោយ: ភារុន 9 AM, Friday, 01 Mar, 2019

តាមស្ថិតិ មនុស្សទូទាំងពិភពលោកប្រមាណពី 5% ទៅ 60% កំពុងជួបប្រទះនឹងបញ្ហាក្លិនមាត់ បើទោះបីជាបានតមអាហារដែលមិនល្អដល់ក្លិនមាត់ក្តី។ ពេលខ្លះមនុស្សបានប្រើវិ...

Tomnerb.Com - YouTube Channel