ចូលចិត្តទំនើប

តោះ! មកដឹងពី វិធីសាស្រ្ត 6 យ៉ាង មានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស ដើម្បីបញ្ឈប់ការឈឺខ្នង បន្ទាប់ពីអ្នកអង្គុយពេញមួយថ្ងៃ

ដោយ: ភារុន 8 AM, Thursday, 11 Jul, 2019

ប្រហែល 80% នៃមនុស្សពេញវ័យ ធ្លាប់មានការឈឺចាប់នៅត្រង់ខ្នង ដែលឆ្លុះបញ្ចាំញពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ហើយនេះក៏ជាស្ថិតិមួយដ៏គួរឱ្យព្រួយបារម្ភ! ម្យ៉ាងទៀតការឈឺខ្នងនេះ ក៏ជាមូលហេតុទូទៅមួយ ដែលអាចធ្វើឱ្យអ្នកខកខាន ការងារ។ ហេតុនេះ អ្នកត្រូវចាំបាច់ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ទោះបីជាថ្នាំមានប្រយោជន៍ ប៉ុន្តែវាតែងតែអាចប៉ះពាល់សុខភាពនៅផ្នែកណាមួយផ្សេងទៀត នៅក្នុងសរីរាង្គរបស់អ្នកផងដែរ។ ដូច្នេះ វាជាការល្អប្រសើរ ដែលអ្នកគួរដឹងពីវិធីសាស្រ្តទាំង 6 នេះ ដែលមិនមានផលប៉ះពាល់សុខភាព ហើយវាក៏អាចជួយបំបាត់ការឈឺចាប់នេះថែមទៀត។ តោះ! មកតាមដានជាមួយនឹង ទំនើប នៅក្នុងអត្ថបទខាងក្រោមនេះ៖
1. ចលនា «សត្វឆ្មារ» នៅលើកៅអី
ចលនាបែបនេះ អាចជួយសម្រួលភាពតានតឹងនៅក្នុងសាច់ដុំ។ បន្ទាប់ពីហត់នឿយពីការអង្គុយធ្វើការដ៏លំបាករាប់ម៉ោង អ្នកអាចឆ្លៀតពេលធ្វើចលនានេះ ដើម្បីជួយបន្ថយការឈឺចាប់នៅត្រង់ខ្នងភ្លាមៗ ជាជាងចំណាយថាមពលច្រើន ក្នុងការហាត់យូហ្គា។ អ្នកអាចអនុវត្តន៍ ទៅតាមរូបភាពខាងក្រោមនេះ ប៉ុន្តែអ្នកត្រូវតែរក្សាចលនានេះរហូតដល់ អ្នកមានអារម្មណ៍ថាធូរស្រាលនៅក្នុងសាច់ដុំរបស់អ្នក។

2. ប្រើស្កុតដ៏ពិសេស ដើម្បីបន្ថយការឈឺចាប់
ស្កុតដ៏ពិសេសនេះ ត្រូវតែជាផលិតផលដែលជួយបន្ថយសម្ពាធ ការឈឺចាប់ និងផ្តល់ការគាំទ្រ ក្នុងការសម្រួលចលនា ឈាមរត់ ដើម្បីជួយធ្វើឱ្យអ្នកជាសះស្បើយ។ របៀបបិទ៖ ជូតសម្អាតត្រង់ចំណុច ដែលអ្នកកំពុងតែឈឺចាប់ បន្ទាប់មក ក៏ធ្វើការបិទស្កុតដ៏ពិសេស ទៅតាមការណែនាំនៅក្នុងបញ្ជីនៃផលិតផលនោះ។ ម្យ៉ាងទៀត សូមពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រ ពីរបៀបប្រើប្រាស់ស្កុតដ៏ពិសេសនេះ ឱ្យបានត្រឹមត្រូវផងដែរ។

3. ការម៉ាស្សា ជាមួយនឹងថ្មក្តៅ ដើម្បីព្យាបាល និងសម្រាកកាយ
របៀបម៉ាស្សានេះ អ្នកក៏អាចធ្វើបានដោយខ្លួនឯងផងដែរ ដោយគ្រាន់តែអ្នករើសយកដុំថ្មរលោងៗពីកន្លែងណាក៏បាន បន្ទាប់មកអ្នកត្រូវយកដុំថ្មនេះ ទៅដាក់នៅក្នុងរងើកភ្លើងក្តៅ ហើយក៏យកដុំថ្មក្តៅទាំងនេះមកដាក់ត្រង់ចំណុចឈឺចាប់ ឬក៏អ្នកទៅស្វែងរកសេវាកម្មម៉ាស្សាបែបនេះ នៅតាមបណ្តាហាងម៉ាស្សានានា ដែលបានផ្តល់សេវាកម្មនេះ។ សូមបញ្ជាក់ ការប្រើវិធី ម៉ាស្សាបែបនេះ ដោយខ្លួនឯង សូមពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ជាមុនសិន។

4. កៅអ៊ៀកបិទ បំបាត់ការឈឺចាប់
ធម្មតា អ្វីដែលចាស់ គឺអាចនៅតែថ្មីជានិច្ច ប្រសិនបើវានៅតែមានប្រសិទ្ធភាព។ កៅអ៊ៀក ត្រូវបានប្រើដើម្បីផលិតកម្តៅ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកបានបិទវានៅលើស្បែកដែលគ្មានការឈឺចាប់។ ជាទូទៅ កៅអ៊ៀក ត្រូវបានគេប្រើ ដើម្បីជួយបន្ថយការឈឺខ្នង ហើមសរសៃប្រសាទ និងសាច់ដុំរឹង…ជាដើម។ យោងទៅតាមការស្រាវជ្រាវថ្មីៗនេះ បាននិយាយថាវាមានប្រសិទ្ធភាព ម្យ៉ាងទៀតក្រោយពីប្រើវារយៈពេល 3សប្តាហ៍ វាត្រូវបានគេបង្ហាញថា អាចជួយបន្ថយការឈឺចាប់បាន 25% ។ សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់កៅអ៊ៀក គឺត្រូវមើលទៅតាមសៀវភៅណែនាំរបស់ផលិតផលកៅអ៊ៀកនោះ។

5. ការប្រើបច្ចេកទេស Acupressure
ការប្រើបច្ចេកទេស Acupressure គឺមានប្រយោជន៍ណាស់សម្រាប់ការព្យាបាលការឈឺខ្នង។ ម្យ៉ាងទៀត បច្ចេកទេសព្យាបាលបែបនេះ មិនផ្តល់ផលប៉ះពាល់សុខភាព ដូចជាការប្រើប្រាស់ថ្នាំពេទ្រឡើយ។ ការចាក់ម្ជុលវិទ្យាសាស្រ្តនៅលើជីពចរ គឺជាវិធីសាស្រ្តព្យាបាលបែបបូរាណរបស់ជនជាតិចិន ដែលមានប្រជាប្រិយភាព តាំងពីយូរណាស់មកហើយ ហើយវាគឺជាវិធីសាស្រ្តដ៏ល្អប្រសើរ ដើម្បីគ្រប់គ្រងការឈឺចាប់នៅត្រង់ខ្នង ពីព្រោះវាអាចជួយរំញោចដល់ប្រព័ន្ធសរសៃប្រសាទ ឱ្យបញ្ចេញសារធាតុម្យ៉ាង ដែលអាចជួយបំបាត់ការឈឺខ្នងបាន។


6. បច្ចេកទេស Chiropractic សម្រាប់ការឈឺខ្នង កម្រិតស្រាល
ការអនុវត្តបច្ចេកទេស Chiropractic មានប្រសិទ្ធភាពក្នុងការជួយបំបាត់ការឈឺចាប់នៅត្រង់ខ្នង។ លើសពីនេះ បច្ចេកទេសព្យាបាលនេះ ត្រូវបានមនុស្សជាង35លាននាក់នៅអាមេរិច អនុវត្តន៍ជារៀងរាល់ឆ្នាំ។ វាជាការល្អប្រសើរ ប្រសិនបើអ្នកស្វែងរកអ្នកជំនាញ ដែលអាចជួយណែនាំនូវ អ្វីដែលល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក។ ប្រសិនបើអ្នកត្រូវការ ជាបន្ទាន់ និងឆាប់រហ័ស ដើម្បីបំបាត់ការឈឺចាប់នៅត្រង់ខ្នងនេះ អ្នកគួរទៅពិភាក្សាជាមួយនឹង អ្នកឯកទេសខាងបច្ចេកទេស Chiropractic ភ្លាមៗ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ទម្លាប់ទាំង 8 នៃការថែរក្សាស្បែក ដ៏សែនអាក្រក់ ដែលធ្វើឱ្យអ្នកអាចចាស់មុនអាយុ!

ដោយ: ភារុន 8 AM, Monday, 17 Jun, 2019

ពេលខ្លះ វាទំនងដូចជាដើម្បីគ្រាន់តែធ្វើឱ្យស្បែក ស-ស្អាត-ភ្លឺ-ទន់រលោង គឺមនុស្សគ្រប់គ្នា ត្រូវចំណាយប្រាក់កាសអស់ជាច្រើន។ ហើយផលិតផលថែរក្សាសម្រស់ ក៏មាននិត...

តិចនិចថែរក្សាសម្រស់ ជាមួយផ្លែត្រសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 19 Jun, 2017

ត្រសក់ គឺជាបន្លែដ៏អស្ចារ្យមួយប្រភេទ ដែលជួយក្នុងការទប់ទល់ជាមួយកម្តៅក្នុងរដូវក្តៅ។ ចំពោះសុខភាពសម្រស់ ផ្លែត្រសក់មានអត្ថប្រយោជន៍ដ៏អស្ចារ្យ ជាពិសេសចំពោះ...

ដឹងអត់ ទទួលទានអ្វីខ្លះ ឲ្យស្បែកស្អាត?

ដោយ: ស៊ីវងីម 9 AM, Friday, 24 Apr, 2015

ភាពស្រស់ស្អាតដែលចេញពីខាងក្នុងគឺជាចំណុចផ្តើមសំខាន់បំផុតនៃការថែរក្សាសម្ផស្សរបស់នារីយើងឲ្យនៅស្រស់ស្អាត។ហេតុនេះប្រសិនបើចង់ស្អាតត្រូវតែនិយាយពីរបបអាហារដែ...

វិធីងាយៗ 7 យ៉ាង ដែលជួយធ្វើឱ្យ ធ្មេញ-សស្អាត តាមបែបធម្មជាតិ

ដោយ: ភារុន 8 AM, Friday, 12 Apr, 2019

តើអ្នកមានធ្មេញពណ៌លឿងមែនទេ? ហើយអ្នកចង់ធ្វើឱ្យ ធ្មេញ-ស ស្អាតមែនទេ? ម្យ៉ាងទៀត អ្នកនឹងរីករាយប្រសិនបើក្រៅពីការលាងសម្អាតធ្មេញនៅឯមន្ទីរពេទ្រធ្មេញហើយនោះ ក៏...

Tomnerb.Com - YouTube Channel