ចូលចិត្តទំនើប

តោះ! មកស្គាល់ អាហារ 6 មុខ ធ្វើឱ្យភ្នែករបស់អ្នកហើម និងអាហារ 4 មុខ អាចព្យាបាលភ្នែកហើមនេះបាន!

ដោយ: ចរិយា 8 AM, Friday, 30 Aug, 2019

អ្នកបានគេងលក់ស្រួលនៅពេលយប់ ប៉ុន្តែនៅពេលអ្នកក្រោកពីគេងនៅពេលព្រឹក ស្រាប់តែឃើញភ្នែករបស់ខ្លួនឯងហើម ដូច្នេះអ្នកច្បាស់ជាឆ្ងល់ហើយថាតើវាមកពីមូលហេតុអ្វី? ប្រសិនបើ មិនមែនមកពីមូលហេតុនៃការគេង នោះមានតែមកពីមូលហេតុនៃការញុំាអាហាររបស់អ្នក មុនពេលចូលគេង។ ដូច្នេះថ្ងៃនេះ ទំនើប ចង់បង្ហាញប្រិយមិត្តអ្នកអាននូវអាហារចំនួន 6មុខ ដែលអាចធ្វើឱ្យភ្នែករបស់អ្នកហើម និងអាហារចំនួន 4មុខ ដែលអាចជួយព្យាបាលភ្នែកហើមនេះ។
• អាហារ ដែលធ្វើឱ្យភ្នែកហើម រួមមាន៖
– អាហារកំប៉ុង និងផ្លែប៉េងប៉ោះ
ជាតិសូដ្យូមជាច្រើនត្រូវបានដាក់ទៅក្នុងអាហារកំប៉ុង ដើម្បីរក្សារសជាតិអាហារ ឱ្យទុកបានយូរ។ នេះអាចនាំឱ្យអ្នកមានបញ្ហាសុខភាពជាច្រើន ជាពិសេសគឺធ្វើឱ្យភ្នែករបស់អ្នកហើម ដូច្នេះ មុនពេលអ្នកចម្អិនអាហារកំប៉ុង អ្នកត្រូវប្រាកដថាបានលាងសម្អាតអាហារនេះបានត្រឹមត្រូវ ដើម្បីកម្ចាត់ជាតិសូដ្យូមឱ្យនៅសេសសល់តិចបំផុត។ ចំណែកផ្លែប៉េងប៉ោះ ក៏ជាអាហារមួយប្រភេទទៀត ដែលធ្វើឱ្យភ្នែកហើម ដោយសារតែផ្លែប៉េងប៉ោះផ្ទុកសារជាតិ Solanine ដែលត្រូវបានគេដឹងថា វាអាច បណ្តាលឱ្យរលាក និងហើម។ ប្រសិនបើអ្នកឧស្សាហ៍ក្រហាយភ្នែក សូមព្យាយាមដកផ្លែប៉េងប៉ោះចេញពីបញ្ជីមុខម្ហូបរបស់ អ្នក។

– អាហារប្រភេទស្រូវសាឡី និងផលិតផលអាហារ ធ្វើពីទឹកដោះគោ
ប្រសិនបើអ្នកមានអាឡែស៊ីទៅនឹងអាហារប្រភេទស្រូវសាឡី នៅពេលអ្នកញុំាអាហារទាំងនេះនឹងបណ្តាលឱ្យអ្នកហើមភ្នែក។ ក្នុងករណីនេះ អ្នកនឹងត្រូវនិយាយលាអាហារប្រភេទស្រូវសាឡី នឹងស្វែងរកជម្រើសផ្សេងៗទៀតហើយ។ សម្រាប់មនុស្សដែលអាឡែស៊ីជាមួយនឹងផលិតផលអាហារ ធ្វើពីទឹកដោះគោ គឺត្រូវបានគេប៉ានប្រមាណជាមធ្យមប្រហែល 65–70% នៃប្រជាជនពេញវ័យនៅលើពិភពលោក។ ដូច្នេះ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះ អ្នកគួរជៀសវាងញុំាការ៉េម ទឹកដោះគោជូរ និងនំខេកផ្សេងៗ…ជាដើម។

– ស្ករ-ស និងម្ទេសក្រហម
ស្ករ-ស គឺជាអាហារដែលបណ្តាលឱ្យមាន ការរលាកសរសៃពាសពេញរាងកាយរបស់មនុស្ស ជាពិសេសនៅតំបន់ជុំវិញភ្នែក ដែលនឹងបង្ហាញឱ្យអ្នកឃើញច្បាស់។ ដូចគ្នាផងដែរ ម្ទេសក្រហម មានផ្ទុកនូវសារជាតិ Capsaicin ដែលបណ្តាលឱ្យជាលិការលាកខ្លាំង ហើយការរលាកនេះ អាចកើតឡើងយ៉ាងងាយស្រួលនៅជុំវិញភ្នែករបស់អ្នកតែម្តង។

• អាហារ ដែលជួយព្យាបាលភ្នែកហើម រួមមាន៖
– ជី Parsley និងអាហារសម្បូរជាតិសរសៃ
ជី Parsley ជួយតម្រងនោម នៅក្នុងការបញ្ចេញសារធាតុរាវលើស ឱ្យចេញពីរាងកាយរបស់មនុស្ស។ ដូច្នេះ ប្រសិនបើអ្នកឧស្សាហ៍មានភ្នែកហើមនៅពេលព្រឹក សូមព្យាយាមបន្ថែមជី Parsley នៅក្នុងរបបអាហាររបស់អ្នក។ ហេតុផលមួយទៀតនៃការហើមភ្នែករបស់អ្នក អាចបណ្តាលមកពីការទល់លាមក។ ដូច្នេះ អ្នកគួរញុំាអាហារដែលមានជាតិសរសៃច្រើន ដើម្បីធ្វើឱ្យប្រព័ន្ធរំលាយរបស់អ្នកដំណើរការបានរលូន ដោយសារតែ អាហារមានជាតិសរសៃ នឹងជួយឱ្យអ្នកឈប់ទល់លាមក។

– ផ្លែប៊ឺរ និងត្រសក់
ជាជាងញុំាប៊ឺរ អ្នកអាចបិទចំណិតផ្លែប៊ឺរនៅលើភ្នែក ដើម្បីបំបាត់រង្វង់ខ្មៅនៅជុំវិញភ្នែក ឬ ភ្នែកហើម (បិទវាប្រហែល 10នាទី) ។ រង្វង់ខ្មៅនៅជុំវិញភ្នែក អាចកើតឡើងបណ្តាលមកពីកង្វះវីតាមីន K ហើយនៅក្នុងផ្លែប៊ឺរ គឺសម្បូរទៅដោយវីតាមីននេះ ដូច្នេះការបិទចំណិតប៊ឺរ គឺអាចជួយដោះស្រាយបញ្ហានេះបាន។ ម្យ៉ាងទៀត អ្នកក៏អាចបិទចំណិតត្រសក់នៅលើភ្នែក គឺជាវិធីដ៏ល្អមួយ ដើម្បីបំបាត់ភាពហត់នឿយរបស់ភ្នែក។ អ្នកគ្រាន់តែបិទចំណិតត្រសក់លើភ្នែកប្រហែល 15នាទីប៉ុណ្ណោះ ការហើមភ្នែករបស់អ្នកនឹងបាត់ ហើយភ្នែករបស់អ្នក នឹងមានអារម្មណ៍ស្រស់ថ្លាជាងមុនផងដែរ។
តើប្រិយមិត្តអ្នកអាន ស្គាល់អាហារផ្សេងទៀត ដែលអាចកាត់បន្ថយភ្នែកហើម? ហើយប្រសិនបើអ្នកយល់ឃើញថា អត្ថបទនេះមានប្រយោជន៍ សូមជួយចែករំលែកជាមួយអ្នកផ្សេងទៀត៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តោះ! មកដឹង ទម្លាប់នៃការញុំាកាហ្វេទាំង 6 ដែលអាចធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ

ដោយ: ចរិយា 9 AM, Saturday, 31 Aug, 2019

ការសិក្សាជាច្រើនបានចង្អុលបង្ហាញ ពីអត្ថប្រយោជន៍មួយចំនួននៃការញុំាកាហ្វេ ទៅតាមកម្រិតបរិមាណដ៏ត្រឹមត្រូវ នឹងធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សរឹងមាំល្អ ប៉ុន្...

តើអ្នកដឹង ឬអត់ថា ខ្ញីអាចជួយបង្ការជំងឺអ្វីខ្លះ?

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

​ខ្ញី​​ក្រៅពីជាគ្រឿងផ្សំដ៏សម្បូរបែបនៃអាហារវាក៏ត្រូវបាន​គេ​​យកមក​ប្រើប្រាស់​សម្រាប់​ការព្យាបាល​ជំងឺជាច្រើនមុខផងដែរ។តើខ្ញីមានអត្ថប្រយោជន៍ចំពោះសុខភាពដ...

អត្ថប្រយោជន៍ នៃការគូររូប

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

តើអ្នកកំពុងមានអារម្មណ៍ធុញថប់? មួម៉ៅ? តូចចិត្តឬ? សាកល្បងចំណាយ ពេលបន្តិចដើម្បីគូររូប ឬផាត់រូបលេងទៅ! ព្រោះទង្វើនេះនឹងជួយ ឲ្យអ្នកបានរសាយកង្វល់ ហើយបង្កើ...

11 ចំណុចដ៏មានប្រសិទ្ធភាព ដែលជួយបំបាត់ការឈឺចាប់ ចំពោះអ្នកគៀប/ពត់ធ្មេញ

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

បច្ចុប្បន្ននេះ ការគៀប/ពត់ធ្មេញ គឺកំពុងតែមានភាពពេញនិយមខ្លាំង សម្រាប់យុវវ័យចន្លោះអាយុពី 18 ដល់ 25ឆ្នាំ។ មូលហេតុដែលធ្វើឱ្យពួកគេ សម្រេចចិត្តធ្វើបែបនេះ ...

Tomnerb.Com - YouTube Channel