ចូលចិត្តទំនើប

តោះ! មកស្គាល់ 6 វិធីងាយៗ ក្នុងការបង្រួញ ឆ្អឹងពកមេជើង ដោយមិនចាំបាច់វះកាត់

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

ទំនងជាពាក់កណ្តាលនៃចំនួនមនុស្សពេញវ័យ ដែលមានភាពសុំាទៅនឹងឆ្អឹងពកមេជើង ជាពិសេសវាតែងកើតឡើងនៅលើស្រ្តីតែម្តង។ ការពកឆ្អឹងមេជើង គឺអាចបន្តមកពីឪពុកម្តាយ ឬ លេចឡើង ដោយសារតែការពាក់ស្បែកជើងមិនត្រឹមត្រូវ។ អ្នកដែលមានជម្ងឺនេះ មិនត្រឹមតែទទួលរងការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងប៉ះពាល់ដល់គុណភាពនៃជីវិតប្រចាំថ្ងៃ ផងដែរ។ ទោះបីជាយើងមិនអាចទប់ស្កាត់នូវជម្ងឺនេះបានទាំងស្រុង ប៉ុន្តែយ៉ាងហោចណាស់យើងក៏អាចណែនាំនូវវិធីងាយៗក្នុងការបង្រួមឆ្អឹងពកនេះ ដោយមិនចាំបាច់វះកាត់ គឺគ្រាន់តែអនុវត្តទៅតាមវិធីសាមញ្ញៗចំនួន 6 នេះនៅផ្ទះប៉ុណ្ណោះ។
1. ដោះស្បែកជើង ហើយដើរដោយជើងទទេ
ការធ្វើបែបនេះ នឹងជួយពង្រឹងសាច់ដុំជើង និងធ្វើឱ្យឆ្អឹងមេជើងរបស់អ្នក ត្រឡប់មកកន្លែងត្រឹមត្រូវវិញ។ ដូច្នេះ ប្រអប់ជើងរបស់អ្នក នឹងមានភាពធូរស្រាល បើទោះបីជាអ្នកពាក់ស្បែកមិនមានផាសុកភាពក៏ដោយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកមានការឈឺចាប់ ដោយដើរជើងទទេនៅលើឥដ្ឋ ដូច្នេះអ្នកគួរតែដើរលើកំរាលព្រំក្រាស់ៗ បើមិនដូច្នោះទេ ការដើរនេះអាចនាំមកនូវការឈឺចាប់កាន់តែខ្លាំងឡើង ដល់ឆ្អឹងពកមេជើងរបស់អ្នកបាន។

2. ម្ទេស ជួយបន្ធូរបន្ថយដល់ការរលាកសន្លាក់

ម្ទេសក្រហម មានប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការរលាកសន្លាក់ ហើយក៏ជួយស្អំដល់ឆ្អឹងពកមេជើងនេះ ដើម្បីធ្វើឱ្យលំហូរឈាម ទៅគ្រប់ម្រាមជើងកាន់តែប្រសើរឡើង។ វិធីក្នុងប្រើម្ទេសមកព្យាបាល ដំបូងអ្នកគួរតែចិញ្ច្រាំម្ទេសក្រហមឱ្យល្អិត បន្ទាប់មកច្របាច់យកទឹកម្ទេស នឹងលាបនៅលើឆ្អឹងពកនេះ បន្ទាប់មកយកក្រណាត់មករុំវា នឹងទុកចោលប្រហែល 15នាទី។ បើអ្នកចង់បានប្រសិទ្ធភាពកាន់តែប្រសើរ អ្នកអាចលាយទឹកម្ទេសក្រហមនេះ ជាមួយនឹងប្រេងអូលីវនៅក្នុងសមាមាត្រ 1:2 នឹងលាបនៅលើឆ្អឹងពក ព្រមទាំងម៉ាស្សាថ្នមៗប្រហែល15 នាទីជាការស្រេច។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាក្រហាយខ្លាំង អ្នកអាចបន្ថយបរិមាណទឹកម្ទេសបន្តិចបន្តួចបាន។

3. ហាត់ប្រាណប្រអប់ជើង ដើម្បីធ្វើឱ្យសាច់ដុំជើងកាន់តែរឹងមាំ

ការហាត់ប្រាណនេះ មិនត្រឹមតែជួយពង្រឹងសាច់ដុំជើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបន្ធូរបន្ថយការឈឺចាប់ នៅលើឆ្អឹងពកមេជើងនេះផងដែរ។ ប៉ុន្តែសូមប្រយ័ត្ន អ្នកមិនត្រូវហាត់ប្រាណដោយប្រឹងជ្រុលពេក នៅលើម្រាមជើងនេះទេ។ របៀបហាត់ប្រាណនេះ ដំបូងអ្នកត្រូវក្រោកឈរ ហើយចុចមេជើងរបស់អ្នកនៅលើកំរាលឥដ្ឋរយៈពេល 10វិនាទី ដោយមិនចាំបាច់លើកកែងជើង បន្ទាប់មកលើកវាឡើង ហើយសង្កត់ប្រហែល 10វិនាទី ហើយត្រូវធ្វើបែបនេះម្តងហើយម្តងទៀតចំនួន 5ដង។ ឬក៏ អ្នកព្យាយាមធ្វើម្រាមមេជើងឱ្យកោងនៅលើកន្សែង ហើយទាញលើកយកកន្សែងឆ្ពោះមករកខ្លួនអ្នក បន្ទាប់មកលាមេជើងឱ្យត្រង់ត្រឡប់មកវិញ ធ្វើបែបនេះម្តងហើយម្តងទៀតចំនួន 5-10ដង។

4. ស្អំទឹកកក ដើម្បីកាត់បន្ថយការឈឺចាប់

ទឹកកក អាចជួយកាត់បន្ថយការរលាក និងការឈឺចាប់នៅត្រង់ឆ្អឹងពកមេជើងនេះបាន ដោយគ្រាន់តែមានទឹកកកដុំ និង ក្រណាត់។ ដំបូងយកទឹកកកដុំដាក់ទៅក្នុងក្រណាត់ នឹងយកវាមករុំឆ្អឹងពកនេះ ទុកចោលប្រហែល 10-20នាទី ជាការស្រេច ហើយអ្នកក៏អាចប្រើវិធីនេះ 1-2ដងក្នុងមួយថ្ងៃផងដែរ។

5. លាបប្រេង Castor ដើម្បីបង្រួញឆ្អឹងពកមេជើង
ប្រេង Castor មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុប្រឆាំងនឹងមេរោគដ៏ល្អបំផុត ដែលអាចជួយកាត់បន្ថយរលាកសន្លាក់ និងបន្ថយការឈឺចាប់ នេះក៏ជាមូលហេតុដែលគេប្រើប្រេង Castor យ៉ាងសកម្មសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជម្ងឺឆ្អឹងពកនេះ។ វិធីក្នុងប្រើប្រាស់ប្រេងនេះ ដំបូងចាក់ប្រេង Castor ប្រហែល 50-100 មីលីលីត្រចូលទៅក្នុងខ្ទះ នឹងកម្តៅឱ្យក្តៅ បន្ទាប់មកយកប្រេងក្តៅនេះមកលាបត្រង់ឆ្អឹងពក រួចរុំក្រណាត់ស្ងួត ដើម្បីរក្សាកម្តៅប្រេងឱ្យបានល្អ និងទុកវាចោលប្រហែល 20នាទី ជាការស្រេច ហើយអ្នកអាចប្រើវិធីនេះ 1-2ដងក្នុងមួយថ្ងៃ។

6. Correctors រក្សាឆ្អឹងពកនៅត្រង់មេជើង នៅក្នុងទីតាំងធម្មជាតិ

Correctors គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីព្យាបាលឆ្អឹងពកនេះ។ ទីមួយ៖ វាជួយបន្ធូរភាពលំបាកក្នុងការពាក់ស្បែកជើង និងជួយទប់ស្កាត់ការត្រដុស និងផ្លាស់ប្តូរទីតាំងនៃប្រអប់ជើងឱ្យបានត្រឹមត្រូវ។ ទីពីរ៖ វាជួយកែតម្រូវម្រាមមេជើងនៅក្នុងទីតាំងធម្មជាតិ ដោយធ្វើឱ្យឆ្អឹងត្រឡប់មកកន្លែងត្រឹមត្រូវវិញ។ សព្វថ្ងៃនេះ អ្នកអាចកុំម៉ង់ Correctors បាននៅលើបណ្តាញ អ៊ីនធឺណិត ម្យ៉ាងទៀត វាមានជម្រើសទំហំតូច-ធំ ដែលផ្តល់ភាពងាយស្រួលដល់ អ្នកជ្រើសរើសទំហំណាមួយដែលសក្តិសមនឹងប្រអប់ជើងរបស់អ្នកបំផុត ។

សូមចំណាំ៖ វាជាការប្រសើរ ប្រសិនបើអ្នកបានពិគ្រោះជាមួយនឹងគ្រូពេទ្រជំនាញ មុនពេលព្យាយាមប្រើវិធីងាយៗទាំង 6 នេះ។ ម្យ៉ាងទៀត ប្រសិនបើអ្នកធ្លាប់ព្យាបាលជម្ងឺឆ្អឹងពកមេជើងនេះ តើអ្នកដឹងពីមធ្យោបាយផ្សេងទៀត ដើម្បីបង្រួញឆ្អឹងពកនេះដែរឬទេ? យើងចង់ស្តាប់ដំបូន្មានរបស់អ្នកនៅក្នុងទំព័របញ្ចេញមិតយោបល់។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ព្រោះតែ ៣ ចំណុចនេះ ទើបត្រូវបោកខោអាវថ្មី

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

សម្លៀកបំពាក់ ដែលទើបទិញមកពីផ្សារ មិនថាសម្រាប់កូនតូច មនុស្សធំ ឬមនុស្សចាស់ស្លៀកពាក់ក៏ដោយ ក៏ត្រូវតែបោកសម្អាតមុនពេលប្រើប្រាស់ដែរ។ មនុស្សភាគច្រើនយល់ថា បើ...

ខ្ញុំចង់ធ្វើម៉ូដសក់ ឲ្យកូនស្រី

ដោយ: ស. លីង 9 PM, Wednesday, 15 Feb, 2017

ប្រសិនបើអ្នកម្តាយគ្រប់រូប ចង់បានម៉ូដសក់ សម្រាប់កូនស្រីរបស់អ្នក សូមមើលរូបភាពខាងក្រោម ដែលទំនើបស្រាវជ្រាវ និងចងក្រងនូវម៉ូដសក់ចម្រុះ សម្រាប់ក្មេងស្រី ដ...

សញ្ញាមុនពេលមករដូវ និងមូលហេតុ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017

ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើត...

អាការរបស់កូនតូច ដែលត្រូវនាំទៅ មន្ទីរពេទ្យភ្លាម!

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មិនថាអាការនេះ នឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយ ត្រូវចេះសង្កេតមើលថា តើខុស​ប្រក្រតីដែរឬទេ? ហើយអាការបែបណា ដែលត្រូវនាំកូនទៅមន្ទីរពេទ្យ...

Tomnerb.Com - YouTube Channel