ចូលចិត្តទំនើប

តោះ! មកដឹង ទម្លាប់នៃការញុំាកាហ្វេទាំង 6 ដែលអាចធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ

ដោយ: ចរិយា 9 AM, Saturday, 31 Aug, 2019

ការសិក្សាជាច្រើនបានចង្អុលបង្ហាញ ពីអត្ថប្រយោជន៍មួយចំនួននៃការញុំាកាហ្វេ ទៅតាមកម្រិតបរិមាណដ៏ត្រឹមត្រូវ នឹងធ្វើឱ្យសុខភាពរាងកាយរបស់មនុស្សរឹងមាំល្អ ប៉ុន្តែការញុំាកាហ្វេលើសកម្រិត ក៏នឹងអាចធ្វើឱ្យមនុស្សញៀនផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ចែករំលែកនូវទម្លាប់ដ៏ត្រឹមត្រូវបំផុតនៃការញុំាកាហ្វេចំនួន 6 ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពដ៏ល្អ ដែលមានដូចជា៖
1. ព្យាយាមកុំបន្ថែមស្ករ-ស ឬ សារធាតុផ្អែមផ្សេងៗ
អ្នកប្រហែលមានទម្លាប់បន្ថែមស្ករ-ស ឬ ទឹកដោះគោគ្រប់ប្រភេទទៅក្នុងកាហ្វេ ដើម្បីធ្វើឱ្យរសជាតិកាហ្វេកាន់តែឆ្ងាញ់ហើយមែនទេ ប៉ុន្តែអ្នកមានដឹងទេថា ស្ករ-សមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព នៅក្នុងរបបអាហារសម័យថ្មីនេះ។ ដូច្នេះ ប្រសិនបើអ្នកចង់បន្ថែមរសជាតិផ្អែមដល់កាហ្វេ អ្នកគួរតែជ្រើសរើសបន្ថែមជាតិផ្អែមធម្មជាតិដូចជា វ៉ានីឡា ឬ ប្រភេទស្ករ Stevia ទើបជាការប្រសើរ។

2. ជៀសវាងញុំាកាហ្វេ នៅក្រោយម៉ោង 2ល្ងាច
កាហ្វេ គឺជាប្រភេទភេសជ្ជៈម្យ៉ាង ដែលរំញោចដល់រាងកាយរបស់មនុស្ស មិនឱ្យងងុយគេង ទើបធ្វើឱ្យកាហ្វេមានភាពពេញនិយម សម្រាប់ញុំានៅពេលព្រឹក ប៉ុន្តែគុណវិបត្តិ នោះគឺវារំខានដល់វដ្តនៃការគេងរបស់មនុស្ស។ ដូច្នេះ អ្នកអាចផឹកកាហ្វេ 2-3ពែងនៅពេលព្រឹក ប៉ុន្តែជៀសវាងញុំាកាហ្វេបន្ទាប់ពីម៉ោង2ល្ងាច។

3. បន្ថែមម៉្សៅឈើអែម ឬ ម៉្សៅកាកាវ
ការបន្ថែមកាកាវទៅក្នុងកាហ្វេ មិនត្រឹមតែជួយជម្រុញសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រយោជន៍ផងដែរ ក្នុងការកាត់បន្ថយបរិមាណជាតិស្ករ ដែលអ្នកបានដាក់នៅក្នុងកាហ្វេ។ ដូចគ្នាផងដែរ ការបន្ថែមម៉្សៅឈើអែម ក៏ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពរាងកាយរបស់អ្នក ព្រមទាំងអាចបន្ថែមក្លិនឈ្ងុយដល់កាហ្វេរបស់អ្នកផងដែរ។

4. កុំញុំាត្រឹមតែកាហ្វេ សម្រាប់អាហារពេលព្រឹក
ការញុំាកាហ្វេ នៅពេលអ្នកកំពុងពោះទទេ គឺជាគំនិតមិនល្អទេ ពីព្រោះវាអាចបំផ្លាញស្រទាប់ក្រពះ និងបង្កផលប៉ះពាល់ដូចជាក្រហាយក្រពះ ព្រមទាំងរំខានដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។ លើសពីនេះ វាក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធសរសៃប្រសាទថែមទៀត។ ដូច្នេះប្រសិនបើអ្នកចង់ទទួលបានសុខភាពល្អ អ្នកគួរញុំាកាហ្វេ ជាមួយនឹងអាហារសុខភាពផ្សេងទៀត។

5. កំណត់បរិមាណនៃការទទួលជាតិកាហ្វេអ៊ីន
ការញុំាកាហ្វេ អាចធ្វើឱ្យអ្នកញៀនបាន ដូច្នេះ អ្នកគួរជៀសវាងញុំាកាហ្វេច្រើនពែងពេកក្នុងមួយថ្ងៃ។ ហើយអ្នកក៏មិនទទួលរងផលប៉ះពាល់អវិជ្ជមានពីជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេផងដែរ។

6. កុំញុំាកាហ្វេកែច្នៃ
ជាការពិត ផលិតផលកាហ្វេកែច្នៃ អាចត្រូវបានផ្សំគ្រឿងជាមួយនឹងសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ ដូច្នេះ អ្នកគួរប្រកាន់ខ្ជាប់នូវការញុំាកាហ្វេសុទ្ធៗពីធម្មជាតិ ដើម្បីធ្វើឱ្យរាងកាយរបស់អ្នករឹងមាំល្អ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គន្លឹះថែរក្សាសក់ ដ៏សាមញ្ញសម្រាប់បុរស និងស្ត្រី

ដោយ: ចរិយា 10 PM, Monday, 02 Jan, 2017

សក់ ជារបស់សំខាន់មួយ នៃសម្ផស្សចំពោះមនុស្ស ទាំងបុរសទាំងស្ត្រី។ គ្រប់គ្នាតែងមិនសូវខ្វល់ខ្វាយ មិនអើពើ មិនចាប់អារម្មណ៍ លុះដល់សក់ជួបបញ្ហា ទើបស្វះស្វែងរកវ...

តើនឹងមានអ្វីកើតឡើង ចំពោះរាងកាយរបស់អ្នក ខណៈពេលអ្នកចាប់ផ្តើមប្រើប្រាស់ ប្រទាលកន្ទុយក្រពើស្រស់?

ដោយ: ភារុន 8 AM, Saturday, 04 May, 2019

នាពេលសព្វថ្ងៃនេះ ប្រទាលកន្ទុយក្រពើ ត្រូវបានទទួលស្គាល់ថាមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពរបស់មនុស្ស ដោយសារតែប្រទាលកន្ទុយក្រពើមានផ្ទុកវីតាមីន សារធាត...

អស់បារម្ភ! កាត់បន្ថយហានិភ័យ នៃជម្ងឺមហារីកសុដន់ បើអនុវត្តតាមវិធីទាំងនេះ!

ដោយ: ភារុន 9 AM, Thursday, 14 Feb, 2019

ជម្ងឺមហារីកសុដន់ បានរីករាលដាល លើស្រ្តីរាប់លាននាក់ទូទាំងពិភពលោក។ បើទោះបីជា ពុំទាន់មានវិធីការពារជម្ងឺនេះឱ្យបានមួយរយភាគរយ ក៏ពិតមែន ប៉ុន្តែយើងក៏អាចកាត់...

វិធីថែរក្សាក្រចក ឱ្យស្រស់ស្អាត

ដោយ: រីកា 10 PM, Monday, 31 Aug, 2015

មានបញ្ហាក្រចក មិនស្អាតមែនទេ? ឈប់ខ្វាយខ្វល់ទៀតទៅ ហើយសូមងាកមក ចាប់អារម្មណ៍​ពីវិធីមួយចំនួន​ ដើម្បី​ថែរក្សាក្រចករបស់អ្នក ឱ្យមានសុខភាពល្អវិញម្តង។ ចង់ចៀស...

Tomnerb.Com - YouTube Channel