ចូលចិត្តទំនើប

គន្លឹះងាយៗទាំង 5 ដែលអ្នកគួរតែធ្វើរាល់ថ្ងៃ ដើម្បីសម្រកទម្ងន់

ដោយ: ភារុន 9 AM, Saturday, 09 Feb, 2019

អ្នកប្រហែលជាគិតថា ការជ្រើសរើសវិធីសាស្រ្ត ដើម្បីសម្រកទម្ងន់ គឺជាកិច្ចការដ៏សំខាន់បំផុត ដែលតម្រូវឱ្យមានការផ្លាស់ប្តូរ ដ៏គួរឱ្យកត់សម្គាល់ ហើយវាក៏ទាមទារឱ្យអ្នកខិតខំប្រឹងប្រែង នឹងត្រូវទទួលរងការឈឺចាប់ខ្លះៗផងដែរ។ ប៉ុន្តែតាមពិត អ្នកក៏អាចសម្រកទម្ងន់ ដោយមានអារម្មណ៍ធូរស្រាល និងមិនមានទទួលរងការឈឺចាប់អ្វីទាំងអស់ គឺគ្រាន់តែអ្នកអនុវត្តន៍វិធីសាស្រ្តងាយៗទាំង 5 ខាងក្រោមនេះ នឹងអាចជួយអ្នក សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព៖
1. ប្រើចានតូច សម្រាប់ដាក់ម្ហូបអាហារទទួលទាន
អ្នកប្រហែលជាធ្លាប់ដឹងថា ការញុំាអាហារពេលល្ងាចច្រើន គឺអាចមានផលប៉ះពាល់យ៉ាងខ្លាំង ដល់តុល្យភាពទម្ងន់នៅក្នុងរាងកាយ។ ដូច្នេះបើចានបាយ កាន់តែធំ គឺអ្នកនឹងអាចដាក់បាយ កាន់តែច្រើន ដែលជាលទ្ធផល គឺអ្នកនឹងញុំាបាយកាន់តែច្រើនឡើងៗផងដែរ ប៉ុន្តែបើចានបាយតូច នោះអ្នកក៏នឹងអាចញុំាបាយ បានកាន់តែតិចជាងមុន។

2. ប្រើ App សម្រាប់កត់កំណត់ហេតុប្រចាំថ្ងៃ
យ៉ាងណាមិញប្រសិនបើអ្នកដឹងថា ជាតិកាឡូរីប៉ុន្មាន? ដែលទំនងជាគ្រប់គ្រាន់ សម្រាប់រាងកាយរបស់អ្នកនោះ អ្នកត្រូវសម្រេចចិត្តក្នុងការផ្លាស់ប្តូរ របបអាហារប្រចាំថ្ងៃនេះឱ្យបាន។ ដូច្នេះអ្នកគួរតែកត់ត្រា នូវអាហារដែលអ្នកបានញុំារាល់ថ្ងៃ នៅក្នុងសៀវភៅកំណត់ហេតុ ឬក៏ជាមួយនឹង App គឺកាន់តែប្រសើរ។

3. ផឹកទឹក ឱ្យបានច្រើនជារៀងរាល់ថ្ងៃ
ជារឿយៗ អ្នកប្រហែលជាយល់ខុស ទៅលើការផឹកភេសជ្ជៈផ្អែមៗ ជំនួសឱ្យផឹកទឹកធម្មតា នឹងអាចជួយសម្រកទម្ងន់បាន។ ជំនួសឱ្យការផឹកភេសជ្ជៈផ្អែមៗ អ្នកគួររក្សាដបទឹកធម្មតា នៅក្បែរខ្លួនជានិច្ចវិញ ដើម្បីបង្កើនការទទួលទានទឹកធម្មតា មុនពេលញុំាអាហារ កាន់តែបានញឹកញាប់ជាងមុន ទើបប្រសើរ។ យ៉ាងណាមិញ បើអ្នកធ្វើបែបនេះជារៀងរាល់ថ្ងៃ ក៏នឹងធ្វើឱ្យអ្នកអាចទប់ស្កាត់ ចំណង់អាហាររបស់អ្នក ខណៈពេលដែលកំពុងឃ្លានខ្លាំងផងដែរ។

4. គេង ឱ្យបានច្រើន
ប្រសិនបើអ្នកចង់សម្រកទម្ងន់ និងមានអារម្មណ៍ធូរស្រាល ប្រសើរជាងមុន អ្វីដែលអ្នកគួរធ្វើមុនគេនោះគឺគេង។ ដូច្នេះអ្នកគួរតែចូលគេង ឱ្យបានលឿនជាងធម្មតា។ នៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ រាងកាយរបស់អ្នកទាំងមូល អាចទទួលរងការឈឺចាប់ បន្ទាប់មកនឹងធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ដែលនេះនឹងធ្វើឱ្យរាងកាយអ្នក អាចបង្កើនផលិតកម្មអ័រម៉ូន ដែល វាត្រូវបានគេស្គាល់ថាជា Cortisol ដែលវាត្រូវបានគេរកឃើញថា បើមាន Cortisol ច្រើនពេកនៅក្នុងខ្លួន គឺអាចធ្វើឱ្យអ្នកចង់ទទួលអាហារមានជាតិខ្លាញ់ច្រើន នោះនឹងធ្វើឱ្យអ្នកឡើងទម្ងន់។

5. ហាត់ប្រាណបន្ថែម
ជារឿងធម្មតា ដែលការហាត់ប្រាណជួយអ្នកឱ្យស្រកទម្ងន់បាន ប៉ុន្តែប្រសិនបើអ្នកជួបការពិបាក ក្នុងការហាត់ប្រាណបែប ពិបាកខ្លាំងពេក អ្នកអាចសាកល្បងជ្រើសរើសវិធីសាស្រ្តងាយៗ និងសប្បាយរីករាយ មកអនុវត្តន៍ដូចជា៖ រាំ ច្រៀង រត់លេងកម្សាន្តជាមួយនឹងមិត្តភក្តិ ឬហាត់យូហ្គា…ជាដើម។

ប្រភព: fitnessengage ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អាហារ 10 ប្រភេទ គួរជៀសវាងញុំា នៅពេលអ្នកពោះទទេ ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អ!

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

នៅពេលដែលអ្នកឃ្លាន ឬពោះទទេ រឿងដំបូងដែលអ្នកត្រូវធ្វើគឺ ស្វែងរកអាហារអ្វីមួយមកញុំា ដើម្បីបំពេញក្រពះ។ ប៉ុន្តែគ្រប់អាហារទាំងអស់មិនសុទ្ធតែ អ្នកអាចញុំាបានទ...

គ្រឿងអលង្ការ ៧ប្រភេទ ស្រ្តីគ្រប់រូបគួរតែមាន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 05 Apr, 2017

គ្រឿងអលង្ការ ជាគ្រឿងតុបតែងលំអដ៏ល្អបំផុតមួយ ក្នុងការបង្កើតរចនាបទផ្ទាល់ខ្លួនរបស់បុគ្គលនិមួយៗ។ អ្នកអាចជ្រើសរើសប្រភេទ នៃគ្រឿងអលង្ការអាស្រ័យលើសម្លៀកបំពា...

ជំងឺគ្រួសក្នុងតម្រងនោម និងការទទួលទានទឹក

ដោយ: ស៊ីវងីម 2 PM, Thursday, 23 Apr, 2015

បច្ចុប្បន្នតាមការសង្កេតមើលជំងឺគ្រួសក្នុងតម្រងនោមហាក់បានកើតឡើងកាន់តែច្រើនឡើងៗចំពោះមនុស្សចាស់អាយុចាប់ពី៤៥ឆ្នាំឡើងទៅ។ការស្រាវជ្រាវបានឲ្យដឹងថាការទទួលទា...

អាហារទាំង 7 យ៉ាងនេះគួរជៀសវាងកុំឱ្យកូនក្មេងញុំា

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នាពេលបច្ចុប្បន្ននេះអាហារសម្រាប់កុមារគឺមានលក្ខណៈសម្បូរបែប និង មានសកម្មភាពយ៉ាងខ្លាំងក្លានៅតាមប្រព័ន្ធផ្សព្វផ្សាយតាមទូរទស្សន៍ ឬ ការផ្សព្វផ្សាយតាមរយះតុ...

Tomnerb.Com - YouTube Channel