ចូលចិត្តទំនើប

អាហារ 5 យ៉ាង ដែលមានរសជាតិឆ្ងាញ់ នឹងអាចជួយសម្រកទម្ងន់បានថែមទៀត!

ដោយ: ភារុន 8 AM, Friday, 31 May, 2019

អាហារដែលមានរសជាតិឆ្ងាញ់ និងអាចជួយអ្នកសម្រកទម្ងន់បានទៀត? ស្តាប់ទៅគឺល្អខ្លាំងណាស់។ ការស្រកទម្ងន់ ឱ្យមកនៅត្រឹមគីឡូ ដែលយើងចង់បាន គឺជាការគណនាដ៏សាមញ្ញមួយ។ ដូច្នេះ អាហារទាំង 5 ខាងក្រោមនេះ គឺអាចជួយឱ្យអ្នកសម្រកទម្ងន់ មានអារម្មណ៍ថាពេញចិត្តខ្លាំង ព្រមទាំងជួយកាត់បន្ថយការឃ្លានបានថែមទៀត៖
1. គ្រាប់ធញ្ញជាតិ ប្រភេទសណ្តែក
តម្លៃថោក មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពសរីរាង្គឱ្យបានល្អប្រសើរ នោះគឺជាសណ្តែក ដែលជាប្រភពប្រូតេអ៊ីនដ៏ អស្ចារ្យបំផុត ហើយលើសពីនេះ សណ្តែកក៏មានផ្ទុកជាតិសរសៃខ្ពស់ និងជួយពន្យឺតការរំលាយអាហារ នៅក្នុងក្រពះរបស់អ្នកផងដែរ នោះមានន័យថាអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយក៏ធ្វើឱ្យអ្នកបញ្ឈប់ការញុំាអាហារដ៏ច្រើន ដែលអ្នកធ្លាប់បានញុំាដូចសព្វមួយដង។

2. ប្រភេទស្រូវសាឡីចាស់
ប្រភេទស្រូវសាឡីចាស់ សម្បូរទៅដោយជាតិសរសៃ ដោយអាចបំពេញក្រពះ ឱ្យឆាប់ឆ្អែត និងធ្វើឱ្យសុខភាពបេះដូងល្អផងដែរ។ ខណៈពេលអ្នកកំពុងឡើងទម្ងន់ ប្រាកដណាស់អ្នកមិនគួរញុំាអាហារណា ដែលធ្វើពីស្រូវសាឡីកែច្នៃ ដូចជានំកញ្ចប់ ឬក៏ នំបុ័ងដែលបន្ថែមស្ករច្រើននោះទេ។ អ្នកអាចជំនួសអាហារទាំងនេះ ដោយជ្រើសរើសផលិតផលអាហារ ដែលមិនដាក់ស្ករ។

3. ដំឡូងគ្រប់ប្រភេទ
យ៉ាងណាមិញ ដំឡូវបារាំងគឺជាបន្លែមួយប្រភេទ ជាមធ្យមមានផ្ទុក 168 កាឡូរី ជាមួយនឹងប្រូតេអ៊ីន 5ក្រាម និងជាតិសរសៃ 3ក្រាម។ ហើយដំឡូវក៏មានរសជាតិឆ្ងាញ់ ដោយសារតែវាជាប្រភេទអាហារម៉្សៅ ព្រមទាំងត្រូវចំណាយពេលយូរក្នុងការរំលាយ ដូច្នេះធ្វើឱ្យអ្នកឆ្អែតបានយូរ មិនឆាប់ឃ្លាន។

4. បន្លែបៃតង
បន្លែពណ៌បៃតង មានទាំងជាតិកាឡូរី និងកាបូអ៊ីដ្រាត ប៉ុន្តែពួកវាផ្ទុកទៅដោយជាតិសរសៃខ្ពស់។ ស្លឹកពណ៌បៃតងរបស់បន្លែក៏សម្បូរជីវជាតិ រួមមាន៖ សារជាតិវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ហើយរួមបញ្ចូលទាំងជាតិកាល់ស្យូម ដែលត្រូវបានគេបង្ហាញថាវាអាចដុតបំផ្លាញជាតិខ្លាញ់ ដោយយោងទៅតាមការសិក្សាថ្មីៗមួយចំនួន។

5. គ្រាប់អាល់ម៉ង់
ប្រសិនបើអ្នកកំពុងតែស្វែងរកអាហារសម្រន់ដ៏ឆ្ងាញ់ពិសារ នោះគឺគ្មានអ្វីក្រៅគ្រាប់អាល់ម៉ង់ទេ។ ការញុំាអាហារសម្រន់ដ៏ត្រឹមត្រូវ គឺល្អចំពោះក្រពះរបស់អ្នក និងធ្វើឱ្យអ្នកឆ្អែតពេញមួយថ្ងៃ ព្រមទាំងនឹងធ្វើឱ្យអ្នកញុំាអាហារកាន់តែ តិចទៅៗ។ លើសពីនេះ ការញុំាគ្រាប់អាល់ម៉ង់ អាចជួយឱ្យស្បែករបស់អ្នកមានសម្រស់ស្អាតផងដែរ ពីព្រោះវាមានផ្ទុកវីតាមីន E ដែលចាំបាច់សម្រាប់ស្បែក និងក្រចក៕

ប្រភព: answermind ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

គ្រាន់តែកម្រើកដៃ ខួរក្បាលទារក ក៏អភិវឌ្ឍបានដែរ

ដោយ: ដាលីស 11 PM, Thursday, 24 Mar, 2016

ទារក​កម្រើក​ដៃ កុំ​មើលឃើញថា​ ជា​រឿង​តូចតាច​ឱ្យសោះ ព្រោះ​កោសិកា​ប្រសាទ​របស់​កូន​ មាន​វិវឌ្ឍនាការ​ដែល​កាន់តែ​ល្អ​ឡើង​បាន។ ការចាត់ចែង​រាងកាយ​កូន ​ឱ្យ​...

៣ វិធី ងូតទឹក ដើម្បីស្បែកស្រស់ស្អាត

ដោយ: ស៊ីវងីម 6 PM, Monday, 08 Jun, 2015

និយាយពីរឿងងូតទឹក នរណាក៏ដឹងដែរថា ដើម្បីលាងភាពកខ្វក់ចេញពីរាងកាយ ប៉ុន្តែតើលាងជម្រះបែបណា ទើបស្បែករបស់អ្នកស្អាតស្រស់ថ្លា? សូមអានចំណុចទាំង ៣រ បស់យើងនៅទីន...

អាការរបស់កូនតូច ដែលត្រូវនាំទៅ មន្ទីរពេទ្យភ្លាម!

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មិនថាអាការនេះ នឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយ ត្រូវចេះសង្កេតមើលថា តើខុស​ប្រក្រតីដែរឬទេ? ហើយអាការបែបណា ដែលត្រូវនាំកូនទៅមន្ទីរពេទ្យ...

តើធ្វើម៉េចដឹងថា រាងកាយអ្នកខ្វះវីតាមីន?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

តើអ្នកធ្លាប់ឆ្ងល់ឬអត់ថាហេតុអ្វីអ្នកតែងតែមានអារម្មណ៍នឿយហត់ គ្មានកម្លាំងកំហែង ស្បែកមិនស្រស់ថ្លា…ទាំងអ្នកបានញ៉ាំអាហារឆ្ងាញ់ៗល្អៗ? នេះប្រហែលជាមកព...

Tomnerb.Com - YouTube Channel