ចូលចិត្តទំនើប

ហេតុផល 5 យ៉ាងដ៏សាមញ្ញ ដែលធ្វើឱ្យអ្នកឡើងទម្ងន់ នៅកន្លែងធ្វើការ!

ដោយ: ចរិយា 9 AM, Friday, 23 Aug, 2019

មនុស្សភាគច្រើន យល់ថាខ្លួននឹងមិនឡើងទម្ងន់នៅពេលកំពុងធ្វើការ។ ផ្ទុយទៅវិញ យោងទៅតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការអង្គុយនៅលើកៅអីធ្វើការ អស់រយៈពេលជាច្រើនម៉ោង អាចជះឥទ្ធិពលអាក្រក់ដល់សរីរាង្គរបស់មនុស្ស រួមទាំងធ្វើឱ្យឡើងទម្ងន់ផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់បង្ហាញហេតុផល 5 យ៉ាងដ៏សាមញ្ញ ដែលបណ្តាលឱ្យអ្នកធ្វើការឡើងទម្ងន់ និងវិធីសាស្រ្តមួយចំនួន ដែលអ្នកធ្វើការអាចអនុវត្តន៍តាមបាន ដើម្បីបញ្ឈប់ការឡើងទម្ងន់នេះ រួមមាន៖
1. ញុំាជាមួយមិត្តរួមការងារ សូម្បីតែអ្នកឆ្អែតហើយក៏ដោយ

• វិធីដោះស្រាយ៖ នៅពេលមុខម្ហូបឆ្ងាញ់ៗ ត្រូវបានដាក់នៅពីមុខអ្នក ញឹកញាប់ពេក។ អ្នកគ្រាន់និយាយថា «ទេ! ខ្ញុំញុំាឆ្អែតហើយ» ខណៈពេលដែលមិត្តរួមការងារផ្តល់អាហារដល់អ្នក។

2. អ្នកញុំាអាហារសម្រន់ច្រើន ដោយគិតថា «ញុំាលេងៗ វាមិនដែលឆ្អែតទេ»

• វិធីដោះស្រាយ៖ ធ្វើបញ្ជីនៃរបបអាហារគ្រប់យ៉ាង ដែលអ្នកបានញុំារយៈពេលមួយសប្តាហ៍។ វិធីនេះអាចជួយអ្នក តាមដានអាហារដែលខ្លួនបានញុំា ដើម្បីកុំឱ្យទម្លាប់ញុំាអាហារសម្រន់លេងៗរបស់អ្នក រំខានដល់ផែនការនៃរបបអាហារដ៏ជាក់លាក់របស់អ្នក។ ប៉ុន្តែ បើអ្នកចង់ញុំាអាហារសម្រន់ អ្នកគួរជ្រើសរើសអាហារសុខភាព។

3. ភ្លើងបំភ្លឺ និងសីតុណ្ហភាពនៅក្នុងបន្ទប់ប៉ះពាល់ដល់ចំណង់អាហាររបស់អ្នក

• វិធីដោះស្រាយ៖ ចេញទៅខាងក្រៅស្រូបយកខ្យល់បរិសុទ្ធ និងដើរឱ្យលឿននៅពេលថ្ងៃដែលមានពន្លឺព្រះអាទិត្យ ព្រោះថាធ្វើបែបនេះអាចធ្វើឱ្យអ្នកមានកម្លាំង និងស្មារតី ក្នុងការបំពេញការងារ។ ក្នុងករណី ដែលបន្ទប់ធ្វើការរបស់អ្នកត្រជាក់ពេក សូមពាក់អាវក្រៅក្រាស់ៗ។

4. ធ្វើការថែមម៉ោង រហូតដល់យប់ បណ្តាលឱ្យអ្នកត្រូវញុំាអាហារយប់ជ្រៅ និងមិនមានពេលវេលាហាត់ប្រាណ

• វិធីដោះស្រាយ៖ ផ្លាស់ប្តូរ! ប្រសិនបើអ្នកគ្មានពេលហាត់ប្រាណ អ្នកគួរព្យាយាមឡើងជណ្តើរជើង ឱ្យបានញឹកញាប់ និងដើរ ជំនួសឱ្យការជិះម៉ូតូ ឬ ឡានក្រុង។ សម្រាប់ការញុំាអាហារ អ្នកគួរឆ្លៀតពេលបន្តិច អំឡុងធ្វើការនៅពេលល្ងាច ដើម្បីជៀសវាងញុំាអាហារនៅពេលយប់ជ្រៅ។

5. ស្ត្រេសនឹងការងារដែលជិតដល់ថ្ងៃកំណត់ វានាំឱ្យអ្នកស្ថិតក្រោមសម្ពាធខ្លាំង នឹងបណ្តាលឱ្យកម្រិតអ័រម៉ូន Cortisol កើនខ្ពស់នៅក្នុងរាងកាយរបស់អ្នក ហើយក៏បង្កឱ្យកើនឡើងជាតិខ្លាញ់ ព្រមទាំងធ្វើឱ្យអ្នកឃ្លានខ្លាំងផងដែរ។

• វិធីដោះស្រាយ៖ អ្នកត្រូវរក្សាសកម្មភាពរាងកាយ ឱ្យសកម្ម និងព្យាយាមគេង ឱ្យគ្រប់គ្រាន់។ ហើយអ្នកគួរតែចងចាំថា អាហារមិនមែនជាមិត្តភក្តិ ដែលអាចជួយដោះស្រាយបញ្ហារបស់អ្នក អំឡុងពេលអ្នកកំពុងមានសម្ពាធខ្លាំង ឬ ស្រ្តេសខ្លាំងទេ។ អ្នកគួរគិតថាមានវិធីកាត់បន្ថយស្រ្តេសជាច្រើនទៀត ឧទាហរណ៍ដូចជាសាកល្បងលំហាត់ក្នុងការដកដង្ហើម និងបន្ធូរអារម្មណ៍…ជាដើម៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តោះ! មកដឹង ការផ្លាស់ប្តូរខ្លាំងទាំង 7 ដែលកើតឡើងនៅក្នុងខ្លួនប្រាណរបស់អ្នក នៅពេលញុំាច្រើនពេក

ដោយ: ភារុន 8 AM, Wednesday, 03 Jul, 2019

ទោះបីជា មានមនុស្សភាគច្រើន មិនបានដឹងអំពីការផ្លាស់ប្តូរទាំងនេះក្តី ប៉ុន្តែការញុំាអាហារច្រើន គឺជាបញ្ហានៃការញុំាអាហារទូទៅបំផុតចំពោះមនុស្សពេញវ័យឡើយ។ ហើយ...

ទទួលទាន ទឹកពេលណា មានប្រយោជន៍ច្រើន

ដោយ: ស៊ីវងីម 9 PM, Monday, 08 Jun, 2015

ការទទួលទានទឹក គឺជាតម្រូវការដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ប៉ុន្តែតើគួរទទួលទានពេលណា ទើបមានប្រយោជន៍ច្រើន? ដើម្បីបង្កើនចំណេះ សូមអានជាមួយគ្នានូវចំណុចដូ...

ឥទ្ធិពលដ៏អាក្រក់ នៃមុន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

ការសិក្សាមួយបានបង្ហាញថា នៅពេលក្រោកពីដំណេក ហើយបានឃើញស្នាមមុន ដ៏គួរឱ្យស្អប់ ជារៀង រាល់ថ្ងៃ អាចធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែធុញថប់ទ្វេឡើង។ វានឹងមិនត្រ...

យល់ដឹង ពីជំងឺមមើដើរ

ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017

ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់...

Tomnerb.Com - YouTube Channel