ចូលចិត្តទំនើប

គួរដឹង! វិធី 4 យ៉ាង ដើម្បីបំបាត់ការទល់លាមក ក្នុងរយៈពេលដ៏ខ្លី

ដោយ: ចរិយា 9 AM, Friday, 20 Sep, 2019

ការទល់លាមក ទោះបីជាវាមិនជាជំងឺធ្ងន់ធ្ងរ ប៉ុន្តែប្រសិនបើអ្នកទល់លាមក អ្នកច្បាស់ជាមានអារម្មណ៍ធុញថប់ខ្លាំង។ ហើយវាតែងកើតឡើង ដោយសារតែអ្នកមិនសូវញុំាអាហារ ដែលមានជាតិសរសៃច្រើន ឬ ខ្វះជាតិទឹកនៅក្នុងខ្លួន។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំប្រាប់នូវវិធី 4 យ៉ាង ដើម្បីបំបាត់ការទល់លាមក ក្នុងរយៈពេលដ៏ខ្លីជូនប្រិយមិត្តអ្នកអាន បានស្វែងយល់ និងអនុវត្តន៍តាម ដើម្បីកុំឱ្យទទួលរងការឈឺចាប់ពីការទល់លាមក ខណៈពេលអ្នកកំពុងនៅក្នុងបង្គន់។ តោះ! មកអានអត្ថបទខាងក្រោមនេះជាមួយនឹងយើងទាំងអស់គ្នា៖
1. ផឹកតែ លាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ
ទឹកឃ្មុំ ជួយសម្រួលលាមកឱ្យធ្លាក់ចុះក្រោម បានយ៉ាងរលូន លើសពីនេះទឹកឃ្មុំក៏ជួយកាត់បន្ថយរសជាតិជូររបស់ទឹកក្រូចឆ្មារ ខណៈពេលអ្នកឆុងតែ ដោយបន្ថែមទឹកឃ្មុំ និងទឹកក្រូចឆ្មារច្រើន។ សម្រាប់ទឹកក្រូចឆ្មារ ដើរតួជាភ្នាក់ងាររំញោចធម្មជាតិនៅក្នុងប្រព័ន្ធរំលាយអាហារ និងជួយក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ។

2. ផឹកទឹក ឱ្យច្រើន
ជាទូទៅ បុរសពេញវ័យគួរផឹកទឹកយ៉ាងហោចណាស់ 3,7លីត្រ ហើយស្រ្តីគួរផឹកទឹកយ៉ាងហោចណាស់ 2,7លីត្រ ក្នុងមួយថ្ងៃ ការផឹកទឹកច្រើនបែបនេះក៏ព្រោះកុំឱ្យលាមករឹង និងស្ងួត ដែលវាគឺជាមូលហេតុចម្បងនៃការទល់លាមក។ ការផឹកទឹកគ្រប់គ្រាន់នឹងធ្វើឱ្យរាងកាយសម្បូរជាតិទឹក ដែលផ្តល់ភាពងាយស្រួលដល់ការបន្ទោរបង់របស់អ្នក។ ម្យ៉ាងទៀត ការញុំាភេសជ្ជៈធ្វើពីផ្លែប៉ោមស្រស់ ក៏ជាជម្រើសដ៏បំផុត ពីព្រោះផ្លែប៉ោមគឺជាថ្នាំបញ្ចុះលាមកធម្មជាតិដ៏សក្តិសិទ្ធ។

3. ញុំាអាហារ ដែលមានជាតិសរសៃច្រើន
អាហារដែលមានជាតិសរសៃច្រើន ដើរតួជាថ្នាំបញ្ចុះលាមកធម្មជាតិ។ ពីព្រោះវាជួយឱ្យលាមករបស់អ្នក រក្សាជាតិទឹកច្រើន ដូច្នេះការបន្ទោរបង់របស់អ្នកវាក៏ស្រួលផងដែរ។ ដូច្នេះ អ្នកគួរតែបញ្ចូលជាតិសរសៃយ៉ាងហោចណាស់ 20-35ក្រាម នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រភពអាហារដែលសម្បូរជាតិសរសៃរួមមានៈ ក្តិបស្ពែក្តោម, មើមការ៉ុត, ផ្លែប៉ោម, ក្រូចពោធិ៍សាត់, ល្ហុង, គ្រាប់ល្ង, គ្រាប់ល្ពៅ, គ្រាប់ផ្កាឈូករ័ត្ន និងសណ្តែកខ្មៅ…ជាដើម។

4. ញុំាទឹកដោះគោយ៉ាអួរ
ខណៈពេលកំពុងទល់លាមក ជាធម្មតាត្រូវបានណែនាំមិនឱ្យញុំាផលិតផលធ្វើពីទឹកដោះគោ ប៉ុន្តែគួរញុំាទឹកដោះគោយ៉ាអួរ ដោយសារតែ ទឹកដោះគោយ៉ាអួរមានផ្ទុកសារធាតុ Probiotic ដូចជា Bifidobacterium Longum ឬ Bifidobacterium Animalis ដែលសារធាតុទាំងនេះត្រូវបានគេសិក្សារកឃើញថា វាជំនួយដល់លាមកអាចឆ្លងកាត់ពោះវៀនធំ បានយ៉ាងរលូន៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

កូនកំលោះ និងយុទ្ធនាការ ដើម្បីភាពស្រស់សង្ហា

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

ជា​ថ្ងៃ​ពិសេស​ដូចគ្នា​ទេតើ កូនក្រមុំ​ចង់​ស្អាត កូនកំលោះ​ក៏​ចង់​ស្អាត​ដូចគ្នា​ដែរ មានអី​ខុស​ទៅ​មែន​ទេ? កុំ​បារម្ភ​មិនមាន​អ្នកណាម្នាក់ ​ហ៊ាន​មក​ថា​អី...

ផលិតផលគ្រឿងសម្អាង 5 ប្រភេទ ដែលជាការបោកបញ្ឆោត

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

សូមអានអត្ថបទនេះ មុនពេលអ្នកទិញផលិតផលគ្រឿងសម្អាង បើសិនជាអ្នកចង់សន្សំសំចៃថវិកា។ មនុស្សស្រីភាគច្រើន បានចំណាយថវិកាជាច្រើន លើផលិតផលគ្រឿងសម្អាងជាច្រើនប្រភ...

អាហារ 9 យ៉ាងដែលអ្នកគួរតែបរិភោគ នៅពេលអ្នកមានអារម្មណ៍តានតឹង (Stress)

ដោយ: ភារុន 9 AM, Thursday, 17 Jan, 2019

នៅពេលមានអារម្មណ៍តានតឹង (Stress) ហួសកម្រិតនោះ មនុស្សមួយចំនួនចូលចិត្តដើរទៅរកអាហារមួយចំនួនមកបរិភោគ ដើម្បីបន្ធូរអារម្មណ៍តានតឹង។ ប៉ុន្តែដរាបណាអាហារ ដែលក...

ពេលវេលាត្រូវបោះចោលគ្រឿងសម្អាង

ដោយ: ដួងច័ន្ទ 4 PM, Thursday, 12 Jul, 2018

តើអ្នកធ្លាប់ដឹងពីកាលកំណត់អាយុកាលនៃគ្រឿងសម្អាងរបស់អ្នកដែរឬទេ? តើអ្នកធ្លាប់គិតថាគ្រឿងសម្អាងដែលអ្នកកំពុង ប្រើប្រាស់អាចនឹងផុតកំណត់និងអាចបណ្តាលឱ្យប៉ះពាល...

Tomnerb.Com - YouTube Channel