ចូលចិត្តទំនើប

គ្មានអ្វីពិបាកឡើយ! ចង់ឱ្យសក់ក្រាស់ឡើងៗ បើធ្វើតាមវិធីទាំង 4 នេះ

ដោយ: ភារុន 10 AM, Wednesday, 13 Feb, 2019

សក់ដុះវែង និងក្រាស់ជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប មិនថាតែជា បុរស ឬ នារីទេ ហើយវាក៏ជារឿងធម្មតា ដើម្បីជួយបន្ថែមសម្រស់ និងភាពទាក់ទាញ ឱ្យឡើងមួយកម្រិតទៀត។ សក់ដុះច្រើន ក៏ជាផ្នែកមួយ បញ្ជាក់ថា អ្នកកំពុងមានសុខភាពរាងកាយ និងផ្លូវចិត្តល្អផងដែរ។ នារីៗមួយចំនួន មានសក់វែង ក្រាស់ល្អ តាំងពីកំណើត បែរជាចាប់ផ្ដើមជ្រុះ ពេលធំពេញ វ័យទៅវិញ បន្ទាប់ពីលេងម៉ូត និងប្រើគ្រឿងតុបតែងមិនបានត្រឹមត្រូវ…ជាដើម។ ដូច្នេះ ដើម្បីថែរក្សាសក់កុំឱ្យជ្រុះ និងធ្វើឱ្យសក់កាន់តែដុះក្រាស់ឡើង ទំនើប សូមណែនាំវិធី 4 យ៉ាង ដែលរួមមាន៖
1. ស៊ុត
សក់ គឺត្រូវការជាតិប្រូតេអ៊ីន ព្រោះថា វាជាសារជាតិដ៏សំខាន់ សម្រាប់ធ្វើឱ្យកោសិកាទាំងអស់នៅក្នុងរាងកាយមនុស្សមានសុខភាពល្អ ជាពិសេសសរសៃសក់។ ស៊ុត មានផ្ទុកជាតិប្រូតេអ៊ីនច្រើន ហើយក្រៅពីនេះស៊ុតក៏ផ្ទុក អាស៊ីតខ្លាញ់អូមេហ្គា 3 ស័ង្កសី វីតាមីន A,C និង E ដែលទាំងអស់នេះសុទ្ធតែជួយពង្រឹងឫសសក់។ នេះហើយជាមូលហេតុដែលអ្នកឯកទេសខាងផ្នែកសក់ បានណែនាំឱ្យប្រើស៊ុតជាផលិតផលក្នុងការថែរក្សាសក់ ដោយត្រូវប្រើស៊ុត 1-2ដង ក្នុងមួយសប្តាហ៍។ វិធីក្នុងការប្រើស៊ុតមកថែរក្សាសក់៖ ដំបូងអ្នកគ្រាន់តែបំបែកស៊ុត 1-2 គ្រាប់ បន្ទាប់មកយកវាមកលាបនៅលើសក់ ដែលកំពុងតែសើម ទុកចោលប្រហែលជា 30នាទី ក្រោយមកលាងសម្អាត វាចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

2. ប្រេង អូលីវ
ប្រេង អូលីវ ត្រូវបានគេប្រើប្រាស់ជាយូរណាស់មកហើយ ក្នុងការជួយថែរក្សាសក់។ យោងទៅតាមការស្រាវជ្រាវ បានរកឃើញថាប្រេង អូលីវ មានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺ និងធ្វើឱ្យស្បែក និងសក់ មានសុខភាពល្អ ព្រោះថាវាមានជាតិ អាស៊ីត Oleic អាស៊ីត Palmitic និងសារជាតិ Squalene ដែលសុទ្ធសឹងជាសារជាតិធ្វើឱ្យស្បែកក្បាល ទន់។ ម្យ៉ាងទៀតនេះក៏ជាមូលហេតុ ដែលផលិតផលថែរក្សាសក់ជាច្រើននៅលើទីផ្សារ បានប្រើគ្រឿងផ្សំពីប្រេងអូលីវ។ វិធីក្នុងការប្រើប្រេង អូលីវ៖ ដំបូងអ្នកគ្រាន់តែម៉ាស្សាស្បែកក្បាល ជាមួយនឹងប្រេងអូលីវក្តៅឧណ្ហៗ ហើយទុកចោលប្រហែល 30-40នាទី បន្ទាប់មកកក់សក់លាងសម្អាតជាមួយនឹងសាប៊ូកក់សក់ ឬក៏អ្នកអាចលាបចោលមួយយប់ ហើយចាំលាងសម្អាតនៅពេលព្រឹកបន្ទាប់ក៏បាន។

3. ផ្លែ ប៊ឺ
ផ្លែ ប៊ឺ ក៏មានជាតិប្រូតេអ៊ីនច្រើន មិនចាញ់នឹងស៊ុតផងដែរ។ ក្រៅពីនេះផ្លែ ប៊ឺ នៅមានវីតាមីន C, E, K, B-6 និងអាស៊ីតខ្លាញ់អូមេហ្គា 3 ថែមទៀត។ សម្រាប់ក្បួនដ៏អស្ចារ្យក្នុងការប្រើផ្លែ ប៊ឺ ៖ គ្រឿងផ្សំមានដូចជា ប៊ឺ ផ្លែមួយ, ចេកមួយផ្លែ, និងប្រេង អូលីវមួយស្លាបព្រាកាហ្វេ បន្ទាប់មកកិនទាំង 3 មុខនេះឱ្យម៉ត់ នឹងយកមកលាបនៅលើស្បែកក្បាល ទុកចោលប្រហែល 30នាទី បន្ទាប់មកលាងសម្អាតជាមួយនឹងសាប៊ូកក់សក់។ ម្យ៉ាងទៀត អ្នកអាចប្រើវិធីសាស្រ្តក្នុងការថែរក្សាសក់នេះ ម្តងក្នុងមួយសបា្តហ៍។

4. ប្រេង ផ្កា Castor
ប្រេង របស់ផ្កា Castor គឺពិតជាល្អបំផុតក្នុងការថែរក្សាសក់ ពីព្រោះផ្កា Castor សម្បូរដោយអាស៊ីត Ricinoleic ដែលជាប្រភេទអាស៊ីតខ្លាញ់ ជួយកាត់បន្ថយការរលាកស្បែកក្បាល ជាពិសេសវាមានប្រយោជន៍ដល់ឫសសក់ និងបង្កើន ការលូតលាស់សក់ ព្រមទាំងការពារកុំឱ្យសក់ជ្រុះ។ វិធីក្នុងការប្រើប្រេងនេះ អ្នកគ្រាន់តែម៉ាស្សាស្បែកក្បាល ជាចលនារង្វង់ បន្ទាប់មកយកប្រេងនេះ មកលាបនៅតាមសរសៃសក់ នឹងគ្របកន្សែង រួចទុកចោលប្រហែល 30នាទី បន្ទាប់មកលាងសម្អាតចេញជាមួយនឹងសាប៊ូកក់សក់ ជាការស្រេច (ប្រើប្រេងនេះម្តងក្នុងមួយសប្តាហ៍)។

ប្រភព: manukafeed ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

CQ ភាពឆ្លាតវៃមួយទៀត ដែលក្មេងសម័យនេះ គួរតែមាន

ដោយ: វិរីយា៉ 8 PM, Tuesday, 03 Nov, 2015

បើនិយាយពីភាពឆ្លាតវាងវៃ នៅក្នុងផ្នែកផ្សេងៗនោះ ជឿថាមនុស្សជាច្រើនប្រហែលជាធ្លាប់ស្គាល់ IQ (Intelligence Quotient), EQ (Emotional Quotient) ឬ MQ (Moral ...

ខឹងពេលណា ត្រូវចៀសឱ្យឆ្ងាយពីទង្វើ ទាំង 10 នេះ

ដោយ: រីកា 10 PM, Sunday, 16 Aug, 2015

គ្រាន់តែមានអារម្មណ៍ថា ខឹង សុខភាពរបស់យើងនឹងថយចុះ មិនដឹងជាច្រើនប៉ុនណាទៅហើយទេ ហើយ​បើ​រឹត​តែ​ធ្វើនូវទង្វើដែលត្រូវបានហាមឃាត់ទៀតផងនោះ នឹងរឹតតែធ្វើឱ្យសុខភ...

អ្នករស់នៅក្នុងបរិយាកាសអាប់អួរ គួរបំប៉នរាងកាយ ដោយវីតាមីនប្រភេទណា?

ដោយ: ស៊ីវងីម 9 PM, Sunday, 12 Apr, 2015

អាកាសធាតុមិនល្អ ផ្សែងអាប់អួរ គឺជាបរិយាកាសពិសពុលមួយប្រភេទដែលមនុស្សរស់នៅតាមទីក្រុងធំៗមិនអាចចៀសវាងបាន។ ប្រសិនបើអ្នកបានដឹងថាខ្លួនកំពុងស្ថិតនោះក្នុងបរិយ...

សុខភាពផ្លូវចិត្ត ពេលមានរដូវ

ដោយ: ចរិយា 7 PM, Friday, 02 Sep, 2016

មនុស្សស្រី ពេលកំពុងមានរដូវ តែងតែមានអារម្មណ៍ឆេវឆាវ។ ក្នុងអំឡុងនោះអ្នកត្រូវការអ្នកផ្ទះ និងអ្នកនៅជុំវិញថ្នាក់ថ្នមអារម្មណ៍ តែភាគច្រើន គឺគេមិនដឹង ហើយពេល...

Tomnerb.Com - YouTube Channel