ចូលចិត្តទំនើប

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជាតិអាស៊ីត…ជាដើម ដែលទាំងនេះអាចបណ្ដាលឲ្យអ្នកមានជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ជម្ងឺថ្លើម ជម្ងឺឈឺសន្លាក់ និងជម្ងឺផ្សេងៗទៀតជាច្រើន។ ដូច្នេះបើហ៊ានតែធ្លោយ កើតជម្ងឺទាំងនេះហើយ អ្នកនឹងត្រូវចំណាយទាំងពេលវេលា និងប្រាក់កាសជាច្រើន ទៅលើសេវាព្យាបាលជម្ងឺទាំងនេះ ដូច្នេះទើបមានការណែនាំថា អ្នកគួរយកចិត្តទុកដាក់បន្ថែមទៅលើការ ការពារ និងការថែរក្សាសុខភាព តាមរយៈការជៀសវាង ពីការបរិភោគអាហារចំនួន 3 ប្រភេទខាងក្រោមនេះ ហើយនឹងងាកមកបរិភោគអាហារណា ដែលផ្តល់ឱ្យនូវសុខភាពដ៏ល្អបំផុត ហាត់ប្រាណឱ្យបានទៀងទាត់ និងត្រូវឧស្សាហ៍ទៅត្រួតពិនិត្យសុខភាពជាប្រចាំផងដែរ ដើម្បីឱ្យដឹងច្បាស់ពីស្ថានភាពនៃសុខភាពរបស់ខ្លួន នោះនឹងធ្វើឱ្យអ្នកទទួលបានការព្យាបាលទាន់ពេលវេលា។ តោះ! កុំឱ្យទន្ទឹងរង់ចាំយូរ ទៅតាមដានជាមួយនឹង ទំនើប ទាំងអស់គ្នាថាតើប្រភេទអាហារទាំងនេះមានអ្វីខ្លះ?
1. អាហារ មានជាតិស្ករច្រើន
ការបរិភោគអាហារ ដែលមានជាតិស្ករច្រើន អាចបង្កើនល្បឿននៃស្បែកយារធ្លាក់ និងស្នាមជ្រួញនៅលើផ្ទៃមុខ ហើយ ជាពិសេសនៅពេលអ្នកឈានដល់វ័យ 40 ឆ្នាំផងនោះ ទំនងជាមើលទៅស្បែករបស់អ្នកកាន់តែចាស់ជាងវ័យ មួយកម្រិតថែមទៀតផងដែរ។ យោងទៅតាមលោកវេជ្ជបណ្ឌិត Mike Pignone ប្រធានផ្នែកវេជ្ជសាស្រ្ត និងឱសថទូទៅ នៅឯសកលវិទ្យាល័យ North Carolina-Chapel Hill (សិក្សាទាក់ទិននឹងសុខភាពបុរស) បាននិយាយថា «បន្ទាប់ពីអាយុ 40 ឆ្នាំហើយ ប្រសិនបើលើសទម្ងន់ ឬ ធាត់ពេក ទំនងជាទទួលរងហានីភ័យខ្ពស់ ក្នុងការវិវត្តទៅជាជម្ងឺទឹកនោមផ្អែមប្រភេទ 2»។

2. អាហារ Fast-food
អាហារ Fast-food រួមមាន ភីហ្សា ប៊ឺហ្គឺ មាន់បំពង ដំឡូងបារាំងបំពង និងសុំាងវ៉ិច….ជាដើម។ ម្យ៉ាងទៀតវាមិនមែនជារឿងចម្លែកអ្វីឡើយ ដែលអាហារ Fast-food ត្រឹមតែមួយមុខ ក៏អាចផ្ទុកជាតិកាឡូរីជាង 2000កាឡូរី ហើយតើអ្នកមានដឹងទេថា បរិមាណកាឡូរីប៉ុណ្ណឹង គឺមនុស្សត្រូវការក្នុងរយៈពេលមួយថ្ងៃពេញតែម្តង? លើសពីនេះអាហារទាំងនេះ គឺសម្បូរទៅដោយជាតិខ្លាញ់មិនល្អខ្ពស់ និងមានអាហាររូបត្ថម្ភទាប ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសអ្នកមានអាយុ 40 ឆ្នាំផងនោះ ដែលអ័រម៉ូនកំពុងចាប់ផ្តើមមានការប្រែប្រួលខុសធម្មតាផងដែរ ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារនៅក្នុងរាងកាយ ពិបាករំលាយជាតិខ្លាញ់មិនល្អ និងកាឡូរីខ្ពស់ទាំងនេះចេញ នឹងបង្កឱ្យអ្នកមានសម្ពាធឈាមឡើងខ្ពស់ ឬក៏ ឈានដល់ជម្ងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យកំហាប់ខួរឆ្អឹងថយចុះ ដែលនាំឱ្យអ្នកឆាប់ពុកឆ្អឹងជាដើម។

3. គ្រឿងស្រវឹង
ឥទ្ធិពលនៃគ្រឿងស្រវឹង គឺអាចប៉ះពាល់ដល់សុខភាពរបស់អ្នក កាន់តែធ្ងន់ធ្ងរនៅពេលអ្នកឈានចូលវ័យ 40ឆ្នាំ គឺព្រោះតែអ្នកកាន់តែចាស់ប្រព័ន្ធរំលាយសារធាតុពុល នៅក្នុងរាងកាយរបស់អ្នកក៏កាន់តែចាស់ផងដែរ ដូច្នេះវាមិនអាចរំលាយជាតិ អាល់កុលឱ្យមានប្រសិទ្ធភាពដូចកាលអ្នកនៅក្មេងបានឡើយ ដោយសារតែមុខងារថ្លើមរបស់អ្នកចាប់ផ្តើមផ្លាស់ប្តូរ ទៅជាចុះខ្សោយតាំងពីពេលអ្នកមានអាយុ 30 ឆ្នាំមកម្ល៉េះ។ ហើយទម្រាំតែឥឡូវអ្នកមានអាយុ 40ឆ្នាំហើយ នោះមុខងារថ្លើមរបស់អ្នក កាន់តែចុះខ្សោយមួយកម្រិតថែមទៀតផងដែរ។

ប្រភព: cheatsheet ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ដំណោះស្រាយ ការងងុយគេង ពេលកំពុងធ្វើការ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 18 Jan, 2017

តើអ្នកតែងតែងងុយគេង នៅពេលធ្វើការមែនទេ? តើអ្នកធ្លាប់គេងលើតុធ្វើការទេ? វាពិបាកណាស់ ព្រោះថ្នាក់លើរបស់អ្នក អាចនឹងបានឃើញអ្នកកំពុងគេង ពេលកំពុងធ្វើការ អញ្ច...

ទទួលទាន ទឹកពេលណា មានប្រយោជន៍ច្រើន

ដោយ: ស៊ីវងីម 9 PM, Monday, 08 Jun, 2015

ការទទួលទានទឹក គឺជាតម្រូវការដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ប៉ុន្តែតើគួរទទួលទានពេលណា ទើបមានប្រយោជន៍ច្រើន? ដើម្បីបង្កើនចំណេះ សូមអានជាមួយគ្នានូវចំណុចដូ...

អស់លុយតិច តែអាចសម្រកទម្ងន់បាន ដោយគ្រាន់តែ ផឹកភេសជ្ជៈក្តៅៗនេះ មុនចូលគេងប៉ុណ្ណោះ!

ដោយ: ភារុន 2 PM, Thursday, 04 Apr, 2019

នាពេលបច្ចុប្បន្ននេះ យើងម្នាក់ៗងាយនឹងធាត់ និងលើសទម្ងន់ ដោយសារសកម្មភាពប្រចាំថ្ងៃ និងរបបអាហារមិនត្រឹមត្រូវ ម្យ៉ាងទៀតការធាត់ គឺមកពីមូលហេតុផ្សេងៗគ្នា មិ...

គួរប្រើប្រាស់ទឹកម៉ាស៊ីន យ៉ាងដូចម្តេចខ្លះ?

ដោយ: ស. លីង 6 PM, Friday, 28 Apr, 2017

អ្នកនៅក្នុងទីក្រុង សុទ្ធតែប្រើប្រាស់ទឹកម៉ាស៊ីន។ ជាការពិតណាស់ ទឹកម៉ាស៊ីនត្រូវបានសម្លាប់ មេរោគ និងមានអនាម័យល្អ។ ប៉ុន្តែតើអ្នកធ្លាប់បាន សង្កេតមើលទេ? រ...

Tomnerb.Com - YouTube Channel