ចូលចិត្តទំនើប

3 វិធីងាយៗ ក្នុងការសង្កេតសញ្ញារោគចង្រៃដោយខ្លួនឯង

ដោយ: រីកា 1 PM, Tuesday, 10 May, 2016

ដោយ​ស្ថានភាព​បច្ចុប្បន្ន​ត្រូវ​ប្រឈម​ជាមួយ​ខ្យល់អាកាស​ពុល ដែល​ចាំតែ​ធ្វើបាប​សុខភាព​ទាំង​រាងកាយ និង​ផ្លូវចិត្ត

រហូត​នាំទៅរក​សភាព​រាងកាយ​ដែល​ធ្លាក់ចុះ​ទ្រុឌទ្រោម​នោះ កំលោះ​ក្រមុំ​ធ្វើការ​នៅក្នុង​ការិយាល័យ​ទាំងឡាយ​សុទ្ធតែ​មានការ​ងារ​មមា​ញឹក​រហូត​គ្មាន​ពេល​ទៅ​ត្រួតពិនិត្យ​រាងកាយ​នៅឯ​មន្ទីរពេទ្យ ឬ​ទំរាំ​តែ​បាន​ទៅ​ប្រឹក្សា​ជាមួយ​លោកគ្រូ​ពេទ្យ ក៏​ទាល់តែ​ដល់ពេល​កើត​អា​ការមិន​ស្រួលខ្លួន ហើយ​បើសិនជា​យើង​បណ្តែតបណ្តោយ​ផង​នោះ ក៏​អាច​នឹង​ហួសពេល​លែង​អាច​ព្យាបាល​បាន​បាត់ទៅ​ហើយក៏​អាច​ថា​បានដែរ។

គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ទូទៅ បាន​ណែនាំ​ពី​វិធី​សង្កេត​អាការ​ខុស​ប្រក្រតី​ដែល​អាច​កើតឡើង​ចំពោះ​ខ្លួនឯង​ក្នុងអំឡុងពេល​ធ្វើដំណើរ​ទៅធ្វើ​ការ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ដូចតទៅ​នេះ ៖

1 – សង្កេតមើល… អ្នក​ធ្លាប់មាន​អារម្មណ៍​ថា ទន់​ល្វើយ​ពេញ​ទាំង​ខ្លួនប្រាណ​រហូត​ឈាន​ជើង​សឹងតែ​មិន​រួច បែកញើស ត្រជាក់​ខ្លួន​ដែរឬទេ?

បើសិនជា​ធ្លាប់… និង​មាន​អាការ​ស្រេកទឹក​ញឹកញាប់ បត់ជើងតូច​ញឹកញាប់ តែ​មិនមែន​ដោយសារ​ស្រវឹង​សល់​ពី​យប់នោះ អាចជា​ជំងឺ​ទឹកនោមផ្អែម​ហើយ។ ទោះជា​ចំនួន​អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​រោគ​ទឹកនោមផ្អែម​មាន​មិន​ច្រើន​មែន តែ​អ្នកស្លាប់​ដោយ​អាការ​ជ្រៀតជ្រែក​បែរជា​មាន​ច្រើន​ទៅវិញ ដូចជា ជញ្ជាំង​សរសៃឈាម​ក្រហម​ឡើង​រឹង ពិការ​មួយ​កំណាត់​ខ្លួន និង​រោគ​បេះដូង​ខ្វះ​ឈាម ដូច្នេះ​មិនគួរ​ប្រហែស​ឡើយ ត្រូវ​ប្រញាប់​ពិនិត្យ ប្រញាប់​ព្យាបាល គ្រប់គ្រង​អាហារ​តាំ​ពី​ដើមទី ដើម្បី​ការពារ​អាការ​ជ្រៀតជ្រែក​ធ្ងន់ធ្ងរ។

2 – សង្កេតមើល… តើ​អ្នក​ធ្លាប់​វិលមុខ​ខណៈពេល​ជិះឡាន ងងឹតមុខ និង​ស្រវាំងភ្នែក ដែរឬទេ?

បើ​ធ្លាប់… អ្នក​អាចមាន​អាការ​នៃ​រោគ​លោហិត​ស្លេក ប្រភេទ​ខ្វះ​សារធាតុ​ដែក ការបាត់បង់​សារធាតុ​ដែក​ទៅជា​មួយ​ឈាម តែង​ជួប​ញឹកញាប់​នៅលើ​ស្ត្រី​មាន​វដ្ត​រដូវ​ប្រចាំខែ ស្ត្រី​ខណៈ​តាំង​គភ៌ ឈាម​ចេញ​ក្នុង​ក្រពះ និង​មាន​ឫសដូងបាត​រ៉ាំរ៉ៃ​ជាដើម។ អាការ​របស់​អ្នកជំងឺ​នឹងមាន​ស្បែក​ឡើង​ស្លាំង ងឿង​ក្បាល ញ័រ​បេះដូង ឆាប់​ហត់ និង​មាន​ដំបៅ​ចង្វែកមាត់​ជាដើម។ វិធី​ការពារ​អាចធ្វើ​បាន តែ​ត្រូវ​រក​ពី​មូល​ហេតុដែល​ធ្វើឱ្យ​បាត់បង់​ឈាម និង​ព្យាបាល​តាម​មូលហេតុ​នោះ ហើយ​គ្រូពេទ្យ​នឹង​ឱ្យ​ថ្នាំ​បំប៉ន​ដែលមាន​សារធាតុ​ដែក ដើម្បី​ញ៉ាំ​បំពេញ​ឈាមក្រហម​ក្នុង​រយៈពេល​យូរ ខណៈពេល​ជាមួយគ្នា​ក៏​គួរ​ជ្រើសរើស​ញ៉ាំ​អាហារ​ដែលមាន​ចំណែក​ប្រកប​របស់​ធាតុដែក​ខ្ពស់ ដូចជា ថ្លើម ស៊ុត​ក្រហម ត្រីឆ្អើរ និង​បន្លែ​ស្ពៃ​ជាដើម។

                3 – សង្កេតមើល… តើ​អ្នក​ធ្លាប់​ទន់ជង្គង់ ញ័រ​ជើង អស់កម្លាំង មាន​អារម្មណ៍​ថា ស្រវាំងភ្នែក​មើល​អ្វី​ឃើញ​មិន​ច្បាស់ ឬ​មើល​មិនដឹងថា​អ្នកណា​ជា​អ្នកណា​ដែរឬទេ?

បើ​ធ្លាប់…  អ្នក​អាច​កើតរោគ Schizophrenia ហើយ​លក្ខណៈ​របស់​អាកា​រ​នេះ​គឺ លោក​អ្នកមាន​អារម្មណ៍​ថា ដូចជា​មានអំណាច​អាថ៌កំបាំង​អ្វី​ម្យ៉ាង​នៅចាំ​បញ្ជា គ្រប់គ្រង ឬ​នឹង​ធ្វើបាប​ខ្លួនឯង​គ្រប់ពេលវេលា មើលឃើញ​ដុំ​ពន្លឺ​ពិសេស​អ្វី​ម្យ៉ាង​បញ្ចេញ​ថាមពល​មក​បញ្ជា បានឮ​អវយវៈ​របស់​ខ្លួនឯង​ចេះ​និយាយ ត្រចៀក​ឮ​សំឡេង​មនុស្ស​និយាយដើមល្វើយៗទាំង​ខ្លួនឯង​នៅតែ​ឯង ធុំក្លិន​ខុស​ប្រក្រតី​ទាំង​ការពិតទៅ​មិនមាន​អ្វី​ទាំងអស់ អាចជា​ជំងឺផ្លូវចិត្ត ដែល​បណ្តាលមកពី​សម្ព​ន្ធ​ភាព​ក្នុង​ក្រុមគ្រួសារ​ដែល​ខុស​ប្រក្រតី ប្រាសចាក​សេចក្តីសុខ ដោយបាន​ជួប​ហេតុការណ៍​បែប​នោះមក​តាំងពីក្មេង ធ្វើឱ្យ​វិវឌ្ឍនាការ​ផ្លូវចិត្ត​ខុស​ប្រក្រតី ដូច្នេះ​អាច​ការពារ និង​ព្យាបាល​បាន​ដោយ​ការបង្កើន​បរិយាកាស​ក្នុង​គ្រួសារ​ឱ្យមាន​ភាពកក់ក្តៅ​ឡើង។

ដឹង​បែបនេះហើយ សូម​ចាប់ផ្តើម​ពិនិត្យមើល​រាងកាយ និង​សង្កេតមើល​អាការផ្សេងៗដែល​អាចជា​ប្រផ្នូល​ប្រាប់​ហេតុ​អំពី​រោគ​ចង្រៃ​ដែល​អាច​នឹង​កើតឡើង​មុននឹង​រីក​រាលដាល​រហូត​ហួស​នឹង​កែខៃ​បាន៕

Check-Up-YourSelf-02

Check-Up-YourSelf-03

អត្ថបទអ្នកចង់អាន

តើនឹងមានអ្វីកើតឡើង ចំពោះខ្លួនអ្នក នៅពេលអ្នកញុំាផ្លែចេក រាល់ថ្ងៃ?

ដោយ: ភារុន 8 AM, Friday, 28 Jun, 2019

ផ្លែចេក មានភាពពេញនិយម នៅជុំវិញពិភពលោក។ ហើយផ្លែចេក ត្រូវបានដាំដុះនៅតាមបណ្តាប្រទេសចំនួន 107 នៅពាសពេញពិភពលោកផងដែរ។ ដំណាំដ៏មានតំលៃបំផុតលំដាប់ទី 4 នេះគឺ...

រូបមន្ត ដើម្បីកម្ចាត់ជាតិពុល

ដោយ: ស៊ីវងីម 10 PM, Sunday, 12 Apr, 2015

បច្ចុប្បន្ននេះ មនុស្សយើងម្នាក់ៗទទួលរងនូវការបំពុលពីបរិយាកាសខាងក្រៅតាមរូបភាពជាច្រើន ក្នុងនោះបូករួមទាំងការប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលមានជាតិគីមីផងដ...

មកស្គាល់ អាហារទាំង 15 យ៉ាងបណ្តាលឱ្យកើតជម្ងឺមហារីក ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 8 AM, Saturday, 23 Mar, 2019

យើងទាំងអស់គ្នា ប្រហែលជាមិនធ្លាប់គិតថាអាហារ ដែលយើងញុំារាល់ថ្ងៃនេះ អាចបង្កជាជម្ងឺមហារីក ដោយយើងមិនបានដឹងខ្លួនជាមុនផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំ...

ម៉ាកទឹកអប់ ស្រ្តីលក់ដាច់បំផុតទាំង 10

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 May, 2017

ទឹកអប់ជាគ្រឿងតុបតែង ដែលមិនអាចមើលឃើញ ប៉ុន្តែវាត្រូវបានទាក់ទាញ ដោយក្លិនដ៏ពិសេសរបស់វា។ វាកំណត់ចរិកលក្ខណៈរបស់អ្នកប្រើប្រាស់ និងទាក់ទាញចំណាប់អារម្មណ៍ ពី...

Tomnerb.Com - YouTube Channel