ចូលចិត្តទំនើប

តិចនិចទាំង 12 ក្នុងការជួយឱ្យទារក ឆាប់គេងលក់

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ដូចដែលយើងបានដឹងច្បាស់ហើយថា ការគេងលក់ស្កប់ គឺមានអត្ថប្រយោជន៍ខ្លាំងណាស់ ហើយជាចំណែកដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ ជាពិសេសទារក គឺត្រូវការគេងលក់ឱ្យស្កប់ជាច្រើនម៉ោងក្នុងមួយៗថ្ងៃ ប៉ុន្តែជួនកាលមិនថាអ្នកខិតខំប្រឹងប្រែងធ្វើអ្វីៗក៏ដោយ ដើម្បីលួងកូនរបស់អ្នកដូចជា ព្យាយាមច្រៀងបំពេរផង ឱ្យជិះកូនឡានលេងផង ឱ្យកូនឆាប់គេងលក់ តែនៅតែមិនបានការ។ ដូច្នេះ ទំនើប សូមណែនាំតិចនិចសាមញ្ញៗ ទាំង 12 ដែលអាចជួយឱ្យកូនតូចៗរបស់អ្នកឆាប់គេងលក់ ដែលមានដូចជា៖
1. ការដណ្តប់ភួយ ឬក្រណាត់ទន់ៗ
ទារកទទួលរងអារម្មណ៍ភ្ញាក់ផ្អើល ដែលកើតមានតាំងពីកំណើតរហូតដល់គេមានអាយុបាន 6 ខែ ប្រតិកម្មនេះអាចធ្វើឱ្យទារកពិបាកក្នុងការគេងឱ្យលក់ នៅពេលទីតាំងគេងរបស់ទារកមិនមានផាសុកភាព និងមានស៊ីតុណ្ហភាពមិនល្អដល់ស្បែករបស់គេជាដើម។ ដូច្នេះដើម្បីធ្វើឱ្យទារកគេងឆាប់លក់ អ្នកគួរតែដណ្តប់ទារកនឹងភួយ ឬក្រណាត់ទន់ៗ ដែលមានភាពកក់ក្តៅ។

2. ប្រើអំពូលភ្លើង ដែលអាចផ្លាស់ប្តូរពន្លឺឱ្យទាប
ការបង្រៀនទារក ឱ្យដឹងពីពេលវេលាណាដែលត្រូវគេងគឺជាភារកិច្ចមួយដ៏ធំ។ ការប្រើប្រាស់អំពូលភ្លើងដែលអាចផ្លាស់ប្តូរពន្លឺឱ្យទាបនៅក្នុងផ្ទះ គឺល្អបំផុត ដែលពន្លឺរបស់វានឹងបង្ហាញសញ្ញាដល់ទារកថាដល់ពេលចូលគេងហើយ។

3. ងូតទឹកក្តៅឧណ្ហៗឱ្យទារកនៅពេលយប់ជាប្រចាំ
ការងូតទឹកក្តៅឧណ្ហៗនៅមុនពេលចូលគេង គឺធ្វើឱ្យយើងម្នាក់ៗ ឆាប់ងងុយគេង និងគេងលក់ស្កប់។ ហេតុអ្វីបានជាយើងមិនប្រើវិធីនេះដល់ទារក? ការងូតទឹកក្តៅឧណ្ហៗរួច ផ្លាស់កន្ទបថ្មីឱ្យទារកនៅពេលយប់ជាប្រចាំ ក៏នឹងអាចផ្តល់សញ្ញាដល់ទារកថា ដល់ពេលចូលគេង និងធ្វើឱ្យទារកគេងលក់ស្រួលផងដែរ។

4. គ្រប់គ្រងស៊ីតុណ្ហភាពក្នុងបន្ទប់គេងរបស់ទារក
យោងតាមសៀវភៅរបស់លោកវេជ្ជបណ្ឌិត Alan Green បានឱ្យដឹងថាស៊ីតុណ្ហភាពល្អបំផុតសម្រាប់ការគេងរបស់ទារកគឺ ចាប់ពីជាង 18°C ទៅ 21°C។ រក្សាស៊ីតុណ្ហភាពប៉ុណ្ណឹង នៅក្នុងបន្ទប់គេងរបស់ទារក នឹងអាចធ្វើឱ្យទារកឆាប់ងងុយគេង។ ឬក៏ការបើកកង្ហាឱ្យមានល្បឿនយឺតៗ ឬបើកបង្អួចចំហរឱ្យតូចបន្តិច ក៏នឹងអាចជួយបានច្រើនផងដែរ។

5. បន្ទប់ទារក ត្រូវមិនមានសម្លេងខ្លាំងៗ
សម្លេងប្រភេទ White noise គឺមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់ជួយឱ្យទារកគេងឆាប់លក់ ព្រោះវាគឺជាសម្លេងដែល មានភាពស្រដៀងទៅនឹង សម្លេងនៅក្នុងផ្ទៃរបស់ម្តាយ នៅពេលទារកស្តាប់ឮគេនឹងគេងលក់ភ្លាម។ ជៀងវាងប្រើឧបករណ៍ណាមួយ ដែលបង្កជាសម្លេងខ្លាំងៗ ដែលធ្វើឱ្យប៉ះពាល់ដល់ញាណរបស់ទារក។

6. ត្រូវរៀបចំផែនការផ្លាស់ប្តូរកន្ទបកូននៅពេលយប់
មុនពេលញុំាអាហារពេលយប់ អ្នកគួរតែផ្លាស់ប្តូរកន្ទបទារកឱ្យហើយ នឹងដាក់ឱ្យគេងទៅវិញ ព្រមទាំងថើបល្មមៗលើថ្កាសរបស់ទារក ដើម្បីឱ្យទារកទទួលបានភាពកក់ក្តៅពីឪពុកម្តាយ នេះជាតិចនិចដ៏សាមញ្ញមួយដែលជួយឱ្យទារកឆាប់គេងលក់។

7. ម្តាយត្រូវកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន នៅពេលបំបៅដោះកូន
ប្រសិនបើអ្នកចូលចិត្តទទួលទានកាហ្វេ ឬភេសជ្ជៈប៉ូវកំលាំងផ្សេងៗ អ្នកគួរតែបញ្ឈប់ក្នុងពេលអ្នកកំពុងបំបៅដោះកូន ព្រោះសារជាតិកាហ្វេអ៊ីនទាំងនេះ អាចធ្វើឱ្យទារកមិនងាយនឹងគេងលក់។

8. ប្រើអង្រឹង (Bassinet) ឬ គ្រែសម្រាប់ទារក (Co-sleeper)
សម្រាប់រយៈពេល 6 ខែដំបូង វាជាការប្រសើរដែលទារកអាចគេងក្បែរអ្នក ដូច្នេះអ្នកគួរប្រើគ្រែសម្រាប់ទារក យកមកដាក់ក្បែរគ្រែគេងរបស់អ្នក។ ឬក៏អ្នកអាចប្រើអង្រឹងសម្រាប់ទារក ដោយសារអង្រឹងនេះត្រូវបានគេរចនាឡើងមកឱ្យសក្តិសមទៅនឹងរាងកាយទារក ដូច្នេះវាជួយឱ្យទារកឆាប់គេងលក់។

9. កំណត់ពេលមើលទូរស័ព្ទដល់ទារកមុនពេលគេង
ជាធម្មតានៅពេលទារកមានវ័យធំបន្តិច ឪពុកម្តាយតែងឱ្យកូនមើលវីឌីអូតុក្កតា នៅតាម យូធូប នៅលើស្មាតហ្វូនជាដើម។ ដើម្បីធ្វើឱ្យកូនឆាប់ចេះនិយាយ ប៉ុន្តែអ្នកគួរកំណត់ពេលវេលាឱ្យច្បាស់លាស់ក្នុងការអនុញ្ញាតឱ្យកូនមើល ដូចជាមុនពេលចូលគេងត្រូវផ្អាកមើលរយៈពេល 1-2 ម៉ោងជាមុនសិន។
10. ជៀសវាងទំនាក់ទំនងដោយភ្នែក នៅពេលបំបៅដោះកូន
ការសម្លឹងមើលភ្នែកទារកនៅពេលបំបៅដោះ អាចធ្វើឱ្យទារកមិនចង់គេង ព្រោះការទំនាក់ទំនងដោយភ្នែកគឺបញ្ជាក់ពីក្តីស្រឡាញ់រវាងអ្នក និងកូន ដូចគ្នាដែរទារកក៏មិនចង់បិទភ្នែកគេងនៅពេលអ្នកសម្លឹងមើលភ្នែករបស់គេផងដែរ។

11. ដាស់ទារកឱ្យបៅ
ប្រសិនបើទារកគេងលក់មុនពេលទទួលទាន នៅក្នុងអំឡុងរយៈពេល 3 ម៉ោងអ្នកត្រូវដាស់ទារក ឱ្យបៅ ដើម្បីបង្កើតទម្លាប់នៃការគេងរបស់ទារកឱ្យបានត្រឹមត្រូវ ដូច្នេះនៅលើកក្រោយ ទារកនឹងដឹងខ្លួនថាពេលណាត្រូវគេង និងពេលណាត្រូវបៅ។

12. ស្វែងរកអ្វីដែលទារកចូលចិត្ត និងមានប្រសិទ្ធភាពបំផុត ក្នុងលួងទារកឱ្យឆាប់គេងលក់
នៅពេលទារកមានវ័យធំបន្តិច ទារកចាប់ផ្តើមមានអ្វីដែលគេចូលចិត្ត និងអ្វីដែលគេមិនចូលចិត្តផ្ទាល់ខ្លួន។ ឧទាហរណ៍៖ កន្សែងជូតខ្លួន ភួយសម្រាប់ដណ្តប់ ឬតុក្កតាជាដើម។ ដូច្នេះប្រសិនបើទារកចូលចិត្តរបស់អ្វីមួយ អ្នកគួរយករបស់នោះទៅដាក់ក្បែរទារក នៅពេលគេគេង វានឹងអាចធ្វើឱ្យទារកគេងលក់ស្កប់បានយូរ។

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍នឹកស្មានមិនដល់របស់ថង់ក្រដាស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ថង់ក្រដាសពណ៌ត្នោតត្រូវបានប្រើប្រាស់សម្រាប់ខ្ចប់អាហារញ៉ាំនៅតាមផ្លូវ ឬសាលារៀន ឬការិយាល័យ។ ថ្វីត្បិតវាជាប្រភេទកាកសំណល់ ដែលអាចធ្វើការកែច្នៃបាន ប៉ុន្តែម...

តើគួរប្រើ អំបោះរូសធ្មេញ យ៉ាងដូចម្តេច?

ដោយ: ស៊ីវងីម 7 PM, Wednesday, 08 Jul, 2015

ការប្រើអំបោះរូសធ្មេញ ម្តងក្នុងមួយថ្ងៃ នឹងជួយធ្វើឲ្យសុខភាពមាត់ធ្មេញ របស់អ្នកកាន់តែប្រសើរ ប៉ុន្តែតើគួរប្រើវាយ៉ាងដូចម្តេច ទើបប្រសើរ? តាមការសិក្សាអ្នក ...

ទម្លាប់លុបលាងមុខ ៣ដងជួយឲ្យស្បែកមុខស្រស់ស្អាត

ដោយ: ស៊ីវងីម 10 AM, Monday, 13 Apr, 2015

វាមិនមែនជាការងាយស្រួលប៉ុន្មានទេ សម្រាប់អ្នកដែលធ្វើការងារពេញមួយថ្ងៃនៅខាងក្រៅ។ តើនរណាគិតតែពីការលាងមុខ បើរវល់សឹងតែរកពេលញ៉ាំបាយថ្ងៃត្រង់មិនបានផងហ្នឹង! ...

លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល...

Tomnerb.Com - YouTube Channel